ពុទ្ធសាសនា, សារព័ត៌មាន, សាសនា

ក្រុម​អ្នក​កាន់​សាសនា​មូស្លិម​​នៅ​បង់ក្លាដេស​​ដុត​បំផ្លាញ់​វត្ត​និង​ផ្ទះ​របស់​ពុទ្ធសាសនិក


ថ្ងៃ​អាទិត្យ​ទី ៣០ កក្កដា ២០១២, ក្រុម​អ្នក​កាន់​សាសនា​មូស្លិម​ បាន​ដុត​បំផ្លាញ​វត្ត​ព្រះពុទ្ធ​សាសនា និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ដែល​កាន់​សាសនា​ព្រះពុទ្ធ​ នៅ​បង់ក្លាដេស ដើម្បី​តវ៉ា​ប្រឆាំង​​អំពី​ការបង្ហោះ​រូបភាព​នៃ​ការដុត​គម្ពីរ​កូអាន​នៅ​លើ​ Facebook ។ ការបង្ហោះ​នេះ ត្រូវ​បាន​គេ​ចោទ​ថា​ជា​របស់​ក្មេង​ប្រុស​ម្នាក់​ដែល​ជា​ពុទ្ធសាសនិក ប៉ុន្តែ​ក្មេង​ប្រុស​នោះ​បាន​បដិសេធ​ថា​ជា​រូប​ដែល​គេ tag មក​ឲ្យ មិន​មែន​ជា​រូបភាព​​ដែល​គាត់​បង្ហោះ​ខ្លួនឯង​ទេ ។ ក្រោយ​មក គណនេយ្យ​របស់​គាត់​ត្រូវ​បាន​លុប​ចោល​ពី Facebook ។

អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​នៅ​ទីក្រុង រ៉ាមូ​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី ដាកា ហើយ​​រាលដាល​​ទៅ​តំបន់​ក្បែរៗ​នោះ ។

CNN ថា ផ្ទះ​​របស់​ពុទ្ធសាសនិក​ប្រហែល ៥០​ខ្នង, វត្ត​ចំនួន ៧ នៅ​ទីក្រុង រ៉ាមូ និង​វត្ត​ ៥​ នៅ​​​តំបន់​ផ្សេង​​​ទៀត​ត្រូវ​បាន​ដុត​បំផ្លាញ ។ ចំណែក​ចំនួន​អ្នក​របួស​នៅ​ពុំ​ទាន់​មាន​របាយការណ៍​ណា​បញ្ជាក់​នៅ​ឡើយ​ទេ ។

ករណី​នេះ រដ្ឋាភិបាល​បង់ក្លាដេស​នឹង​​រៀបចំ​គណកម្មាធិកា​ស៊ើបអង្កេត​ឲ្យ​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​ក្នុង​កំឡុង ១០​ថ្ងៃ ។ ចំណែក​លោក​រដ្ឋមន្ត្រី Mohiuddin Khan Alamgir បាន​ថ្កោល​ទោស​ចំពោះ​បក្ស​ប្រឆាំង​ “ជាតិ​និយម​បង់ក្លាដេស” ដោយ​ចោទ​ថា អំពើ​ហិង្សា​នេះ ​មាន​ការរៀបចំ​គម្រោង​ទុក​ជា​មុន និង​​បាន​រកឃើញ​ភស្តុតាង​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​កើត​ហេតុ ។

ការដុត​គម្ពីរ​កូអាន ក៏​បាន​នាំ​ឲ្យ​​កើត​មាន​អំពើ​ហិង្សា​នៅ ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន​ផង​ដែរ ។

ព័ត៌មាន​បន្ថែម៖ BBC, CNN

កីឡា, សារព័ត៌មាន

ប្រវត្តិ​បាល់ទាត់​កម្ពុជា​នៅ ស៊ីហ្គេម


SEA Games ឆ្នាំ ២០១១ ខាង​មុខ​នេះ កម្ពុជា​ស្ថិត​ក្នុង​ក្រុម A ដែល​មាន ម៉ាឡេស៊ី, ថៃ, សិង្ហបុរី និង​ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ខណៈ​​ក្រុម B មាន វៀតណាម, ឡាវ, ព្រុយណេ, ទីម័រ និង ហ្វីលីព្ពីន

