ចំណេះ​ដឹង, ផ្លូវ​ចិត្ត, អប់រំ

របៀប​គ្រប់គ្រង​កំហឹង


កំហឹង​ជា​អារម្មណ៍​ធម្មជាតិ​របស់​មនុស្ស តែ​ទោះ​ជា​យ៉ាងណា​អ្នក​មិន​អាច​មាន​កំហឹង​នៅ​ពេល​ណា​ដែល​អ្នក​ចង់​ខឹង ហើយ​មិន​អាច​ក្រោធ​ខឹង​ដាក់​មនុស្ស​គ្រប់​រូប និង អ្វី​គ្រប់​យ៉ាង​បាន​ទេ។ ជា​ញឹកញាប់​មនុស្ស​ដែល​បង្ហាញ​កំហឹង​ជា​សាធារណៈ ត្រូវ​គេ​ចាត់ទុក​ថា ជា​មនុស្ស​មិន​ធំ​ពេញវ័យ និង មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន ហើយ​សង្គម​ភាគច្រើន​មើលងាយ​ដល់​មនុស្ស​ដែល​បង្ហាញ​ថា​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន។
អ្នក​ចិត្តសាស្ត្រ​ប្រើ​ពាក្យ​ការគ្រប់គ្រង​កំហឹង​ដើម្បី​បង្រៀន​មនុស្ស​អំពី​បច្ចេកទេស​របៀប​គ្រប់គ្រង​អារម្មណ៍​ដ៏​ខ្លាំង​នេះ។ ដូចនេះ​តើ​អ្នក​នឹង​ធ្វើ​អ្វី​នៅ​ពេល​ដែល​ឈាម​របស់​អ្នក​ពុះ​កញ្ជ្រោល អ្នក​មាន​កំហឹង​យ៉ាង​ខ្លាំង ហើយ​កាន់​តែ​លំបាក​ឡើងៗ​ដើម្បី​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​នោះ?
នៅ​ពេល​ដែល​អ្នក​ជិត​ផ្ទុះ​កំហឹង​ហើយ អ្នក​ជំនាញ​ជាច្រើន​ផ្ដល់​យោបល់​ថា ដំបូង​អ្នក​គួរ​តែ​ដក​ដង្ហើម​ឱ្យ​វែងៗ។ នៅ​ពេល​ដែល​អ្នក​ដក​ដង្ហើម​ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ដង្ហើម​នៃ​ខ្លួនប្រាណ​របស់​អ្នក អ្នក​នឹង​មាន​អារម្មណ៍​ធូរស្រាល មិន​សូវ​តឹងតែង។ ដូចនេះ​ហើយ​មិន​សូវ​ទំនង​ជា​ផ្ទុះ​កំហឹង​ទេ។
ទីពីរ អ្នក​ផ្ដល់​យោបល់​ជាច្រើន​នាក់​នឹង​ប្រាប់​អ្នក​ឱ្យ​រាប់​ដល់​ដប់។ វិធី​នេះ​ធ្វើ​ឱ្យ​អ្នក​បង្វែរ​អារម្មណ៍​ខឹង​ទៅ​រក​ការចាប់អារម្មណ៍​លើ​ការរាប់​ដល់​ដប់​វិញ។ ពេល​វេលា​បន្តិចបន្តួច​ដែល​ផ្ដោត​លើ​អ្វី​ផ្សេង​ទៀត​នេះ​អាច​ធ្វើ​ឱ្យ​អ្នក​មាន​ពេល​គ្រប់គ្រង​ដើម្បី​គិត​អំពី​ប្រតិកម្ម​របស់​អ្នក​ចំពោះ​ស្ថានការណ៍​នោះ។

សម្រាប់​វិធី​កាន់​តែ​មាន​លក្ខណៈ​ចិត្តសាស្ត្រ​ចំពោះ​ការគ្រប់គ្រង​កំហឹង មាន​សេចក្ដី​ណែនាំ​មួយ​ចំនួន​ដែល​អាច​កាត់​បន្ថយ​កម្រិត​កំហឹង​បាន។

