ជំនឿ សាសនា, ផ្លូវ​ចិត្ត, អប់រំ

ឧបាទានក្ខន្ធ ៥ ជា​មេ​ទុក្ខ


នេះ​ជា​អត្ថបទ​ដែល​ខ្ញុំ​យក​មក​ពី ទីនេះ ​ប្រហែល​ជា​សរសេរ​ដោយ ថោងនីដាមុនី និយាយ​អំពី ឧបាទានក្ខន្ធ ៥​ ជា​មេ​ទុក្ខ ដែល​មាន​និយាយ​ក្នុង​ព្រះ​ត្រៃបិដក​ក្បាល​ទី ១៧ ទំព័រ ២៨៧ និង​ក្នុង​ក្បាល​ទី ២១ ទំព័រ ៧១ ត្រង់​ប្រស្នា​ដំបូក​​ហុយ​ផ្សែង​ពេល​យប់ ឆេះ​ពេល​ថ្ងៃ ។ ខ្ញុំ​លើក​មក​នេះ ព្រោះ​ក្នុង​អត្ថបទ​នេះ​មាន​ឧទាហរណ៍​ងាយ​ចូលចិត្ត​​​(យល់)បាន ។

ទោស​នៃ​ការប្រកាន់​គឺ​នាំ​មក​នូវ​ទុក្ខ ។ វេលា​ដែល​រូប និង​ចិត្ត​ចាប់ផ្ដើម​រីកចម្រើន​ឡើង ហើយ​ទំនាក់ទំនង​រវាង​បញ្ច​វិញ្ញាណ​បាន​ដំណើរការ​ចិត្ត ឬ​មនោ​វិញ្ញាណ​នេះ​ក៏​ចាប់ផ្ដើម​សិក្សា​រៀនសូត្រ​ពី​អ្វី​ៗ​ជុំវិញ​ខ្លួន​តាមរយៈ​បញ្ច​វិញ្ញាណ​ដោយ​ផស្សៈ (ការប៉ះ​ខ្ទប់​រវាង​អារម្មណ៍ និង​វិញ្ញាណ) ធ្វើ​ឲ្យ​វេទនា​ការសោយ​អារម្មណ៍​ជា​សុខ ជា​ទុក្ខ និង​មិន​សុខ មិន​ទុក្ខ​កើត​ឡើង ។ ការញៀន​ញ៉ាម​ក្នុង​ការសោយ​សុខ​វេទនា និង​សោមនស្សវេទនា​ដែល​ជា​អានិសង្ស​របស់​ខន្ធ ៥ ធ្វើ​ឲ្យ​វិញ្ញាណ​ចាប់​ប្រកាន់​ទៅ​តែម្ដង ថា​អ្វី​ៗ​ត្រូវតែ​ជា​របស់​ខ្លួន ហើយ​បដិសេធ​ចំពោះ​អ្វី​ដែល​មិន​គាប់​អធ្យាស្រ័យ​ថា​មិន​មែន​ជា​របស់​ខ្លួន​អ៊‍ីចឹង​ទៅ ។ ការទាមទារ ការប្រាថ្នា​បាន​ដល់​តណ្ហា​ក៏​កើត​ឡើង, ការមានៈ​ប្រកាន់ (ឧបាទានក្ខន្ធ) ហួងហែង​ថា​ជា​ខ្លួន អ្វីៗ​ជា​របស់​ខ្លួន​នោះ​ជា​អញ​នោះ ជា​របស់​អញ មាន​ខ្លួន​នៅ​ក្នុង​ខ្លួន រូបវេទនា សញ្ញា សង្ខារ វិញ្ញាណ ជា​របស់​ខ្លួន មាន​ខ្លួន​នៅ​ក្រៅ​ខន្ធ ៥ ប្រព្រឹត្ត​ទៅ​តាម​អំណាច​របស់​ខ្លួន​ក្នុង​ភព ៣ វិបល្លាសទិដ្ឋិ​ក៏​ចម្រើន​ឡើង រមែង​មាន​ភព មាន​ជាតិ ជរា ព្យាធិ មរណៈ​តទៅ​ជា​អង្វែង​មិន​មាន​ទី​បំផុត ។ តណ្ហា​នាំ​ឲ្យ​មិន​ចេះ​ពេញចិត្ត​ចំពោះ​អ្វីៗ​ដែល​ខ្លួន​មាន ដូច​គីង្គក់​ក្រោម​ពាង​ក្នុង​វត្ត​លោក ពេល​បាន​ឃើញ​លោក​និមន្ត​មក​ពី​បិណ្ឌបាត​វិញ ក៏​នឹក​គិត​ថា បើ​អញ​បាន​ក្លាយ​ជា​លោក មិន​ដឹង​ជា​ស្រួល​យ៉ាង​ណា ព្រោះ​បាន​អាហារ​ស្រាប់ ។ លុះ​លោក​ឆាន់​រួច​នៅ​សល់​បាយ ក៏​បាច​ឲ្យ​មាន់ គីង្គក់​ក៏​នឹក​ថា អុញ ! មាន​នេះ​សុខ​ស្រួល​ជាង​លោក​ហ្ន ! រំពេច​នោះ​មាន​ឆ្កែ​មក​ដេញ​មាន់​ដណ្ដើម​យក​អាហារ គីង្គក់​ក៏​នឹក​ច្រណែន​នឹង​ឆ្កែ ចង់​ក្លាយ​ជា​ឆ្កែ ក៏​ស្រាប់តែ​មាន​ក្មេង​វត្ត​ស្ទុះ​មក​ចាប់​ដំបង​សំពង​ឆ្កែ​ឲ្យ​រត់​គេច​ចេញ​ទៅ, គីង្គក់​ចង់​ក្លាយ​ជា​ក្មេង​វត្ត​ទៀត ។ ពេល​នោះ​មាន​រុយ​ក្បាល​ខៀវ​ហើរ​មក​ចោះ​ដំបៅ​ជើង​ក្មេង​វត្ត, ក្មេង​នោះ​បាន​ទន្ទ្រាំ​ជើង​រត់​ចេញ​ទៅ ។ គីង្គក់​ក៏​នឹក​អស្ចារ្យ​នឹង​សត្វ​រុយ​នោះ​ជា​ខ្លាំង ។ កំពុង​តែ​ស្លុង​ចិត្ត​ក្នុង​ការគិត ស្រាប់តែ​រុយ​នោះ​ហើរ​មក​ទុំ​លើ​ច្រមុះ​ខ្លួន គីង្គក់​ក៏​ត្របាក់​លេប​វប់ ហើយ​លាន់​មាត់​ពេល​ថា ហ្អា ! លើ​លោក​នេះ​តើ​មាន​អ្វី​ឲ្យ​សំខាន់​ជាង​ខ្លួន​ឯង​ទៀត​ទៅ ? ត្រូវ​ចេះ​ព្រម ចេះ​ល្មម​ចេះ​ពេញចិត្ត​ចំពោះ​អ្វីៗ​ដែល​ខ្លួន​មាន, ចេះ​សន្ដោស​តាម​មាន តាម​បាន