ជំនឿ សាសនា, សារព័ត៌មាន

វត្ត​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​ដ៏​ចម្លែក


ជា​លើក​ទីមួយ​ដែល​​ខ្ញុំ​បាន​ទៅ​ដល់​វត្ត​ប្រយូវង្ស ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ថា​វត្ត​នេះ​មាន​សភាព​ចម្លែក​ខុស​ពី​វត្ត​ដទៃ​ទៀត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ។ វត្ត​ប្រយូវង្ស​ស្ថិតនៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ខាងត្បូង​វិមានឯករាជ្យ តាម​ផ្លូវ​នរោត្តម ខ្ញុំ​ធ្លាប់​ជិះ​កាត់​វត្ត​នេះ​ញឹកញាប់​ដែរ តែ​មិនដែល​បាន​ចូល ទើប​ម្ដង​នោះ​ក្មួយ​ពួកម៉ាក​ខ្ញុំ​ចេះ​តែ​ឈឺ ម៉ែ​គេ​ឲ្យ​ទៅ​លួច​ស្បង់​លោក​ពី​វត្ត​ហ្នឹង​មក​ធ្វើ​ខោអាវ​ឲ្យ​វា​ពាក់ (តាម​ជំនឿ​ចាស់ៗ គេ​មិន​ឲ្យ​សុំ​ទេ គឺ​ទៅ​លួច ទើប​ស័ក្ដិសិទ្ធិ)។ ពេល​ចូល​ទៅ​ក្នុង​ខ្លោងទ្វារ​ទៅ​ទីធ្លា​វត្ត ឃើញ​ផ្ទះ​ធ្វើ​បដិមា​ព្រះ ខ្ញុំ​គិត​ក្នុង​ចិត្ត​​ “វត្ត​នេះ​មាន​បដិមាករ​ព្រះ​ច្រើន​ម្ល៉េះ!” តែ​ជិះ​ទៅ​មុខ​ទៀត ផ្លូវ​ចេះ​តែ​តូច​ទៅៗ ជិះ​បាន​តែ​មួយ​ម៉ូតូ ហើយ​​កាច់​ចុះឡើង និង​មើល​ទៅ​ឃើញ​សុទ្ធតែ​ផ្ទះ​ប្រជាជន ខ្ញុំ​ក៏​យល់​ថា ផ្ទះ​សងខាង​ផ្លូវ និង​ផ្ទះ​ដែល​ខ្ញុំ​ឃើញ​ដាក់​តាំង​បដិមា​មុន​នោះ មិនមែន​ជា​កុដិ​លោក​ទេ។ ចូល​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន ក៏​ដល់​ព្រះវិហារ អារម្មណ៍​គិត​វង្វេង​ម្នាក់ឯង តែ​ចេះតែ​ដើរ​ឡើង​ទៅ​លើង​វិហារ​តាម​ពួកម៉ាក ហើយ​ក៏​​សួរ​ទាំង​ភ្នែក​ក្រឡេបក្រឡាប់​សម្លឹង​ជុំវិញ​ព្រោះ​ឆ្ងល់ “ហ្នឹង​ជា​វិហារ​មែនទេ?”។ ចូល​ដល់​ក្នុង​វិហារ​អារម្មណ៍​ខ្ញុំ​ចម្លែក​ខុស​ធម្មតា ដូច​ជា​បាន​ចូល​ដល់​ភព​ផ្សេង​មួយ។ ខ្ញុំ​នឹង​ពួកម៉ាក​ក្រាប​បង្គំ​ព្រះ និង​អធិការ​វត្ត និង​សំណេះសំណាល​មួយ​សន្ទុះ។ ខ្ញុំ​ក៏​ចាប់ផ្ដើម​សួរ​ទាំង​ឆ្ងល់​ដែល​ដក់​ក្នុង​ចិត្ត​តាំង​ពី​ឈាន​ចូល​ក្នុង​វត្ត​នេះ។ វត្ត​នេះ​មាន​ទីធ្លា​តែ​មួយ​ព្រះវិហារ ព្រះសង្ឃ​ឃាំង​ជា​បន្ទប់​តូចៗ​នៅ​ជុំវិញ​បល្ល័ង្ក​ព្រះ សេក​សម្រាន្ត​ក្នុង​ព្រះវិហារ​ខាងមុខ​បល្ល័ង្ក​ព្រះ។ នៅ​ជុំវិញ​ជើង​វិហារ សុទ្ធតែ​ជា​ផ្ទះ​ប្រជាជន​ឡើង​ស្រែះ​​ និង​មាន​មនុស្ស​ដាក់​គ្រែ​នៅ​ជាប់​នឹង​ជញ្ជាំង​វិហារ​ខាងក្នុង​ផង។ ប្រជាជន​បាន​ទៅ​រស់​នៅ​ក្នុង​ទីធ្លា​វត្ត​នេះ សូម្បី​​ចេតិយ្យ​ក៏​មាន​ប្រជាជន​ចូល​ទៅ​រស់​នៅ​ដែរ។

