បច្ចេក​ទេស, វេប​សាយ

បកប្រែ WordPress មក​ជា​ភាសា​ខ្មែរ



ចម្ងល់ និង ភាព​ភ្ញាក់​ផ្អើល ​បាន​កើត​មាន​ចំពោះ ក្រុម​អ្នក​ប្រើ​ប្លក់​ជា​ច្រើន​នាក់ បន្ទាប់​ពី​ WordPress ត្រូវ​បាន​បក​ប្រែ​មក​ជា​ភាសា​ខ្មែរ​មួយ​ចំនួន​ ។ ជា​មោទនភាព​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ប្លក់​ទាំង​ឡាយ ដែល​​បាន​ឃើញ​ភាសា​របស់​ខ្លួន​មាន​មុខ​​មាត់​នៅ​លើ​សេវា​ប្លក់​មួយ ដែល​កំពុង​តែ​ល្បីល្បាញ តែ​ទន្ទឹម​នឹង​នេះ ក៏​​កើត​​មាន​ការ​មិន​ពេញ​ចិត្ត​ជា​ច្រើន​ទៅ​លើ​ការ​បកប្រែ ដែល​មាន​ខុស​អក្ខរាវិរុទ្ធ ខុស​អត្ថន័យ ។ល។ តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ នេះ​​ជា​ការ​ចាប់​ផ្ដើម ទោះ​​ជា​មាន​ការ​ខុសឆ្គង​ខ្លះ​ក៏ដោយ ក៏​យើង អាច​មាន​លទ្ធភាព​ចូល​ទៅ កែ​បាន​ដែរ ។

ពេល​​ថ្មី ៗ នេះ មាន​មិត្រ​រួម​ប្លក់​មួយ​ចំនួន បាន​សួរ​ខ្ញុំ​ទាក់ទង​នឹង​ការ​បកប្រែ​នេះ ប៉ុន្តែ ខ្ញុំ​ក៏​មិន​បាន​ដឹង​ច្បាស់​ប៉ុន្មាន​ដែរ​ទេ ព្រោះ​កាល​ដែល​ខ្ញុំ​ចូល​ទៅ​សាកល្បង​បកប្រែ​នោះ គឺ​គ្រាន់​តែ​ចូល​ចង់​ដឹង​តែ​ប៉ុណ្ណោះ មិន​បាន​ស្វែងរក ឬ ស្រាវជ្រាវ​អ្វី​បន្ថែម ដែល​ទាក់​ទង​ឡើយ តែ​ខ្ញុំ​ជឿ​ថា អ្វី​ដែល​ខ្ញុំ​បាន​រក​ឃើញ​នោះ ពិត​ជា​អាច​ប្រើការ​បាន​មិន​ខាន ដែល​អាច​ឲ្យ​យើង​ទាំង​អស់​គ្នា រួម​គ្នា ជួយ​បកប្រែ និង កែ​តម្រូវ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ ។

    នៅ​ប្លក់​របស់ ណារដ្ឋ ទីនេះ ក៏​បាន​លើក​ឡើង​អំពី​ការបក​ប្រែ​មួយ ពី​ពាក្យ « (more…) » ទៅ​ជា « (ជាដើម) » ហើយ​ខ្ញុំ​ក៏​សូម​បង្ហាញ​រូបភាព​ខាង​ក្រោម ដើម្បី​កុំ​ឲ្យ​កើត​មាន​ចម្ងល់​សម្រាប់​ការ​បក​ប្រែ​នេះ ថា​តើ​អ្នកណា ជា​អ្នក​បកប្រែ​បែប​នេះ ។ នេះ​ជា​ការ​យល់​ឃើញ​របស់ None ប៉ុន្តែ យើង​អាច​ចូល​ទៅ​កែប្រែ​វិញ​បាន មិន​ជា​ទាស់ខុស​អ្វី​ឡើយ ។ សុភ័ក្ត្រ ក៏​ធ្លាប់​លើកឡើង​ដោយ​មាន​ការ​ភ្ញាក់​ផ្អើល ត្រេកអរ រួម​ទាំង​មិន​ពេញ​ចិត្ត​ផង ពេល​ដែល​ឃើញ​ប្លក់​របស់​ខ្លួន ប្រែ​មក​ជា​ភាសា​​ខ្មែរ ដំបូង ប៉ុន្តែ​មាន​ការ​បកប្រែ​ខុស​អក្ខរាវិរុទ្ធ​មួយ​ចំនួន សូម​មើល​នៅ​ទី​នេះ ។ (Approved (Current)) បាន​ន័យ​ថា កំពុង​តែ​ប្រើ ។