ក្នុង​ការប្រកួត BIDC Cup ​ថ្មីៗ​នេះ កម្ពុជា​បាន​យក​ឈ្នះ ឡាវ ២-០, ប្រកួត​រវាង ភូមា ក្នុង​លទ្ធផល ២-២ និង​ចុងក្រោយ​ត្រូវ​ជួប​ជាមួយ ថៃ ក្រុម​កម្ពុជា​​ចាញ់​ថៃ​ក្នុង​លទ្ធផល ២-១ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ៣ បន្ទាប់​ពី ភូមា និង ថៃ ។ ចំណែក​ការប្រកួត​មិត្តភាព​ជាមួយ នេប៉ាល់ កាល​ពី​​ថ្ងៃ​ទី ២៨ តុលា កម្ពុជា​ចាញ់​នេប៉ាល់ ០-១ ។

សង្កេត​​លើ​​ការប្រកួត​ថ្មីៗ​នេះ បាល់​ទាត់​កម្ពុជា​មាន​ការរីកចម្រើន​ច្រើន ប៉ុន្តែ​ក្ដី​សង្ឃឹម​របស់​កម្ពុជា​លើ SEA Games ​ឆ្នាំ​នេះ​​មាន​តិចតួច​ប៉ុណ្ណោះ ព្រោះ​ជួប​ បន្ត​អាន “ប្រវត្តិ​បាល់ទាត់​កម្ពុជា​នៅ ស៊ីហ្គេម”

សារព័ត៌មាន

Barcamp 2011 បើក​ឲ្យ​ចុះ​ឈ្មោះ


Barcamp 2011 ​អនុញ្ញាត​ឲ្យ​ចុះឈ្មោះ​ចូលរួម​​ហើយ, កាលបរិច្ឆេទ​ដែល​នឹង​ធ្វើ​គឺ​ថ្ងៃ​ទី ២២-២៣ ខែ​តុលា ឆ្នាំ ២០១១ នៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ គឺ​កន្លែង​ដដែល​​កាល​ពី​ឆ្នាំ​ទៅ ។ អាច​ចូលរួម​ចុះឈ្មោះ និង​ចុះ​ប្រធានបទ​បង្រៀន​របស់​អ្នក​នៅ​វែបសាយ http://2011.barcampphnompenh.org

ចុច​ទីនេះ​ដើម្បី​ទៅ​ចុះឈ្មោះ

ទីតាំង៖

ទំនៀម​ទម្លាប់​, ពិធី​បុណ្យ, សារព័ត៌មាន

Google ចូលរួម​អបអរ​បុណ្យ​ចូលឆ្នាំ


Google បាន​បញ្ចេញ​ស្លាកសញ្ញា​អបអរ​បុណ្យ​ចូលឆ្នាំ​ថៃ តាម​រយៈ​ស្លាកសញ្ញា​នៅ​លើ​វែបសាយ​របស់​ខ្លួន ។

សារព័ត៌មាន

រញ្ជួយ​ដី​នៅ​ជប៉ុន ៨,៩ រ៉ិចទ័រ នាំ​ឲ្យ​កើត​មាន​ស៊ូណាមិ


រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​ប្រទេស​ជប៉ុន​ដែល​មាន​កម្រិត​រហូត​ដល់ ៨,៩ រ៉ិចទ័រ បណ្ដាល​ឲ្យ​កើត​មាន​រលក​ស៊ូណាមិ​កម្ពស់​រហូត​ដល់ ១០ ម៉ែត្រ ដែល​កើត​ឡើង​នៅ​ភាគ​ខាង​កើត​ប្រទេស​ជប៉ុន ក្នុង​តំបន់ សេនដៃ ។ ផ្ទះ​ និង យាន្តយន្ត​ជា​ច្រើន​ត្រូវ​បាន​​បោស​សម្អាត​ដោយ​កម្លាំង​រលក ។ សូម​មើល​ព័ត៌មាន​កែប្រែ​ថ្មីៗ​នៅ The Guardian

ខ្សែ​ភាពយន្ត, ទាក់ទង​នឹង​ខ្ញុំ, សារព័ត៌មាន

ឃ្លាត​ទៅ! ​សែន​ឆ្ងាយ! (Lost Loves)