ពេល​ភ្ជុំបិណ្ឌ គេ​មិន​អាច​ដើរ​បោះ​បាយបិណ្ឌ​ជុំវិញ​វិហារ​បាន​ទេ ព្រោះ​វិហារ​ត្រូវ​ឃាំង​ដោយ​ជញ្ជាំង​ម្ខាង។ ស្ដាប់​ទៅ​គួរ​វា​ចម្លែក និង​គួរ​ឲ្យ​អាសូរ​យ៉ាងម៉េច​មិន​ដឹង​ទេ តែ​មាន​អារម្មណ៍​ថា​ជ្រះថ្លា ពេល​ចូល​​ទៅ​ដល់​ក្នុង​វត្ត។

DSC00976

DSC00978

DSC00985

ជំនឿ សាសនា, អប់រំ

លោក កែវ ឈុន ទាក់​ទង​នឹង “អំពើ​របស់​ខ្លួន ចំពោះ​ឪពុក​ម្ដាយ នឹង​តប​មក​យើង​វិញ…”


កាល​ពី​លើក​មុន​នោះ ខ្ញុំ​បាន​ដាក់​អត្ថបទ ក៏​ដូច​ជា​សំនួរ​ទាក់​ទង​នឹង អំពើ​របស់​ខ្លួន ចំពោះ​ឪពុក​ម្ដាយ នឹង​តប​មក​យើង​វិញ… ហើយ​ក៏​បាន​ទទួល​ការ​បក​ស្រាយ​ពី​លោក កែវ ឈុន ទាក់​ទង​នឹង​បញ្ហា​នេះ ដោយ​សារ​ខ្ញុំ​យល់​ថា វា​មាន​ប្រយោជន៍ ​ខ្ញុំ​សូម​ធ្វើ​ការ​ផ្សាយ វា​ឡើង​វិញ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា បាន​អាន និង បាន​បញ្ចេញ​មតិ​បន្ថែម​ផង ។ សូមអាន​ខ្លឹម​សារ​ទាំង​មូល​ដូច​ខាង​ក្រោម ៖

ទាក់ទងនឹងឃ្លាប្រយោគដែលបឿនបានលើកឡើងនោះ ខ្ញុំសូមលើកយកពាក្យថា
«កម្ម» មកបកស្រាយជាមុនសិន កម្ម គឺជាអំពើ រឺ ចលនាកំរើកចុះ កំរើកឡើង ទោះជា
ដំនើរប្រព្រឹត្ដនោះ ល្អក្ដី អាក្រក់ក្ដី ឈ្មោះថា «កម្ម» កម្មនេះបើនិយាយតាមបែបពុទ្ធ
សាសនា មានបីយ៉ាង គឺ កាយកម្ម អំពើប្រព្រឹត្ដទៅដោយកាយ វចីកម្ម អំពើប្រព្រឹត្ដទៅ
ដោយវាចា មនោកម្ម អំពើប្រព្រឹត្ដទៅដោយចិត្ដ រួមហៅថា កម្មបថ១០ ហើយចែកជា
កុសលកម្ម១០ និង អកុសលកម្ម១០ ទៅទៀត តែបើ។ បើលើកយកមកនិយាយទាំងអ
ស់ ឃើញថាវែងឆ្ងាយណាស់ សូមសង្រួមនិយាយ អំពីកម្មបីប្រការធំៗ ៖

