ខ្មែរ, ចំណេះ​ដឹង, ស្រុក​ខ្មែរ, ឯកសារ

ខេត្ត​ក្រុង ស្រុក​ខណ្ឌ​របស់​ខ្មែរ (២០០៩)


map_geography០១. រាជធានី​ភ្នំពេញ

  1. ខណ្ឌ ​ដង្កោ
  2. ខណ្ឌ ​មានជ័យ
  3. ខណ្ឌ​ ចម្ការមន
  4. ខណ្ឌ​ ទួលគោក
  5. ខណ្ឌ​ ឫស្សីកែវ
  6. ខណ្ឌ​ ដូនពេញ
  7. ខណ្ឌ​ ៧មករា
  8. ខណ្ឌ​ សែនសុខ (ទើប​បង្កើត​ថ្មី)

០២. ខេត្ត កំពង់ចាម

  1. ស្រុក ត្បូង​ឃ្មុំ
  2. ស្រុក ព្រៃឈរ
  3. ស្រុក មេមត់
  4. ស្រុក ចម្ការលើ
  5. ស្រុក ពញាក្រែក
  6. ស្រុក ស្រីសន្ធរ
  7. ស្រុក ស្ទឹងត្រង់
  8. ស្រុក កំពង់សៀម
  9. ស្រុក បាធាយ
  10. ស្រុក កងមាស
  11. ស្រុក ក្រូចឆ្មារ
  12. ស្រុក ជើងព្រៃ
  13. ស្រុក តំបែរ
  14. ស្រុក អូររាំងឪ
  15. ស្រុក កោះសូទិន
  16. ក្រុង កំពង់ចាម (ទើប​បង្កើត​ថ្មី)
  17. ក្រុង សួង (​ទើប​បង្កើត​ថ្មី)

០៣. ខេត្ត កណ្ដាល

  1. ស្រុក កៀនស្វាយ
  2. ស្រុក ស្អាង
  3. ស្រុក កោះធំ
  4. ស្រុក ខ្សាច់កណ្ដាល
  5. ស្រុក ពញាឮ
  6. ស្រុក អង្គស្នួល
  7. ស្រុក កណ្ដាលស្ទឹង
  8. ស្រុក មុខកំពូល
  9. ស្រុក ល្វាឯម
  10. ស្រុក លើកដែក
  11. ក្រុង តាខ្មៅ (ទើប​បង្កើត​ថ្មី) បន្ត​អាន “ខេត្ត​ក្រុង ស្រុក​ខណ្ឌ​របស់​ខ្មែរ (២០០៩)”
ចំណេះ​ដឹង, ប្រវត្តិ​សាស្ត្រ, ស្រុក​ខ្មែរ, ឯកសារ

ខេត្ត​ខ្មែរ​ដែល​បារាំង​កាត់​ឲ្យ​យួន


ខេត្ត​ខ្មែរ​ដែល​បារាំង​បាន​កាត់​ឲ្យ​យួន​នៅ​ថ្ងៃ​៤ មិថុនា ១៩៤៩ ត្រូវ​បាន​យួន​​ប្ដូរ​ឈ្មោះ​ជា​បន្ត​បន្ទាប់​នៅ​ពេល​ពួក​វា​កាន់កាប់ ។ ​ចាប់​ពី​ឆ្នាំ​១៩៥៦​មក យួន​បាន​ប្ដូរ​ឈ្មោះ​ពី​ឈ្មោះ​ខ្មែរ​ទៅ​ឈ្មោះ​យួន ដែល​មាន​បី​ដំណាក់ ។ ទី​មួយ​នៅ​ឆ្នាំ​១៩៥៦ ដល់ ១៩៧៥ ទី​ពីរ ១៩៧៨ ដល់ ១៩៨៩ និង​ដូរ​ម្ដង​ទៀត​ ជា​ឈ្មោះ​ដែល​ប្រើ​មក​ដល់​សព្វ​ថ្ងៃ ប៉ុន្តែ​ខ្មែរ​​យើង​ដែល​នៅ​ទីនោះ​នៅ​តែ​ហៅ​ឈ្មោះ​ខ្មែរ​ដដែល ហើយ​ពួក​គាត់​នៅ​តែ​រក្សា​ទំនៀមទម្លាប់​ប្រពៃណី អក្សរសាស្ត្រ ពុទ្ធ​សាសនា​ បើ​ទោះ​បី​ជា​មាន​ការ​កៀបសង្កត់ ជិះជាន់​​បំបិទ​សិទ្ធិ​យ៉ាង​ណា​ក្ដី និង​មាន​អ្នក​​តស៊ូ​ពលី​ជីវិត​​ដើម្បី​ជាតិ សាសនា និង​អក្សរសាស្ត្រ​ជា​បន្ត​បន្ទាប់​លុះ​បច្ចុប្បន្ន ។

ខេត្ត​ខ្មែរ​ពី​ដើម​មាន​ចំនួន​១៧ លុះ​ពេល​បារាំង​គ្រប់គ្រង វា​បាន​បែងចែក​ជា​២១​ខេត្ត​វិញ ។

