ទាក់ទង​នឹង​ខ្ញុំ, ស្រុក​ខ្មែរ, អប់រំ

ហេតុអ្វី​ពេទ្យ​ភាគច្រើន​អត់​មាន​សុជីវធម៌


មិន​ចម្លែក​សម្រាប់​អ្នក​ដែល​ធ្លាប់​ចូល​ពេទ្យ​រដ្ឋ នៅ​ពេល​ឃើញ​អាកប្បកិរិយា​ពេទ្យ​ធ្វើ​មក​លើ​អ្នក​ជំងឺ និង​អ្នក​ថែ​អ្នក​ជំងឺ​ដោយ​ប្រើ​ពាក្យ​គំរោះគំរើយ ស្ដី​ថា​ដូច​សត្វ​ធាតុ ។ ពេទ្យ​ដែល​ខ្ញុំ​គិត​ថា​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ខាង​នេះ ប្រហែល​ជា​ពេទ្យ​គន្ធបុប្ផា ដែល​ជា​ពេទ្យ​ពិនិត្យ និង​ព្យាបាល​រោគ​កុមារ ។ ខ្ញុំ​ទើបតែ​ចូល​ពេទ្យ​នោះ​​ជា​លើក​ទីមួយ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ពេល​ប្អូន​ជីដូនមួយ​ខ្ញុំ​ក្ដៅ​ខ្លួន​ខ្លាំង ។ ពេល​ចូល​ទៅ​ដល់​ក្នុង​មន្ទីរពេទ្យ គ្រូពេទ្យ​បីបួន​អ្នក ប្រុស​ម្នាក់​ស្រី​ពីរ ឬ​បី​នាក់​, ខ្ញុំ​មិន​ចាំ, ខ្ញុំ​មិន​ទាន់​បាន​និយាយ​អី ឬ​អង្គុយ​ផង ឮ​ពេទ្យ​នោះ​ស្ដី​ឱ្យ​មីង​ចំណាស់​ម្នាក់​កំពុង​បី​កូន​នឹង​ដៃ ដែល​ទំនង​ចាស់​ជាង​ពេទ្យ​នោះ ។ ពេទ្យ​និយាយ​កំបុតកំបុយ “ឮ​​ថា​ឱ្យ​ចេញ​ទៅ​ក្រៅ​ទេ!! ម៉េច​និយាយ​មិន​ស្ដាប់​គ្នា​ទេ​អ្ហី?” មីង​នោះ​ខំ​អង្វរ​រលីងរលោង​ទឹកភ្នែក​ ព្រោះ​គាត់​បារម្ភ​ពី​កូន​គាត់ ពេទ្យ​នោះ​នៅ​តែ​ដេញ​គាត់​ឱ្យ​ចេញ មីង​ក៏​បី​កូន​ចេញ​របៀប​មិន​អស់​ចិត្ត ។ រួច​ពេទ្យ​នោះ​បែរ​មក​សួរ​ខ្ញុំ “ឈឺ​អី?… អង្គុយ​កៅអី​មក!!” និយាយ​របៀប​គំរាម​សួរ​ចម្លើយ​អ្នក​ទោស​យ៉ាងម៉េច​មិន​ដឹង​ទេ រួច​ឱ្យ​ខ្ញុំ​ដាក់​ប្អូន​អង្គុយ​លើ​កៅអី គេ​មើល​តើ​អង្គុយ​បាន​ឬ​អត់ រួច​​ថា “កូន​ហ្នឹង​មិន​អី​ទេ យក​ទៅ​វិញ​ទៅ” ខ្ញុំ​ក៏​ថា “វា​ក្ដៅ​ឡើង​ចង់​សន្លប់ ហូរ​ឈាម​តាម​ច្រមុះ​ទៀត​ផង” ។ ពេទ្យ​ថា “ហូរ​ឈាម​តាម​ច្រមុះ​មិន​អី​ទេ យក​ទៅ​វិញ ម៉ោង​២​ចាំ​ចូល​មក​ម្ដង​ទៀត!” ខ្ញុំ​ក៏​អង្វរ​ថា​ឱ្យ​ជួយ​ពិនិត្យ​ក្មេង​បន្តិច​ទៅ ពេទ្យ​គេ​ត្អូញ “ធុញ​ណាស់​វ៉ី! មើល៍​យក​ថ្នាំ​ប៉ារា​ឱ្យ​លេប​មួយ​ចំហៀង​ទៅ ហើយ​ឱ្យ​ទៅ​ក្រៅ​ទៅ!” ពេទ្យ​ប្រុស​នោះ ក៏​យក​ថ្នាំ​​បោះ​​នៅ​លើ​តុ​មុខ​​ខ្ញុំ និយាយ​ថា “ណេះ! យក​ទៅ​លេប​ទៅ! លេប​មួយ​គ្រាប់​ហ្នឹង​ហ្មង​ទៅ!” រួច​ពេទ្យ​ៗ​គេ​នាំ​គ្នា​សើច​គ្នា​គេ ហើយ​​ដើរ​ទៅ​អង្គុយ​ធ្វើ​មិន​ដឹង ។ ខ្ញុំ​ចាប់ក្ដៅ​ទ្រូង​ភ្លាម រួច​ក៏​បី​ប្អូន​ដើរ​ចេញ​មក​ក្រៅ​វិញ និង​នាំ​ទៅ​ពេទ្យ​កុមារជាតិ ។ មិន​ស្មាន​ថា ពេទ្យ​កុមារជាតិ​ស្រួល​ជាង​ពេទ្យ​គន្ធបុប្ផា​សោះ ខ្ញុំ​ចំណាយ​លុយ ២០០០៛ ទិញ​សៀវភៅ​ចូល​ពិនិត្យ​រោគ និង​ចំណាយ ៦០០០៛ លើ​ថ្លៃ​បើក​ថ្នាំ និង​​មិន​ចាំបាច់​រង់ចាំ​យូរ​​ទៀត​ផង តែ​សេវា​ក៏​មិន​ល្អ​ខ្លាំង​ណាស់ណា​ទេ តែ​ចាត់ទុក​ថា​ប្រសើរ​ជាង​គន្ធបុប្ផា​ឆ្ងាយ​ណាស់ ។