១​ -ព្រះពុទ្ធទ្រង់សំដែងថា មានកម្ម នរណាធ្វើអំពើល្អក៏តែងបាន កុសលកម្ម ផលល្អ
ដិតជាប់ខ្លួន នរណាធ្វើអំពើអាក្រក់ក៏បានផល អាក្រក់ អកុសលកម្មដិតជាប់ខ្លួនយ៉ាង
នោះដែរ។

២ -ព្រះពុទ្ធទ្រង់ត្រាស់សំដែងថា មានកម្មវិបាក គឺផលរបស់កម្ម ផលកម្មដែលល្អកើ
តមកពីអំពើល្អ កម្មល្អ ផលកម្មអាក្រក់កើតមកពីអំពើអាក្រក់ កម្មអាក្រក់យ៉ាងដូច្នោះដែរ។

៣ -ព្រះសម្មាសម្ពុទ្ធត្រាស់សំដែងថា សត្វទាំងឡាយមានកម្មជារបស់ខ្លួន គឺខ្លួនយើង
គ្រប់ៗគ្នា ជាម្ចាស់របស់កម្ម ជាម្ចាស់របស់ផលកម្ម គឺថាកាលបើខ្លួនយើងធ្វើល្អក៏បា
នទទួលអំពើល្អ បើខ្លួនយើងធ្វើអំពើអាក្រក់ក៏បានទទួអំពើអាក្រក់យ៉ាងនោះអែង។

បែរទៅអានប្រយោគ ដែលបឿនលើកឡើង «កូនដែលមិនគិត និង ធ្វើបាបឪពុក
ម្ដាយនឹងទទួលការតបស្នងមកវិញ ពីកូនរបស់ខ្លួនស្នងវិញ ដូច ឬ លើសអំពើដែលខ្លួន
ធ្វើទាំងប៉ុន្មានទៅលើឪពុកម្ដាយរបស់ខ្លួន នៅពេលដែលគេចាស់ទៅ» ឃ្លានេះវាមាន
អត្ថន័យធំធេងណាស់បើយោងទៅលើទ្រឹស្ដីកម្មផលដែលមានអធិប្បាយមកហើយ
ខាងលើ។ អាចនិយាយបានថា កូនដែលមាន អូវពុកម្ដាយ ជាអ្នកប្រព្រឹត្ដនូវអំពើអាក្រក់
ពោលពាក្យទ្រគោះបោះបោក មើលងាយមើលថោក មិនគោរពប្រតិបត្ដិ ចាស់ទុំមាន
មាតាបិតា ជីតាជីដូនខ្លួន អូវពុកម្ដាយបែបនេះ ក៏មិនអាចណែនាំ ស្ដីប្រដៅកូនចៅ
អោយប្រព្រឹត្ដនូវអំពើល្អបានឡើយ ម្លោះហើយកូននោះក៏ខ្វះការអប់រំ អោយបានយល់
ដឹងនូវអំពើល្អ កូននោះយល់ដឹង ឃើញតែគំរូ នៃអំពើអាក្រក់របស់មាតាបិតារបស់ខ្លួន
ម្លោះហើយ វាក៏ក្លាយទៅជារឿងធម្មតា (ឃើញតែអំពើអញ្ចឹង) គ្មានបាប គ្មានបុណ្យ
គ្មានល្អ គ្មានអាក្រក់អ្វីទេ ខ្លួន(កូនហ្នឹង)ក៏អាចធ្វើអ្វី មកលើអូវពុកម្ដាយរបស់ខ្លួនយ៉ាង
នោះដូចដែលខ្លួធ្លាប់ឃើញធ្លាប់យល់អញ្ចឹងមកដែរ។ ឃ្លាខាងលើនេះក៏ស្របនឹងឃ្លា
របស់លោកភិរម្យង៉ុយមួយឃ្លាថា៖

«ពូជដូងផ្លែដូង ពូជស្វាយផ្លែស្វាយ ពូជស្រីចោរក្បត់ មិនអត់សហាយ ពូជស្រីមេម៉ាយ
ពីម្ដាយដល់កូន»