ឈ្មោះ​ខេត្ត​ខ្មែរ​ពីដើម

  1. ខេត្ត​ក្រមួន ស
  2. ខេត្ត​កំពង់ឫស្សី
  3. ខេត្ត​ឃ្លាំង
  4. ខេត្ត​ដំបូកកោង
  5. ខេត្ត​ទឹកខ្មៅ
  6. ខេត្ត​បារាជ្ញ
  7. ខេត្ត​ផ្សារដែក
  8. ខេត្ត​ពលលាវ
  9. ខេត្ត​ពាម
  10. ខេត្ត​ព្រែក​ឫស្សី
  11. ខេត្ត​ព្រៃនគរ
  12. ខេត្ត​ព្រះត្រពាំង
  13. ខេត្ត​ព្រះសួគ៌
  14. ខេត្ត​មាត់ជ្រូក
  15. ខេត្ត​មេ ស
  16. ខេត្ត​រោងដំរី
  17. ខេត្ត​លង់ហោរ

ឈ្មោះ​ខេត្ត​​ខ្មែរ​​ពេល​បារាំង​កាន់កាប់ និង​ប្ដូរ​ទៅ​ឈ្មោះ​យួន​ក្រោយ​ពេល​ប្រគល់​ឲ្យ​យួន​កាន់កាប់

  1. ខេត្ត​កោះគង(ដំបូក​កោង) > Go Cong
  2. ខេត្ត​ក្រមួន​ស(រាជា) > Kien Giang
  3. ខេត្ត​កំពង់​ឫស្សី > Ben Tre
  4. ខេត្ត​ឈ្មោះ​ថ្មី(កំពង់គោ) > Tan An
  5. ខេត្ត​ឃ្លាំង(បាសាក់) > Soc Trang
  6. ខេត្ត​ចង្វា​ត្រពាំង(កំពប់​ស្រការ​ត្រី) > Bien Hoa
  7. ខេត្ត​ទឹកខ្មៅ > Ca Mau
  8. ខេត្ត​ទួល​តាមោក(ឈើ​ទាល​មួយ) > Thu Dau Mot
  9. ខេត្ត​ផ្សារដែក > Sa Dec
  10. ខេត្ត​ពលលាវ(ពោធិលើ) > Bac Lieu
  11. ខេត្ត​ពាម > Ha Tien
  12. ខេត្ត​ពាម​បារ៉ាជ្ញ > Long Xuyen
  13. ខេត្ត​ព្រែក​ឫស្សី > Can Tho
  14. ខេត្ត​ព្រៃនរគរ > Ho Chi Minh City
  15. ខេត្ត​ព្រះ​ត្រពាំង > Tra Vinh
  16. ខេត្ត​ព្រះ​បារៀ(ព្រះ​សួគ៌) > Ba Ria
  17. ខេត្ត​មាត់​ជ្រូក > Chau Doc
  18. ខេត្ត​មេ ស > Tien Giang
  19. ខេត្ត​រោង​ដំរី > Tay Ninh
  20. ខេត្ត​លង់ហោរ > Vinh Long
  21. ខេត្ត​អូរកាប់ > Vung Tau

កោះ

  1. កោះ​ណាម​ឌូ
  2. កោះ​ត្រល់ > Phu Quoc
  3. កោះ​ត្រឡាច > Dao Con Son
  4. កោះ​ត្រី
  5. កោះ​ទន្សាយ
  6. កោះ​ធំ
  7. កោះ​វៃ

ចុច​មើល​រូប​ពេញ

ខែត្រ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ឬ​ខ្មែរ​ក្រោម

ផែនទី​ប្រទេស​វៀតណាម

ផែនទី​​ខែត្រ​ក្រុង​ប្រទេស​វៀតណាម​បច្ចុប្បន្ន

នេះ​​គឺ​បទ វាសនា​ខ្មែរ​កម្ពុជា​ក្រោម បទ​ភ្លេង គង់ ប៊ុនឈឿន ទំនុក​ច្រៀង ឯកឧត្ដម​​ថាច់ សេដ្ឋា និង​ច្រៀង​ដោយ​លោក ថាច់ អ៊ឹមវ៉ានស៊ី ។

~~.~~.~.~.~~.~~

ឯកសារ​យោង ៖

ឈ្មោះ​ខែត្រ​ប្ដូរ​ពី​ខ្មែរ​ទៅ​យួន ស្ត្រី​ខ្មែរ​អនឡាញ
សៀវភៅ ចៅហ្វាយ​គុយ វិរបុរស​ខ្មែរ​កម្ពុជាក្រោម (កែវ សុវត្តិ)
បទ​ចម្រៀង​ វិបសាយ​ខ្មែរ​ក្រោម
វិគីភេឌា ខេត្ត​របស់​វៀតណាម