ឃ្លាត​ទៅ!​សែន​ឆ្ងាយ! ជា​ភាពយន្ត​ថ្មី​និយាយ​អំពី​របប​ប្រល័យ​ពូជ​សាសន៍ ដឹកនាំ​រឿង​ដោយ​លោក ឆាយ បូរ៉ា អតីត​និស្សិត​ផ្នែក​ភាពយន្ត​នៅ​សាកលវិទ្យាល័យ វិចិត្រសិល្បៈ ។ នេះ​ជា​ខ្សែភាពយន្ត​ដំបូង​បង្អស់​របស់​លោក ។ សាច់រឿង​ផ្អែក​លើ​រឿង​ពិត​របស់​ម្ដាយ​ក្មេក​លោក​​ផ្ទាល់ (លោក​យាយ នួន សីលា) ។ រឿង​នេះ​​ធ្លាប់​​ដាក់​បញ្ចាំង​ក្នុង​ទិវា​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ក្នុង​ខែ​តុលា ឆ្នាំ ២០១០ និង មាន​ដាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​វប្បធម៌ មេតាហាវស៍​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​មីនា​នេះ​ផង​ដែរ ។

គាត់​ថត​បាន​ល្អ​ណាស់ ធ្វើ​ឲ្យ​អ្នក​ទស្សនា​មួយ​ចំនួន​ទប់​ទឹកភ្នែក​មិន​បាន សូម្បី​បរទេស​ក៏​រលីងរលោង​ទឹកភ្នែក​ដែរ ជាពិសេស​ប្រពន្ធ​របស់​ខ្ញុំ ។ ក្រោយ​ពេល​ចប់ ពួក​បរទេស​គ្រវីក្បាល​ដក​ដង្ហើម​ធំ ។ បើ​មាន​ឱកាស សូម​កុំ​ភ្លេច​ទស្សនា​រឿង​នេះ ។

សារព័ត៌មាន

ព័ត៌មាន​ពី​បាងកកប៉ុស្តិ៍៖ Border fighting starts again


នៅ​ថ្ងៃ​ទី ៦ នេះ នៅ​ច្រក​អន្លង់វែង និង អូរស្មាច់ មាន​ការផ្ទុះ​អាវុធ​ជា​ថ្មី​ម្ដង​ទៀត ។ បើ​តាម​ព័ត៌មាន​របស់​បាងកក​ប៉ុស្តិ៍ ថា​ទាហាន​របស់​ខ្មែរ​បាន​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​ទៅ​លើ​ទឹកដី​របស់​ថៃ បង្ខំ​ឲ្យ​ថៃ​ធ្វើការ​វាយបក​ទៅ​លើ​កងទ័ព​របស់​កម្ពុជា​វិញ ។ មិន​ទាន់​មាន​ការអះអាង​ពី​សារព័ត៌មាន​របស់​កម្ពុជា​អំពី​មូលហេតុ​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​តាម​ទូរទស្សន៍ សុទ្ធតែ​និយាយ​ទម្លាក់​កំហុស​ទៅ​លើ​នាយករដ្ឋ​មន្ត្រី​ថៃ ។ សូម​មើល​ព័ត៌មាន​ចម្លង​ពី​បាងកក​ប៉ុស្តិ៍​ខាងក្រោម ។

Thai and Cambodian troops have once again exchanged fire along the border area near Preah Vihear temple in Si Sa Ket’s Kantharaluck district. The round of border fighting started about 6.40pm on Sunday, reports said.

Army spokesman Col Sansern Kaewkamnerd said Cambodian troops fired artillery into Thailand soil at Chong Done Aow, forcing Thai soldiers to fire back. He confirmed that the gun-battle is still continuing.

He said while the fighting continued, high ranking military officers of the Army Region 2 were holding talks with Cambodian army commanders in the region to find ways to stop the border fighting, according to the reports.

Villagers in border district of Bhumisaron in Si Sa Ket were evacuated to safety shelters in the district, the reports said.

Thailand and Cambodia had on Saturday afternoon reached a ceasefire agreement and both sides promised not to increase troops along the border areas.

No report on casualty and fatality for the moment.

សារព័ត៌មាន

HTML ជា​ឈ្មោះ​ថ្មី​របស់ HTML5


ប្រកាស​មួយ​របស់ Ian Hickson នៅ​ទំព័រ​ប្លក​ WHATWG (វ័តវីក) បាន​បញ្ជាក់​ថា គេ​នឹង​យក​ឈ្មោះ HTML មក​ជំនួស HTML5  ព្រោះ​​គេ​នៅ​ត្រូវការ​លក្ខណៈសម្បត្តិ​​​ជាច្រើន​ដែល​មាន​នៅ​លើ HTML ដូច្នេះ​គេ​នៅ​បន្ត​​កែប្រែ​ និង បន្ថែម​​ទៅ​លើ HTML មុន​ពេល​គេ​ហៅ​វា​ថា HTML5 ។ ការបញ្ជាក់​នៅ​លើ​ mailing list របស់​លោក បង្ហាញ​នូវ​គោល​ជំហរ​ថា បច្ចេកវិទ្យា​មិន​មាន version ។ ដូច្នេះ​គេ​​ធ្វើការ​តែ​​លើ​បច្ចេកវិទ្យា តែ​មិន​ព្យាយាម​ដាក់ version ឱ្យ​ HTML ​ទៀត​​ឡើយ ។ ចំណែក​W3C នៅ​​បន្ត​ធ្វើការ​លើ​ពង្រាង​របស់ HTML5 និង នៅ​មាន​ទំនាក់ទំនង​ជាមួយ WHATWG ដដែល​ ដោយសារ​ទំព័រ​នោះ នៅ​មាន​ការចាប់អារម្មណ៍ ។