តែបើនិយាយមួយបែបទៀត តាមទ្រឹស្ដីកម្មផលនេះដដែល ដោយកូនរបស់បុគ្គល
នោះ ជាអ្នកមានសតិសម្បជញ្ញៈ ឃើញគំរូ អាក្រក់របស់អូវពុកម្ដាយខ្លួន បែរជាស្អប់
ខ្ពើមនូវអំពើអាក្រក់ ដូចដែលអូវពុកម្ដាយខ្លួនបានប្រព្រឹត្ដមកហើយនោះ មានចិត្ដបុណ្យ
ហើយតាំងចិត្ដជាអ្នកប្រព្រឹត្ដតែអំពើល្អ ខ្នះខ្នែងព្យាយាមសិក្សារៀនសូត្រ ស្វែងរក
ហេតុផល ក្លាយទៅជាអ្នកចេះដឹង ស្គាល់គុណ ស្គាល់ទោស បុណ្យបាប គ្រប់បែបយ៉ាង
ហើយបែរជាអានិត អាសូរចំពោះមាតាបិតារបស់ខ្លួនដែលសាងតែអំពើបាបកម្ម អំពើ
អាក្រក់នោះ ទៅវិញក៏ថាបានដែរ គឺប្រៀបដូចជាព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ឈ្វេងយល់
នូវអំពើបាប ដែលសត្វលោកទាំងឡាយកំពុងតែងុយងោក ហើយទ្រង់ប្រោសអោយភ្លឺ
ស្វាងយ៉ាងនោះអែង។

កែវ ឈុន

ជំនឿ សាសនា, អប់រំ

អំពើ​របស់​ខ្លួន ចំពោះ​ឪពុក​ម្ដាយ នឹង​តប​មក​យើង​វិញ…


និយាយ​តាម​ត្រង់​ទៅ ឥឡូវ​ខ្ញុំ​​ចេះ​សន្សំ​សំចៃ​គ្រាន់​បើ​ហើយ ។ ពី​មុន​បាយ​ស្រូប​មួយ​ចាន កាហ្វេ​ក្ដៅ​មួយ​ពែង សម្រាប់​អាហារ​ពេល​ព្រឹក តែ​ឥឡូវ​នៅ​សល់​តែ​​កាហ្វេ​ក្ដៅ​មួយ​ពែង​ទេ ។ កាហ្វេ​មួយ​ពែង វា​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ហើយ ដែល​មិន​ត្រូវ​ចំណាយ​ច្រើន​ដូច​បាយ​ស្រូប​មួយ​ចាន ដល់​ទៅ​ ២០០០​៛ ។ ព្រឹក​មិញ​នេះ នៅ​ហាង​កាហ្វេ អ៊ំ ៗ បបួល​គ្នា​ជជែក​រឿង​​​កូន ៗ និង ឪពុក​ម្ដាយ ។ កំលោះ​ព្រៅ​ម្នាក់ អ្នក​នាំ​ហេតុ​ឲ្យ​កើក​កា​ជជែក​គ្នា​នោះ ដំបូង​គាត់​ថា “​គិត​ទៅ ក្នុង​គ្រួសារ​នីមួយ ៗ ភាគ​ច្រើន​តែង​តែ​មាន កូន​ណា​មួយ​ដែល​មិន​គិត​ឪពុក​ម្ដាយ​មិន​ខាន​ឡើយ​ ។​” គាត់​ផ្ដើម​ពាក្យ​នេះ ក៏​ព្រោះ​តែ​កំពុង​មើល​កម្មវិធី​ទូរទស្សន៍ ស៊ីធីអិន ដែល​ផ្សាយ​ពី ការ​អប់រំ​ខាង​សាសនា និង សង្គម ហើយ​ព្រះសង្ឃ​បាន​មាន​សង្ឃ​ដីការ​​ពី​កូន​ដែល​ធ្វើ​បាប​ឪពុក​ម្ដាយ ដើរ​ប៉ោឡែ​ ​ជា​ដើម ។ ស្ដាប់​គាត់​និយាយ ដូច​ជា​ប្រាកដ​ពេក​ហើយ តែ​បើ​តាម​ការ​សង្កេត និង អំណះអំណាង​របស់​គាត់ អាច​ឲ្យ​ខ្ញុំ​យល់​ស្រប​តាម​គាត់​បាន ។ អ្នក​ផ្សេង ៗ ទៀត​ក៏​ចាប់​ផ្ដើម​ជជែក​ពី​រឿង​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំឡោះ​ចាស់​នោះ ហើយ​ក៏​កើត​មាន​រឿង​គួរ​ឲ្យ​ជក់​ចិត្ត​ទៅ ។ ខ្ញុំ​ក៏​បាន​ចូល​រួម​ជា​មួយ​ពួក​គាត់​ដែរ ។ លទ្ធផល​ចុង​ក្រោយ នៃ​អង្គ​ជំនុំ​ក្រៅ​ផ្លូវ​ការ​នោះ​ បាន​នាំ​មក​ដល់​ការ​ឯក​ភាប​មួយ​គឺ “​កូន​ដែល​មិន​គិត និង ធ្វើ​បាប​ឪពុក​ម្ដាយ​នឹង​ទទួល​ការ​តប​ស្នង​មក​វិញ ពី​កូន​របស់​ខ្លួន​​ស្នង​វិញ ដូច​ ឬ លើស​អំពើ​ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន​ទៅ​លើ​ឪពុក​​ម្ដាយ​របស់​ខ្លួន នៅ​ពេល​ដែល​​គេ​​ចាស់​ទៅ​ ។​” តើ​លោក​អ្នក យល់​ថា ពាក្យ​មួយ​ឃ្លា​នេះ​ត្រឹម​ត្រូវ ឬ ទេ ? ចូរ​ពិភាក្សា និង រក​អំណះអំណាង ទៅ​តាម​ការ​យល់​ឃើញ​របស់​លោក​អ្នក ។