ខែ « ​វិច្ឆិកា » ដែល​សរសេរ​ទៅ​ជា « វិច្ឆិការ » គឺមាន​ « រ » បែប​នេះ​ទៅ​វិញ ។

ចូលរួម​បកប្រែ និង កែ​អក្ខរាវិរុទ្ធ​នៅ http://translate.wordpress.com

វេប​សាយ

រក​លុយ​តាម​អ៊ីនធើណេត


ថ្ងៃ​នេះ ខ្ញុំ​បាន​សាក​សេវា​កម្ម​រក​លុយ​នៅ​លើ​អ៊ីនធើណេត​មួយ ប្រហែល​ជា​អាច​សន្សំ​លុយ ដើម្បី​ទិញ​ឥវ៉ាន់​នៅ​លើ​អ៊ីនធើណេត​បាន ដោយ​ប្រើ គណនេយ្យ​របស់​ PayPal ។ នេះ​បើ​ពេល​បង​ប្អូន​ចុច​ចូល​ទៅ ហើយ​ជួយ​ចុច Surfads របស់​វា ខ្ញុំ​នឹង​ទទួល​បាន​លុយ​ពី​ការ​ចុច​របស់បង​ប្អូន ចំណែក​ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់ ក៏​អាច​ចុច​ខ្លួន​ឯង​ផង​ដែរ ។ ខ្ញុំ​សាក ៗ មើល​មើល ក្រែង​អាច​បាន​លុយ​ពី​វា ។

ដំបូង ចុះ​ឈ្មោះ​នៅ PayPal ជា premier account ( អត់​គិត​លុយ​ទេ ) ។ ពេល​ដែល​ចុះ​ឈ្មោះ​នោះ វា​នឹង​ឱ្យ​យើង​ដាក់ កាត​ក្រេឌីត យើង Cancel វា​ទៅ មិនបាច់​ដាក់​ទេ ។ រួច​ទៅ​ចូលទៅ ចុះ​ឈ្មោះ​ទីនេះ រួច​មើល​ពត៌មាន​លំអិត​នៅ​ទីនោះ នឹង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​​ទៀត​ហើយ ។

Earnings Example
You click 10 ads per day = $0.10
20 referrals click 10 ads per day = $2.00
Your daily earnings = $2.10
Your weekly earnings = $14.70
Your monthly earnings = $63.00

បើ​យើង​​បាន​សមាជិក​កាន់​តែ​ច្រើន យើង​នឹង​ទទួល​បាន​លុយ​កាន់​តែ​ច្រើន នៅ​ពេល​ដែល​សមាជិក​របស់​យើង ចុច​ Ads នោះ ។

ពេល​ដែល​យើង​ទទួល​បាន​លុយ ១០ ដុល្លារ​ដំបូង យើង​អាច​​បញ្ជូល​ទៅ​ក្នុង គណនេយ្យ PayPal របស់​យើង ហើយ​យើង​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន តាម​ដែល​ត្រូវ​ការ ។

វេប​សាយ, សារព័ត៌មាន

Gmail “ប្រើ​កាន់​តែ​ច្រើន បាន​កាន់​តែ​ច្រើន”


ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជីម៉ែល​តែង​តែ​បន្ថែម​ទំហំ​ឲ្យ​អតិថិជន​របស់​ខ្លួន​ជា​និច្ច ពេល​នេះ ខ្ញុំ​មាន ៥​ហ្គីក​ (ពាក្យ​ហ្គីក មិន​ផ្លូវការ អាន​របៀប​នេះ គឺ​តាម​ពួក​អាគាំង ដែល​ខ្ញុំ​ចេះ​ពី​បង​មង្គល) ហើយ ដែល​ទំហំ​ដែល​គេ​ឲ្យ​មក​យើង​​ដំបូង បន្ទាប់​ពី​ចុះ​ឈ្មោះ​​គឺ ២​ហ្គីក ។ ហេតុ​ដូច​នេះ បើ​លោក​អ្នក​ត្រូវការ​ទំហំ​ច្រើន សម្រាប់​អ៊ីម៉ែល​របស់​លោក​អ្នក សូម​កុំ​បារម្ភ​ខ្លាច​អស់​ទំហំ​សម្រាប់​ប្រើ​ប្រាស់​ឲ្យ​សោះ ។

“ប្រើ​កាន់​តែ​ច្រើន ទំហំ​ដែល​ទទួល​បាន កាន់​តែ​ច្រើន !” 😀

វេប​សាយ

សុនខ Whitehouse ប្លក់​អត្ថបទ​ចម្រៀង​មួយ​ទៀត


ខ្ញុំ​ទើប​តែ​ដឹង​ថា​មាន​ប្លក់​មួយ​ទៀត ដែល​ដាក់​អត្ថបទ​ចម្រៀង​ខ្មែរ​តាម​រយៈ​ម្ចាស់់​ប្លក់​នេះ​ផ្ទាល់ អំបាញ់​មិញ​នេះ ។ វាពិត​ជា​ការងារ​មួយ​ប្រសើរ​ណាស់ ដែល​​ហង្ស ជា ចំណាយ​ពេល​របស់​ខ្លួន​ដើម្បី​រៀប​ចំ​ដាក់​អត្ថបទ​ចម្រៀង​ទាំង​នេះ​​ឲ្យ​មាន​នៅ​លើ​អ៊ីនធឺណេត ហើយ​ខ្ញុំ​សូម​ធ្វើ​ជា​អ្នក​គាំទ្រ​មុន​គេ​បង្អស់​សម្រាប់​ប្លក់​នេះ ។

