អក្សរសាស្ត្រ

ប្រើ​​សញ្ញា “អឌ្ឍចន្ទ” នឹង​​ពាក្យ​កំព្រា​


ពាក្យទោលជាស្រៈ ដែលឥតតួ ប្រកបហៅថា ពាក្យកំព្រា ដូចជា ក(កមនុស្សសត្វ), ង(ងស្ទើត), ល(លមើល), ស(សម្បុរស) ជាដើមនេះ អ្នកប្រាជ្ញជំនាន់មុនបានបង្កើតសញ្ញាថ្មីមួយហៅថា អឌ្ឍចន្ទ មានសណ្ឋានស្រដៀងចំណិតដូង ប៉ុន្តែផ្កាប់ () ប្រើដាក់ពីលើ ដូចជា ឈឺក៝, លើកដាក់លើក៝, ទូកង៝, ថាល៝មើល, រលឹបរល៝, កុកស៝ក៝, ដីស៝ កុំឲ្យច្រឡំក្នុងការអាន ប៉ុន្តែមិនបានជោគជ័យសញ្ញា អឌ្ឍចន្ទ នេះបាត់រូបទៅវិញ ។ បច្ចុប្បន្ន ស្មេរខាងកាសែត ទស្សនាវដ្ដី ឬខាងនិពន្ធផ្សេងៗមានការលំបាកក្នុងការសរសេរពាក្យកំព្រានេះក្នុងអត្ថបទរបស់ខ្លួន ព្រោះខ្លាចអ្នកអានច្រឡំ ស្មេរខ្លះបន្ថែមសញ្ញា () នៅខាងដើមពាក្យកំព្រានោះ ដើម្បីញែកពាក្យ ដូចជា បុរសម្នាក់ចង-ក សម្លាប់ខ្លួន ខ្លះសរសេរដកឃ្លា ប្រណាំងទូក ង នៅ… អ្នកខ្លះដែលមិនក្រវល់ក្រវាយច្រើន ក៏សរសេរជាប់គ្នាតាមធម្មតា ដូចជា គោសម្ដេចថាខ្មៅ ។ របៀបសរសេរដែលមិនទាន់ស្របគ្នាទាំងនេះ នៅបង្កការលំបាកចំពោះស្មេរ និង អ្នកអានខ្លះដែរ ។

ក្នុង និទានកថា របស់វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ បញ្ជាក់ថា សញ្ញា អឌ្ឍចន្ទ ត្រូវបានលើកទុក ព្រោះវិនាសបាត់រូប បាត់ឈ្មោះ បើបង្កើតឲ្យមានរូបសណ្ឋានផ្សេងជាជំនួស សម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះក៏ពុំកើតដែរ ។

តាមពិតសញ្ញានេះ នៅមិនទាន់វិនាសបាត់សូន្យនៅឡើយទេ ដ្បិតសញ្ញានេះនៅមានលើក្ដារចុចរបស់យូនីកូដខ្មែរនៅឡើយ ។ ជាគំនិតរបស់ខ្ញុំ ប្រសិនបើយើងនាំគ្នាត្រឡប់មកប្រើសញ្ញា អឌ្ឍចន្ទ ឡើងវិញ ដោយពុំចាំបាច់ពិបាកក្នុងការបង្កើតសញ្ញាថ្មី វាជាការងាយស្រួល ព្រោះថាបើរង់ចាំទម្រាំអ្នកប្រាជ្ញណាមួយមានគំនិតក្នុងការបង្កើតថ្មីនោះ ក៏នឹងអាចរង់ចាំដល់រយៈពេលយូរ រាប់ជាច្រើនឆ្នាំតទៅមុខទៀតក៏មិនដឹង ។

ដើម្បីប្រើសញ្ញា អឌ្ឍចន្ទ ចុច Ctrl + Alt + w ឬចុច Alt ខាងស្ដាំ + w

អក្សរសាស្ត្រ

យើង​អាន​ពាក្យ សេចក្ដី ពុំ​ត្រឹមត្រូវ


ពាក្យ សេចក្ដី ដែល​មានន័យ ដំណើរ; ហេតុ, ការណ៍; គតិ; លំអាន; ផ្ទៃ​រឿង; គ្វាម​; ដំណើរ​ពាក្យ ដូច្នេះ យើង​​ទម្លាប់​​តែ​អាន​ថា សិច-ក្ដី ជា​យូរ​មក​ហើយ ប៉ុន្តែ​បើ​​តាម​ខ្ញុំ​យល់ គឺ​ត្រូវ​អាន​ថា សាច់-ក្ដី ដូច្នេះ​វិញ ទើប​ត្រឹមត្រូវ ? សំឡេង​អាន​ សាច់-ក្ដី នេះ ខ្ញុំ​ច្រើន​បាន​ឮ​ក្នុង​ចម្រៀង​របស់​លោកតា ស៊ិន ស៊ីសាមុត ប្រហែល​ក្នុង​សម័យ​នោះ គេ​នៅ​អាន ឬ និយាយ​ថា សាច់-ក្ដី នៅ​ឡើយ ក្រោយ​មក ការប្រកប ស-េ-ច នេះ​ក៏​លែង​ចេញ​សំឡេង សាច់ ប៉ុន្តែ​ចេញ​សំឡេង សិច វិញ ? ក្នុង ​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ក៏​​បាន​បញ្ជាក់​អំពី​សំឡេង​​អាន​​នេះ​ផង​ដែរ ដែល​បង្គាប់​ឲ្យ​អាន​ថា សាច់-ក្ដី ​ ដូច​គ្នា ។ ដូច្នេះ ខ្ញុំ​ជឿ​ថា ពាក្យ សេចក្ដី នេះ យើង​ត្រូវ​អាន​ថា សាច់-ក្ដី ទើប​ត្រឹមត្រូវ​ ។

អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ

ទំនាញ​សូរ​​ក្នុង​វេយ្យាករណ៍​​ខ្មែរ​ ត្រូវ​បាន​បកស្រាយ​ថា​មិន​ត្រឹមត្រូវ


ក្នុង​ភាសា​ខ្មែរ លំឱន​សព្ទ ត្រូវ​បាន​គេ​កំណត់​ជា​ក្បួន​ដើម្បី​ឲ្យ​ងាយស្រួល​ក្នុង​ការអាន​ពាក្យ ដូចជា​ពាក្យ “សេវា” គេ​ត្រូវ​អាន​ថា “សេ-វ៉ា” ដ្បិត​ “” សព្ទ​ជា អឃោសៈ ដូច្នេះ “” ដែល​ជា​សព្ទ ឃោសៈ ក៏​ត្រូវ​លំឱន​ទៅ​​​ជា វ៉ តាម​តួ “” ដែរ ។ ក្បួន​នេះ​គេ​កំណត់​ថា បើ​សព្ទ​ដើម​ អឃោសៈ ហើយ​សព្ទ​បន្ទាប់​ជា​ឃោសៈ ឬ​អឃោសៈ​ក្ដី ត្រូវ​ប្ដូរ​ជា​សព្ទ អឃោសៈ ។ ប្រសិន​​បើ​សព្ទ​ដើម​ជា​ឃោសៈ សព្ទ​បន្ទាប់​ក៏​ត្រូវ​លំឱន​សព្ទ​ទៅ​ជា​ឃោសៈ​ដែរ ។

អឃោសៈ + ឃោសៈ > អឃោសៈ
ឃោសៈ + អឃោសៈ >ឃោសៈ

ប៉ុន្តែ សៀវភៅ​វេយ្យាករណ៍​ខ្មែរ​របស់​លោក ធន់ ហ៊ិន ដែល​ទើប​បោះពុម្ព​ផ្សាយ​ថ្មីៗ​នេះ បាន​អះអាង​ថា អំណះអំណាង​នេះ​មិន​អាច​យក​មក​ធ្វើ​ជា​ឱភាសកម្ម ដើម្បី​ជា​ក្បួន​សម្រាប់​អនុវត្ត​តាម​នោះ​ទេ ដោយ​ហេតុ​ថា​មាន​ពាក្យ​ជា​ច្រើន​​ដែល​មិន​ឆ្លើយតប​ឲ្យ​ស្រប​ទៅ​នឹង​រូបមន្ត​នោះ ។ លោក​បាន​លើក​ឧទាហរណ៍​ពាក្យ​ជា​ច្រើន​មក​បង្ហាញ​ដែល​សព្ទ​បន្ទាប់​មិន​លំឱន​តាម​សព្ទ​ដើម ដូចជា​ពាក្យ ណែនាំ, ឯករាជ្យ, អន្លើ, ស្មារលា, ការី (គ្រៀង​ស្ល), អនិច្ចា , មហា, វិទ្យាល័យ ។ល។

នៅ​មាន​អំណះអំណាង​ជា​ច្រើន​ទៀត ដែល​អតីត​សាស្ត្រាចារ្យ​មធ្យមសិក្សា​បឋម​ភូមិ​ភាសា​បារាំង​លោក​ ធន់ ហ៊ិន បាន​លើក​នៅ​ក្នុង​សៀវភៅ​របស់​គាត់ ។

សម្ដេច​ព្រះ​សង្ឃរាជ ​ជួន ណាត មាន​បន្ទូល​ក្នុង​នាទី​​បទ​សម្ភាសន៍​អក្សរសាស្ត្រ​ខ្មែរ​​ថា ក្នុង​ភាសា​ខ្មែរ​មិន​ទៀង​ទេ ត្រង់​ឃោសៈ អឃោសៈ​នេះ គឺ​ខ្មែរ​​ប្រើ​ហ្នឹង តាម​ទម្លាប់​ទេ ។ ដូច​ពាក្យ​​ អយុត្តិធម៌ អាន​ថា “អៈ-យុត្តិ-ធម៌” មិន​អាន “អៈ-យ៉ុត្តិ-ធម៌” ទេ ។

ខ្ញុំ​មិន​អាច​រក​អំណះអំណាង​ពី​សៀវភៅ​ផ្សេង​ពី​នេះ​មក​បញ្ជាក់​បន្ថែម ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ការលើក​ឡើង​នេះ​​ពិត​សម​ហេតុផល ។

អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ

ពាក្យ​ព្យាង្គ​រាយ ធ្វើ​កម្លាយ​ចេញ​ព្យាង្គ​តម្រួត


កាល​ពី​ថ្ងៃ​អាទិត្យ ខ្ញុំ​បាន​ស្ដាប់​វិទ្យុ FM 102 MHz ក្នុង​កម្មវិធី​អក្សរសាស្ត្រ​ខ្មែរ ។ សំណួរ​មួយ​ដែល​សួរ​ទាក់ទង​នឹង​ព្យាង្គ​រាយ ពេល​ធ្វើ​កម្លាយ​​ចេញ​ជា​ព្យាង្គ​តម្រួត ដូច​ជា​ពាក្យ កើត > ខ្នើត ។ ខ្ញុំ​ឃើញ​​វាគ្មិន​បកស្រាយ​មិន​ចេញ ហើយ​ខ្ញុំ​បម្រុង​ទូរស័ព្ទ​ចូល តែ​កម្មវិធី​ចប់​​បាត់​ទៅ ខ្ញុំ​សម្រេច​លើក​យក​របៀប​ចំណាំ​មក​ប្រកាស​ទីនេះ​​ម្ដង​ទៀត ដ្បិត​ខ្ញុំ​ធ្លាប់​ប្រកាស​ម្ដង​រួច​មក​ហើយ​ តែ​មិន​មាន​អ្នក​បាន​អាន​ច្រើន​នោះ​ទេ ។

របៀប​ចំណាំ គឺ​គេ​មើល​លើ​​ទម្រង់​ផ្នត់ និង ផ្នត់​​​របស់​វា បើ​កាលណា​ស្ថិត​ក្នុង​ទម្រង់​ផ្នត់ និង ផ្នត់​ដូច​ខាង​ក្រោម ពេល​កម្លាយ​ត្រូវ​សរសេរ​ព្យាង្គ​តម្រួត​ជានិច្ច ។

  1. ផ្នត់​ដើម​​ទម្រង់ |ព-| មាន |ក-|, |ច-|, |ត-|, |ប-|, |ស-|, |ល-|, |ម-|
  2. ផ្នត់​ដើម​ទម្រង់ |ពសព-| មាន |ក’ង-|, |ច’ង-|, |ដ’ង-|, |ប’ង-|, |ព’ង-|, |រ’ង-|, |ល’ង-|, |ស’ង-|, |អ’ង-|, |ក’ន-|, |ច’ន-|, |ដ’ណ-|, |ប’ន-|, |ព’ន-|, |ស’ន-|, |អ’ន-|, |ក’ញ-|, |ប’ញ-|, |ព’ញ-|, |ស’ញ-|, |ក’ម-|, |រ’ណ-|, |ជ’ញ-|, |ច’ម-|, |ជ’ម-|, |ដ’ម-|, |ប’ម-|, |ល’ម-|, |រ’ម-|, |ស’ម-|, |អ’ម-|
  3. ផ្នត់​ជែក​ទម្រង់ |-ព-| មាន |-ន-|, |-ម-|, |-ប-|

ឧទាហរណ៍៖

បាំង > ក្បាំង, + អាំ + > + + អាំ + ។ គឺ​គេ​សម្រួល​តួ​អក្សរ​ដែល​ដូច​គ្នា​ទាំង​សងខាង ពេល​សម្រួល​រួច នៅ​សល់​អក្សរ នៅ​ខាង​ដើម គេ​សរសេរ |ក-| ​ហៅ​ថា​ផ្នត់​ដើម ឬ​បុព្វបទ​ វា​ស្ថិត​ក្នុង​ទម្រង់ |ព-| ។ ដូច្នេះ​ពាក្យ ក្បាំង ត្រូវ​សរសេរ​ត្រួត​វិញ គេ​មិន​អាច​សរសេរ កបាំង ទេ ។

គួរ​អាន​ផង​ដែរ

ចំណេះ​ដឹង, ទំនៀម​ទម្លាប់​, អក្សរសាស្ត្រ

ស្គាល់​​អំពី ស័ក


ស័ក គឺ​ការរាប់​ឆ្នាំ​ចាប់​ពី​ស័ក​ទី ១ ដល់​ស័ក​ទី ១០ ដែល​ខ្មែរ​យើង​ប្រើ​សម្រាប់​រាប់​ស័ក​របស់​ឆ្នាំ ដូច​ជា ឆ្នាំ​ជូត សំរិទ្ធិស័ក ជា​ដើម ។ ស័ក​នេះ បើ​រាប់​ពី​ស័ក​ទី ១ ទៅ គឺ​រាប់​ថា ឯក​ស័ក, ទោស័ក, ត្រី​ស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក

ឆ្នាំ ខាល​នេះ ស្ថិត​ក្នុង​ស័ក​ទី ២ គឺ ទោស័ក បើ​ឆ្នាំ​បន្ទាប់​ទៀត គឺ​រាប់​ថា ឆ្នាំ​ថោះ ត្រីស័ក ហើយ​រាប់​រៀង​រហូត​ដល់ សំរឹទ្ធិស័ក គឺ​ក្នុង​ឆ្នាំ​ច ព.ស. ២៥៦២ និង គ.ស. ២០១៩-២០២០ ។ ឆ្នាំ​បន្ទាប់​ពី​នោះ​មក ចូល​ដល់​ឆ្នាំ​កុរ គេ​ចាប់​រាប់​ពី​ស័ក​ទី ១ មក​វិញ គឺ​ឆ្នាំ​កុរ ឯកស័ក ព.ស. ២៥៦៣ ។