ប្រសិន​បើ​មនុស្ស​ម្នាក់​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​អវិជ្ជមាន​នោះ ជាជាង​ការប្រកែក​តវ៉ា ប្រហែល​ជា​ត្រូវ​ប្រើប្រាស់​ការសើច​វិញ​ដើម្បី​កុំ​ឱ្យ​ឆេវឆាវ។ វិធី​នេះ​នឹង​បង្ហាញ​ថា អ្នក​គឺ​ជា​មនុស្ស​ម្នាក់​មានការ​ច្នៃប្រឌិត​ដែល​ចេះ​របៀប​ដោះស្រាយ​ស្ថានការណ៍​មួយ។
ការនិយាយ​ចេញ​ឱ្យ​ចំ​អារម្មណ៍​ខឹង​នៅ​ពេល​ដែល​អ្នក​មាន​កំហឹង​នឹង​ធ្វើ​ឱ្យ​អ្នក​អាច​បញ្ចេញ​អារម្មណ៍​ខ្លួនឯង​បាន​ក្នុង​សភាព​កាន់​តែ​មិន​ឆេវឆាវ ជាជាង​ទុក​អារម្មណ៍​ក្នុង​ខ្លួន ហើយ​បន្ទាប់​មក​នឹង​ផ្ទុះ​កំហឹង។
អនុគ្រោះ​ក៏​ជា​មធ្យោបាយ​មាន​ប្រយោជន៍​មួយ​ដែរ​ដើម្បី​កាត់​បន្ថយ​កំហឹង។ ប្រសិន​បើ​អ្នក​អនុគ្រោះ​ដល់​នរណា​មួយ​លើ​បញ្ហា​តូច​មួយ​នោះ អ្នក​មិន​ចាំបាច់​គុំកួន​ទេ បើ​មិន​អ៊‍ីចឹង​ទេ អ្នក​អាច​ចាប់​ផ្ដើម​និយាយ​ឱ្យ​ដាច់​ស្រេច​ជាមួយ​មនុស្ស​នោះ។
វិធីសាស្ត្រ​ជនជាតិ​អាស៊ី គឺ​គេ​អនុវត្ត​ប្រយោគ ឬ ការ​សមាធិ​ឱ្យ​បាន​ទៀងទាត់ ដូចនេះ​កាយ និង ចិត្ត​របស់​អ្នក​មិន​ឆេវឆាវ​ទេ។ ភាព​មិន​ឆេវឆាវ​នឹង​ធ្វើ​ឱ្យ​អ្នក​នៅ​តែ​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​នៅ​ពេល​ដែល​ស្ថានភាព​មួយ​ចំនួន​មាន​ការលំបាក។ នេះ​ហើយ​គឺ​ជា​ការ​គ្រប់គ្រង​ទប់​ស្កាត់​កំហឹង។

ដកស្រង់​ពី​ទស្សនាវដ្ដី G21

អប់រំ

ងប់​នឹង​ស្រី ចង្រៃ​មួយ​ជាតិ


ខ្ញុំ​មិន​ដឹង​ថា​សុភាសិត​មួយ​នេះ​យ៉ាង​ណា​ទេ ពេល​ខ្លះ​ខ្ញុំ​គិត​ថា​ត្រូវ ពេល​ខ្លះ​ខ្ញុំ​គិត​ថា​មិន​អាច។ តើ​អ្នក​ទាំង​អស់​គ្នា​មាន​យោបល់​អ្វី​ខ្លះ​ទេ?

 tobeinvoled.jpg

ជំនឿ សាសនា, អប់រំ

លោក កែវ ឈុន ទាក់​ទង​នឹង “អំពើ​របស់​ខ្លួន ចំពោះ​ឪពុក​ម្ដាយ នឹង​តប​មក​យើង​វិញ…”