ស្រុក​ខ្មែរ

បោះបង់​ការធ្វើស្រែ


រដូវ​វស្សារ​ឆ្នាំ​នេះ មិន​ខុស​ពី​រដូវ​ប្រាំង​ប៉ុន្មាន​ទេ។ នៅ​ស្រុក​ភូមិ​ខ្ញុំ​អ្នក​ខ្លះ​មិន​ទាន់​បាន​ដោត​សន្ទូង​មួយ​ចំណោត​ផង អ្នក​ខ្លះ​ក៏​បាន​ដាំ​ខ្លះ​នៅ​លើ​ដី​ស្ងួត​ហែង តែ​ក៏​​ត្រូវ​បាន​ឆេះ​ខ្លោច​ទៅ​ខ្លះ​ដោយសារ​កំដៅ​ថ្ងៃ​ផង​ដែរ។ ឆ្នាំ​មុនៗ បើ​ចូល​មក​ដល់​ខែ​នេះ គេ​បាន​ដាំ​ស្រូវ​ស្ទើរ​រួច​អស់​ហើយ តែ​ឆ្នាំ​នេះ​រាំង​ខ្លាំង​ពេក ទើប​មិន​បាន​ស្ទូង​ដក​​អី។

រូបភាព នេះ ខ្ញុំ យក ពី អ៊ីនធើណិត, មិនដឹង ប្រភព ច្បាស់លាស់ ទេ

គិត​ទៅ ធ្វើស្រែ​រំពឹង​ទឹកភ្លៀង​ពិបាក​ណាស់ បើ​មិនមាន​ភ្លៀង​ទេ ច្បាស់​ជា​មិន​បាន​ធ្វើ​ទេ។

គ្រួសារ​ខ្ញុំ​ធ្វើស្រែ​មក​រាប់​តំណ​មក​ហើយ តែ​ឆ្នាំ​នេះ ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ការធ្វើស្រែ​នេះ ដោយ​សារ​រដូវធ្វើស្រែ​ជិត​កន្លង​ផុត​ទៅ​ហើយ នៅ​តែ​មិនមាន​ភ្លៀងធ្លាក់​គ្រប់គ្រាន់ បើ​ធ្លាក់​ម្ដងៗ បាន​ត្រឹមតែ​បញ្ឈួល​សំណាប ឬ​សន្ទូង​ឲ្យ​ក្ដៅ​ឆេះ​ប៉ុណ្ណោះ។ ភាពរាំងស្ងួត​ជា​ឧបសគ្គ​មួយ ហើយ​ឧបសគ្គ​ដែល​ធំ​សម្រាប់​គ្រួសារ​ខ្ញុំ​នោះ គឹ​ថ្លៃ​ជីគីមី ដែល​ឡើង​ថ្លៃ​ហួសហេតុ រហូត​​គ្រួសារ​ខ្ញុំ​មិន​​មាន​លទ្ធភាព​ទិញ​មក​បាច​ស្រូវ​បាន​។ កាល​ពី​ខ្ញុំ​នៅ​ឯស្រែ​នៅ​ឡើយ ជី​មួយ​ស្បោង​ថ្លៃ ៧ ទៅ ៨ ម៉ឺន​រៀល ឥឡូវ​ឡើង​ដល់​ទៅ ២០ ម៉ឺន​រៀល​ទៅ​ហើយ។ កម្រិត​ថ្លៃ​ខ្ពស់​ដូច្នេះ ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​រារែក ម្យ៉ាង​​បើ​ប្រៀបធៀប​ទិន្នផល​ដែល​អាច​ទទួល​បាន និង​ថ្លៃ​ចំណាយ​លើ​ការធ្វើ​ស្រែ​នេះ ទំនង​មិនរួច​ដើម​ផង។ ដូច្នេះ​ជម្រើស គឺ​ផ្អាក​ធ្វើស្រែ​ក្នុង​ឆ្នាំ​នេះ​សិន។

មិនថា​តែគ្រួសារ​ខ្ញុំ​ទេ ដែល​មាន​ការលំបាក​ដូច្នេះ គ្រួសារ​ផ្សេងៗ​ទៀត​នៅ​ភូមិ​របស់​ខ្ញុំ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ។ ប៉ុន្តែ​បើ​ទោះ​ជា​យ៉ាងណា ក៏​ពួក​គេ​នៅ​តែ​ខិតខំ​ធ្វើ​ដែរ ដោយសារ​តែ​ជីវិត​របស់​ពួកគេ​ពឹងផ្អែក​តែ​លើ​កសិកម្ម​នេះ​ទៅ​ហើយ។ អ្នក​ខ្លះ​ត្រូវ​តែ​បង្ខំ​ចិត្ត​ចងការ​លុយ​គេ​ទិញ​ជី​បាច​ស្រូវ និង​សង​គេ​នៅ​រដូវ​ច្រូតកាត់​វិញ។