កុំ​ចេះ​តែ​ចង់​គ្មាន​ថ្ងៃ​គ្រប់, បើ​យក​អ្វី​ទៅ​មិន​បាន​ពី​លោក​នេះ​ទៅ​ដដែល អ៊‍ីចឹង​មានតែ​កុំ​ប្រឹង​ពេក ធ្វើ​ចិត្ត​ឲ្យ​ក្លាយ​ជា​អធិរាជ​ពី​ឥឡូវ​នេះ​ឲ្យ​ហើយ​ទៅ, កុំ​ធ្វើ​ជា​អ្នក​ក្រ​រហាម ធ្វើ​អ្វី​ទៀត ។ ព្រះ​បរមគ្រូ​ត្រាស់​ពន្យល់​ថា បញ្ញត្តិ និង​បរមត្ថ​ដាច់ខាត​ត្រូវតែ​អាស្រ័យ​គ្នា បំបែក​ឲ្យ​ដាច់​ពី​គ្នា​មិន​បាន​ឡើយ គ្មាន​បញ្ញត្តិ បរមត្ថ​ក៏​មិន​មាន តែ​បញ្ញត្តិ​គ្មាន​បរមត្ថ​ក៏​ជីវិត​រក​សុខ​មិន​ឃើញ​បញ្ញត្តិ និង​បរមត្ថ​ត្រូវតែ​ជា​ទ្វេបាទ​ខ្វះ​ណា​មួយ​មិន​បាន​ឡើយ ។ មានតែ​បញ្ញត្តិ​នាំ​ឲ្យ​តណ្ហា​ឧបាទាន​ចម្រើន​ឡើង ទុក្ខ​ក៏​ចម្រើន​ឡើង, មើល​សត្វ​សុនខ​ចុះ ដែល​វា​មិន​ចេះ​ប្រកាន់ ចង់​គេ​វាយ​ក្បាល​ក៏​មិន​គុំកួន ទុក​ចង់​គេ​ខ្ជាក់​ឲ្យ​ស៊ី​ក៏​ស៊ី​បាន​យ៉ាង​សុខ​ស្រួល ព្រោះ​តែ​មិន​ប្រកាន់ តែ​យើង​ជា​មនុស្ស​មិន​មែន​ចង់​ឲ្យ​ធ្វើ​ដូច្នោះ​ទេ គឺ​គ្រាន់តែ​កុំ​ឲ្យ​វា​ពេក​ទៅ​បាន​ហើយ ។ យើង​បាន​ជួប​ម្ដាយ​អ្នក​ដទៃ​ស្លាប់ តែ​យើង​យំ​មិន​ចេញ ព្រោះ​តែ​មិន​ប្រកាន់​ថា​ជា​ម្ដាយ​របស់​យើង ៗ ឃើញ​គេ​ជ្រុះ​បាត់​ចិញ្ចៀន​ពេជ្រ តែ​យើង​មិន​សោកស្ដាយ​ព្រោះ​មិន​ប្រកាន់​ថា​ជា​របស់​ខ្លួន ។ យើង​មិន​ប្រកាន់​ថា​រូប​ជា​របស់​ខ្លួន​លុះ​ដល់​ពេល​រូប​ចាប់​គ្រាំគ្រា​ដល់​នូវ​សភាព​មិន​ទៀត​ក៏​យើង​មិន​សូវ​មាន​ទុក្ខ ភ្នែក​ត្រចៀក ច្រមុះ អណ្ដាត កាយ កាល​បើ​ដល់​នូវ​សភាព​ពិការ ខ្វិន​ខ្វង់ ក៏​យើង​មិន​សូវ​ព្រួយ​ខ្វល់​ថែម​ទាំង​ញញឹម​ចំពោះ​សភាវៈ​លក្ខណៈ​នេះ​ទៀត​ផង ។