អត្ថបទ​ខ្លី​នេះ សង្ឃឹម​ថា លោកអ្នក​នឹង​បាន​ស្គាល់​អំពី​ការរាប់​ស័ក​ឆ្នាំ​របស់​ខ្មែរ ។ សូម​មើល​​ពាក្យ​នេះ​បន្ថែម​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ។

———-

ថ្ងៃ​ទី ១ រោច ខែ បុស្ស ព.ស. ២៥៥៤ ឆ្នាំ ខាល​ទោស័ក

សារព័ត៌មាន, អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ

បារម្ភ​ចំពោះ​​ការចេញ​វចនានុក្រម​ខ្មែរ​ថ្មី​ក្នុង​ពេល​ខាង​មុខ


ខ្មែរ​កំពុង​រៀបចំ​ធ្វើ​វចនានុក្រម​ថ្មី​​​ដើម្បី​ឱ្យ​មាន​ឯកភាព​​ចំពោះ​ការប្រើប្រាស់​ភាសា ។ នេះ​ជា​​ដំណឹង​ល្អ​សម្រាប់​ភាសា​ខ្មែរ ប៉ុន្តែ​ខ្ញុំ​មាន​ការបារម្ភ​យ៉ាងខ្លាំង​ ចំពោះ​លទ្ធផល​នៃ​វចនានុក្រម​នេះ មិន​ដឹង​ថា​នឹង​អាច​ផ្លាស់ប្ដូរ​ភាសា​ខ្មែរ​ទៅ​រក​ភាព​ល្អ ឬ​ទៅ​ជា​អ្វី​ផ្សេង ។

បញ្ហា​ចម្បង​ចំពោះ​ភាសា​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ការសរសេរ​ព្យាង្គ​តម្រួត និង​ព្យាង្គ​រាយ ការរើសអើង​អក្សរ ណ ឡ និង​ពពួក​ស្រៈ​ពេញតួ ។ ដោយសារ​ក្បួន​របស់​លោក កេង វ៉ាន់សាក់ បាន​និយម​ប្រើ​ច្រើន​ក្នុង​​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ ពាក្យ​ព្យាង្គ​តម្រួត​បាន​ប្ដូរ​មក​ជា​ព្យាង្គ​រាយ​វិញ ។ ប៉ុន្តែ​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​ឱ្យ​យក​ការសរសេរ​តាម​វចនានុក្រម​របស់​សម្ដេច​ជួន ណាត​វិញ ធ្វើ​ឱ្យ​អ្នក​ដែល​ធ្លាប់​សរសេរ​ព្យាង្គ​រាយ មិន​ទម្លាប់​បាន​ភ្លាមៗ ប៉ុន្តែ​ក៏​មាន​ការកែប្រែ​ច្រើន​ដែរ ។

សំណួរ​ថា​​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឱ្យ​ឯកភាព​នោះ ​ជា​សំណួរ​​ដែល​ពិបាក​ឆ្លើយ ប៉ុន្តែ​​ខាង​ក្រុម​ភាសា​ជាតិ​បាន​សម្រេច​យក​ការបោះឆ្នោត​ខ្នាត​ធំ គឺ​ចុះ​ទៅ​​តាម​សាលា​ចាប់ពី​ថ្នាក់​ទី​១ រហូត​ដល់​អ្នក​រៀន​មហាវិទ្យាល័យ ហើយ​យក​សំឡេង​ភាគ​ច្រើន ។ តើ​ការបោះឆ្នោត​ដូច្នេះ​អាច​នាំ​ឱ្យ​មាន​ឯកភាព​ឬ​ទេ? នេះ​ជា​ក្ដី​បារម្ភ​របស់​ខ្ញុំ ។

ខ្ញុំ​គិត​ថា មិន​គួរ​ចំណាយ​ពេល​​ចំពោះ​ការ​បោះឆ្នោត​នៅ​តាម​សាលា​ពី​ថ្នាក់​ទី​១ មក​​ទេ ជា​ការ​ខាតបង់​នូវ​ពេល​វេលា និង​ថវិកា​ច្រើន ដែល​មិន​ប្រាកដ​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ ។ ដោយសារ​គ្រូ​បង្រៀន​ភាគ​ច្រើន​សរសេរ​​មិន​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ សិស្ស​មិន​សូវ​មាន​ចំណេះដឹង​ខាង​ភាសា​ខ្មែរ​ច្បាស់លាស់ ។ គោលដៅ​ដែល​ត្រូវ​បោះឆ្នោត​នោះ  ភាគ​ច្រើន​​មិន​មែន​ជា​អ្នក​ស្រាវជ្រាវ​ស៊ីជម្រៅ ។ ​ប្រសិន​បើ​យក​លុយ​ត្រៀម​ធ្វើ​គម្រោង​នេះ មក​ចំណាយ​លើ​មនុស្ស​មួយ​ក្រុម​​ដែល​​ស្រាវជ្រាវ​​លើ​ផ្នែក​នេះ ប្រហែល​នឹង​បាន​ផល​ល្អ​ជាង ។