កាល​ពី​លើក​មុន​នោះ ខ្ញុំ​បាន​ដាក់​អត្ថបទ ក៏​ដូច​ជា​សំនួរ​ទាក់​ទង​នឹង អំពើ​របស់​ខ្លួន ចំពោះ​ឪពុក​ម្ដាយ នឹង​តប​មក​យើង​វិញ… ហើយ​ក៏​បាន​ទទួល​ការ​បក​ស្រាយ​ពី​លោក កែវ ឈុន ទាក់​ទង​នឹង​បញ្ហា​នេះ ដោយ​សារ​ខ្ញុំ​យល់​ថា វា​មាន​ប្រយោជន៍ ​ខ្ញុំ​សូម​ធ្វើ​ការ​ផ្សាយ វា​ឡើង​វិញ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា បាន​អាន និង បាន​បញ្ចេញ​មតិ​បន្ថែម​ផង ។ សូមអាន​ខ្លឹម​សារ​ទាំង​មូល​ដូច​ខាង​ក្រោម ៖

ទាក់ទងនឹងឃ្លាប្រយោគដែលបឿនបានលើកឡើងនោះ ខ្ញុំសូមលើកយកពាក្យថា
«កម្ម» មកបកស្រាយជាមុនសិន កម្ម គឺជាអំពើ រឺ ចលនាកំរើកចុះ កំរើកឡើង ទោះជា
ដំនើរប្រព្រឹត្ដនោះ ល្អក្ដី អាក្រក់ក្ដី ឈ្មោះថា «កម្ម» កម្មនេះបើនិយាយតាមបែបពុទ្ធ
សាសនា មានបីយ៉ាង គឺ កាយកម្ម អំពើប្រព្រឹត្ដទៅដោយកាយ វចីកម្ម អំពើប្រព្រឹត្ដទៅ
ដោយវាចា មនោកម្ម អំពើប្រព្រឹត្ដទៅដោយចិត្ដ រួមហៅថា កម្មបថ១០ ហើយចែកជា
កុសលកម្ម១០ និង អកុសលកម្ម១០ ទៅទៀត តែបើ។ បើលើកយកមកនិយាយទាំងអ
ស់ ឃើញថាវែងឆ្ងាយណាស់ សូមសង្រួមនិយាយ អំពីកម្មបីប្រការធំៗ ៖

១​ -ព្រះពុទ្ធទ្រង់សំដែងថា មានកម្ម នរណាធ្វើអំពើល្អក៏តែងបាន កុសលកម្ម ផលល្អ
ដិតជាប់ខ្លួន នរណាធ្វើអំពើអាក្រក់ក៏បានផល អាក្រក់ អកុសលកម្មដិតជាប់ខ្លួនយ៉ាង
នោះដែរ។

២ -ព្រះពុទ្ធទ្រង់ត្រាស់សំដែងថា មានកម្មវិបាក គឺផលរបស់កម្ម ផលកម្មដែលល្អកើ
តមកពីអំពើល្អ កម្មល្អ ផលកម្មអាក្រក់កើតមកពីអំពើអាក្រក់ កម្មអាក្រក់យ៉ាងដូច្នោះដែរ។

៣ -ព្រះសម្មាសម្ពុទ្ធត្រាស់សំដែងថា សត្វទាំងឡាយមានកម្មជារបស់ខ្លួន គឺខ្លួនយើង
គ្រប់ៗគ្នា ជាម្ចាស់របស់កម្ម ជាម្ចាស់របស់ផលកម្ម គឺថាកាលបើខ្លួនយើងធ្វើល្អក៏បា
នទទួលអំពើល្អ បើខ្លួនយើងធ្វើអំពើអាក្រក់ក៏បានទទួអំពើអាក្រក់យ៉ាងនោះអែង។