រាល់​គំនិត​របស់​លោក​អ្នក អាច​ចូល​រួម​មួយ​ភាគ​នៃ​ការ​អបរំ​ខាង​សាសនា និង សង្គម សម្រាប់​កូន​ខ្មែរ​ដែរ ហេតុ​ដូច​នេះ សូម​លោក​អ្នក​បញ្ចេញ​ឲ្យ​អស់​ពី​សម្មត្ថភាព ដើម្បី​ឲ្យ​កាន់​តែ​ភ្លឺ​ច្បាស់​អំពី​បញ្ហា​នេះ ។ សូម​អរគុណ !

ជំនឿ សាសនា

អបាយភូមិ


ពាក្យ​អបាយភូមិ (អបាយភូម) ដែល​សំដៅ​ទៅ​ជាន់ ឬ​ឋាន​ដែល​ប្រាស​ចាក​សេចក្តី​ចម្រើន, ទី​រង​ទុក្ខ (មាន​ឋានន​រក​ជា​ដើម); ​សេចក្តី​សាប​សូន្យ, សេចក្តី​វិនាស; ​ដំណើរ​លិច​លង់​ក្នុង​សេចក្តី​វិនាស ។ អបាយភូមិ​មាន​៤​គឺ នរក, តិរច្ឆាន, ប្រេត, អសុរកាយ ។ សភាវៈ​ដែល​រស់​នៅ​ក្នុង​អបាយ​នេះ​មាន​លក្ខណៈ​អន់ថយ​បំផុត ហៅ​ថា​មនុស្ស​ក៏​បាន ។