ឧបាទាន​ជា​អនុស័យ​មួយ​ប្រភេទ​ដែល​លះ​បាន​ដោយ​វបស្សនា និង​មាន​សមាធិ​ជា​ទម្រ មាន​សីល​ជា​គ្រឹះ​របស់​ទម្រ ។ ហេតុនេះ សូម​សហធម្មិក​មេតា​គន់គិត​ពិចារណា​តាម​ការគួរ ។

សូម​អនុមោទនា !

Advertisements
ជីវិត, ផ្លូវ​ចិត្ត, សារព័ត៌មាន, ស្នេហា និង​សុភមង្គល

A message to her bf before she died


This is a message before she kills herself for her boyfriend. It’s really sad. I almost cry for her record.

Rest in peace, Chai Leang.

Thanks Bong Rea for this sound track.

ចំណេះ​ដឹង, ផ្លូវ​ចិត្ត, អប់រំ

របៀប​គ្រប់គ្រង​កំហឹង


កំហឹង​ជា​អារម្មណ៍​ធម្មជាតិ​របស់​មនុស្ស តែ​ទោះ​ជា​យ៉ាងណា​អ្នក​មិន​អាច​មាន​កំហឹង​នៅ​ពេល​ណា​ដែល​អ្នក​ចង់​ខឹង ហើយ​មិន​អាច​ក្រោធ​ខឹង​ដាក់​មនុស្ស​គ្រប់​រូប និង អ្វី​គ្រប់​យ៉ាង​បាន​ទេ។ ជា​ញឹកញាប់​មនុស្ស​ដែល​បង្ហាញ​កំហឹង​ជា​សាធារណៈ ត្រូវ​គេ​ចាត់ទុក​ថា ជា​មនុស្ស​មិន​ធំ​ពេញវ័យ និង មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន ហើយ​សង្គម​ភាគច្រើន​មើលងាយ​ដល់​មនុស្ស​ដែល​បង្ហាញ​ថា​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន។
អ្នក​ចិត្តសាស្ត្រ​ប្រើ​ពាក្យ​ការគ្រប់គ្រង​កំហឹង​ដើម្បី​បង្រៀន​មនុស្ស​អំពី​បច្ចេកទេស​របៀប​គ្រប់គ្រង​អារម្មណ៍​ដ៏​ខ្លាំង​នេះ។ ដូចនេះ​តើ​អ្នក​នឹង​ធ្វើ​អ្វី​នៅ​ពេល​ដែល​ឈាម​របស់​អ្នក​ពុះ​កញ្ជ្រោល អ្នក​មាន​កំហឹង​យ៉ាង​ខ្លាំង ហើយ​កាន់​តែ​លំបាក​ឡើងៗ​ដើម្បី​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​នោះ?
នៅ​ពេល​ដែល​អ្នក​ជិត​ផ្ទុះ​កំហឹង​ហើយ អ្នក​ជំនាញ​ជាច្រើន​ផ្ដល់​យោបល់​ថា ដំបូង​អ្នក​គួរ​តែ​ដក​ដង្ហើម​ឱ្យ​វែងៗ។ នៅ​ពេល​ដែល​អ្នក​ដក​ដង្ហើម​ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ដង្ហើម​នៃ​ខ្លួនប្រាណ​របស់​អ្នក អ្នក​នឹង​មាន​អារម្មណ៍​ធូរស្រាល មិន​សូវ​តឹងតែង។ ដូចនេះ​ហើយ​មិន​សូវ​ទំនង​ជា​ផ្ទុះ​កំហឹង​ទេ។
ទីពីរ អ្នក​ផ្ដល់​យោបល់​ជាច្រើន​នាក់​នឹង​ប្រាប់​អ្នក​ឱ្យ​រាប់​ដល់​ដប់។ វិធី​នេះ​ធ្វើ​ឱ្យ​អ្នក​បង្វែរ​អារម្មណ៍​ខឹង​ទៅ​រក​ការចាប់អារម្មណ៍​លើ​ការរាប់​ដល់​ដប់​វិញ។ ពេល​វេលា​បន្តិចបន្តួច​ដែល​ផ្ដោត​លើ​អ្វី​ផ្សេង​ទៀត​នេះ​អាច​ធ្វើ​ឱ្យ​អ្នក​មាន​ពេល​គ្រប់គ្រង​ដើម្បី​គិត​អំពី​ប្រតិកម្ម​របស់​អ្នក​ចំពោះ​ស្ថានការណ៍​នោះ។

សម្រាប់​វិធី​កាន់​តែ​មាន​លក្ខណៈ​ចិត្តសាស្ត្រ​ចំពោះ​ការគ្រប់គ្រង​កំហឹង មាន​សេចក្ដី​ណែនាំ​មួយ​ចំនួន​ដែល​អាច​កាត់​បន្ថយ​កម្រិត​កំហឹង​បាន។

