វេប​សាយ

តាមដាន​ប្លក​ជាមួយ Google Reader


Google Reader ជា​សេវាកម្ម​មួយ​របស់ Google ដែល​អនុញ្ញាត​ឱ្យអ្នក​ធ្វើការ​តាមដាន​រាល់​អត្ថបទ Blog Feed របស់​ប្លក​នានា ។ អ្នក​អាច​ប្រើ Google Reader តាម​​អាសយដ្ឋាន http://google.com/reader ដោយ​ប្រើ​គណនី​របស់ Gmail ។ បើ​អ្នក​មិន​ទាន់​មាន​គណនី​របស់ Gmail សូម​ចុះឈ្មោះ​នៅ http://mail.google.com/mail/signup

ត្រង់ Add a subscription សម្រាប់​ដាក់​បន្ថែម​ប្លក​ដែល​អ្នក​ចង់​តាមដាន និង Folder settings… នៅ​​ប្លុក​ខាងស្ដាំ សម្រាប់​រៀបចំ ឬ កំណត់ Folder ឱ្យ Blog Feed ។

វេប​សាយ

ប្រធានបទ​ប្រចាំ​ថ្ងៃ​សម្រាប់​សរសេរ​ប្លក


ប្រសិន​បើ​អ្នក​សរសេរ​ប្លក ហើយ​រក​​ប្រធាន​បទ​មក​សរសេរ​​ប្រចាំ​ថ្ងៃ​មិន​បាន, ប្លក The Daily Post អាច​ជួយ​អ្នក​បាន ។ ប្លក​នេះ លើក​ទឹកចិត្ត​ឱ្យ​អ្នក​ប្លក​សរសេរ​ប្លក​របស់​ខ្លួន​ជារៀងរាល់​ថ្ងៃ ដោយ​បាន​ផ្ដល់​ប្រធាន​បទ​ និង គំនិត​​ឱ្យ​អ្នក​​រើស​មក​សរសេរ​​តាម​រយៈ​ប្រកាស​នៅ​ទីនោះ ។ អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង​មួយ​ទៀត ក្រោម​ប្រធានបទ មាន​ដាក់​ចំនួន​ថ្ងៃ​ដែល​នៅ​សល់​​សម្រាប់​សរសេរ​ប្លក​ក្នុង​ឆ្នាំ ២០១១ នេះ ។

បច្ចេក​ទេស, ពុម្ពអក្សរ, យូនីកូដ​ខ្មែរ, វេប​សាយ, សារព័ត៌មាន, ឯកសារ

ពុម្អអក្សរ​ខ្មែរ​​បាន​ដាក់​បញ្ចូល​ទៅ Google Font API


លោក ដាញ់ ហុង បាន​ដាក់​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​ឈ្មោះ Hanuman (ហនុមាន) ចូល​ទៅ Google Font API ដែល​អាច​ប្រើ​ក្នុង​ការសរសេរ​វែបសាយ ដោយ​ពុំ​ចាំ​បាច់​មាន​ពុម្ពអក្សរ​នេះ​ក្នុង​ម៉ាស៊ីន ​និង​​​អាច​បង្ហាញ​ពុម្ពអក្សរ​នេះ​​បាន ។

សូម​ចូល​ទៅ​តំណ​នេះ http://code.google.com/webfonts?subset=khmer

របៀប​ប្រើ គ្រាន់តែ​ដាក់​កូដ​នេះ​ចូល​នៅ​ចន្លោះ tag <head>

<link href='http://fonts.googleapis.com/css?family=<strong>Hanuman&subset=khmer</strong>' rel='stylesheet' type='text/css'>

នៅ​ក្នុង css ដាក់

h1 { font-family: 'Hanuman', arial, serif; }

សូម​មើល​ឧទារហរណ៍​ទាំងមូល​ខាងក្រោម

<html>
 <head>
 <link href='http://fonts.googleapis.com/css?family=Hanuman&subset=khmer' rel='stylesheet' type='text/css'>
 <style>
 body {
 font-family: 'Hanuman', arial, serif;
 font-size: 48px;
 }
 </style>
 </head>
 <body>
 <p>ខ្ញុំ​គ្មាន​ពុម្ព​អក្សរ​នេះ ប៉ុន្តែ​ខ្ញុំ​អាច​អាន​ពុម្ព​អក្សរ​នេះ​បាន</p>
 </body>
</html>
វេប​សាយ, សារព័ត៌មាន