  1. នរក មាន​ច្រើន​ជាន់ តែ​និយាយ​រួម​ឲ្យ​ខ្លី មាន​ពីរ​ប្រភេទ​គឺ នរក​ក្ដៅ និង​នរក​ត្រជាក់ ។ អ្នក​ដែល​រស់​នៅ​ក្នុង​នរក​ទាំង​ពីរ​នេះ សុទ្ធ​តែ​ត្រូវ​បាន​ទទួល​ទណ្ឌកម្ម​យ៉ាង​វេទនា​ខ្លោចផ្សា​បំផុតពី​ពួក​យមបាល ទៅ​តាម​អំពើ​បាប​របស់​ខ្លួន ។ អ្នក​នៅ​ក្នុង​នរក​ក្ដៅ រង​ទុក្ខ​វេទនា​ខ្លាំង​ជាង​គេ ប៉ុន្តែ​អ្នក​ទាំង​អស់​នេះ​អាច​រំដោះ​ខ្លួន​បាន ក្រោយ​ពេល​បាន​សោយ​ទុក្ខ​គ្រប់​កណត់​ឆ្នាំ ហើយ​លែង​ប្រព្រឹត្ត​អាក្រក់​ត​ទៅ​ទៀត (ដូច​អ្នក​ជាប់​គុគ​ក្នុង​លោកិយ​នេះ​ដែរ) ។
  2. ប្រេត គឹ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ពី​ជាតិ​មុន​ដែរ ហើយ​ត្រូវ​មក​កើត​ជា​ប្រេត​នេះ ដែល​មាន​ទី​កន្លែង​ឋិន​នៅ​ចន្លោះ​ភព ឬ​នៅ​លើ​ផែន​ដី មាន​ការ​ស្រេក​ឃ្លាន​មិន​ចេះ​ចប់​ មាន​មាត់​ប៉ុន​កូដ​ម្ជុល ហើយ​ចូល​ចិត្ត​បរិភោគ​តែ​អាហារ​កខ្វក់​ស្អុយ រស់​នៅ​៥០០​ឆ្នាំ​ទើប​ស្លាប់​ទៅវិញ (១ថ្ងៃ​ប្រេត​ស្មើ​១ខែ​មនុស្ស) ។
  3. អសុរកាយ ប្រហែល​គ្នា​នឹង​ប្រេត​ដែរ តែង​អាស្រ័យ​នៅ​ជា​មួយ​មនុស្ស​លោក ច្រើន​ដើរ​រក​ស៊ី​នៅ​វេលា​យប់ ចូល​ចិត្ត​បរិភោគ​តែ​គ្រឿង​ស្អុយ គួរ​ខ្ពើម​ដែរ ដូច​ខ្ទុះ​គំរង់​ជា​ដើម ជួន​កាល​លេង​បន្លាច​មនុស្ស​ក៏​មាន ។ ច្រើន​មាន​រូប​ធំ​ខ្ពស់ ស្មើ​ដំបូល​ផ្ទះ ឬ​ដើម​ត្នោត ។ ពួក​ខ្មោច​បិសាច​ក៏​រាប់​ចូល​ក្នុង​ក្រុម​អសុរកាយ​នេះ​ដែរ ។
  4. សត្វ​តិរច្ឆាន គឺ​ពួក​សត្វ​ដែល​រស់​នៅ​លើ​ផែនដី ជា​មួយ​មនុស្ស​នេះ​ និង​សត្វ​ចម្លែក​២​ពួក​ទៀត​​គឺ នាគ និង គ្រុឌ ។ នាគ​អាច​ប្រែ​ប្រភេទ​មក​មនុស្ស​បាន មាន​លំនៅ​ឋាន​នៅ​ក្រោម​សមុទ្រ ។ គ្រុឌ​មាន​ស្លាប​ហោះហើរ​បាន​ជា​សត្រូវ​របស់​នាគ​សភាវៈ ដែល​ប្រសើរ​ជា​សត្វ​គឺ​មនុស្ស ។

ឯកសារ​យោងៈ វចនានុក្រម​ខ្មែរភាគ១ ភាគ២ បោះពុម្ព​គ្រាទី៥ និង​សៀវភៅ​វប្បធម៌​មួយ​ក្បាល​ដែលឥត​អត្តសញ្ញាណ​គ្រប់​គ្រាន់ ព្រោះ​ដាច់​ក្រប និង​បាត់​ឈ្មោះ​អ្នក​ចងក្រង ។

ជំនឿ សាសនា

ពុទ្ធ​សាសនា មហា​យាន និង ហីន​យាន


            ការ​បែក​បាក់​រវាង​ពួក​សង្ឃ នាំ​ឲ្យ​ពុទ្ធ​សាសនា​បែក​ចេញ​ជា​ពីរ​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​២​គឺ ពុទ្ធ​សាសនា​មហាយាន និង ពុទ្ធ​សាសនា​ហីនយាន

            មហាយាន មាន​ន័យ​ថា​រទេះធំ ហីន​យាន មាន​ន័យ​ថា​រទេះ​តូច ។ រទេះ​នេះ​គឺ​ជា​យាន​ជំនិះ​ដែល​នាំ​សត្វ​ទៅ​កាន់​និព្វាន ។ ហីនយាន និង​មហា​យាន​មាន​លក្ខណៈ​ប្លែកគ្នា​ដូច​ត​ទៅ​៖ បន្ត​អាន “ពុទ្ធ​សាសនា មហា​យាន និង ហីន​យាន”