ប្រសិន​បើ​មនុស្ស​ម្នាក់​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​អវិជ្ជមាន​នោះ ជាជាង​ការប្រកែក​តវ៉ា ប្រហែល​ជា​ត្រូវ​ប្រើប្រាស់​ការសើច​វិញ​ដើម្បី​កុំ​ឱ្យ​ឆេវឆាវ។ វិធី​នេះ​នឹង​បង្ហាញ​ថា អ្នក​គឺ​ជា​មនុស្ស​ម្នាក់​មានការ​ច្នៃប្រឌិត​ដែល​ចេះ​របៀប​ដោះស្រាយ​ស្ថានការណ៍​មួយ។
ការនិយាយ​ចេញ​ឱ្យ​ចំ​អារម្មណ៍​ខឹង​នៅ​ពេល​ដែល​អ្នក​មាន​កំហឹង​នឹង​ធ្វើ​ឱ្យ​អ្នក​អាច​បញ្ចេញ​អារម្មណ៍​ខ្លួនឯង​បាន​ក្នុង​សភាព​កាន់​តែ​មិន​ឆេវឆាវ ជាជាង​ទុក​អារម្មណ៍​ក្នុង​ខ្លួន ហើយ​បន្ទាប់​មក​នឹង​ផ្ទុះ​កំហឹង។
អនុគ្រោះ​ក៏​ជា​មធ្យោបាយ​មាន​ប្រយោជន៍​មួយ​ដែរ​ដើម្បី​កាត់​បន្ថយ​កំហឹង។ ប្រសិន​បើ​អ្នក​អនុគ្រោះ​ដល់​នរណា​មួយ​លើ​បញ្ហា​តូច​មួយ​នោះ អ្នក​មិន​ចាំបាច់​គុំកួន​ទេ បើ​មិន​អ៊‍ីចឹង​ទេ អ្នក​អាច​ចាប់​ផ្ដើម​និយាយ​ឱ្យ​ដាច់​ស្រេច​ជាមួយ​មនុស្ស​នោះ។
វិធីសាស្ត្រ​ជនជាតិ​អាស៊ី គឺ​គេ​អនុវត្ត​ប្រយោគ ឬ ការ​សមាធិ​ឱ្យ​បាន​ទៀងទាត់ ដូចនេះ​កាយ និង ចិត្ត​របស់​អ្នក​មិន​ឆេវឆាវ​ទេ។ ភាព​មិន​ឆេវឆាវ​នឹង​ធ្វើ​ឱ្យ​អ្នក​នៅ​តែ​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​នៅ​ពេល​ដែល​ស្ថានភាព​មួយ​ចំនួន​មាន​ការលំបាក។ នេះ​ហើយ​គឺ​ជា​ការ​គ្រប់គ្រង​ទប់​ស្កាត់​កំហឹង។

ដកស្រង់​ពី​ទស្សនាវដ្ដី G21

ផ្លូវ​ចិត្ត

ចៅវ៉ាយនាយ និង​កូន​ចៅ


ពីមុន​ខ្ញុំ​បាន​លើក​យក​អត្ថបទ​មួយ​ដែល​ប្រែ​សម្រួល​ដោយ​លោក ច័ន្ទ រិទ្ធី​ អំពី​គូស្នេហ៍ មក​ជូន​ប្រិយមិត្ត​អាន ដើម្បី​ស្វែង​យល់​ពី​លក្ខណៈ​របស់​គូស្នេហ៍​របស់​ខ្លួន​ ។ ឥឡូវ​ខ្ញុំ​ក៏​នឹង​លើក​យក​អត្ថបទ​មួយ​ទៀត​ដែល​ប្រែ​សម្រួល​ដោយ​លោក ច័ន្ទ រិទ្ធី​ដដែល​ ស្ដី​អំពី​ចៅវ៉ាយនាយ និង​កូន​ចៅ មក​ចែក​ជូន​ប្រិយមិត្ត​អាន និង​ស្វែង​យល់​ពី​ចរិត​ និង​លក្ខណៈ​របស់ ចៅវ៉ាយនាយ និង​កូនចៅ ។