បែរទៅអានប្រយោគ ដែលបឿនលើកឡើង «កូនដែលមិនគិត និង ធ្វើបាបឪពុក
ម្ដាយនឹងទទួលការតបស្នងមកវិញ ពីកូនរបស់ខ្លួនស្នងវិញ ដូច ឬ លើសអំពើដែលខ្លួន
ធ្វើទាំងប៉ុន្មានទៅលើឪពុកម្ដាយរបស់ខ្លួន នៅពេលដែលគេចាស់ទៅ» ឃ្លានេះវាមាន
អត្ថន័យធំធេងណាស់បើយោងទៅលើទ្រឹស្ដីកម្មផលដែលមានអធិប្បាយមកហើយ
ខាងលើ។ អាចនិយាយបានថា កូនដែលមាន អូវពុកម្ដាយ ជាអ្នកប្រព្រឹត្ដនូវអំពើអាក្រក់
ពោលពាក្យទ្រគោះបោះបោក មើលងាយមើលថោក មិនគោរពប្រតិបត្ដិ ចាស់ទុំមាន
មាតាបិតា ជីតាជីដូនខ្លួន អូវពុកម្ដាយបែបនេះ ក៏មិនអាចណែនាំ ស្ដីប្រដៅកូនចៅ
អោយប្រព្រឹត្ដនូវអំពើល្អបានឡើយ ម្លោះហើយកូននោះក៏ខ្វះការអប់រំ អោយបានយល់
ដឹងនូវអំពើល្អ កូននោះយល់ដឹង ឃើញតែគំរូ នៃអំពើអាក្រក់របស់មាតាបិតារបស់ខ្លួន
ម្លោះហើយ វាក៏ក្លាយទៅជារឿងធម្មតា (ឃើញតែអំពើអញ្ចឹង) គ្មានបាប គ្មានបុណ្យ
គ្មានល្អ គ្មានអាក្រក់អ្វីទេ ខ្លួន(កូនហ្នឹង)ក៏អាចធ្វើអ្វី មកលើអូវពុកម្ដាយរបស់ខ្លួនយ៉ាង
នោះដូចដែលខ្លួធ្លាប់ឃើញធ្លាប់យល់អញ្ចឹងមកដែរ។ ឃ្លាខាងលើនេះក៏ស្របនឹងឃ្លា
របស់លោកភិរម្យង៉ុយមួយឃ្លាថា៖

«ពូជដូងផ្លែដូង ពូជស្វាយផ្លែស្វាយ ពូជស្រីចោរក្បត់ មិនអត់សហាយ ពូជស្រីមេម៉ាយ
ពីម្ដាយដល់កូន»

តែបើនិយាយមួយបែបទៀត តាមទ្រឹស្ដីកម្មផលនេះដដែល ដោយកូនរបស់បុគ្គល
នោះ ជាអ្នកមានសតិសម្បជញ្ញៈ ឃើញគំរូ អាក្រក់របស់អូវពុកម្ដាយខ្លួន បែរជាស្អប់
ខ្ពើមនូវអំពើអាក្រក់ ដូចដែលអូវពុកម្ដាយខ្លួនបានប្រព្រឹត្ដមកហើយនោះ មានចិត្ដបុណ្យ
ហើយតាំងចិត្ដជាអ្នកប្រព្រឹត្ដតែអំពើល្អ ខ្នះខ្នែងព្យាយាមសិក្សារៀនសូត្រ ស្វែងរក
ហេតុផល ក្លាយទៅជាអ្នកចេះដឹង ស្គាល់គុណ ស្គាល់ទោស បុណ្យបាប គ្រប់បែបយ៉ាង
ហើយបែរជាអានិត អាសូរចំពោះមាតាបិតារបស់ខ្លួនដែលសាងតែអំពើបាបកម្ម អំពើ
អាក្រក់នោះ ទៅវិញក៏ថាបានដែរ គឺប្រៀបដូចជាព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ឈ្វេងយល់
នូវអំពើបាប ដែលសត្វលោកទាំងឡាយកំពុងតែងុយងោក ហើយទ្រង់ប្រោសអោយភ្លឺ
ស្វាងយ៉ាងនោះអែង។