វិបសាយ ខ្ញុំ​ស្រឡាញ់​ខ្មែរ ប្ដូរ​រូបរាង​ថ្មី


រូបភាព​ខាងក្រោម​ជា​រូបរាង​ថ្មី​របស់​វិបសាយ ខ្ញុំ​ស្រឡាញ់​ខ្មែរ

ilovekhmer

http://ilovekhmer.org

ចំណែក​ខាងក្រោម​ជា​រូបរាង​ចាស់

ilovekhmer_old

ខ្ញុំ​ស្រឡាញ់​រូបរាង​ថ្មី​ជាង​រូបរាង​ចាស់ ពិសេស​ឡូហ្គោ​ថ្មី 😀

វេប​សាយ, សារព័ត៌មាន

ចំណុច​គួរ​យកចិត្តទុកដាក់​លើ​វិគីភីឌាខ្មែរ


ទាក់ទង​ទៅ​នឹង​អត្ថបទ​មុន​ដែល​អ្នក​អភិបាល​វិគីភីឌា​ឈ្មោះ​កៀនស្វាយ និង​គឹមស្រុន​លុប​អត្ថបទ​មួយ​ចំនួន​នោះ ខ្ញុំ​ក៏​សូម​អរគុណ​នឹង​អ្នក​ទាំង​ពីរ​ដែល​បាន​មក​បកស្រាយ។

ដំណើររឿង​ដែល​ខ្ញុំ​ចង់​រំឭក

ដំបូង​ឡើយ​ពេល​ដែល​ខ្ញុំ​ចូល​ទៅ​វិគីភីឌា​និង​បាន​ដាក់​អត្ថបទ​របស់​ខ្ញុំ ខ្ញុំ​បាន​ជួប​លោក Jose77 គាត់​បាន​តែងតាំង​ខ្ញុំ​ជា Sysop បានន័យ​ថា​ជា​អ្នក​ដែល​មាន​សិទ្ធិ​កែប្រែ​មួយ​នៅ​វិគីភីឌា​ដែរ។ តែ​ខ្ញុំ​ក៏​មិន​បាន​ដាក់​អត្ថបទ​ច្រើន​ដែរ ដោយ​គ្រាន់​តែ​ស្រាវជ្រាវ​ឲ្យ​ដឹង​ពី​របៀប​សរសេរ និង​កែ​ទម្រង់​ផ្សេងៗ​របស់​អត្ថបទ​នៅ​វិគីភីឌា​នោះ។ លុះ​​ក្រោយ​មក សុភ័ក្ត្រ​ចូលរួម​​ដែរ។ អត្ថបទ​មួយ​ចំនួន​បាន​ដាក់ និង​អត្ថបទ​មួយ​ចំនួន​កំពុង​បកប្រែ។ ថ្ងៃ​មួយ​អត្ថបទ​អំពី​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវ​បាន​លុប។ ពេល​នោះ​សុភ័ក្ត្រ​ប្រាប់​ខ្ញុំ​ដែរ ហើយ​ខ្ញុំ​ក៏​សង្គ្រោះ​អត្ថបទ​នោះ​មក​វិញ។ ក្រោយ​មក​ដោយសារ​រវល់​ផង ខ្ញុំ​មិន​បាន​សួរនាំ​ពី​រឿង​នេះ​ទេ រហូត​មក​ដល់​ម៉ុន្មាន​ថ្ងៃ​មុន​នេះ ពេល​ដែល​ខ្ញុំ​ត្រូវការ​មើល​អត្ថបទ​ដែល​សុភ័ក្ត្រ​បកប្រែ​នោះ ខ្ញុំ​ក៏​បាន​ឃើញ​អ្នក​ប្រើ​ឈ្មោះ កៀនស្វាយ លុប​នោះ។ គំនិត​របស់​ខ្ញុំ​យល់​ថា វិគីភីឌា អានាធិប្បតេយ្យ​ណាស់ នរណា​ចង់​លុប​ក៏​បាន។ អ្នកណា​ចង់​ដាក់​ក៏​បាន។ ដូច្នេះ​គួរ​តែ​លើក​យក​មក​និយាយ​ដើម្បី​ឲ្យ​បាន​ដឹង និង​យល់​ទាំង​អស់​គ្នា ដោយ​មិន​សង្ឃឹម​ថា​អាច​មាន​ដំណោះស្រាយ​ណា​មួយ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​លុប កៀនស្វាយ និង គឹមស្រ៊ុន បាន​មក​បកស្រាយ​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​ដែល​ចូលរួម​ជា​អភិបាល និង​បកប្រែ​គឺ​អ្នក​ទាំង​នោះ។ នេះ​ជា​រឿង​ល្អ ដែល​យើង​បាន​ស្គាល់ និង​ស្ដាប់​យោបល់​អ្នក​ទាំង​នោះ។

