ទើបភ្ជាប់អ៊ីនធឺណិតរបស់មិត្តហ្វូនកាលពីថ្ងៃទី២២សម្រាប់ប្រើនៅផ្ទះថ្លៃ៣០ដុល្លារក្នុងមួយខែ តែខ្ញុំមិនអាចប្រើកើត ដោយសារល្បឿនយឺតពេក ។ នេះមិនមែនជាកំហុសរបស់ក្រុមហ៊ុននោះទេ ។ ក្នុងខិត្តប័ណ្ណ គេដាក់ថាល្បឿន១២៨គីឡូប៊ិតក្នុងមួយវិនាទី ថ្លៃ៣០ដុល្លារ ។ ឃើញដាក់យ៉ាងច្បាស់ដូច្នោះ តែខ្ញុំរំពឹងថាល្បឿននឹងអាចឡើងដល់ ២៤០ ឬ២៥០ ដូចកាលខ្ញុំភ្ជាប់ប្រើលើកមុន តែភ្ជាប់លើកនេះ ល្បឿនមិនឡើងលើស១២៨គីឡូប៊ិតទេ ។ ហេតុដែលរំពឹងថាល្បឿនអាចខ្ពស់ ព្រោះលើកមុនភ្ជាប់យកកញ្ចប់ Surfhome នេះ ល្បឿនឡើងរហូតដល់ ២៤០គីឡូប៊ិតឯណោះ ។
ក្នុងសភាពបែបនេះ ខ្ញុំគិតថានឹងផ្ដាច់អ៊ីនធឺណិតរបស់មិត្តហ្វូនវិញ ហើយប្រហែលជាប្រើអ៊ីនធឺណិតរបស់ក្រុមហ៊ុនផ្សេង ។