ពី​ពេល​នេះ​តទៅ HTML specification គេ​ប្រើ​ត្រឹមតែ  “HTML” ដែល​មាន​អាសយដ្ឋាន http://whatwg.org/html ហើយ​ WHATWG នឹង​​​បន្ត​​ធ្វើ Web Application 1.0 ត​ទៅ​ទៀត ដោយ​ដាក់​បញ្ចូល​ជាមួយ HTML ជំនួស​ HTML5 ។

សារព័ត៌មាន

សាលា​ឧទ្ធរណ៍​សម្រេច​ដោះ​លែង​ថៃ​៤​នាក់​ទៀត​ឲ្យ​នៅ​ក្រៅ​ឃុំ


ភ្នំពេញ៖ សា​លា​ឧទ្ធរណ៍ បាន​សំរេច​ដោះ​លែង​ជន​ជាតិ​ថៃ ៤ នាក់​បន្ថែម​ទៀត ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អា​សន្ន ដោយ​រក្សា​ទុក​​ម្នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ឃុំ។ ការ​សម្រេច​ដោះ​លែង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សវ​នា​ការ​​​ខ្លី​មួយ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដែល​ដឹក​នាំ​ដោយ​លោក​ចៅក្រម ជួន ស៊ុន​ឡេង។

ជនជាតិ​ថៃ​ទាំង​ ៤​ នាក់​ ដែល​ត្រូវ​បាន​ដោះ​លែង​​នៅ​ក្នុង​សវ​នា​ការ​ដែល​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​កា​ សែត​ចូល​ស្តាប់​នេះ ​រួមមានលោក​ គុជ ពុន​ថន​ជូ​សា​ណា​សេរី លោក​ សែម ​ឌី​ន​ឡឺស​ប៊ូ​យ៉ា លោក​​ ​តា​យ ណែ​មួន​ម៉ាក​ច​ន និងលោក​ស្រី រ៉ាត់​ទ្រី​ ផៃផូ​តា​ណា​ផៃ​ប៊ូ​ន។

ចំណែក លោក ​វីរៈ​ ស៊ុម​ខ្វាម​ឃី​ត ​ដែល​ជា​អតីត​មេដឹកនាំ​បណ្តាញ​អ្នក​ស្នេហា​ជាតិ​ថៃ ឬ​ក្រុម​អាវ​លឿង ត្រូវ​បាន​តុលាការ​បន្ត​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ដដែល។ ​​ការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អា​សន្ន​ជា​ថ្មី​ទៀត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សា​លា​ដំបូរ​រាជ​ធានី​ភ្នំ​ពេញ បាន​​​​ដោះលែង​ជនជាតិ​ថៃ​ពី​រនាក់​ឲ្យនៅ​ក្រៅ​ឃុំ​ គឺ​លោក​​តំណាង​រាស្ត្រ ផានិ​ច ​វី​គី​តសេត និង​ស្ត្រី​ម្នាក់​ទៀត ឈ្មោះ​ណា​រឿម មុល​ជិត​វ៉ា​រ៉ា​តា​ណា កាល​ពី​ថ្ងៃ​ទី​ ១៣ ខែ​មក​រា​កន្លង​មក។

ជន​ជាតិ​ថៃ​ចំនួន ៧ នាក់ ត្រូវ​បាន​អា​ជ្ញា​ធរ​កម្ពុជា​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី ២៩ ខែ​ធ្នូ នៅ​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ នៅ​ពេល​ដែល​ពួក​គេ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់ ក្នុង​គោល​បំណង​ពិនិត្យ​មើល​ដំណើរ​ការ​កំណត់​តម្រុយ​បង្គោល​ព្រំ​ដែន៕

ព័ត៌មាន​ពី ភ្នំពេញ​ប៉ុស្ដិ៍