អ្វី​ដែល​អ្នកប្រើ និង​អ្នក​អភិបាល​វិគីភីឌា​គួរ​​ចាប់​អារម្មណ៍?

១. ការបកប្រែ និង​ដាក់​អត្ថបទ

សូម​ប្រយ័ត្ន​ចំពោះ​អក្ខរាវិរុទ្ធ និង​ពាក្យ​ដែល​ត្រូវ​ប្រើ ដោយ​ផ្ទៀងផ្ទាត់​នឹង​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ព្រោះ​ឃើញ​មាន​ការធ្វេសប្រហែស​នឹង​អក្ខរាវិរុទ្ធ និង​ការប្រើ​ពាក្យ​ច្រើន​ដែរ។

សរសេរ​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ស្តងដារ​យូនីកូដ​ខ្មែរ។ របៀប​សរសេរ ត្រូវ​កាត់​​មួយ​ពាក្យៗ​ដោយ​ប្រើ Space bar និង​ដកឃ្លា​ប្រយោគ​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​ប្រើ Shift + Space bar ដើម្បី​ឲ្យ​អក្សរ​បង្ហាញ​ស្អាត និង​ងាយស្រួល​ក្នុង​ការរក​អត្ថបទ​នោះ​។ បច្ចប្បន្ន អត្ថបទ​ដែល​ដាក់​រួច​ជា​ច្រើន​​មិន​ប្រើ​វិធី​នេះ សំខាន់​បំផុត​ចំណងជើង។ ចំណែក​ការវាយ​អក្សរ ត្រូវ​វាយ​តាម​លំដាប់​នៃ​ការប្រកប​របស់​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ ដូច​ជា​ពាក្យ បញ្ជ្រៀត សរសេរ និង​ប្រកប ប និង​ញ ជើង​ជ ជើង​រ ដាក់​ស្រៈ​អៀ និង​ត កុំ​សរសេរ​ជើង​រ មុន​ជើង​ជ ជា​ដើម។

២. ការ​កែប្រែ ឬ​លុប

ត្រូវ​រៀបចំ​គោលការណ៍​ឲ្យ​បាន​ច្បាស់លាស់ និង​ជូន​ដំណឹង​ដល់​សមាជិក​ឲ្យ​បាន​ដឹង។

សូម​កុំ​ផ្អែក​លើ​តែ​ការបោះឆ្នោត​តែ​មួយ​មុខ ចំពោះ​ការលុប​អត្ថបទ​នោះ។ ត្រូវ​មើល​លើ​​ប្រយោជន៍​របស់​វា អត្ថន័យ ឬ​ខ្លឹមសារ ដើម្បី​វាយ​តម្លៃ​ថា​គួរ​លុប ឬ​មិន​លុប។ ករណី​ត្រូវ​លុប ត្រូវ​ជូន​ដំណឹង និង​ផ្ដល់​សិទ្ធិ​ឲ្យ​ម្ចាស់​អត្ថបទពិភាក្សា​ជាមួយ​យើង ថា​តើ​គាត់​គួរ​កែប្រែ ឬ​យើង​ត្រូវ​ទទួល​យក​របស់​គាត់។