បើ​តាម​ខ្ញុំ​សង្កេត​មើល កាល​ដែល​ខ្ញុំ​មិន​ទាន់​ចេញ​មក​រៀន​នៅ​ភ្នំពេញ នៅ​ស្រុកស្រែ​សប្បាយ​ណាស់។ ដល់​រដូវ​វស្សារ គេ​នាំ​គ្នា​ធ្វើស្រែ​ប្រវ៉ាស់​គ្នា។ ម្នាក់ៗ​ឃើញ​តែ​ទឹកមុខ​ញញឹម សើច​ក្អាកក្អាយ និយាយ​ឡែបខាយ​ដាក់​គ្នា​​ពេញ​វាលស្រែ បើ​ទោះ​ជា​ការងារ​​នេះ​ហត់នឿយ​យ៉ាងណា​ក្ដី។ ឥឡូវ​​វា​ខុស​គ្នា​ឆ្ងាយ​ណាស់ អ្នកណា​ក៏​មុខ​ស្រពោន និង​ជីវភាព​កាន់​តែ​ដុនដាប​ជាងមុន​។ ពេល​ខ្ញុំ​ទៅ​ស្រុក​ម្ដងៗ មិន​សូវ​សប្បាយ​ដូច​ពេល​មុន​ទេ។ ពីមុន​គេ​តែងតែ​ចេញចូល​ផ្ទះ​គ្នា​ទៅវិញ​ទៅមក ​រក​ម្ហូប បន្លែបង្ការ ចែក​គ្នា​ដាំស្ល តែ​ឥឡូវ​​ម្នាក់ៗ​ ត្រដរ​រស់​តែ​រៀងៗ​ខ្លួន ហើយ​គេ​មិន​សូវ​ដើរលេង​ផ្ទះ​អ្នក​ជិតខាង ក្រៅ​ពី​អង្គុយ​សំកុក​ក្នុង​ផ្ទះ​របស់​ខ្លួនឡើយ។

ជីវិត, រូប​ និង​គំនូរ, ស្រុក​ខ្មែរ

កន្លែង​ចាក់​សំរាម​នៅ​ភ្នំពេញ


See this picture and hear what they are talking about it on Flickr.

http://www.flickr.com/photos/ernest007/2498310690/

ប្រាសាទ​ខ្មែរ, សារព័ត៌មាន, ស្រុក​ខ្មែរ

គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​ជំទាស់​នឹង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​តាម​ផែនទី​ថ្មី


ទៀត​ហើយ ល្បង​ថៃ​យើង!

កាសែត​ថៃ​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​ថៃ នឹង​ដាក់​សំណើ​ជា​ផ្លូវការ​ទៅ​អង្គការ​យូណេស្កូ (UNESCO) ដើម្បី​ពន្យារ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក ។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​ថៃ លោកស្រី ពីគុលកែវ គ្រីរីកស៍ ត្រូវ​បាន​កាសែត​ស្រង់​សម្ដី​ថា ក្រសួង​ការ​បរទេស​ធ្វើការ​ខ្វះ​តម្លាភាព​ក្នុង​ការចរចា​ជាមួយ​សមភាគី​ កម្ពុជា​លើ​បញ្ហា​ប្រាសាទ​ព្រះវិហារ ។

រដ្ឋមន្រ្តី​ការបរទេស​ថៃ លោក ណុបផៈដុន បាតាម៉ា បដិសេធ​ការលើកឡើង​នោះ​ដោយ​ពន្យល់​ថា តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​បាន​កាត់សេចក្តី​ប្រគល់​ប្រាសាទ​ ព្រះវិហារ​ឲ្យ​ទៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៦២​មក និង​ថា​ការសម្រេច​ឲ្យ​កម្ពុជា​ប្រើ​ផែនទី​ថ្មី​ក្នុង​ការដាក់​បញ្ចូល​ ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​ការការពារ​របស់​អង្គការ​យូណេស្កូ នឹង​មិន​ធ្វើ​ឲ្យ​ថៃ​បាត់បង់​ទឹក​ដី​នោះ​ទេ ។

លោក ណុបផៈដុន បាតាម៉ា បាន​មាន​ប្រសាសន៍​ថា ៖ “ជោគជ័យ​របស់​ក្រសួង​ការ​បរទេស​គឺ​ថា វា​បាន​បញ្ឈប់​កម្ពុជា​ពី​ការដាក់​បញ្ជូល​ដី​របស់​ថៃ​ទៅ​ក្នុង​សំណើ​ទៅ​ អង្គការ​ពិភពលោក វា​ជា​ការចាំបាច់​ណាស់ តែ​ខ្ញុំ​គិត​ថា​ជនជាតិ​ថៃ​ទាំងអស់​ត្រូវ​យល់​ហើយ​វា​ត្រូវ​បាន​កត់ត្រា​ជា​ ឯកសារ​និង​មិន​អាច​បំភ្លេច​បាន​ទេ” ។