តើ​អាកប្បកិរិយា​បែប​ពេទ្យ​នៅ​គន្ធបុប្ផា​បណ្ដាល​មក​អំពី​អ្វី? មក​ពី​ចរិត​របស់​ពេទ្យ​​ទាំង​នោះ ឬ​មក​ពី​ការនៅ​ជាមួយ​អ្នក​ជំងឺ​រាល់ថ្ងៃ ធ្វើ​ឱ្យ​គាត់​មួម៉ៅ លែង​ចេះ​និយាយ​ពាក្យ​ល្អ ចេះតែ​ពាក្យ​ជេរ ស្ដី​បន្ទោស ។ តែ​ទោះ​ជា​យ៉ាងណា ក៏​ខ្ញុំ​នៅ​តែ​បន្ទោស​ដែរ ព្រោះ​អាកប្បកិរិយា​ហ្នឹង​វា​ជ្រុល​ហួសហេតុ​ពេក ធ្វើ​ឱ្យ​ខ្ញុំ​ស្អប់​មុខ​ពេទ្យ​ហ្នឹង​មែនទែន ។ ឧបមា​ថា ចៃដន្យ​ពេទ្យ​ហ្នឹង​ជា​បងប្អូន​ខ្ញុំ មក​លេង​ផ្ទះ​ខ្ញុំ​អី ខ្ញុំ​មិន​ខ្លាច​នឹង​តោង​ចាន​​បាយ​ចេញ និង​ដេញ​មិន​ឱ្យ​ស៊ី​បាយ​នោះ​ទេ ព្រោះ​វា​ដូច​ជា​ឆ្អែត​ពេញ​ទ្រូង​ណាស់ ថ្ងៃ​នោះ ។

ចំណេះ​ដឹង, អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ

តួ​អក្សរ ស ប្រកប​នឹង​វគ្គន្តក្ខរៈ​ឃោសៈ និង​អវគ្គ​ឃោសៈ


ដើម្បី​ស្រាយ​ចម្ងល់​របស់​ តាស៊ីក្លូ ចំពោះ​ពាក្យ សេវា ដែល​ថា​គួរ​អាន សេវ៉ា ឬ សេ-វា សូម​ពិនិត្យ​ការបកស្រាយ​​ខាងក្រោម៖

តួ​អក្សរ ស ប្រកប​ជាមួយ វគ្គន្តក្ខរៈ​ឃោសៈ ឬ​ចុង​វគ្គ​ឃោសៈ​ មាន ង, ញ, ន, ម និង​អវគ្គ​ឃោសៈ មាន យ, រ, ល, វ បើ​មាន​ប្រកប​ជាមួយ​ស្រៈ អា ត្រូវ​ប្ដូរ​សំឡេង​តួ​អក្សរ​ទាំង​នេះ​ទៅ​ជា អឃោសៈ គឺ ង ទៅ ង៉, ញ ទៅ ញ៉, ន ទៅ ន៉​ឬ​ណ , ម ទៅ ម៉, យ ទៅ យ៉, រ ទៅ រ៉, ល ទៅ ល៉​ឬ​ឡ, វ ទៅ វ៉ វិញ ។

ឧទាហរណ៍៖ ស្ងាប(អ.ថ. -ង៉ាប), ស៊ីញេ(អ.ថ. -ញ៉េ), សាសនា(អ.ថ. -ន៉ា), សមាគម(អ.ថ. -ម៉ា-), សំយាប(អ.ថ. -យ៉ាប), សុរា(អ.ថ. -រ៉ា), សាលា(អ.ថ. -ល៉ា), សាវា(អ.ថ. -វ៉ា) ។ល។

ក្រៅ​ពី​នោះ​ វគ្គន្តក្ខរៈ​ឃោសៈ គ, ឃ, ជ, ឈ, ឌ, ឍ, ទ, ធ, ព, ភ ត្រូវ​រក្សា​សំឡេង​ឃោសៈ​ដូច​ដើម ។

ឧទាហរណ៍៖ សួគ៌ា, សុជាត, សទាផល, សាធារណៈ, សម្ពាយ, សភាព… ។

ចំណេះ​ដឹង, ជំនឿ សាសនា, អប់រំ

ភាព​ជា​អ្នក​ប្រតិបត្តិ​តាម​គន្លង​នៃ​ព្រះពុទ្ធសាសនា


កាល​ខ្ញុំ​រៀន​ថ្នាក់​ទី​៩ លោកគ្រូ​បង្រៀន​មុខវិជ្ជា​ពលរដ្ឋ​វិទ្យា បាន​បង្រៀន​ឲ្យ​ចេះ​សមាទាន​និច្ចសីល តែ​មិន​បាន​បង្ហាត់​ឲ្យ​សូត្រ​ពី ឧកាស អហំ ភន្តេ មក​ទេ គាត់​បង្ហាត់​ឲ្យ​រត់​មាត់ តែ​និច្ចសីល​ទាំង​៥ មាន បាណាតិបាតា ជា​ដើម ។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​ចេះ​ចាំ និង​ដឹង​អំពី​ន័យ​សេចក្ដី​មក​រហូត ។ ក្នុង​គ្រា​នោះ លោកគ្រូ​បាន​បញ្ចុះបញ្ចូល​ទឹកចិត្ត​សិស្ស​ទាំងឡាយ​ឲ្យ​ចង់​ចេះ​ចង់​ដឹង និង​ស្រឡាញ់​ព្រះធម៌ គ្រប់​គ្នា​ខំ​រៀន​សូត្រ​រត់មាត់​នូវ​និច្ចសីល​ទាំង​៥ ដែល​និយម​ហៅ​ថា​សីល​៥​ដោយ​សេចក្ដី​ជ្រះថ្លា ។

រហូត​មក​ដល់​ពេល​នេះ បើ​ទោះ​ជា​ខ្ញុំ​មិន​បាន​បួស​ជា​​សាមណេរ ហាត់​រៀន​ព្រះធម៌ តែ​ខ្ញុំ​នៅ​តែ​ស្រឡាញ់​រាប់អាន​ចង់​ចេះ​ចង់​ដឹង ពិសេស​គោរព​ពុទ្ធោវាទ​អស់​ពី​ដួងចិត្ត ។