ថ្វី​បើ​អ្នក​អភិបាល និង​សមាជិក​ទាំង​ឡាយ​មាន​កន្លែង​ពិភាក្សា​គ្រប់គ្នា​ក៏​ពិត​មែន តែ​សមាជិក​ខ្លះ ដូច​ជា​អ្នក​ចូល​ថ្មី មិន​ដឹង​ថា​អ្នក​ណា​ជា​អភិបាល ឬ​ទាក់ទង​អ្នក​ណា ពេល​ជួប​បញ្ហា ឬ​អត្ថបទ​ត្រូវ​គេ​លុប​បាត់។ ត្រង់​នេះ ពេល​ខ្លះ អ្នក​ដែល​ដាក់​អត្ថបទ​នោះ ដាក់​រួច​ហើយ មិន​បាន​ចូល​ទៅ​មើល​អត្ថបទ​របស់​ខ្លួន​ក្នុង​រយៈពេល​យូរ​។ ករណី​នេះ ក៏​គួរ​មាន​ដំណោះស្រាយ​ផង​ដែរ។

ត្រូវ​មាន​វិធី​ដោះស្រាយ​ប្រសិន​បើ​អ្នកប្រើ​អាណាមិក​ណា​មក​លុប​អត្ថបទ។ បើ​មាន​អ្នក​ខូចខិល​ណា​មក​ដើរ​លុប ១០, ២០​អត្ថបទ​លេង អភិបាល​ត្រូវ​ដោះស្រាយ​យ៉ាងណា? សង្គ្រោះ​មក​វិញ​ឬ​មាន​វិធី​ផ្សេង​សម្រាប់​ទប់ស្កាត់។

ខាងលើ​ជា​ករណី​មួយ​ចំនួន​ដែល​ខ្ញុំ​ជួប​ប្រទះ​នៅ​វិគីភីឌាខ្មែរ។ ឥឡូវ​យើង​ដឹង​ថា​អ្នកណា​ជា​អ្នក​អភិបាល​នៅ​វិគីភីឌា ដែល​អាច​ទាក់ទង​ពេល​មាន​បញ្ហា និង​ជា​អ្នក​ដែល​មើល​គ្រប់គ្រង​អត្ថបទ​ដែល​ដាក់​រួច។

គ្រប់គ្នា នរណា​ក៏​ចង់​ឲ្យ​ជាតិ ឲ្យ​អក្សរសាស្ត្រ​រីកចម្រើន ក៏​ដូច​ជា​ចង់​ឲ្យ​មាន​ឯកសារ​សម្បូរ​បែប​សម្រាប់​ស្រាវជ្រាវ។ ប្រសិនបើ​វិគីភីឌី ជា​ឃ្លាំង​ឯកសារ ហើយ​គេ​ទុកចិត្ត​ថា​គេ​ក៏​អាច​ទុក​ដាក់​ឯកសារ​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដ៏ទៃ​ដែរ​នោះ គ្រប់គ្នា​នឹង​ចំណាយពេល​របស់​គេ​ធ្វើ​ការងារ​មាន​ប្រយោជន៍​នេះ​មិន​ខាន។ ចំណែក​ខ្ញុំ​នៅ​តែ​បន្ត​ដាក់​អត្ថបទ​ផ្សេងៗ​ទៀត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

យ៉ាងណា​ក៏​សុំ​អរគុណ​ដល់​អភិបាល​ទាំង​៥​នាក់​ដែល​ចំណាយ​ពេល​លើ​ការងារ​នេះ និង​អរគុណ​ដល់​គឹមស្រ៊ុន ដែល​បាន​សង្គ្រោះ​អត្ថបទ​ដែល​សុភ័ក្ត្រ​ដាក់​មក​វិញ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​ សុភ័ក្ត្រ​នឹង​ជួយ​ដល់​ការងារ​នេះ​បន្ត​ទៀត។