ទោះជា​យ៉ាងនេះ​ក្តី​សមាជិក​សភា​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​និង​ សកម្មជន​ឃ្លាំមើល​បញ្ហា​ព្រំដែន​កម្ពុជា​បាន​បង្ហាញ​ទស្សនៈ​ថា ការប្រើ​ផែនទី​ថ្មី​របស់​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​ដាក់​បញ្ចូល​ប្រាសាទ​នេះ​ជា​មរតក​ពិភពលោក គឺ​ជា​ការខាតបង់​សម្រាប់​កម្ពុជា​ទៅវិញ​ទេ ។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​កម្ពុជា លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ៖ «បញ្ជាក់ ​ថា​រឿង​ប្រាសាទ​ព្រះវិហារ​ហ្នឹង​ជា​ប្រាសាទ​របស់​ខ្មែរ​ទាំងស្រុង​ហើយ អត់​មាន​រឿង​អី​ត្រូវ​ព្រួយបារម្ភ អត់​មាន​រឿង​អី​ត្រូវ​ថៃ​មក​លើក​បញ្ហា​ប្រាសាទ​ទេ ហើយ​ការដាក់​ជា​បេតិកភណ្ឌ​អន្តរជាតិ​នោះ ត្រូវតែ​យើង​សិក្សា​ជាមួយ​ភាគី UNESCO តែ​មួយ​មុខ​ដើម្បី​ឲ្យ​ដឹង​ថា វា​មាន​មូលហេតុ​អី​បាន​ថៃ​មាន​សិទ្ធិ​មក​តវ៉ា​នៅពេល​ដែល​ប្រទេស​កម្ពុជា​យក​ ប្រាសាទ​របស់​ខ្លួន​ទៅ​ដាក់​ជា​សម្បត្តិ​របស់​ពិភពលោក​នេះ វា​អត់​មាន​ហេតុផល​ទាល់តែ​សោះ»

ប៉ុន្តែ​លោក​ថា​អ្វី​ដែល​លោក​ព្រួយបារម្ភ​គឺ​ការសម្រេច​គូរ​ផែនទី​ថ្មី​ ផ្ញើ​ទៅ​ឲ្យ​ភាគី​ថៃ ដោយ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​កម្ពុជា​ក្នុង​ស្ថានភាព​លាក់លាម​មិន​បាន​ឲ្យ​ រដ្ឋសភា​ដឹង និង​មាន​ចរិត​បង្កប់​នូវ​ផលប្រយោជន៍​ឯកជន​ច្រើន​ជាង​ប្រយោជន៍​ជាតិ ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​កិច្ចការ​ការពារ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ជុំវិញ​ផែនទី​ថ្មី​នៃ​ប្រាសាទ​សម្រាប់​ ការដាក់​បញ្ចូល​ជា​មរតក​ពិភពលោក​យ៉ាង​ដូច្នេះ ៖ «នៅ​ក្នុង​ឱកាស​ដែល​ កម្ពុជា​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក យើង​អត់​យក​បញ្ហា​ព្រំដែន​មក​និយាយ​ទេ គេ​អត់​និយាយ​ទេ វេទិកា​អង្គការUNESCO ជា​វេទិកា​វប្បធម៌ គេ​អត់​និយាយ​រឿង​ព្រំដែន​ទេ»

អាស៊ីសេរី

សារព័ត៌មាន, ស្រុក​ខ្មែរ

ជីគីមី​ឡើង​ថ្លៃ​ខ្ពស់ ប៉ះពាល់​ដល់​ប្រជាកសិករ


កសិកម្ម​ប្រទេស​កម្ពុជា ជា​វិស័យ​សំខាន់​​បំផុត ដែល​សម្រេច​បាន​ទិន្នផល​ ៥០% នៃ​ទិន្នផល​ជាតិ​សរុប ក្នុង​រយៈពេល​កន្លង​មក​នេះ។ ដោយសារ​តែ​កសិកម្ម​ជា​វិស័យ​សំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាជន​ប្រមាណ ៨០ ទៅ ៨៥% ជា​កសិករ ទើប​រាជរដ្ឋាភិបាល​ខិតខំ​ធ្វើ​ប្រព័ន្ធធារាសាស្ត្រ​ដើម្បី​ផ្គត់ផ្គង់​ទឹក​ឱ្យ​គ្រប់គ្រាន់​ដល់​ដំណាំ​កសិកម្ម ដោយ​ផ្ដោត​សំខាន់​លើ​ដំណាំ​ស្រូវ ដែល​ទទួល​បាន​ទិន្នផល​​រហូត​ដល់ ៦៣% នៃ​ទិន្នផល​ផ្សេងៗ​ទៀត។ ទោះ​បី​ជា​ទិន្នផល​ដែល​ប្រមូល​បាន ប្រជាកសិករ​អាច​មាន​លទ្ធភាព​លក់​ចេញ​ឱ្យ​ប្រទេស​ជិតខាង​ក៏​ពិត​មែន តែ​បើ​យើង​សង្កេត​មើល​ជីវភាព​របស់​កសិករ​កម្ពុជា​វិញ ឃើញ​ថា​ភាគច្រើន​មាន​ជីវភាព​យ៉ាប់យឺន រីឯ​ការធ្វើស្រែ​វិញ មិន​មាន​បច្ចេកទេស​ក្នុង​ការធ្វើ​ប៉ុន្មាន​ទេ គឺ​ធ្វើ​ដោយ​ពឹងផ្អែក​ទៅ​លើ​​ទឹកភ្លៀង ប្រើ​កម្លាំង​សត្វ និង​ប្រើ​ជីគីមី​ប៉ុណ្ណោះ​ ដើម្បី​ឱ្យ​បាន​ទិន្នផល​ច្រើន។