និច្ចសីល ឬ​សិល​៥ មាន៖ បន្ត​អាន “ភាព​ជា​អ្នក​ប្រតិបត្តិ​តាម​គន្លង​នៃ​ព្រះពុទ្ធសាសនា”

ចំណេះ​ដឹង, អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ

ការប្រើ​ខុស​ចំពោះ​ពាក្យ អើយ និង​ពាក្យ អឺយ


មិន​ថា​ខ្ញុំ ឬ​​អ្នក​ឯ​ទៀត​នោះ​ទេ ភាគ​ច្រើន​ភាន់​ច្រឡំ​ក្នុង​ការ​ប្រើ​ពាក្យ អើយ និង អឺយ ដោយ​ច្រើន​ប្រើ​ អើយ ជំនួស​ពាក្យ អឺយ​ទៅវិញ ។

ពាក្យ​ទាំង​ពីរ​នេះ​អាន​ផ្សេង​គ្នា ពាក្យ​អើយ​អាន​ថា​អ្ហើយ ចំណែក​ពាក្យ​អឺយ​​អាន​ថា​អឺយ​ដូច្នេះ ។ ពាក្យ​អើយ​នៅ​ពេល​ដែល​ប្រើ​ភ្ជាប់​ជាមួយ​ពាក្យ​ណា​មួយ​ខាង​ដើម​គេ​តែង​អាន​ភ្ជាប់ ដូច​ពាក្យ បង​អើយ អាន​ថា​បង​អ្ហើយ ឬ​បង​ង៉ើយ តែ​បើ​ពាក្យ​ខាងដើម​បញ្ចប់​ដោយ​ស្រះ ដូច​ជា​ពាក្យ​តា​អើយ មិន​ត្រូវ​អាន​តា​រ៉ើយ​ទេ គឺ​អាន​បាន​តែ​តា​អ្ហើយ​​ប៉ុណ្ណោះ ។ គួរ​មើល​សេចក្ដី​ពន្យល់​តាម​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ​ជួន ណាត ខាង​ក្រោម ។ បន្ត​អាន “ការប្រើ​ខុស​ចំពោះ​ពាក្យ អើយ និង​ពាក្យ អឺយ”

ចំណេះ​ដឹង

ញាតិ​៧​សន្ដាន


លោកអ្នក​ប្រាកដ​ជា​ដឹង​ន័យ​ពាក្យ ញាតិ ជា​អ្វី​ហើយ ប៉ុន្តែ​ប្រហែល​អ្នក​ខ្លះ​មិន​យល់​ថា​ញាតិ​៧​សន្ដាន​យ៉ាង​ណា​ច្បាស់​​នៅ​ឡើយ ។

ញាតិ​ជា​ជន​ដែល​រួម​ខ្សែ​លោហិត​នឹង​គ្នា ខាង​មាតា​ឬ​ខាង​បិតា ។ ញាតិ​ចែក​ចេញ​ជា​ជួរ មាន​៧​ជួរ ដែល​ហៅ​ថា​ញាតិ​៧​សន្ដាន ។ គេ​រាប់​ថ្នាក់​ខាង​លើ​បី​ជាន់ គឺ​ថ្នាក់​មាតា​បិតា​១, ថ្នាក់​ជីដូន​ជីតា ១, ថ្នាក់​យាយទួត​តាទួត ១, ថ្នាក់​ខាង​ក្រោម​បី​ជាន់​ទៀត គឺ​ថ្នាក់​កូន ១, ថ្នាក់​ចៅ ១ និង​ថ្នាក់​ចៅទួត​១ រួម​នឹង​ថ្នាក់​យើង​មួយ​ទៀត ត្រូវ​ជា​ប្រាំពីរ​ថ្នាក់ ។

ជន​ដែល​ត្រូវ​ជា​សាច់ថ្លៃ គេ​ចាត់ទុក​ថា​ជា​ញាតិ​ដោយសារ ឬ​ញាតិពន្ធ ។

ចំណេះ​ដឹង, ហោរាសាស្ត្រ

ក្បួន​ទាយ​ប្រជ្រុយ


តាម​ក្បួន ​ប្រជ្រុយ​ត្រង់​ចង្ការ​ដូច​ខ្ញុំ ពេល​​ជរា​មាន​ភ័ព្វ​វាសនា​ល្អ ខ្ញុំ​ត្រូវ​រង់ចាំ​ដល់​ពេល​ជរា​ហើយ​មើល​ទៅ ហេហេ