** អត្ថបទ​មុន និង​អត្ថបទ​នេះ ខ្ញុំ​សរសេរ​ពាក្យ​ពីរ​ខុស​គ្នា​ដែល​សំដៅ​ន័យ​តែ​មួយ។ អត្ថបទ​មុន​ខ្ញុំ​សរសេរ វិគីផេឌ្យា និង​អត្ថបទ​នេះ ខ្ញុំ​សរសេរ វិគីភីឌា។ ពាក្យ​ទាំង​ពីរ​នេះ នៅ​មិន​ទាន់​ប្រើ​ជា​ផ្លូវការ​នៅ​ឡើយ ប៉ុន្តែ វិគីភីឌា ត្រូវ​បាន​ប្រើ​ជា​ឈ្មោះ​នៅ​លើ​វិបសាយ វិគីភីឌា​នេះ​រួច​ទៅ​ហើយ។ អាច​នឹង​មាន​ការផ្លាស់ប្ដូរ​ការសរសេរ​នៅ​ពេល​ក្រោយ​ទៀត​តាម​អក្សរ​ណា​ដែល​គេ​ប្រើ​ច្រើន។

អត្ថបទ​ទាក់ទង៖
វិគីផេឌ្យា​ខ្មែរ​មិន​សេរី​ដូច​ដែល​អ្នក​គិត

កម្មវិធី, វេប​សាយ

សុវត្ថិភាព​ឯកសារ


កន្លង​មក ខ្ញុំ​ជឿ​ថា​លោកអ្នក​មិន​សូវ​ខ្វាយខ្វល់​រឿង​បាត់​ឯកសារ​ប៉ុន្មាន​ទេ ព្រោះ​វា​កម្រ​ណាស់​ដែល​ហាតឌីស​កុំព្យូទ័រ​ខូច​ហើយ​បាត់​ឯកសារ​ទាំង​អស់​នោះ។ តែ​ពេល​ខ្លះ​ក៏​លោក​អ្នក​ក៏​អាច​ជួប​បញ្ហា​នេះ​ដោយ​ចៃដន្យ​ផង​ដែរ។ ដូច​មិត្រ​ខ្ញុំ​ម្នាក់​បាត់បង់​ឯកសារ​ទាំង​អស់ ដោយសារ​ហាតឌីស​ខូច​រហូត​សង្គ្រោះ​លែង​បាន។ ដូច្នេះ​លោកអ្នក​ក៏​គួរ​យកចិត្ត​ទុកដាក់​ដែរ ប្រសិន​បើ​ឯកសារ​របស់​លោកអ្នក​ជា​ឯកសារ​សំខាន់។

ថ្មីៗ​នេះ ខ្ញុំ​បាន​ឃើញ​វិបសាយ​មួយ​ដែល​អាច​ទុកចិត្ត​បាន​ក្នុង​ការជួយ​យើង​រក្សា​ទុក​ឯកសារ​។ ដោយសារ​វិបសាយ​នេះ​មាន​កម្មវិធី​ដែល​អាច​ដំឡើង​លើ​វិនដូស៍​ និង​ចាត់ចែង​ឯកសារ​លើ​វិនដូស៍​ផ្ទាល់​ដោយ​មិន​បាច់​ចូល​ទៅ​អាប់ឡូត​តាម​វិបសាយ វា​ពិត​ជា​ងាយស្រួល​ណាស់។

ឯកសារ​ដែល​លោកអ្នក​ចង់​ទុក​នៅ​លើ​វិបសាយ​នោះ លោកអ្នក​គ្រាន់​តែ​ថត​វា​​យក​ដាក់​ក្នុង​ហ្វូលឌឺ​ដែល​កម្មវិធី​នោះ​បង្កើត​ស្រាប់​​លើ​កុំព្យូទ័រ ដូច​ប្រើ​លើ​វិនដូស៍​អ៊ិចផ្លរឺ​ធម្មតា។ មិន​តែ​ប៉ុណ្ណោះ លោក​អ្នក​អាច​ឲ្យ​គេ​ដោនឡូត​ឯកសារ​នោះ​បាន​ទៀត​ផង ដោយ​គ្រាន់តែ​ចុច​ប៊ូតុង​ខាងស្ដាំ​របស់​ម៉ៅស៍ និង​ចម្លង​តំណ​សម្រាប់​ឲ្យ​គេ​ដោនឡូត​បាន។ ត្រង់​នេះ​ជា​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​ណាស់។ ពេល​ខ្លះ​ខ្ញុំ​ចង់​ដាក់​ឯកសារ​ឲ្យ​គេ​ដោនឡូត​ វា​ជា​វិធី​ងាយ និង​ឆាប់​រហ័ស។