ការធ្វើស្រែ​​​​ពឹងផ្អែក​ទៅ​លើ​ជីគីមី​ទាំង​ស្រុង ដើម្បី​ឱ្យ​ទទួល​បាន​ទិន្នផល​ច្រើន។ ដោយសារ​តែ​ទំនិញ​លើ​​ពិភពលោក​ឡើង​ថ្លៃ ស្រប​ពេល​ជាមួយ​ដែល​ទំនិញ​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា​​ឡើង​ថ្លៃ ជីគីមី​ក៏​ឡើង​ថ្លៃ​ផង​ដែរ ដែល​តម្លៃ​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​កើន​រហូត​ដល់ ២៣០.០០០​រៀល (ប្រហែល ៦០​ដុល្លារ) ក្នុង​មួយ​បាវ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០០៣ មាន​តម្លៃ​ត្រឹមតែ ៧០.០០០​រៀល​ (ជិត ២០​ដុល្លារ) ប៉ុណ្ណោះ។ ទាក់ទង​ទៅ​នឹង​ការ​ឡើង​ថ្លៃ​ជីគីមី​នេះ បើ​យើង​ស្រមៃ​ទៅ​ដល់​កសិករ​ទាំងឡាយ​ដែល​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ និង​រក​លុយ​បាន​យ៉ាង​លំបាក ថែម​ទាំង​ហូប​ស្ទើរតែ​មិន​គ្រប់​សម្រាប់​ទិន្នផល​ដែល​ទទួល​បាន​ក្នុង​មួយ​ឆ្នាំៗ យើង​អាច​ស្មាន​បាន​ថា កសិករ​កម្ពុជា នឹង​ឈាន​ទៅ​រក​ភាព​ខ្វះខាត​មួយយ៉ាង​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​ក្រោយ។

តាម​ធម្មតា កសិករ​ដែល​មាន​ជីវភាព​ខ្វះខាត និង​មធ្យម មិន​មាន​លទ្ធភាព​អាច​រក​ប្រាក់​មក​ទិញ​ជីគីមី​សម្រាប់​បាច​ស្រែ​ឡើយ។ ពួកគាត់តែង​តែ​ធ្វើ​ការដោះដូរ ដាក់​ស្រូវ ឬ​ខ្ចី​បុល​ពី​អ្នក​ដែល​មាន​ និង​បង់​ការប្រាក់​ដល់​គេ​ទៅ​តាម​​ការកំណត់ រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ ខ្ញុំ​ឃើញ​កសិករ​ចងការ​លុយ​ពី​ធនាគារ​​ដើម្បី​ទិញ​ជី​បាច​ស្រូវ ស្ទើរ​គ្រប់​គ្នា ហើយ​​រក​សង​គេ​វិញ​ជា​ក្រោយ។ អ្នក​ខ្លះ ឡើង​មក​ភ្នំពេញ​ដើម្បី​រត់ម៉ូតូឌុប​យក​លុយ​សង​គេ។ ​មួយខែៗ​គ្មាន​សល់​អ្វី​សម្រាប់​សន្សំ​ទេ ព្រោះ​សង​គេ​ស្ទើរ​តែ​ពុំ​គ្រប់​ផង។

សកម្មភាព និង​ជីវភាព​បែប​នេះ កើត​មាន​ចំពោះ​គ្រួសារ​ជាច្រើន។ នេះ​គឺ​និយាយ​សំដៅ​ដល់​ពេល​ដែល​ជី​នៅ​មិន​ទាន់​ឡើង​ថ្លៃ​នៅ​ឡើយ។ ចុះ​បច្ចុប្បន្ន ជី​ដែល​ឡើង​ថ្លៃ​ហួស​ប្រមាណ តើ​នឹង​កើត​មាន​បញ្ហា​អ្វី​ខ្លះ​ដល់​ប្រជាពលរដ្ឋ? វិស័យ​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា តើ​អាច​ក្លាយ​ទៅ​ជា​អ្វី​​នៅ​ពេល​ខាងមុខ? បញ្ហា​នេះ ទុក​ឱ្យ​អ្នក​វិភាគ​ពិចារណា​ចុះ។

បញ្ហា​ជីគីមី​ឡើង​ថ្លៃ​នេះ ជា​បញ្ហា​ធំ​ដែល​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​ដោះស្រាយ។ រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ចំពោះ​វិស័យ​កសិកម្ម​នេះ គួរ​តែ​គិត​ដល់​បញ្ហា​ជីគីមី​ឡើង​ថ្លៃ​នេះ​ដែរ។