mole-on-chinមើល​ប្រជ្រុយ​ផ្សេងៗ​ទៀត

ប្លែក​ៗ, សារព័ត៌មាន, អប់រំ, ឯកសារ

ក្មេង​អាយុ​១៣​ឆ្នាំ ក្លាយ​ជា​ឪពុក​គេ


ខ្ញុំ​មិន​ដឹង​ថា វប្បធម៌​បើក​ចំហ​ចំពោះ​ការរួមភេទ​នៃ​ពួក​បច្ឆិម​ប្រទេស ជា​វប្បធម៌​ល្អ ឬ​ជា​វប្បធម៌​ដែល​អ្នក​ខ្លះ​ហៅ​ថា​ឆ្កួត​នោះ​​ឬ​ក៏​អត់ទេ។ នៅ​តាម​សាលា គេ​មាន​កម្មវិធី​បង្រៀន​អំពី​ស៊ិច​ដល់​សិស្ស​ដែល​មាន​អាយុ​ចាប់​ពី​១២ ១៣​ឆ្នាំ​ឡើង​ទៅ។ បើ​តាម​ខ្ញុំ​ដឹង​ពី​អ្នក​ដែល​កើត និង​រៀន​នៅ​ប្រទេស​លោក​ខាងលិច ​កម្មវិធី​បង្រៀន​នោះ គេ​មាន​បង្រៀន​ទាំង​របៀប​រួមរក្ស និង​របៀប​ការពារ​ខ្លួន។ តាម​ការយល់​ឃើញ​របស់​ខ្ញុំ ការ​បង្រៀន​ដូច្នេះ​ហើយ ដែល​ធ្វើ​ឲ្យ​យុវវ័យ​លែង​មាន​ភាព​អៀន​ខ្មាស​អស់ ហើយ​ការរួមភេទ​កើត​មាន​ឡើង​​ដូច​ជា​រឿង​ធម្មតា​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ទៅ​ហើយ។ ពេល​ខ្លះ មាន​សិស្ស​ស្រី មាន​ផ្ទៃពោះ​ខណៈ​ដែល​គេ​សិក្សា​មិន​ទាន់​ចប់ ហើយ​សាលា​បាន​​បញ្ឈប់​ការសិក្សា​របស់​សិស្ស​នោះ​។ តាមពិត​នេះ​ជា​រឿង​អយុត្តិធម៌​ចំពោះ​នាង ដែល​កំហុស​នេះ សាលា​ក៏​ជា​អ្នក​រួម​ចំណែក និង​គួរតែ​ទទួល​ខុសត្រូវ​ផង​ដែរ។

រឿង​មួយ​ទៀត​ ដែល​កាន់​តែ​ឆ្កួត​របស់​រដ្ឋាភិបាល​អូស្ត្រាលី។ កាល​ពី​៥ ៦​ខែ​មុន​នេះ គេ​ចង់​បើក​កម្មវិធី​បង្រៀន​អំពី​ស៊ិច​ដល់​ក្មេងៗ​ចាប់​ពី​អាយុ​៣ ៤​ឆ្នាំ​ឡើង​ទៅ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​យល់​ដឹង​អំពី​រឿង​នេះ និង​ចេះ​ការពារ​ខ្លួន​គេ។ ប៉ុន្តែ​សំណាង​ល្អ ឪពុក​ម្ដាយ​ទាំង​ឡាយ​មិន​បោះ​ឆ្នោត​ឲ្យ​ច្បាប់​នេះ​ជាប់ និង​មាន​ការរិះគន់​គ្រប់​សំណាក់​ឪពុក​ម្ដាយ ច្បាប់​នោះ​ក៏​រំសាយ​ចោល​ទៅ​វិញ​ទៅ។

ដោយ​ឡែក ថ្ងៃនេះ មាន​ព័ត៌មាន​អំពី​ក្មេង​ប្រុស​អាយុ ១៣​ឆ្នាំ​បាន​ក្លាយ​ជា​ឪពុក​​របស់​ក្មេង​ស្រី មេស៊ី(Maisie) ដែល​ទើប​នឹង​កើត​បាន​​៤​ថ្ងៃ ក្រោយ​ពី​គេ និង​សង្សារ​បាន​រួមភេទ​ម្ដង និង​មិន​បាន​ការពារ។

នេះ​ជា​កំហុស​របស់​ក្មេង​ប្រុស​នោះ និង​សង្សារ​របស់​គេ​ដែល​ធ្វេស​ប្រហែស តែ​ខ្ញុំ​ក៏​ថា​វា​​ជា​កំហុស​សង្គម​មួយ​ផ្នែក​ដែរ ដែល​មាន​វប្បធម៌​​បើក​ទូលាយ​ចំពោះ​ការរួមភេទ និង​ថែម​ទាំង​បង្រៀន​អំពី​ស៊ិច​នៅ​តាម​សាលា​ផង​នោះ។

រឿង​នេះ ថ្វីត្បិត​តែ​ជា​រឿង​ដែល​គួរ​ឲ្យ​អាណិត តែ​ក៏​ជា​មេរៀន​មួយ​ដល់​ពួក​​លោក​ខាង​លិច​នោះ និង​ក្មេងៗ​ឯទៀតៗ ឲ្យ​មាន​ការប្រុងប្រយ័ត្ន​នៅ​ពេល​​គេ​រួមភេទ និង​ឲ្យ​ពួក​នោះ​ដឹង​ថា ការ​បង្រៀន​ពី​ស៊ិច​នៅ​តាម​សាលា ពិត​ជា​មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ។

យ៉ាងណា​មិញ វប្បធម៌​ឆ្កួត​លីលា​នេះ ក៏​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ខ្លាំង​ក្លា​គួរសម​ដែរ ជា​ពិសេស​ការ​បញ្ចេញ​សេរី​ភាព​ខាង​ស៊ិច។ គេ​​អាច​មើល​ឃើញ​​វប្បធម៌​នេះ​យ៉ាង​ច្បាស់​តាម​រយៈ​ទង្វើ​របស់​យុវវ័យ​បច្ចុប្បន្ន និង​មួ​យទៀត ដែល​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​នៅ​ពេល​ថ្មីៗ​នេះ គឺ​ដូច​អ្វី​ដែល​រាហ៊ូ​បាន​គូរ​រូប​អប្សរា​​ស៊ិចស៊ី ដែល​បង្ហាញ​នូវ​ភាព​ស្រើបស្រាល បែរ​ជា​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវវ័យ និង​ថែម​ទាំង​​យល់​ថា នេះ​ជា​វប្បធម៌​របស់​ខ្មែរ​តាំង​ពី​បុរាណ​មក​​ទៅ​វិញ។ តែ​បើ​តាម​ខ្ញុំ​យល់ នេះ​ជា​វប្បធម៌​របស់​យុវវ័យ​បច្ចុប្បន្ន​ទៅ​វិញ​ទេ ហើយ​ជា​វប្បធម៌​បែប​សេរី​ខាង​ស៊ិច ឬ​​សេរី​ក្នុង​ការ​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​គេ។ នេះ​បញ្ជាក់​ថា វប្បធម៌​ស៊ិច​នៅ​កម្ពុជា​កំពុង​វិវឌ្ឍ​ទៅ​រក​ភាព​សេរី និង​យុវវ័យ​លែង​សូវ​មាន​ភាព​អៀន​ខ្មាស​ដូច​ពីមុន​ទៀត​ហើយ។