លក្ខណៈ​ពិសេស​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​នោះ គឺ​នៅ​ពេល​ដែល​យើង​ថត​ឯកសារ​ដាក់​ចូល​ទៅ វា​នឹង​ធ្វើ​ការ​ខ្ចប់ (encrypt) ​ដើម្បី​សុវត្ថិភាព​​ស្រាប់។

dropbox

ទោះ​ជា​កុំព្យូទ័រ​របស់​លោកអ្នក​ខូច ឬ​លោក​អ្នក​នៅ​ទី​ណា​ក៏​ដោយ លោក​អ្នក​ក៏​អាច​ចូល​ទៅ​កាន់​វិបសាយ​នោះ​យក​ឯកសារ​មក​ប្រើ​បាន​ដែរ។

ដោនឡូត និង​សាកល្បង​ពី​វិបសាយ getdropbox.com

វេប​សាយ, សារព័ត៌មាន

មើល​ទីតាំង​ការិយាល័យ​បោះឆ្នោត​របស់​អ្នក​តាម​អ៊ីនធឺណិត


បងប្អូន​ដែល​នៅ​ឆ្ងាយៗ​ពី​ស្រុកភូមិ ឬ​ឆ្ងាយ​ពី​ទីតាំង​ការិយាល័យ​បោះឆ្នោត មិន​បាច់​ចំណាយពេល​ទៅ​រក​មើល​ទីតាំង​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ក៏​បាន។ សូម​ចូល​មើល​នៅ​វិបសាយ បញ្ជី​ឈ្មោះ​​អ្នក​បោះឆ្នោត​ឆ្នាំ​២០០៨ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

កុំព្យូទ័រ, បច្ចេក​ទេស, វេប​សាយ

ដាក់ plug-in វចនានុក្រម​ខ្មែរ​របស់ Sealang.net ជាមួយ​ហ្វៃអឺហ្វក់


Sealang.net ជា​វិបសាយ​ដែល​ផ្ដល់ជូន​នូវ​វចនានុក្រម​​លើ​អ៊ិនធឺណិត​ដ៏​ល្អ​មួយ មាន​ភាសា​ខ្មែរ ថៃ ឡាវ ភូមា និង​គម្រោង​ដាក់​ភាសា​ផ្សេងៗ​ទៀត ដូច​ជា វៀតណាម មន ជា​ដើម។

ពេល​ខ្លះ​ខ្ញុំ​ត្រូវការ​មើល​អក្ខរាវិរុទ្ធ ឬ​អត្ថន័យ​របស់​ពាក្យ​នៃ​ភាសា​ខ្មែរ ខ្ញុំ​តែងតែ​ចូល​ទៅ​វិបសាយ​នេះ ព្រោះ​វា​ប្រៀបដូច​ជា​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ​ ជួន ណាត ​និង​មាន​ទាំង​បន្ថែម​​វចនានុក្រម ខ្មែរ-អង់គ្លេស​ទៀត​ផង។ ប៉ុន្តែ​ដើម្បី​ឲ្យ​កាន់​តែ​ងាយស្រួល​ពេល​ដែល​យើង​ចង់​រក​ពាក្យ ឬ​មើល​ពាក្យ យើង​អាច​បន្ថែម​កម្មវិធី​ជំនួយ​របស់​វា ដែល​មាន​នៅ ទីនេះ ។ វិធី​បញ្ជូល សូម​មើល​ទំព័រ Click Sealang Screenshot

កម្មវិធី, វេប​សាយ, សារព័ត៌មាន

Safari និង ខ្មែរយូនីកូដ


សាហ្វារិ ជា​កម្មវិធី​បើក​វិបសាយ​ដែល​លឿន ប្រៀប​នឹង ហ្វៃអឺហ្វក់ ។ ឥឡូវ សាហ្វារិ អាច​បើក​មើល​វិបសាយ ឬ ប្លក់​ដែល​ប្រើ​ខ្មែរយូនីកូដ​បាន​ហើយ ថែម​ទាំង​ដើរ​បាន​ល្អ​ទៀត​ផង។ សូម​ចុច​លើ​រូប​ខាង​ក្រោម​ដើម្បី​មើល​រូប​ដើម។