សារព័ត៌មាន, ស្រុក​ខ្មែរ

កាសែត​អង់គ្លេស​សរសេរ​ពី​បញ្ហា​ដីធ្លី​នៅ​ស្រុកខ្មែរ


កាលពី​ថ្ងៃ​សៅរ៍ ២៦ មេសា កន្លង​ទៅនេះ កាសែត​អង់គ្លេស​ឈ្មោះ The Guardianបាន​សរសេរ​អត្ថបទ​ពណ៌នា​មួយ​ដ៏​វែង​ទាក់​ទង​នឹង​បញ្ហា​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ដោយ​ដាក់​ចំណង​ជើង​ថា «ប្រទេសសម្រាប់លក់» ។

កាសែត​ផ្តើមសេចក្តី​ថា សឹងតែ​ពាក់​កណ្តាល​ប្រទេស​កម្ពុជា បាន​លក់​ទៅ​ឲ្យ​បរិកប្បី​បរទេស ឬ​ហៅ​ថា នាយទុន​បរទេស​ទិញ​ដី​ប្រថុយ​ទុក​លក់​យក​ចំណេញ​ក្នុងរយៈពេល ១៨​ខែ​កន្លង​មកនេះ ហើយ​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់ ដែល​ចាកចោល​ផ្ទះ​សម្បែង​ក្នុង​សម័យ​ខ្មែរក្រហម ត្រូវ​អត់​ផ្ទះ​សម្បែង​ជាថ្មី​ម្តងទៀត ។

កាសែត​បាន​ស្រាវជ្រាវ​រកឃើញ​ថា កោះខ្មែរ​មួយ​ចំនួន​នៅ​ទល់មុខ​ឆ្នេរសមុទ្រ​កំពង់សោម មាន​ដូចជា កោះឫស្សី កោះតាគាវ កោះបង កោះអឿន កោះប្រើស កោះក្របី កោះត្រេះ ជាដើម រដ្ឋ​បាន​ដាក់​លក់​ប្រមាណ​ពាក់​កណ្តាល​ឆ្នាំ ២០០៧ កន្លងទៅ ។

ក្រៅពីមាន​ក្រុមហ៊ុន​បរទេស​ដាក់​ទុន​ទិញ​កោះ​អភិវឌ្ឈ មាន​ក្រុមហ៊ុន​ចិន​ហុងកុង រុស្ស៊ី បារាំង អង់គ្លេស ជាដើម ។ល។ ក្រុមហ៊ុន​ក្នុងស្រុក មាន​ដូចជា ក្រុមហ៊ុន​ឧកញ៉ា គិត ម៉េង ឧកញ៉ា សុខ គង់ ដែល​ជិតស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ ក៏​មាន​ទិញ​ដី​តាម​កោះ និង​តាម​ឆ្នេរ​សមុទ្រ​នៅក្រុង​ព្រះសីហនុ​ដែរ ដោយ​មិន​គិត​អំពី​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ជាច្រើន​រយ​គ្រួសារ​នោះ ឡើយ ។

កាសែតបន្តថា ការលក់ដូរ ឬ ជួល​ដីកោះ ដីឆ្នេរ​សមុទ្រ​សម្រាប់​រយៈពេល​ជិត​មួយ​សតវត្ស​នោះ ពុំ​មាន​នរណា​ដឹង​ច្បាស់​ថា លក់​បាន ឬ ជួល​បាន​ថ្លៃ ដូចម្តេច​ទេ ។ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រួច​ការបង់​ពន្ធដារ ៩ ឆ្នាំ ឲ្យ​គេ​ទុក​លុយ​របស់​គេ​ជា​ដុល្លារ​អាមេរិក នៅ​ក្នុង​ធនាគារ​ក្រៅប្រទេស​ទៀតផង ។

យោងតាម​កាសែត The Guardian អភិបាល​ក្រុង​ព្រះសីហនុ លោក សាយ ហាក់ ក៏​បាន​ទិញ​យក​កោះ​មួយ​ទុក​ដែរ ហើយ​ភរិយា​ភូឈួយ​របស់​លោក ឈ្មោះ​អ្នកស្រី ស្បោង សារ៉ាត បាន​ទិញ​ដី​ឆ្នេរ​សមុទ្រ ឈ្មោះ​ថា ឆ្នេរឯករាជ យក​ទុក​អស់​ពាក់​កណ្តាល​ដែរ ។

នៅពេលក្រុមហ៊ុន​កូរ៉េ​មួយ​បំរុង​សង់​អគារ​កំពស់ ៤២ជាន់ នៅ​ភ្នំពេញ បន្ទប់​ធំៗ​ប្រមាណ ២៤​បន្ទប់ ដែល​បន្ទប់​នីមួយ​ៗ​មាន​តម្លៃ ៧សែន ៥ម៉ឺន ដុល្លារ​អាមេរិក ត្រូវ​ក្រុម​អ្នកកក់លុយ​ទិញ​ទុក​អស់​តែ​ក្នុង​ពេល ២៤​ម៉ោង​ប៉ុណ្ណោះ ដែល​គេហៅ​ថា ក្រុម​កិត្តិយស​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង មិត្តភក្តិ​ក្នុង​កងយោធពល​ខេមរភូមិន្ទ ។