ងាក​មក​រឿង​ក្មេង​ប្រុស​ អាល់ហ្វី (Alfie Patten) រស់​នៅ អ៊ីសត៍ប៊ន ប្រទេស​អង់គ្លេស​នេះ​វិញ អាយុ​ទើប​តែ​១៣​ឆ្នាំ​ តែ​ក្លាយ​ទៅ​ជា​ឪពុក​របស់​គេ​ទៅ​ហើយ វា​ពិត​ជា​ពិបាក​ស្រមៃ​ណាស់ ថា​ក្មេង​ម្នាក់​នេះ​ធ្វើ​ឪពុក​​របស់​គេ​​ដោយ​របៀប​ណា រក​លុយ​មក​ផ្គត់ផ្គង់​គ្រួសារ​ដូច​ម្ដេច ស្រប​ពេល​ដែល​គ្រួសារ​របស់​គេ និង​គ្រួសារ​សង្សារ​គេ​សុទ្ធ​តែ​ខ្វះខាត​ដូច​គ្នា​​នោះ។

ក្នុង​បទ​សម្ភាស​​អាល់ហ្វី​របស់​កាសែត The Sun អាល់ហ្វី​​នៅ​មិន​ទាន់​ដឹង​ថា​អ្វី​ដែល​គេ​ហៅ​ថា​ឪពុក​នៅ​ឡើយ និង​មិន​ដឹង​ពី​អារម្មណ៍​របស់​គេ​​នៅ​ពេល​ក្លាយ​ជា​ឪពុក​ផង ​គេ​សង្ឃឹម​ថា ប៉ា​ម៉ាក់​របស់​គេ​នឹង​ជួយ​គេ។ ចំណែក​ម្ដាយ​របស់​សង្សារ​អាល់ហ្វី(ឆានថែលល៍ – Chantelle) ដែល​មាន​កូន​ប្រាំ​នាក់​ក្នុង​បន្ទុក​ស្រាប់ និង​ជា​ម្ដាយ​ដែល​ស្រឡាញ់​កូន បាន​ប្រាប់ ឌឺ សាន់ ថា​គាត់​នឹង​ជួយ​កូន​របស់​គាត់ ថ្វី​បើ​ជីវភាព​មិន​ធូរធារ​ក្ដី។ អាច​ចាត់ទុក​ថា នេះ​ជា​រឿង​ល្អ​សម្រាប់​គ្រួសារ​ថ្មី​របស់​អាល់ហ្វី និង​ឆានថែលល៍ ដែល​ឪពុក​ម្ដាយ​របស់​ពួក​គេ​ទទួល​ស្គាល់។

បើ​ទោះ​ជា​យ៉ាង​ណា រឿង​នេះ​បាន​កើត​ឡើង​មក​លើ​អាល់ហ្វី និង​ឆានថែលល៍​ទៅ​ហើយ មាន​តែ​ជូនពរ​ពួក​គេ​ឲ្យ​​មាន​សុភមង្គល រស់​នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង​រហូត​ទៅ និង​សុំ​ឲ្យ​បាន​​ពិភពលោក​ផ្ដល់​ជំនួយ​ដល់​​គ្រួសារ​របស់​ពួកគេ​តែ​ប៉ុណ្ណឹង។

តាម​កាសែត​ឌឺសាន់ រឿង​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាប់​កើត​មាន​ចំពោះ​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ កាល​ពី​ឆ្នាំ​១៩៩៨ ជាមួយ​នឹង​សង្សារ​អាយុ​១៥​ឆ្នាំ តែ​គេ​ទាំង​ពី​ក៏​ចែក​ផ្លូវ​គ្នា​ក្រោយ​ពី​នោះ​៦​ខែ។

snn1301a-280_732159aអាល់ហ្វី និង​កូនស្រី​អាយុ​៤​ថ្ងៃ

snn1305aa-380_732314aអាល់ហ្វី, ឆានថែលល៍​(សង្សារ) និង​មេស៊ី​(កូន​ស្រី)

សូម​មើល​ព័ត៌មាន​លម្អិត​នៅ http://www.thesun.co.uk/sol/homepage/news/article2233878.ece

វីដេអូ បទ​សម្ភាសន៍​របស់​កាសែត​ឌឺ​សាន់

ខ្មែរ, ចំណេះ​ដឹង, ស្រុក​ខ្មែរ, ឯកសារ

ខេត្ត​ក្រុង ស្រុក​ខណ្ឌ​របស់​ខ្មែរ (២០០៩)


map_geography០១. រាជធានី​ភ្នំពេញ

  1. ខណ្ឌ ​ដង្កោ
  2. ខណ្ឌ ​មានជ័យ
  3. ខណ្ឌ​ ចម្ការមន
  4. ខណ្ឌ​ ទួលគោក
  5. ខណ្ឌ​ ឫស្សីកែវ
  6. ខណ្ឌ​ ដូនពេញ
  7. ខណ្ឌ​ ៧មករា
  8. ខណ្ឌ​ សែនសុខ (ទើប​បង្កើត​ថ្មី)

០២. ខេត្ត កំពង់ចាម

  1. ស្រុក ត្បូង​ឃ្មុំ
  2. ស្រុក ព្រៃឈរ
  3. ស្រុក មេមត់
  4. ស្រុក ចម្ការលើ
  5. ស្រុក ពញាក្រែក
  6. ស្រុក ស្រីសន្ធរ
  7. ស្រុក ស្ទឹងត្រង់
  8. ស្រុក កំពង់សៀម
  9. ស្រុក បាធាយ
  10. ស្រុក កងមាស
  11. ស្រុក ក្រូចឆ្មារ
  12. ស្រុក ជើងព្រៃ
  13. ស្រុក តំបែរ
  14. ស្រុក អូររាំងឪ
  15. ស្រុក កោះសូទិន
  16. ក្រុង កំពង់ចាម (ទើប​បង្កើត​ថ្មី)
  17. ក្រុង សួង (​ទើប​បង្កើត​ថ្មី)