ខ្ញុំ​គ្រាន់តែ​សង្ឃឹម​ថា គណៈកម្មាធិការ​ភាសា​ជាតិ នឹង​អាច​រក​ផ្លូវ​ល្អ​មួយ​សម្រាប់​ជាតិ និង​ប្រជាជន​ខ្មែរ ។

ពាក្យ​បច្ចេកវិទ្យា, អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ

ពាក្យ​អ៊ីនធឺណិត​​សរសេរ​ខុស​ក្បួន​វេយ្យាករណ៍


ពាក្យ អ៊ីនធឺណិត ដែល​គ្រប់​គ្នា​សរសេរ​នេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍ និង​មិន​ទាន់​ត្រឹមត្រូវ​តាម​សំឡេង​និយាយ​ទេ ។ អក្សរ អ៊ ទោះ​ជា​ដាក់​​ស្រៈ​អ្វី​នៅ​ខាង​លើ ក៏​នៅ​មិន​ប្ដូរ​ទ្រង់ទ្រាយ​ដែរ គឺ​រក្សា​​សញ្ញា​ត្រីសព្ទ​​ឲ្យ​នៅ​ដដែល ដោយ​មិន​ប្ដូរ​ទៅ​ជា​បុក​ជើង​ដូច​អក្សរ ស៊ ផ្សំ​នឹង​ស្រៈ អ៊‍ី ទៅ​ជា ស៊ី ទេ ។ មួយ​ទៀត ពាក្យ ធឺ អាន​ទៅ​ចេញ ធឺ គឺ​ដូច​ពាក្យ គឺ គួរ​សរសេរ និង​ស្រៈ ទើប​អាន​ទៅ​ចេញ​សំឡេង ធើ ដូច​ពាក្យ ធ្វើ ។ ដូច្នេះ ពាក្យ អ៊ីនធឺណិត ត្រូវ​សរសេរ អ៊‍ីនធើណិត វិញ ទើប​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ និង​ប្រហាក់​ប្រហែល​នឹង​សំឡេង​និយាយ​សព្វ​ថ្ងៃ ។

របៀប​សរសេរ​ឲ្យ​ចេញ អ៊‍ិន ត្រូវ​​សរសេរ អក្សរ អ៊ + (Alt ខាង​ស្ដាំ+`) + ិ រួច​ផ្សំ​នឹង​អក្សរ ន ។ អក្សរ​បន្តក់​បន្តិច​នោះ គឺ​ជា​សញ្ញា​នៅ​លើ​ឃីបត នៅ​ខាង​លើ​គេ​ជួរ​ទី​ពីរ​ផ្នែក​ខាង​ឆ្វេង ។

គួរ​ប្រយ័ត្ន​ចំពោះ​ការសរសេរ​ពាក្យ អ៊‍ីចឹង, អ៊‍ីចុះ, អ៊‍ីចុង… ផង​ដែរ ដែល​ខ្ញុំ​ឃើញ​ភាគ​ច្រើន​សរសេរ អ៊ី នេះ​វិញ ។

អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ

សម្គាល់​ពាក្យ​ឫស​ព្យាង្គ​រាយ ពាក្យ​កម្លាយ​ព្យាង្គ​តម្រួត


ធម្មតា​កាលណា​ពាក្យ​ឫស​សរសេរ​ជា​ព្យាង្គ​រាយ ពេល​ក្លាយ​ទៅ​ជា​ពាក្យ​មួយ​ទៀត គេ​ត្រូវ​សរសេរ​ព្យាង្គ​រាយ​ដែរ ឬ​ព្យាង្គ​តម្រួត​ក្លាយ​ជា​​ពាក្យ​​មួយ​ទៀត ត្រូវតែ​សរសេរ​តម្រួត​ដែរ ប៉ុន្តែ​មាន​ពាក្យ​មួយ​ចំនួន​ដែល​សរសេរ​ព្យាង្គ​រាយ តែ​ពេល​ក្លាយ​ជា​ពាក្យ​មួយ​ទៀត គេ​សរសេរ​ជា​ព្យាង្គ​តម្រួត​វិញ ។ ឧទាហរណ៍ បាំង > ក្បាំង, លាយ > ក្លាយ, កូត > ឆ្កូត, រុះ > ជ្រុះ, រៀន > ប្រៀន, រង > ត្រង, រឹង > ប្រឹង, អូន > ប្អូន, ជូរ > ម្ជូរ, កក > ស្កក ។ល។ លក្ខណៈ​នេះ គេ​អាច​សម្គាល់​បាន​​តាមរយៈ​ទម្រង់​ផ្នត់ និង​ផ្នត់​​របស់​វា គឺ​៖

