វិន​ដូស៍ - Windows

ដោនឡូត​វិនដូស៍​វិស្តា​ហូម​បេសិក


Continue reading “ដោនឡូត​វិនដូស៍​វិស្តា​ហូម​បេសិក”

Advertisements
វិន​ដូស៍ - Windows

ដោនឡូត​វិនដូស៍​វិស្តា​អ៊ុលធីមេត


Continue reading “ដោនឡូត​វិនដូស៍​វិស្តា​អ៊ុលធីមេត”

បច្ចេក​ទេស, វិន​ដូស៍ - Windows

តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​កុំព្យូទ័រ​របស់​ខ្ញុំ​ដំណើរ​ការ​លឿន ?


ខ្ញុំ​បាន​ទទួល​សំនួរ​មួយ​ពី​ប្រិយមិត្ត​របស់ សម្រាប់​ខ្មែរ ។ គាត់​ថា​កុំព្យូទ័រ​របស់​គាត់ ដើ​យឺត​ខ្លាំង​ណាស់ តើ​គាត់​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា ? គាត់​បាន​ប្រាប់​បន្ថែម​ថា គាត់​បាន​ប្រើ​កម្មវិធី​កំចាត់​មេរោគ​ ហើយ​បាន​ស្កែន​រក​មេរោគ​ហើយ តែ​មិន​ឃើញ​មាន និង​​​ទំហំ​ថាស​រឹង C របស់​គាត់​នៅ​សល់ ៨​ជីក នៃ​១៦​ជីក ។

សំណួរ​​របស់​គាត់​មិន​បាន​បញ្ជាក់​ពី ទំហំ​អង្គ​ចង​ចាំ ស៊ី​ភីយូ​របស់​គាត់ និង ប្រព័ន្ធ​ដំណើរ​ការ​ដែល​គាត់​កំពុង​ប្រើ​ទេ ។ តែ​ប្រហែល​ជា​គាត់​ប្រើ Windows Xp ។ ហេតុ​ដូច​នេះ ខ្ញុំ​សូម​ធ្វើ​ការ​បក​ស្រាយ​ជា​ទូទៅ សម្រាប់​សំនួរ​របស់​គាត់ ។

ចំពោះ​បញ្ហា​ដែល​បង្ករ​ឲ្យ​កុំព្យូទ័រ​របស់​យើង​ដំណើរ​ការ​យឺត​មាន​មាន​ច្រើន​កត្តា ។ ពេល​នេះ​ខ្ញុំ​សូម​រៀប​រាប់​ខ្លះ​ៗ និង​វិធី​ដោះ​ស្រាយ ។