ចុច​មើល​រូប​ធំ

Download Safari

វេប​សាយ, សារព័ត៌មាន, ស្រុក​ខ្មែរ

Your Cambodian street children organization YCSCO


ycsco-children.jpg

There are over thousands of Cambodian street kids who are orphans. They all come from abusive family, HIV carrier, poverty, and lack of education. Many of them live on the street and prowl the street at night. Look at those sad eyes of our Cambodian kids and you will see their future growing bright if they have someone to care and love for them. With many supports from our donors for foods, books, equipments, and gift funds, our Cambodian kids can live in a proper cares and nourishments. They are the future of Cambodia.

The main aim of YCSCO (Your Cambodian street children organization) was mainly too developed to help get disadvantaged Cambodian street children off the streets and into safe homes. To give them a better chance of life and a greater meaning in society.

YCSCO Vision:
To help poor vulnerable street children develop better standards of living, to give them a chance of education and to gain control over their lives.

YCSCO Mission:

  • To provide support and protection to children in areas of education, children’s rights, heath and nutrition.
  • To ensure that each child had has the simple necessities of life and developed skill for a stable future.

Please take the time to visit our website at:
www.ycsco.org or yourcambodianstreetchildrenorg.blogspot.com

Please contact us if you require further information at:
Tel: (+855)16 218 789, (+855)12 670 023 Cambodia
Maily Duong (+61) 0430407441 Australia
Fax: (+855)23 883 382
E-mail: sornlorn@ycsco.org Cambodia, ycsco_usa@yahoo.com USA, info@ycsco.org Australia

by Mai

 

Related post:

វេប​សាយ

វិបសាយ អត្ថបទ​ចម្រៀង​ខ្មែរ


ពីមុន​ខ្ញុំ​ប្រើ Divshare សម្រាប់​ដាក់​បទ​ចម្រៀង ប៉ុន្តែ​ថ្មីៗ​នេះ សុខដុម​ បាន​ផ្ដល់​ទំហំ​បន្ថែម​សម្រាប់​វិបសាយ អត្ថបទ​ចម្រៀង​ខ្មែរ ដែល​អាច​ឱ្យ​ខ្ញុំ​ដាក់​ចម្រៀង​នៅ​ក្នុង​វិបសាយ​នោះ​ដោយ​ផ្ទាល់​តែ​ម្ដង ដែល​រឹត​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ងាយ​ស្រួល​ក្នុង​ការបញ្ជូល​ចម្រៀង​ទៅ​ក្នុង​វិបសាយ។ ឥឡូវ​ខ្ញុំ​បាន​ដាក់​វ៉ុល​ថ្មីៗ​ចំនួន ៥ វ៉ុល​រួច​ហើយ មាន​ គឹម ហេង​វ៉ុល ១៨១ ឃ្លាត​ទាំង​អាល័យ ស្ប៉ាក​វ៉ុល ៩ ចំណេះ​ទាប​សារភាព​ស្នេហ៍ ហង្សមាស​វ៉ុល ៣៤២ ចិត្ត​ស្មោះ​ក្នុង​ខ្លួន​មនុស្ស​ក្បត់ (​វាយ​អត្ថបទ​ដោយ វីរិយា) ហង្សមាស​វ៉ុល ៣៤៣ អនិច្ចា​អ្នកស្រែ (វាយ​អត្ថបទ​ដោយ វីរិយា) រ៉ក់​វ៉ុល ១០៤ យុវជន​ខ្មែរ និង​វ៉ុល​ផ្សេងៗ​ទៀត ដែល​ខ្ញុំ​កំពុង​រៀបចំ​អត្ថបទ​ចម្រៀង​សម្រាប់​ដាក់។ ដោយសារ​ចម្រៀង​អាច​បញ្ជូល​ក្នុង​វិបសាយ​ដោយ​ផ្ទាល់​តែ​ម្ដង ទើប​ធ្វើ​ឱ្យ​ការ​បញ្ជូល​បទ​ចម្រៀង​របស់​ខ្ញុំ​រហ័ស​ជាង​មុន និង​ការ​ចាក់​ចម្រៀង​ក៏​លឿន​ជាង​មុន​ផង​ដែរ។ ដូចនេះ សូម​លោក​អ្នក​បន្ត​ការ​រីករាយ​ជាមួយ​អត្ថបទ​ចម្រៀង​ខ្មែរ​បន្ត​ទៅ​ទៀត​ចុះ។ សូម​បញ្ជាក់​ផង​ដែរ​​ថា អត្ថបទ​ចម្រៀង​ខ្មែរ មាន​សមាជិក​ពីរ​រូប​ទៀត ដែល​តែង​តែ​បញ្ជូល​បទ​ចម្រៀង​ជាហូរហែ​ជូន​លោក​អ្នក​សណ្ដាប់​ គឺ ណារដ្ឋ និង បូរាណ។