  1. ផ្នត់​ដើម​​ទម្រង់ |ព-| មាន |ក-|, |ច-|, |ត-|, |ប-|, |ស-|, |ល-|, |ម-|
  2. ផ្នត់​ដើម​ទម្រង់ |ពសព-| មាន |ក’ង-|, |ច’ង-|, |ដ’ង-|, |ប’ង-|, |ព’ង-|, |រ’ង-|, |ល’ង-|, |ស’ង-|, |អ’ង-|, |ក’ន-|, |ច’ន-|, |ដ’ណ-|, |ប’ន-|, |ព’ន-|, |ស’ន-|, |អ’ន-|, |ក’ញ-|, |ប’ញ-|, |ព’ញ-|, |ស’ញ-|, |ក’ម-|, |រ’ណ-|, |ជ’ញ-|, |ច’ម-|, |ជ’ម-|, |ដ’ម-|, |ប’ម-|, |ល’ម-|, |រ’ម-|, |ស’ម-|, |អ’ម-|
  3. ផ្នត់​ជែក​ទម្រង់ |-ព-| មាន |-ន-|, |-ម-|, |-ប-|

ក្រៅ​អំពី​នេះ កាលណា​ពាក្យ​ឫស​សរសេរ​ព្យាង្គ​រាយ ពាក្យ​កម្លាយ​ត្រូវ​សរសេរ​ព្យាង្គ​រាយ បើ​ពាក្យ​ឫស​ជា​ព្យាង្គ​តម្រួត ត្រូវ​សរសេរ​ត្រួត​ដែរ ពេល​ដែល​ក្លាយ​មក​ជា​ពាក្យ​ផ្សេង​ទៀត ។

ដើម្បី​ចាត់​​ឲ្យ​ដឹង​​អំពី​ផ្នត់ និង​ទម្រង់​ផ្នត់​នៃ​ពាក្យ​ទាំងនេះ គេ​ប្រើ​វិធី​សម្រួល ។

ឧទាហរណ៍

បាំង > ក្បាំង, + អាំ + > + + អាំ + ។ គឺ​គេ​សម្រួល​តួ​អក្សរ​ដែល​ដូច​គ្នា​ទាំង​សងខាង ពេល​សម្រួល​រួច នៅ​សល់​អក្សរ នៅ​ខាង​ដើម គេ​សរសេរ |ក-| ​ហៅ​ថា​ផ្នត់​ដើម ឬ​បុព្វបទ​ វា​ស្ថិត​ក្នុង​ទម្រង់ |ព-| ។

កូត > ឆ្កូត, + អូ + > + + អូ + គេ​បាន |ច-| ផ្នត់​ដើម​ទម្រង់ |ព-| ។ ក្រោយ​ពេល​សម្រួល នៅ​សល់​អក្សរ តែ​ត្រូវ​ដាក់​អក្សរ ។ ករណី​នេះ មាន​ដូច​ជា ខ ត្រូវ​ដាក់ ក, ជ ត្រូវ​ដាក់ ច, ថ ត្រូវ​ដាក់ ត, ផ ឬ ភ ត្រូវ​ដាក់ ប ។

អូរ > ចង្អូរ ផ្នត់​ដើម |ក’ង-| ទម្រង់ |ពសព-|

កើត > បង្កើត ផ្នត់​ដើម |ប’ង-| ទម្រង់ |ពសព-|

កើយ > ខ្នើយ ផ្នត់​ជែក |-ន-| ទម្រង់ |-ព-|

រាល់​​ពេល​សរសេរ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ព្យាង្គ​រាយ និង​ព្យាង្គ​តម្រួត ត្បិត​អាច​មាន​ការច្រឡំ​ពី​ព្យាង្គ​រាយ​ទៅ​ព្យាង្គ​តម្រួត ឬ​ព្យាង្គ​តម្រួត​ទៅ​ព្យាង្គ​រាយ ។  ករណី​ដូច​ពាក្យ ស្រស់ > សម្រស់ បើ​សរសេរ សំរស់ មិន​ត្រឹមត្រូវ​ទេ ព្រោះ​វា​ស្ថិត​ក្នុង​ផ្នត់​ជែក |-អ’ម-| ទម្រង់ |-សព-|។  ពាក្យ កម្សាន្ត ក៏​ឃើញ​សរសេរ​ខុស​ស្ទើរ​គ្រប់​គ្នា​ដែរ គឺ​គេ​សរសេរ កំសាន្ត ដូច្នេះ​វិញ ។ ពាក្យ​នេះ​មក​ពី​ពាក្យ ក្សាន្ត ស្ថិត​ក្នុង​ផ្នត់​ជែក |-អ’ម-|ទម្រង់ |-សព-|ត្រូវ​សរសេរ​ត្រួត​តាម​ពាក្យ​ឫស​​ទើប​ត្រូវ ។

វិធី​កម្លាយ​មាន​ពន្យល់​លម្អិត​ក្នុង​សៀវភៅ វេយ្យាករណ៍​ខ្មែរ របស់​លោក ឈុន លិះ បោះពុម្ព​ដោយ​បណ្ណាគារ​បន្ទាយស្រី ឆ្នាំ​២០០៧ ។