ទីប្រឹក្សា​លោក ហ៊ុន សែន មួយ​រូប​ប្រាប់​កាសែត​ថា នាយករដ្ឋមន្រ្តី ប្រមុខ​រដ្ឋាភិបាល ជឿថា លទ្ធិ​ប្រជាធិបតេយ្យ​សេរី មិន​សម​ប្រើ​ចំពោះ​ប្រទេស​មួយ ដែល​មុខ​ជំនាញ​ប៉ិនប្រសប់​នានា រីង​ខ្សោះ​អស់ រួច​ប្រជាពលរដ្ឋ ប្រព្រឹត្ត​ខុស​ធម្មតា​អស់​ទៅហើយ ដោយសារ​តែ​របប​ខ្មែរក្រហម​នោះ ៕

ដោយ ហាស់ សាន

អរគុណ ​សុខេង ដែល​បាន​ផ្ដល់​ព័ត៌មាន​នេះ​ដល់​ខ្ញុំ
វេប​សាយ, សារព័ត៌មាន, ស្រុក​ខ្មែរ

Your Cambodian street children organization YCSCO


ycsco-children.jpg

There are over thousands of Cambodian street kids who are orphans. They all come from abusive family, HIV carrier, poverty, and lack of education. Many of them live on the street and prowl the street at night. Look at those sad eyes of our Cambodian kids and you will see their future growing bright if they have someone to care and love for them. With many supports from our donors for foods, books, equipments, and gift funds, our Cambodian kids can live in a proper cares and nourishments. They are the future of Cambodia.

The main aim of YCSCO (Your Cambodian street children organization) was mainly too developed to help get disadvantaged Cambodian street children off the streets and into safe homes. To give them a better chance of life and a greater meaning in society.

YCSCO Vision:
To help poor vulnerable street children develop better standards of living, to give them a chance of education and to gain control over their lives.

YCSCO Mission:

  • To provide support and protection to children in areas of education, children’s rights, heath and nutrition.
  • To ensure that each child had has the simple necessities of life and developed skill for a stable future.

Please take the time to visit our website at:
www.ycsco.org or yourcambodianstreetchildrenorg.blogspot.com

Please contact us if you require further information at:
Tel: (+855)16 218 789, (+855)12 670 023 Cambodia
Maily Duong (+61) 0430407441 Australia
Fax: (+855)23 883 382
E-mail: sornlorn@ycsco.org Cambodia, ycsco_usa@yahoo.com USA, info@ycsco.org Australia

by Mai

 

Related post:

ស្រុក​ខ្មែរ

ពពួក​ត្រី​ដែល​ជិត​ផុត​ពូជ​នៅ​ប្រទេស​កម្ពុជា


ត្រី​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​ធំ ស្ទើរ​តែ​ផុតពូជ​អស់​ទៅ​ហើយ សូម​មើល​ត្រី​មួយ​ចំនួន​ខាង​ក្រោម​នេះ ។


ត្រី​រាជ អាច​មាន​ប្រវែង​ដល់ ៣​ម៉ែត្រ

 


ត្រី​គល់រាំង អាច​មាន​ប្រវែង​ដល់ ៣​ម៉ែត្រ

 


ត្រី​ស្ពង់ អាច​មាន​ប្រវែង​ដល់ ៣​ម៉ែត្រ

 


ត្រី​ត្រសក់ អាច​មាន​ប្រវែង​ដល់ ១​ម៉ែត្រ

 


ត្រី​តាពត អាច​មាន​ប្រវែង​ដល់ ០,៩​ម៉ែត្រ

ស្រុក​ខ្មែរ

ពពួក​ត្រី​លេខ​មួយ​ក្នុង​ប្រទេស​កម្ពុជា


ក្នុង​ប្រទេស​កម្ពុជា មាន​ត្រី​សម្បូរ​បែប​ច្រើន​ណាស់ ខ្ញុំ​មិន​ដឹង​ថា​ត្រី​អ្វី​ជា​ប្រភេទ​ត្រី​លេខ​មួយ​នោះ​ទេ តែ​បើ​តាម​អត្ថបទ​មួយ របស់ ​ខ្មែរ​ជួយ​ខ្មែរ ដែល​ដាក់​រូប​ខាង​ក្រោម​នេះ ហើយ​ដាក់​ចំណង​ជើង​ថា ប្រភេទ​ត្រី​លេខ​មួយ​ក្នុង​ស្រុក​ខ្មែរ ប្រហែល​ជា​គេ​ចាត់​ទុក​ពពួក​ត្រី​ទាំង​នេះ ជា​ប្រភេទ​ត្រី​លេខ​មួយ​មែន​ក៏​មិន​ដឹង បើ​បង​ប្អូន​មាន​យោបល់​អ្វី សូម​ជួយ​ប្រាប់​ផង ។ សូម​អរគុណ​សម្រាប់​រាល់​យោបល់​របស់​បង​ប្អូន និង អរគុណ​លោក សម្បត្តិ ( ខ្មែរ​ជួយ​ខ្មែរ ) ដែល​បាន​ដាក់​រូប​នេះ !