dogcity.jpg
http://dogcity.wordpress.com

វេប​សាយ

ស្ដាប់​ចម្រៀង​នៅ​វេបសាយ​របស់​កុសល


ថ្ងៃ​នេះ សូម​ណែនាំ​វេបសាយ​មួយ​ទៀត ដែល​ប្រហែល​ជា​មាន​អ្នក​ស្គាល់​ច្រើន​ហើយ គឺ​វេប​សាយ​មួយ​ដែល​រចនា​ដោយ​ហ្វ្លាស​យ៉ាង​ប្រណិត និង មាន​បទ​ចម្រៀង​ជា​ច្រើន​សម្រាប់​ស្ដាប់​កម្សាន្ត ជា​ពិសេស បទ​ចម្រៀង​ថ្មី ៗ ត្រូវ​បាន​ដាក់​ឲ្យ​ស្ដាប់​ផង​ដែរ ។

kosalinfo.jpg
http://www.kosal.info

វេប​សាយ

វិទ្យុ ខ្មែរ​ថ្ងៃ​នេះ (K2D)


សូម​ណែនាំ វេបសាយ​ស្ដាប់​វិទ្យុ​ដល់​មិត្ត ៗ មួយ ។ ផ្សាយ​ផ្ទាល់ ២៤/៧​ថ្ងៃ ។

k2d-radio.jpg

http://www.radio.khmertoday.net

វេប​សាយ, សារព័ត៌មាន

Globally Recognized Avatar (Gravatar)


A gravatar, or globally recognized avatar, is quite simply an 80×80 pixel avatar image that follows you from weblog to weblog appearing beside your name when you comment on gravatar enabled sites. http://khmerlyrics.com is now available to use it and a good news for us is that http://wordpress.com plans to use Gravatar soon. Want to know more about Gravatar and how it works please go to http://site.gravatar.com or get your avatar uploaded here.

gravatar.jpg

វេប​សាយ

“Dhokko’s world” ប្លក់​ថ្មី !


Dhokko ជា​ជនជាតិ​បារាំង ។ គាត់​​បាន​បង្កើត​ប្លក់​មួយ ដែល​មាន​ទាំង​ភាសា​បារាំង និង បក​ប្រែ​ជា​ភាសា​ខ្មែរ មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ។ គាត់​ព្យាយាម​រៀន​ភាសា​ខ្មែរ​ ជាង​ភាសា​អង់គ្លេស​ទៅ​ទៀត គួរ​ឲ្យ​សរសើរ​ដែរ ដែល​គាត់​ចាប់​អារម្មណ៍​ទាំង ភាសា ទាំង​ចម្រៀង និង វប្បធម៌​របស់​ខ្មែរ… ។
សូម​ចូល​ទៅ​មើល​ប្លក់​របស់​គាត់ http://dhokko.blogspot.com/

វេប​សាយ

How Much Is Your Blog Worth?


Do you want to know how much is your blog worth?

My blog, 4khmer.wordpress.com, is worth $11,290.80

khmerlyric.wordpress.com is worth $14,113.50

How about yours?

Test Your Blog Now!

វេប​សាយ

ប្រទេស​ដែល​ខ្ញុំ​ទៅ​លេង​?


ខាង​ក្រោម​នេះ​ជា​ប្រទេស​ដែល​ខ្ញុំទៅ​លេង លោក​អ្នក​​ក៏អាច​បង្កើត​ផែនទី​ប្រទេស​ដែល​លោក​អ្នក​បាន​ទៅ​លេង​ ។ ប្រទេស​​ដែល​ខ្ញុំ​ជ្រើស​ខាង​ក្រោម​នេះ​ គ្រាន់​តែ​ជា​ឧទាហរណ៍​ទេ ។

create your own visited countries map

វេប​សាយ

How speed does my ISP provide me?


ចង់​ដឹង​ថា​តើ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីធឺណេត ផ្ដល់​ល្បឿន​អ៊ីនធឺណេត​មក​ឲ្យ​អ្នក​គ្រប់​ចំនួន​ដែល​លោក​អ្នក​បានទិញ​ឬ​ទេ សូម​ចូល​ទៅ​វេបសាយ http://www.ookla.com ឬ​ក៏ http://www.ookla.com/speedtest/gallery.php?type=custom&id=2 រួច​ធ្វើ​ការ​តែស ល្បឿន​អ៊ីធឺណេត​របស់​អ្នក ។