អត្ថបទ​ផ្សេង​ទៀត៖

អក្សរសាស្ត្រ

កម្ពុជា


ពេល​នេះ ខ្ញុំ​ចង់​រំឭក​អំពី​ការអាន​ពាក្យ​កម្ពុជា មិនមែន​និយាយ​ទូទៅ​អំពី​កម្ពុជា​ទេ ។ ពាក្យ​កម្ពុជា​នេះ ខ្លះ​អាន កំ-ពុច-ជា ខ្លះ​អាន ក័ម-ពុច-ជា តែ​ការអាន​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​គឺ ក័ម-ពុច-ជា ។ ដូច្នេះ​គួរតែ​កែ​តម្រូវ​ដែរ ប្រសិន​បើ​ការអាន​ពុំ​ទាន់​ត្រឹមត្រូវ ។

សារព័ត៌មាន, អក្សរសាស្ត្រ

ទំនើបកម្ម​នៃ​វចនានុក្រម​ខ្មែរ សម្រាប់​កុំព្យូទ័រ


វចនានុក្រម​ខ្មែរ​​សម្រាប់​ប្រើ​លើ​កុំព្យូទ័រ បាន​ធ្វើ​ទំនើបកម្ម​គ្រា​ទី​២ តើ​មាន​អ្វី​ប្រសើរ​ជាង​វចនានុក្រម​ដែល​ចេញ​លើក​ទី​១ ?

ទំនើបកម្ម​វចនានុក្រម​គ្រា​ទី​២​នេះ ខ្ញុំ​ឃើញ​មាន​កែ​រចនាសម្ព័ន្ធ​នៅ​ផ្នែក​មុខ និង​បន្ថែម​​វេយ្យាករណ៍​ខ្មែរ ដែល​រៀបរៀង​ដោយ​លោក មៀច ប៉ុណ្ណ វេយ្យាករណ៍​នោះ​​លោក​គ្រាន់តែ​រៀបចំ​ជា​​ជាគោល​ៗ មិន​ទាន់​ក្បោះក្បាយ​​នៅ​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​ដូច​ជា​ប្លែក​ក្នុង​ចិត្ត​ដែរ ដែល​​ក្នុង​វេយ្យាករណ៍​នោះ​​ថា ខេត្ត, វិសេស, សេពគប់, បេតី, ចេតិយ, ប្រពៃណី ។ល។ ជា​អញ្ញត្រសព្ទ គឺ​​សំដៅ​លើ​ពាក្យ​ទាំងឡាយ​ណា​​ដែល​សំណូរ ខុស​ពី​សំណេរ តែ​តាម​ខ្ញុំ​យល់ ពាក្យ​ទាំង​នោះ​ប្រហែល​មិន​មែន​ជា​អញ្ញត្រសព្ទ​ទេ​ដឹង គឺ​ជា​ពាក្យ​ដែល​ខ្ចី​ពី​បាលី​-សំស្ក្រឹត ដែល​ស្រះ អេ អាន​ទៅ​ជា​ស្រះ អែ, ស្រះ​អិ អាន​ជា​ស្រះ អី, អាន​ជា ។ល។ ? ពាក្យ​ដែល​ជា​អញ្ញត្រសព្ទ ​ប្រហែល​មាន​តែ ឱ្យ, អ្នក, អញ… ។ ខ្ញុំ​មិ​ន​ហ៊ាន​ថា​ខុស​ទេ ទុក​ឱ្យ​លោក​អ្នក​ពិចារណា​ទៅ​​ចុះ ។

ទំនើបកម្ម​លើក​ទី​២​នេះ ឃើញ​ថា​ល្អ​ជាង​មុន ដោយ​មាន​បន្ថែម​​វេយ្យាករណ៍ បន្ថែម​កំណត់ចំណាំ ដែល​យើង​អាច​សរសេរ​ចំណាំ​គ្រាន់​មើល​ខ្លួនឯង​នៅ​ពេល​ក្រោយ (អ្វី​ផ្សេង​ទៀត​ខ្ញុំ​មិន​ដឹង) ប៉ុន្តែ​​គួរ​ឱ្យ​សោកស្ដាយ ព្រោះ​គេ​បាន​បិទ​សិទ្ធិ​ចម្លង​អត្ថបទ​ពន្យល់​ពាក្យ​នីមួយៗ គឺ​មិន​អាច​ចម្លង​មក​ប្រើ​ពី​ទីនោះ​បាន​ទេ បើ​យើង​ចង់​យក​អត្ថបទ​ពន្យល់​នោះ​មក​ប្រើ យើង​ត្រូវ​សរសេរ​តាម​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​នៅ​តែ​ប្រើ​កម្មវិធី​មុន បើ​ទោះ​ជា​ដំឡើង​កំណែ​ទី​២​នេះ​នៅ​លើ​កុំព្យូទ័រ​ហើយ​ក្ដី ។ ចំពោះ​រូបរាង​មិន​ជា​បញ្ហា​ចោទ​សម្រាប់​ខ្ញុំ​ទេ ។

khmer-dictionary-2.0វចនានុក្រម​ខ្មែរ កំណែ​ទី​២

khmer-dictionary-1.0វចនានុក្រម​ខ្មែរ កំណែ​ទី​១

អក្សរសាស្ត្រ

សូម​ជួយ​ពន្យល់​ពាក្យ ជាតិនិយម


កាល​ពី​ថ្ងៃ​ទី ១៩ ខែ សីហា ឆ្នាំ ២០០៩ គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​បាន​អនុម័ត​មេពាក្យ​មួយ​ដែល​ខ្ញុំ​សូម​លើក​យក​មក​បង្ហាញ​គឺ៖