ការប្រកាន់​សិទ្ធិ​មាន​ច្រើន ក្នុង​ទំានាក់ទំនង​រវាង​ចៅវ៉ាយនាយនឹង​កូនចៅ ហើយ​ចៅវ៉ាយនាយ​កាន់តែ​រករឿង​ច្រើន​ឡើង កាលណា​បើ​កូន​ចៅ​មាន​អារម្មណ៍​ខ្លាច និង​មិន​សប្បាយ​ចិត្ត ។ ការ​សំដែង​នូវ​ការ​មាន​ប្រៀបជាង មាន​តាំង​ពី​ការ​ចាប់​ដៃ ដោយចៅវ៉ាយនាយ នឹង​បង្វែរ​ដៃ​របស់​កូន​ចៅ​ទៅ​ខាង​ក្រោម ដើម្បី​ឲ្យ​ដៃ​របស់​ខ្លួន​នៅ​ខាង​លើ ។

Continue reading “ចៅវ៉ាយនាយ និង​កូន​ចៅ”

ផ្លូវ​ចិត្ត, ស្នេហា និង​សុភមង្គល

គូ​ស្នេហ៍


ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​មាន​ទាំង​សេចក្ដី​សុខ និង​ទុក្ខ ។ មាន​គូ​ស្នេហ៍​ខ្លះ​ស្រលាញ់​គ្នា​ល្អូក​ល្អឺន ខ្លះ​ព្រងើយ​កន្តើយ​នឹង​គ្នា ខ្លះ​ធុញ​ទ្រាន់​នឹង​គ្នា​…

ស្រី​ដែល​រៀប​ការ​រួច ច្រើន​តែ​ចូល​ចិត្តរក​គ្នា​ជជែក​លេង ចំណែក​ស្រី​ដែល​នៅ​លីវ​ចូល​ចិត្ត​ជជេក​លេង​ជា​មួយ​បុរស់​ជា​ជាង​ជា​មួយ​ស្រី​ដូច​គ្នា ។

គូ​ស្នេហ៍​ដែល​គ្មាន​អ្វី ផ្សេង​ជាប់​ជំពាក់ គេ​ច្រើន​ចំណាយ​ពេល​នៅ ជា​មួយ​គ្នា​បាន​យូរ បើ​គេ​ស្ថិត​នៅ​ក្នុង​ពិធី​អ្វី​មួយ​ គេ​ច្រើន​តែ​នៅ ជា​មួយ​គ្នា​រហូត​ចប់​ពិធី ដែល​គេ​ទាំង​ពីរ​នាក់ ហាក់​ដូច​ជា​ម្ចាស់​រវាង​គ្នា​នឹង​គ្នា ។

គូស្នេហ៍​ដែល​មាន​ការ​ប្រកែក​គ្នា គេ​ច្រើន​តែញញឹម​ដាក់​គ្នា​បែប​មិន​ស្មោះ និង​មិន​ចេញ​ធ្មេញ ។ ជា​ទូទៅ​ទាំង​គូ​ស្នេហ៍​ដែល​រៀប​ការ​ហើយ និង​គូស្នេហ៍​ដែល​មិន​ទាន់​រៀប​ការ ប្រសិន​បើ​គេ​ទាំង​ពីរ​នាក់​មិន​ស្ថិត​ក្នុង​សភាព​រីករាយ​ជា​ទី​បំផុត​ទេ​នោះ ក៏​មិន​មាន​ការ​ប៉ះ​ពាល់​គ្នា​ញឹក​ញយ​ដែរ ក្នុង​ករណី​នេះ​ ប្រសិន​បើ​មាន​ភាគី​ណា​មួយ​ទៅ​ប៉ះ​ពាល់​មុន ភាគី​ម្ខាង​ទៀត​នឹង​ដក​ដៃ​ចេញ​យ៉ាង​ឆាប់​រហ័ស ។

ការ​ពាស់​ពាល់ ជា​ការ​សម្ដែង​នូវ​ភាព​ជា​ម្ចាស់ និង​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​ការ​កក់​ក្ដៅ​ក្នុង​ចិត្ត ។ យុវវ័យ​ដែល​ស្ថិត​ក្នុង​អន្លង់​ស្នេហ៍ នឹង​មាន​ការ​ប៉ះ​ពាល់​កាន់​តែ​ច្រើន​ឡើង ។ គូ​ស្នេហ៍​រមែង​ត្រូវ​ការ​ ការ​ប៉ះ​ពាល់​នេះ និងត្រូវ​ការ​ជា​ចាំ​បាច់​ ក្នុង​ការ​ទទួល​ការ​ប៉ះ​ពាល់​ពី​គូ​ស្នេហ៍ ។

មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ស្នេហា គេ​អាច​អង្គុយ​លើ​កៅ​អី ហើយ​ឱន​រក​គ្នា ឬ​ជួន​កាល​ដាក់​កៅ​អី​បាំង​ មិន​ឲ្យ​អ្នក​ដ៏​ទៃ​មក​រំខាន ។ ក្រៅពី​កាយ​វិការ​នេះ ក៏​នៅ​មាន ការ​សម្លឹង​មើល​គ្នា​ដោយ​ខ្សែ​ភ្នែក​ផ្អែម​ល្ហែម ងក់​ក្បាល​ចុះ​ឡើង ញាក់​ចិញ្ចើម សម្លឹង​គ្នា​មិន​ដាក់​ភ្នែក ស្រងូត​ស្រងាត់ .ល. ។ សម្រាប់​ស្ត្រី​ក៏​អាច​អង្គុយ​គង​អន្ទាក់​ខ្លា​បញ្ចេញ​ឲ្យ​ឃើញ​សាច់​ភ្លៅ ពើង​ដើម​ទ្រូង និង​យក​ម្រាម​ដៃ​អង្អែល​ជើង ឬ​អង្អែល​ក​ដៃ​ថ្នម​ៗ​ផង​ដែរ ។

ដក​ស្រង់​ពី​សៀវភៅ មើល​មនុស្ស​ឲ្យ​ដូច​អាន​សៀវភៅ (ច័ន្ទ ឫទ្ធី​)

ផ្លូវ​ចិត្ត

តើ​លោកអ្នក​មានការជឿជាក់លើ​ខ្លួន​ឯង​ទេ?


តើ​លោកអ្នក​មានជំនឿជាក់​លើ​ខ្លួន​ឯង​ទេពេល​ដែល​លោក​អ្នក​ធ្វើ​អ្វី​មួយ ឬ​កំពុង​អះអាង​ពី​អ្វី​មួយ ឬ​កំពុង​បង្ហាញ​ហេតុ​ផល​ប្រាប់​អ្នក​ណា​ម្នាក់ ?

លោក​អ្នក​អាច​សង្កេត កាយ​វិការ​ខ្លួន​ឯង ឬ​អ្នក​ដ៏ទៃ ប្រាកដ​ជា​ដឹង​ថា​ខ្លួន​ឯង ឬ​អ្នក​ដ៏ទៃ​​មាន​ជំនឿជាក់​ឫអត់ ។ សូម​មើល​ចំណុច​មួយ​ចំនួន​ខាង​ក្រោម ៖

  1. អ្នក​ដែល​និយាយ​ដោយ​មាន​ការ​ជឿជាក់ គេ​មិន​យក​ដៃ​អេះ​ក្បាល ខ្ទប់​មាត់ ឬ​អេះ​ច្រមុះ​នោះទេ ។
  2. អ្នក​ដែល​មាន​ការជឿជាក់ តែ​ង​តែ​ឈរ​ដោយ​ដង​ខ្លួន​ត្រង់ នៅ​ពេល​កំពុង​និយាយ ។
  3. មិន​ឧស្សាហ៍​ព្រិច​ភ្នែក នៅ​ពេល​និយាយ ។
  4. យក​ប្រអប់​ដៃ​ទាំង​ពីរ​ផ្គុំ​ចូល​គ្នា ដោយ​ប្រើ​ចុង​ម្រាម​ទាំអ​ប្រាំ ធ្វើ​រាង​ជា​ភ្នំ (​មនុស្ស​ប្រុស ច្រើន​ដាក់​ដៃ​ឡើង​ខ្ពស់​បន្តិច តែ​ស្ត្រី​​វិញ​ដាក់​ទាប​ជាង អាច​ដាក់​លើ​ភ្លៅ ពេល​កំពុង​អង្គុយ​លើ​កៅ​អី​ជា​ដើម​) ។
  5. ដៃ​ម្ខាង​ក្ដាប់ ហើយ​ប្រើ​បាត​ដៃ​ម្ខាង​ទៀត​ក្រសោប​ប្រអប់​ដៃ​ក្ដាប់​នោះ ។
  6. កំពាត់​ដៃ​មក​ក្រោយ (​ច្រើន​តែ​អ្នក​ដែល​មាន​អំណាច​ធំ​ជាង​ធ្វើ​) ។
  7. អង្គុយ​ផ្អែក​នឹង សាឡុង ឬ​កៅ​អី ហើយ​យក​ប្រអប់​ដៃ​ទាំង​ពីរ​ស្រាក់​គ្នា​ដាក់​ទ្រ​ក្បាល ។