  1. បើ​តាម​ខ្ញុំ​មើល​ពី​តម្រូវ​ការ​របស់​ Windows XP ខ្ញុំ​ឃើញ​ថា ទំហំ​អង្គ​ចង​ចាំ (RAM) ទាប​បំផុត ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​លោក​អ្នក​ដំណើរ​ការ​ល្អ​គឺ ១២៨​មេក ។ ប៉ុន្តែ​ដែល​ល្អ​គួរ​តែ​ដាក់​អង្គ​ចង​ចាំ តិច​បំផុត​ត្រឹម ២៥៦​មេក ព្រោះ Windows XP ត្រូវ​ការ​ RAM ច្រើន​ណាស់ ។
  2. ចំណុច​មួយ​ទៀត​សូម​លោក​អ្នក ពិនិត្យ​មើល​កម្មវិធី ដែល​ដំណើរ​ការ​នៅ​ពេល​ដែល​យើង​បើក​កុំព្យូទ័រ​ ។ បើ​យើង​តម្លើង​កម្មវិធី​ច្រើន ដែល​តម្លើង​តាម Default របស់​កម្មវិធី ដែល​លោក​អ្នក​មិន​​ដែលធ្វើ​ការ​បិទ​ដំណើរ​ការ​ស្វ័យ​ប្រវត្តិ​ពេល​បើក​ម៉ាស៊ីនរបស់​កម្មវិធី ខ្ញុំ​ជឿ​ថា​ប្រាកដ​ជា​មាន​កម្មវិធី​ច្រើន​ណាស់​ ដែល​ដំណើរ​ការ​នៅ​ពេល​បើក​ម៉ាស៊ីន​ឡើង ។ ប្រកាស​របស់​ខ្ញុំ​ផ្នែក​មុន បញ្ឈប់​ដំណើរ​ការ​កម្មវិធី​នៅ​ពេល​បើក​ម៉ាស៊ីន​បាន​ទេ ? បាន​ប្រាប់​ពី​របៀប​បិទ​កម្មវិធី​ដែល​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​នេះ ។ ដើម្បី​មើល​កម្មវិធី​ណា​ដែល​ដំណើរ​ការ​លើ​កកុំព្យូទ័រ​របស់​លោក​អ្នក លោក​អ្នក​អាច​ប្រើ Key Ctrl + Alt + Delete វា​នឹង​បង្ហាញ​ផ្ទាំង Task Manager ។ សូម​លោក​អ្នក​ចូល ទៅ​ថេប Process លោក​អ្នក​នឹង​ឃើញ​កម្មវិធី​ដែល​កំពុង​ដំណើរ​ការ​ ដែល​វា​មាន​ច្រើន​ជាង​អ្វី​ដែល​លោក​អ្នក​មើល​ឃើញ នៅ​លើ​កញ្ចក់​កុំព្យូទ័រ​របស់​លោក​អ្នក ព្រោះ​កម្មវិធី​ខ្លះ ដំណើរ​ការ​នៅ​ផ្នែក​ខាង​ក្រោយ ដែល​វា​មិន​បង្ហាញ​ឲ្យ​យើង​ឃើញ​ទេ ។ ហេតុ​ដូច​នេះ លោក​អ្នក​ត្រូវ​បិទ​កម្មវិធី​មួយ​ចំនួន​ដែល​មិន​ត្រូវ​ការ​ប្រើ​ចាំបាច់​ ។ យក​ល្អ​គួរ​តែ​ទុក​តែ​កម្មវិធី​កំចាត់​មេរោគ បាន​ហើយ ចំណែក​កម្មវិធី​ផ្សេង​ៗ ពេល​ប្រើ​វា​ចាំ​បើក​វា​ប្រើ ប្រើ​ហើយ​បិទ​ទៅ​វិញ​ទៅ ។
  3. កុំ​បើក​កម្មវិធី​ប្រើ​ច្រើន​ក្នុង​ពេល​តែ​មួយ ។ ព្រោះ​បើ​បើក​កម្ម​​វិធី​ច្រើន​វា​នឹង​តម្រូវ​ការ​ ទំហំ​អង្គចង​ចាំ​ច្រើន និង​ធ្វើ​ការ​ជាមួយ ស៊ីភីយូ​ច្រើន​ទៀត​ផង ដែល​វា​បង្ករ​ឲ្យ​កុំព្យូទ័រ​កាន់​តែ​យឹត ។
  4. លុប​ចោល​ Internet Temporary file ។ Internet Temporary file ជា​ file ដែល​តែង​តែ​កើត​ឡើង​នៅ​ពេល​យើង​ប្រើអ៊ី​ធឺណេត ដែល​វា​ស៊ី​ទំហំ​ ថាស​រឹង និង​អង្គ​ចង​ចាំ​របស់​យើង​ ។ នៅ​លើ Internet Explorer សូម​ចូល Tools » Internet Options មើល​​ក្នុង​ General ត្រង់​ផ្នែក​ខាង​ក្រោម Temporary Internet Files សូម​ចុច​លើ Delete Cookies » OK ។ បន្ទាប់​មក ចុច​ប៊ូតុង Settings រួច​កំណត់​ត្រង់ Amount of disk space to use: នៅ​ចន្លោះ ពី​១២៨​មេក ទៅ ២៥៦​មេក រួច​ហើយ​ចុច OK ។
  5. និង​សូម​សាក​ល្បង ចំណុច​មួយ​ចំនួន​ទៀត ដូច​ខាង​ក្រោម​ ៖
  1. Scan ថាស​រឹង
  2. Defragment ថាស​រឹង
  3. ដាក់ Resolution ឲ្យ​ទាប និង ពណ៌ (color depth) ​របស់​អេក្រង់​កុំព្យូទ័រឲ្យ​ទាប
  4. ដក​រូប​ភាព​ដែល​លោក​អ្នក​ដាក់ លើ​អេក្រង់​ចេញ ។

នៅ​មាន​វិធី​ជា​ច្រើន​ទៀត សម្រាប់​ដោះ​ស្រាយ ។ ប្រសិន​បើ​លោក​អ្នក​ដឹង​​ពី​វិធី​ផ្សេង​ៗ​ទៀត​ លោក​អ្នក​អាច​ដាក់​ជា​វិចារណ៍ (Comment) នៅ​លើ​ទំព័រ​នេះ សម្រាប់ចែក​រំលែក​គ្នា ។

សូម​អរគុណ! សង្ឃឹម​ថា​វា​អាច​ជួយ​លោក​អ្នក​បាន ។

វិន​ដូស៍ - Windows

វីនដូស៍​វីស្ដា ចេញ​លក់​ហើយ


នៅ​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ​២០០៧ នេះ វីនដូស៍​វីស្តា បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ហើយ ។ ខាង​ក្រោម​នេះ​គឺ​ជា​បទ​សម្ភាសន៍ ជាមួយ​នឹង​លោក បៀល​ ហ្គេតស៍ ដែល​ជា​អគ្គនាយក​នៃ​ក្រុម​ហ៊ុន មៃ​ក្រូសូហ្វថ៍ ។

វិន​ដូស៍ - Windows

រូប​រាង​របស់​ វិនដូស៍ វីស្តា


នេះ​ជា​រូប​រាង​របស់​ វិនដូស៍ វីស្តា តាម​រយះ​ខ្សែ​វីដេអូ ។

វិនដូស៍ វីស្ដា

សូម​ចុចទី​​នេះ​ដើម្បី​មើល