សូម​អរគុណ សម្រាប់​ការគាំទ្រ​វិបសាយ អត្ថបទ​ចម្រៀង​ខ្មែរ ក៏​ដូច​ជា​ប្លក់ សម្រាប់​ខ្មែរ នេះ។

www.khmerlyrics.com

វេប​សាយ

Free Hosting ល្បីៗ (មិនបាច់​ចំណាយ​ប្រាក់)


សម្រាប់​អ្នក​កំពុង​សិក្សា អ្នក​រៀន​បង្កើត​វិបសាយ ឬ​អ្នក​ដែល​​ត្រូវ​ការ​កន្លែង​សម្រាប់​ផ្ទុក​ឯកសារ​ដោយ​មិន​ចង់​ចំណាយ​ប្រាក់ ខ្ញុំ​សង្ឃឹម​ថា ប្រាកដ​ជា​ពេញចិត្ត​នូវ​បណ្ដារ​សេវា​ដោយ​ឥត​គិត​ថ្លៃ​ខាងក្រោម​នេះ។ ខ្ញុំ​មិន​មែន​ជា​អ្នក​ប្រើ​សេវា​ទាំងអស់​នេះ​ទេ តែ​ដោយ​ដឹង​តាម​ការ​ស្រាវជ្រាវ ទើប​យក​មក​ចែក​ជូន​ គ្រាន់​បាន​ជា​ប្រយោជន៍​ខ្លះ​ដល់​អ្នក​រាល់​គ្នា។

http://www.freebiehost.net/ (2,000 MB)
http://www.iifree.net/ (1,000 MB)
http://www.hostsnake.com/ (2,000 MB)
http://www.fivegb.com/ (5,000 MB)
http://www.freehoxt.com/ (7,000 MB)
http://www.yourfreehosting.net/ (5,000 MB)
http://www.3host.biz/ (5,000 MB)
http://www.gigacities.net/ (20,000 MB)
http://www.itrello.com/ (5,000 MB)
http://www.free-web-hosting.biz/ (5,000 MB)
http://www.newsit.es/ (20,000 MB)
http://www.awesomewebspace.com/ (8,000 MB)
http://www.fr33webhosting.com/ (5,000 MB)
http://www.12gbfree.com/ (12,000 BM)
http://www.hostaim.com/ (7,000 MB)
http://www.webng.com/ (350+ MB)
http://www.freeweb7.com/ (7,000 MB)
http://www.free-site-host.com/ (5,000 MB)
http://www.quotaless.com/ (Unlimited)
http://www.profusehost.net/ (2,000 MB)
http://www.3000mb.com/ (3,000 MB)
http://www.110mb.com/ (5,000 MB)
http://www.freewebtown.com/ (2,000 MB)
http://tok2.com/ (Unlimited) [FTP Upload]
http://www.t35.com/ (Unlimited)
http://www.977mb.com/ (977 MB)
http://www.fragvault.com/ (600 MB)
http://www.zendurl.com/ (500+ MB)
http://www.forwardhost.com/free.html (500 MB)
http://www.atbhost.com/ (500 MB)
http://www.freewebhosting360.com/ (3,600 MB)