កាយ​វិការ​ទាំង​នេះ យើង​តែង​តែ​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន គឺ​ស្រប​ពេល​ដែល​យើង​និយាយ​ដោយ​មាន​ជំនឿ​ជាក់ ។

ផ្លូវ​ចិត្ត

ធ្វើ​យ៉ាង​ណា ដើម្បី​បង្ហាញ​ថា​យើង​ចាប់​អារម្មណ៍​លើ​គេ ?


អត់​មាន​អី​ពិបាក​ទេ ចង់​បង្ហាញ​ថា​លោក​អ្នក​ចាប់​អារម្មណ៍​លើ​គេ ទៅ​ប្រាប់​គេ​ទៅ​ចប់​បាត់​ទៅ​ហើយ ហេហេហេ! ។ និយាយ​លេង​ទេ, ធ្វើ​យ៉ាង​នេះ​ក៏​បាន តែ​គួរ​តែ​ឲ្យ​គេ​ប្រើ​អារម្មណ៍​របស់​គេ ស្វែង​យល់​ពី​អារម្មណ៍​របស់​យើង​ទើប​ប្រសើរ ។ មិន​បាច់​គិត​ខ្វល់​ខ្វាយ​អី​ច្រើន​នោះទេ បើ​លោក​អ្នក ជួប​បញ្ហា​នេះ សាក​ល្បង​តាម​វិធី​ខាង​ក្រោម​មើល៍ លោក​អ្នក​នឹង​ដឹង​ពី​លទ្ធ​ផល​ហើយ ។

  1. បង្កើត​ឱកាស​ដើម្បី​ជួប​គ្នា​​ដោយ​សម្ងាត់ និង​ធ្វើ​ឲ្យ​គេ​​មាន​អារម្មណ៍​ថា​ប្លែក ហើយ​អស្ចារ្យ​ជាង​ការ​ណាត់​ជួប​ធម្មតា
  2. ប្រើ​ខ្សែ​ភ្នែក​ដ៏​ស្រទន់​របស់​អ្នក និង​ប្រើ​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​របស់​អ្នក​ជាមួយ​គេ បើ​ធ្មេញ​លោក​អ្នក​បាក់​វិញ សូម​កុំ​ញញឹ​ឲ្យ​ចេញ​ធ្មេញ​ឲ្យ​សោះ
  3. ពេល​ដើរ​ទៅ​ណា​មក​ណា​ហើយ​ជួប​គេ កុំ​ភ្លេច​ប្រើ​ពាក្យ​គួរសម​ជាមួយ​គេ ដូច​ជា​ សួស្ដី អរុណ​សួស្ដី ជា​ដើម
  4. ព្យាយាម​ស្គាល់​មិត្ត​របស់​គេ
  5. សួ​រ​មិត្ត​គេ​ពី​ចំណូល​ចិត្ត​របស់​គេ
  6. សួរ​គេ​បើ​គេ​ចង់​ចេញ​ទៅ​ក្រៅ​ជាមួយ​លោក​អ្នក ។

បើ​បាន​ជោគជ័យ​ហើយ សូម​ជូន​តានឹប​ផង, ប៊ុន​ប៉ាវ​មួយ​ពេល ហាហាហា!