០៣. ខេត្ត កណ្ដាល

  1. ស្រុក កៀនស្វាយ
  2. ស្រុក ស្អាង
  3. ស្រុក កោះធំ
  4. ស្រុក ខ្សាច់កណ្ដាល
  5. ស្រុក ពញាឮ
  6. ស្រុក អង្គស្នួល
  7. ស្រុក កណ្ដាលស្ទឹង
  8. ស្រុក មុខកំពូល
  9. ស្រុក ល្វាឯម
  10. ស្រុក លើកដែក
  11. ក្រុង តាខ្មៅ (ទើប​បង្កើត​ថ្មី) បន្ត​អាន “ខេត្ត​ក្រុង ស្រុក​ខណ្ឌ​របស់​ខ្មែរ (២០០៩)”
ចំណេះ​ដឹង, ប្រវត្តិ​សាស្ត្រ, ស្រុក​ខ្មែរ, ឯកសារ

ខេត្ត​ខ្មែរ​ដែល​បារាំង​កាត់​ឲ្យ​យួន


ខេត្ត​ខ្មែរ​ដែល​បារាំង​បាន​កាត់​ឲ្យ​យួន​នៅ​ថ្ងៃ​៤ មិថុនា ១៩៤៩ ត្រូវ​បាន​យួន​​ប្ដូរ​ឈ្មោះ​ជា​បន្ត​បន្ទាប់​នៅ​ពេល​ពួក​វា​កាន់កាប់ ។ ​ចាប់​ពី​ឆ្នាំ​១៩៥៦​មក យួន​បាន​ប្ដូរ​ឈ្មោះ​ពី​ឈ្មោះ​ខ្មែរ​ទៅ​ឈ្មោះ​យួន ដែល​មាន​បី​ដំណាក់ ។ ទី​មួយ​នៅ​ឆ្នាំ​១៩៥៦ ដល់ ១៩៧៥ ទី​ពីរ ១៩៧៨ ដល់ ១៩៨៩ និង​ដូរ​ម្ដង​ទៀត​ ជា​ឈ្មោះ​ដែល​ប្រើ​មក​ដល់​សព្វ​ថ្ងៃ ប៉ុន្តែ​ខ្មែរ​​យើង​ដែល​នៅ​ទីនោះ​នៅ​តែ​ហៅ​ឈ្មោះ​ខ្មែរ​ដដែល ហើយ​ពួក​គាត់​នៅ​តែ​រក្សា​ទំនៀមទម្លាប់​ប្រពៃណី អក្សរសាស្ត្រ ពុទ្ធ​សាសនា​ បើ​ទោះ​បី​ជា​មាន​ការ​កៀបសង្កត់ ជិះជាន់​​បំបិទ​សិទ្ធិ​យ៉ាង​ណា​ក្ដី និង​មាន​អ្នក​​តស៊ូ​ពលី​ជីវិត​​ដើម្បី​ជាតិ សាសនា និង​អក្សរសាស្ត្រ​ជា​បន្ត​បន្ទាប់​លុះ​បច្ចុប្បន្ន ។

ខេត្ត​ខ្មែរ​ពី​ដើម​មាន​ចំនួន​១៧ លុះ​ពេល​បារាំង​គ្រប់គ្រង វា​បាន​បែងចែក​ជា​២១​ខេត្ត​វិញ ។

ឈ្មោះ​ខេត្ត​ខ្មែរ​ពីដើម

  1. ខេត្ត​ក្រមួន ស
  2. ខេត្ត​កំពង់ឫស្សី
  3. ខេត្ត​ឃ្លាំង
  4. ខេត្ត​ដំបូកកោង
  5. ខេត្ត​ទឹកខ្មៅ
  6. ខេត្ត​បារាជ្ញ
  7. ខេត្ត​ផ្សារដែក
  8. ខេត្ត​ពលលាវ
  9. ខេត្ត​ពាម
  10. ខេត្ត​ព្រែក​ឫស្សី
  11. ខេត្ត​ព្រៃនគរ
  12. ខេត្ត​ព្រះត្រពាំង
  13. ខេត្ត​ព្រះសួគ៌
  14. ខេត្ត​មាត់ជ្រូក
  15. ខេត្ត​មេ ស
  16. ខេត្ត​រោងដំរី
  17. ខេត្ត​លង់ហោរ

ឈ្មោះ​ខេត្ត​​ខ្មែរ​​ពេល​បារាំង​កាន់កាប់ និង​ប្ដូរ​ទៅ​ឈ្មោះ​យួន​ក្រោយ​ពេល​ប្រគល់​ឲ្យ​យួន​កាន់កាប់

  1. ខេត្ត​កោះគង(ដំបូក​កោង) > Go Cong
  2. ខេត្ត​ក្រមួន​ស(រាជា) > Kien Giang
  3. ខេត្ត​កំពង់​ឫស្សី > Ben Tre
  4. ខេត្ត​ឈ្មោះ​ថ្មី(កំពង់គោ) > Tan An
  5. ខេត្ត​ឃ្លាំង(បាសាក់) > Soc Trang
  6. ខេត្ត​ចង្វា​ត្រពាំង(កំពប់​ស្រការ​ត្រី) > Bien Hoa
  7. ខេត្ត​ទឹកខ្មៅ > Ca Mau
  8. ខេត្ត​ទួល​តាមោក(ឈើ​ទាល​មួយ) > Thu Dau Mot
  9. ខេត្ត​ផ្សារដែក > Sa Dec
  10. ខេត្ត​ពលលាវ(ពោធិលើ) > Bac Lieu
  11. ខេត្ត​ពាម > Ha Tien
  12. ខេត្ត​ពាម​បារ៉ាជ្ញ > Long Xuyen
  13. ខេត្ត​ព្រែក​ឫស្សី > Can Tho
  14. ខេត្ត​ព្រៃនរគរ > Ho Chi Minh City
  15. ខេត្ត​ព្រះ​ត្រពាំង > Tra Vinh
  16. ខេត្ត​ព្រះ​បារៀ(ព្រះ​សួគ៌) > Ba Ria
  17. ខេត្ត​មាត់​ជ្រូក > Chau Doc
  18. ខេត្ត​មេ ស > Tien Giang
  19. ខេត្ត​រោង​ដំរី > Tay Ninh
  20. ខេត្ត​លង់ហោរ > Vinh Long
  21. ខេត្ត​អូរកាប់ > Vung Tau