កែវ ឈុន

ជំនឿ សាសនា, អប់រំ

អំពើ​របស់​ខ្លួន ចំពោះ​ឪពុក​ម្ដាយ នឹង​តប​មក​យើង​វិញ…


និយាយ​តាម​ត្រង់​ទៅ ឥឡូវ​ខ្ញុំ​​ចេះ​សន្សំ​សំចៃ​គ្រាន់​បើ​ហើយ ។ ពី​មុន​បាយ​ស្រូប​មួយ​ចាន កាហ្វេ​ក្ដៅ​មួយ​ពែង សម្រាប់​អាហារ​ពេល​ព្រឹក តែ​ឥឡូវ​នៅ​សល់​តែ​​កាហ្វេ​ក្ដៅ​មួយ​ពែង​ទេ ។ កាហ្វេ​មួយ​ពែង វា​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ហើយ ដែល​មិន​ត្រូវ​ចំណាយ​ច្រើន​ដូច​បាយ​ស្រូប​មួយ​ចាន ដល់​ទៅ​ ២០០០​៛ ។ ព្រឹក​មិញ​នេះ នៅ​ហាង​កាហ្វេ អ៊ំ ៗ បបួល​គ្នា​ជជែក​រឿង​​​កូន ៗ និង ឪពុក​ម្ដាយ ។ កំលោះ​ព្រៅ​ម្នាក់ អ្នក​នាំ​ហេតុ​ឲ្យ​កើក​កា​ជជែក​គ្នា​នោះ ដំបូង​គាត់​ថា “​គិត​ទៅ ក្នុង​គ្រួសារ​នីមួយ ៗ ភាគ​ច្រើន​តែង​តែ​មាន កូន​ណា​មួយ​ដែល​មិន​គិត​ឪពុក​ម្ដាយ​មិន​ខាន​ឡើយ​ ។​” គាត់​ផ្ដើម​ពាក្យ​នេះ ក៏​ព្រោះ​តែ​កំពុង​មើល​កម្មវិធី​ទូរទស្សន៍ ស៊ីធីអិន ដែល​ផ្សាយ​ពី ការ​អប់រំ​ខាង​សាសនា និង សង្គម ហើយ​ព្រះសង្ឃ​បាន​មាន​សង្ឃ​ដីការ​​ពី​កូន​ដែល​ធ្វើ​បាប​ឪពុក​ម្ដាយ ដើរ​ប៉ោឡែ​ ​ជា​ដើម ។ ស្ដាប់​គាត់​និយាយ ដូច​ជា​ប្រាកដ​ពេក​ហើយ តែ​បើ​តាម​ការ​សង្កេត និង អំណះអំណាង​របស់​គាត់ អាច​ឲ្យ​ខ្ញុំ​យល់​ស្រប​តាម​គាត់​បាន ។ អ្នក​ផ្សេង ៗ ទៀត​ក៏​ចាប់​ផ្ដើម​ជជែក​ពី​រឿង​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំឡោះ​ចាស់​នោះ ហើយ​ក៏​កើត​មាន​រឿង​គួរ​ឲ្យ​ជក់​ចិត្ត​ទៅ ។ ខ្ញុំ​ក៏​បាន​ចូល​រួម​ជា​មួយ​ពួក​គាត់​ដែរ ។ លទ្ធផល​ចុង​ក្រោយ នៃ​អង្គ​ជំនុំ​ក្រៅ​ផ្លូវ​ការ​នោះ​ បាន​នាំ​មក​ដល់​ការ​ឯក​ភាប​មួយ​គឺ “​កូន​ដែល​មិន​គិត និង ធ្វើ​បាប​ឪពុក​ម្ដាយ​នឹង​ទទួល​ការ​តប​ស្នង​មក​វិញ ពី​កូន​របស់​ខ្លួន​​ស្នង​វិញ ដូច​ ឬ លើស​អំពើ​ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន​ទៅ​លើ​ឪពុក​​ម្ដាយ​របស់​ខ្លួន នៅ​ពេល​ដែល​​គេ​​ចាស់​ទៅ​ ។​” តើ​លោក​អ្នក យល់​ថា ពាក្យ​មួយ​ឃ្លា​នេះ​ត្រឹម​ត្រូវ ឬ ទេ ? ចូរ​ពិភាក្សា និង រក​អំណះអំណាង ទៅ​តាម​ការ​យល់​ឃើញ​របស់​លោក​អ្នក ។