ជាតិនិយម (បារ. Nationalisme; អង់. Nationalism) ការ​លើក​តម្កើង​ជាតិ​សាសន៍​ខ្លួន​ឯង​ដាច់​គេ ឲ្យ​តម្លៃ​ជាតិ​សាសន៍​ដទៃ​ដែល​ជា​រដ្ឋ​ឯករាជ្យ​ដូច​គ្នា​ ទាប​ជាង​ខ្លួន ។ លើស​ពី​នេះ​ទៀត​ ជាតិនិយម គឺ​ជា​ការ​ធ្វើ​ឲ្យ​មាន​មនោសញ្ចេតនា​ចំពោះ​ជាតិ​យ៉ាង​ពុះ​កញ្ជ្រោល ការ​ស្រឡាញ់​ជាតិ​ខ្លួន​នៅ​ក្នុង​​មហិច្ឆតា ហើយ​នៅ​ពេល​ខ្លះ​រហូត​ដល់​ស្អប់​ និង​រើស​អើង​ជាតិ​សាសន៍​ដទៃ​ថែម​ទៀត ។

សូម​អស់​លោក​មេត្តា​ជួយ​ពិចារណា​ផង​ថា តើ​ពាក្យ​នេះ​គួរ​ត្រូវ​បាន​គេ​ពន្យល់​ទៅ​រក​ន័យ​អវិជ្ជមាន​ដូច​នេះ​រឺ​យ៉ាង ​ណា? បើ​ពិនិត្យ​មើល​វចនានុក្រម​ភាសា​អង់គ្លេស Encarta 2009 ពាក្យ​ថា ជាតិនិយម (Nationalism) គឺ​មិន​មាន​ន័យ​អវិជ្ជមាន​ទេ ។ មាន​ពាក្យ​ពីរ​ទៀតដែល​គួរ​ត្រូវ​បាន​លើក​យក​មក​ពិចារណា​​ផង​ដែរ​គឺ ជាតិនិយម​ជ្រុល (Extrem Nationalim?) និង ពូជសាសន៍​និយម (Racism) ។

សូម​មេត្តា​ផ្ញើ​យោបល់​ និង​ការ​យល់​ឃើញ​របស់​លោក​អ្នក​ទៅ​កាន់​អសយដ្ឋាន​​អ៊ីម៉ែល sorsokny@yahoo.com

អរគុណ

ចំណេះ​ដឹង, អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ

តួ​អក្សរ ស ប្រកប​នឹង​វគ្គន្តក្ខរៈ​ឃោសៈ និង​អវគ្គ​ឃោសៈ


ដើម្បី​ស្រាយ​ចម្ងល់​របស់​ តាស៊ីក្លូ ចំពោះ​ពាក្យ សេវា ដែល​ថា​គួរ​អាន សេវ៉ា ឬ សេ-វា សូម​ពិនិត្យ​ការបកស្រាយ​​ខាងក្រោម៖

តួ​អក្សរ ស ប្រកប​ជាមួយ វគ្គន្តក្ខរៈ​ឃោសៈ ឬ​ចុង​វគ្គ​ឃោសៈ​ មាន ង, ញ, ន, ម និង​អវគ្គ​ឃោសៈ មាន យ, រ, ល, វ បើ​មាន​ប្រកប​ជាមួយ​ស្រៈ អា ត្រូវ​ប្ដូរ​សំឡេង​តួ​អក្សរ​ទាំង​នេះ​ទៅ​ជា អឃោសៈ គឺ ង ទៅ ង៉, ញ ទៅ ញ៉, ន ទៅ ន៉​ឬ​ណ , ម ទៅ ម៉, យ ទៅ យ៉, រ ទៅ រ៉, ល ទៅ ល៉​ឬ​ឡ, វ ទៅ វ៉ វិញ ។

ឧទាហរណ៍៖ ស្ងាប(អ.ថ. -ង៉ាប), ស៊ីញេ(អ.ថ. -ញ៉េ), សាសនា(អ.ថ. -ន៉ា), សមាគម(អ.ថ. -ម៉ា-), សំយាប(អ.ថ. -យ៉ាប), សុរា(អ.ថ. -រ៉ា), សាលា(អ.ថ. -ល៉ា), សាវា(អ.ថ. -វ៉ា) ។ល។

ក្រៅ​ពី​នោះ​ វគ្គន្តក្ខរៈ​ឃោសៈ គ, ឃ, ជ, ឈ, ឌ, ឍ, ទ, ធ, ព, ភ ត្រូវ​រក្សា​សំឡេង​ឃោសៈ​ដូច​ដើម ។

ឧទាហរណ៍៖ សួគ៌ា, សុជាត, សទាផល, សាធារណៈ, សម្ពាយ, សភាព… ។