កោះ

  1. កោះ​ណាម​ឌូ
  2. កោះ​ត្រល់ > Phu Quoc
  3. កោះ​ត្រឡាច > Dao Con Son
  4. កោះ​ត្រី
  5. កោះ​ទន្សាយ
  6. កោះ​ធំ
  7. កោះ​វៃ

ចុច​មើល​រូប​ពេញ

ខែត្រ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ឬ​ខ្មែរ​ក្រោម

ផែនទី​ប្រទេស​វៀតណាម

ផែនទី​​ខែត្រ​ក្រុង​ប្រទេស​វៀតណាម​បច្ចុប្បន្ន

នេះ​​គឺ​បទ វាសនា​ខ្មែរ​កម្ពុជា​ក្រោម បទ​ភ្លេង គង់ ប៊ុនឈឿន ទំនុក​ច្រៀង ឯកឧត្ដម​​ថាច់ សេដ្ឋា និង​ច្រៀង​ដោយ​លោក ថាច់ អ៊ឹមវ៉ានស៊ី ។

~~.~~.~.~.~~.~~

ឯកសារ​យោង ៖

ឈ្មោះ​ខែត្រ​ប្ដូរ​ពី​ខ្មែរ​ទៅ​យួន ស្ត្រី​ខ្មែរ​អនឡាញ
សៀវភៅ ចៅហ្វាយ​គុយ វិរបុរស​ខ្មែរ​កម្ពុជាក្រោម (កែវ សុវត្តិ)
បទ​ចម្រៀង​ វិបសាយ​ខ្មែរ​ក្រោម
វិគីភេឌា ខេត្ត​របស់​វៀតណាម

ខ្មែរ, ចំណេះ​ដឹង, អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ

ចំណាំ​អក្សរ​មិន​តម្រួត ឬ​តម្រួត


ខាងក្រោម​ជា​ចំណាំ​​ខ្លះ​នៃ​អក្សរ​មិន​តម្រួត ឬ​តម្រួត​ ដើម្បី​ជំនួយ​ដល់​ការសរសេរ​ត្រឹមត្រូវ​ ៖

១. កិរិយាសព្ទ ឬ​គុណសព្ទ​ទោល ដែល​​មាន​អក្សរ​មិន​តម្រួត ឬ​គ្រវាត់ មិន​ផ្ញើ​ជើង ដល់​ចេញ​មក​ជា​នាម​សព្ទ​ត្រូវ​ប្រើ​រាយ​តួ ។
កប់ (កិ) > កំណប់ (ន) កុំ​សរសេរ កម្នប់
កាច់ (កិ) > កំណាច់ (ន) កុំ​សរសេរ កម្នាច់
កាត់ (កិ) > កំណាត់ (ន) កុំ​សរសេរ កម្នាត់
ដឹង (កិ) > ដំណឹង (ន) កុំ​សរសេរ ដម្នឹង
តូច (គុ) > តំណូច (ន) កុំ​សរសេរ តម្នូច
ធំ (គុ) > ទំហំ (ន) កុំ​សរសេរ ទម្ហំ
ចង់ (កិ) > ចំណង់ (ន) កុំ​សរសេរ ចម្នង់
ជិះ (កិ) > ជំនិះ (ន) កុំ​សរសេរ ជម្និះ
ខុស (គុ) > កំហុស (ន) កុំ​សរសេរ កម្ហុស
គុំ (កិ) > គំនុំ (ន) កុំ​សរសេរ គម្នុំ

២. កិរិយាសព្ទ ឬ​គុណសព្ទ​ដែល​មាន​អក្សរ​តម្រួត ឬ​ផ្ញើ​ជើង​ គ្រវាត់ ដល់​ចេញ​មក​ជា​នាមសព្ទ ត្រូវតែ​តម្រួត​ដូច​គ្នា ។
ក្រង (កិ) > កម្រង (ន) កុំ​សរសេរ កំរង
ក្រាល (កិ) > កម្រាល (ន) កុំ​សរសេរ កំរាល
គ្រប (កិ) > គម្រប (ន) កុំ​សរសេរ គំរប
ឃ្លាន (កិ) > គម្លាន (ន) កុំ​សរសេរ គំលាន
ត្រាស់ (កិ) > តម្រាស់ (ន) កុំ​សរសេរ តំរាស់
ត្រិះ (កិ) > តម្រិះ (ន) កុំ​សរសេរ តំរិះ
ក្រ (គុ) > កម្រ (ន) កុំ​សរសេរ កំរ
ជ្រៅ (គុ) > ជម្រៅ (ន) កុំ​សរសេរ ជំរៅ
ស្ល (កិ) > សម្ល (ន) កុំ​សរសេរ សំល
ឆ្ការ (កិ) > ចម្ការ (ន) កុំ​សរសេរ ចំការ
ស្ទូច (កិ) > សន្ទូច (ន) កុំ​សរសេរ សន់ទូច
ស្ទូង (កិ) > សន្ទូង (ន) កុំ​សរសេរ សន់ទូង
ខ្ជិល (គុ) > កម្ជិល (ន) កុំ​សរសេរ កំជិល
ជ្រក (កិ) > ជម្រក (ន) កុំ​សរសេរ ជំរក

៣. កិរិយាសព្ទ​កត្តុវាចក (សម្រាប់​អំពើ​ខ្លួនឯង) ចេញ​ទៅ​ជា​កិរិយាសព្ទ​ហេតុកត្តុវាចក (ញ៉ាំង​អ្នក​ដទៃ​ឲ្យ​សម្រេច​អំពើ) ។
ខ្ចាត់ (កិ.កត្តុ) > កម្ចាត់ (កិ.ហេតុ) មិន​ប្រើ​រាយ​ជា កំចាត់
ខ្ចាយ (កិ.កត្តុ) > កម្ចាយ (កិ.ហេតុ) មិន​ប្រើ​រាយ​ជា កំចាយ
ស្រេច (កិ.កត្តុ) > សម្រេច (កិ.ហេតុ) មិន​ប្រើ​រាយ​ជា សំរេច
ជ្រាប (កិ.កត្តុ) > ជម្រាប (កិ.ហេតុ) មិន​ប្រើ​រាយ​ជា ជំរាប