រាល់​គំនិត​របស់​លោក​អ្នក អាច​ចូល​រួម​មួយ​ភាគ​នៃ​ការ​អបរំ​ខាង​សាសនា និង សង្គម សម្រាប់​កូន​ខ្មែរ​ដែរ ហេតុ​ដូច​នេះ សូម​លោក​អ្នក​បញ្ចេញ​ឲ្យ​អស់​ពី​សម្មត្ថភាព ដើម្បី​ឲ្យ​កាន់​តែ​ភ្លឺ​ច្បាស់​អំពី​បញ្ហា​នេះ ។ សូម​អរគុណ !

អប់រំ

មនុស្ស​ល្អ ព្រោះ​ចេះ​ទូន្មាន​ខ្លួន


មនុស្ស​ខ្លះ សិក្សា​ចំណេះ​ដឹង​​ទូទៅ​​បាន​ច្រើន​ក៏​ពិត​មែន តែ​មិន​បាន​ហ្វឹក​​ហាត់​​អបរំ​ទូន្មាន​ខ្លួន ទើប​ប្រមាថ​ក្នុង​ការ​និយាយ និង ការ​សម្ដែង​​ចេញ​ផ្សេង ៗ ទៀត ។ ការ​និយាយ និង ការ​សម្ដែង​​ចេញ​​ផ្សេង ៗ ទៀត​របស់​មនុស្ស គឺ​ជា​ការ​ប្រាប់​ឲ្យ​ដឹង ដល់​ការ​ទូន្មាន​ខ្លួន មិន​មែន​ប្រាប់​ឲ្យ​ដឹង​នូវ​ការ​សិក្សា​ផ្សេង ៗ នោះ​ទេ ។ មនុស្ស​យើង​ បើ​មិន​ហ្វឹកហាត់​​អប់រំ​ទូន្មាន​ខ្លួន​ឯង​ហើយ ទោះ​ជា​អ្នក​ណា​ក៏​ដោយ ក៏​មិន​អាច​​មក​បង្វិក​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ​បាន​ដែរ ប្រៀប​ដូច​ជា​​អ្នក​ដែល​ពូកែ​បើក​បរ​រថយន្ត ថា​បើ​រថយន្ត​ខូច​ទៅ​ហើយ​នោះ នឹង​បើក​បរ​យ៉ាង​ដូច​ម្ដេច​ទៅ ។

ដក​ស្រង់​ពី​សៀវភៅ មេរៀន​ជីវិត

អប់រំ

ជួន ណាត – សេចក្ដី​ប្រាថ្នា​របស់​ខ្ញុំ​មាន​តែ​ម្យ៉ាង​ទេ…


សេចក្ដី​ប្រាថ្នា​របស់​ខ្ញុំ​មាន​តែ​ម្យ៉ាង​ទេ​គឺៈ សុំ​ឲ្យ​អ្នក​ផង​អាណិត​មេត្តា ទោះ​បី​ដើរ​ទៅ​ទីណា ក៏​កុំ​ឲ្យ​មាន​ឧបសគ្គ​រាំងរា លែងកំព្រា​តោកយ៉ាក​ក្នុង​ទី​នោះ​ទៀត ។