ប៉ុន្តែ​សព្ទ​ដែល​តម្រួត​មិន​កើត មាន​ដូច​ជា ៖
ភ្លឺ (កិ.កត្តុ) > បំភ្លឺ (កិ.ហេតុ)
ផ្លើស (កិ.កត្តុ) > បំផ្លើស (កិ.ហេតុ)
ឃ្លាត (កិ.កត្តុ) > បង់ឃ្លាត (កិ.ហេតុ) ។ល។

សៀវភៅ ភាសា​ខ្មែរ (អគ្គទត្តោ គល់ សុភាព, ព.ស. ២៥៥១) ឬ វចនានុក្រមខ្មែរ (ជ.ណ, បោះពុម្ព​គ្រា​ទី ៥)

អប់រំ

ហេតុអ្វី​អ្នក​ខ្លះ​រៀន​ពូកែ អ្នក​ខ្លះ​មិន​ពូកែ?


កោសិកា​ខួរក្បាល​មនុស្ស​​មាន​ចំនួន ១០​កោដិ។ ប្រសិន​បើ​វា​ធ្វើការ​រួមគ្នា វា​ច្បាស់​ជា​លឿន​ជាង​​ល្បឿន​របស់​កុំព្យូទ័រ​សព្វថ្ងៃ​រាប់​លាន​ដង​ឯណោះ។

បើ​ដូច្នេះ ហេតុអ្វី​បាន​ជា​មាន​អ្នក​ខ្លះ​រៀន​ពូកែ អ្នក​ខ្លះ​រៀន​មិន​ពូកែ​ទៅវិញ?

រូប​ខាង​ក្រោម​នឹង​ដោះស្រាយ​ចម្ងល់​របស់​លោកអ្នក។

effectiveness-of-study

រូបភាព​ពី​លោកគ្រូ លឹម លីហេង, គ្រូ​ រូប​ភាពឌីជីថល (ន័រតុន)

លោកអ្នក​ឃើញហើយ​ថា​រូប​នេះ​បញ្ជាក់​ពី​អ្វី​ខ្លះ។ ដូច្នេះ​ការសិក្សា​គឺ​​ទាក់ទង​គ្នា​នឹង​កត្តា​ទាំង​៦​នេះ​គឺ គ្រូ សិស្ស ឯកសារ បរិស្ថានសាលា ស្ថានភាព​គ្រួសារ ឬ​បរិស្ថាន​ក្នុង​គ្រួសារ និង​បរិស្ថាន​ក្នុង​បន្ទប់​រៀន។

ហោរាសាស្ត្រ

The Numerology of Names


By: Amanda Coggin

There is a reason why you have your name and it’s not because it sounded classy in the gossip pages of the New York Post (which is where my mom found my name). Your birth name paired with numerology can enlighten you on what motivates you in life, what warrants your true expression, and the lasting impression you leave on others when you exit a room.

It started with Pythagoras, the Greek mathematician who invented the a2 + b2 = c2 Pythagorean Theorem, the only equation I remember from eleventh grade geometry. In 6th century BCE, Pythagoras combined mysticism with mathematics to construct a quotient about the future of one’s life. He coined it Pythagorean numerology and used numbers assigned to the letters in one’s full name (as well as using the numbers in one’s date of birth). The numerology determined what innate abilities one was given at birth to determine what might happen late in life, and it has become the source for modern numerology today.

How Numerology Works
When working with a name, numbers have corresponding letters. The numbers are added up and broken down into single digits in order to give you your final Destiny Number.

The Number Assignments

1= A, J, S

2= B, K, T

3= C, L, U

4= D, M, V

5= E, N, W

6= F, O, X

7= G, P, Y

8= H, Q, Z

9= I, R

How to Find Your Destiny Number

  1. Write down your full name (first, middle, and last). This is the name you were given at birth—not your married name, etc.
  2. Using the table above, write down the number matched to each letter in each name (i.e. AMANDA = 1, 4, 1, 5, 4, 1).
  3. Add the numbers together for each name (i.e. 1+4+1+5+4+1= 16).
  4. You will most likely get a double digit for each name; break down each double digit number you get by adding the first and second digit to get one number (i.e. from the 16 above, add together 1+6 to get 7, which is the number for my first name).
  5. Add up the final numbers you get from each name (i.e. my middle name number is 8 and my last name number is 10, so 7+8+10 = 25).
  6. Once again, break down any double-digit numbers into one digit to get your final Destiny Number (i.e. from the 25 above, add together 2+5 to get 7, which is my final Destiny Number).

In numerology, the basic vibrations are numbers 1 through 9, but the numbers 11 and 22 are master numbers and should not be reduced to a single digit since these are master vibrations.

There are plenty of books and Web sites that will give you a thorough analysis of your Destiny Number, but here’s a basic rundown on what your Destiny Number means for you:

1 is determined, autonomous, and self-reliant

2 is loyal, tactful, and analytical

3 is passionate, positive, and fun-loving

4 is sensible, traditional, and serious

5 is bold, temperamental, and sensual

6 is responsible, cautious, and domestic

7 is spiritual, unconventional, and somewhat reclusive

8 is money-oriented, assured, and authoritative

9 is versatile, compassionate, and worldly

11 is enlightened, deep, and high-strung

22 is ambitious, a global planner, and motivated

I looked further into my 7, and found this interpretation through About Numerology.

“A Destiny number of 7 means you will find fulfillment through teaching others. By pursuing an ongoing quest for knowledge and then sharing your findings with your fellow man … be it through teaching, writing or some other means … you will bring joy into your own life. By following your destiny, your life should be an interesting life, one full of the exploration of science, mysteries, the occult, or other fascinating fields.”

When I think about the Amanda in me that I know, the explanation above sums me right up. Perhaps there’s more to numbers than I originally thought.

Source: http://www.divinecaroline.com