ពុម្ពអក្សរ

ពុម្ពអក្សរ​ ៖ ខ្មែរ​ខាវអ៊‍ីដាង (Khmer Khao I Dang)


ពុម្ពអក្សរ ខ្មែរ​ខាវអ៊‍ីដាង​នេះ ខ្ញុំ​យក​គំរូ​តាម​សៀវភៅ​ថ្នាក់​ទី ១ សម្រាប់​បង្រៀន​កុមារ​នៅ​ជំរំ​ខាវអ៊‍ីដាង ដែល​ខ្ញុំ​បាន​​ពី​​ប្លក​ ហនុមាន ។ ពុម្ពអក្សរ​នេះ ជា​ប្រភេទ​អក្សរ​សរសេរ​ដោយ​​ដៃ ប៉ុន្តែ​មាន​រចនាបថ​ស្រដៀង​នឹង​អក្សរ​ពុម្ព​ដែរ ។ ដោយសារ​វា​ជា​ប្រភេទ​អក្សរដៃ ខ្ញុំ​នៅ​រក្សា​លក្ខណៈ​ដើម​របស់​វា​ដោយ​អន្លើ ដូច​ជា​ពពួក​អក្សរ ក គ ភ…  ដែល​គួរ​មាន​​ទំហំ​ប៉ុន​គ្នា និង សក់​ដូច​គ្នា តែ​ខ្ញុំ​ពុំ​បាន​ធ្វើ​ដូច្នោះ​ទេ គឺ​នៅ​​រក្សា​រចនាបថ​ដើម​ខ្លះៗ ។

អក្សរ​នេះ​ពុំ​មាន​លក្ខណៈ​​រលោង​ស្អាត​ប៉ុន្មាន​ទេ ព្រោះ​ខ្ញុំ​ធ្វើ​ទាំង​ប្រញាប់ និង​គូរ​ដោយ​ប្រើ​កម្មវិធី Photoshop រួច​ទើប​យក​មក​បញ្ចូល​ក្នុង​កម្មវិធី​ធ្វើ​ពុម្ពអក្សរ ដែល​ធ្វើ​​ឲ្យ​បាត់បង់​គុណភាព​ដើម​ខ្លះ ។

Khmer-Khao-I-Dang.ttf

អត្ថបទ​ទាក់ទង៖

ពុម្ពអក្សរ

ពុម្ពអក្សរ​អង្គុលីលេខ​ខ្មែរ ចេញ​គ្រា​ទី​២


ក្នុង​កំណែ​ទី​ពីរ​នេះ ខ្ញុំ​បាន​ដាក់​បន្ថែម​ពុម្ពអក្សរ​អង់គ្លេស បារាំង និង​សញ្ញា​មួយ​ចំនួន ។ សូម​ទាញយក​កំណែ​ទី​២ ពី​តំណ​ខាង​ក្រោម ។

ទាញយក

អត្ថបទ​ទាក់ទង៖

បច្ចេក​ទេស, ពុម្ពអក្សរ, យូនីកូដ​ខ្មែរ, វេប​សាយ, សារព័ត៌មាន, ឯកសារ

ពុម្អអក្សរ​ខ្មែរ​​បាន​ដាក់​បញ្ចូល​ទៅ Google Font API


លោក ដាញ់ ហុង បាន​ដាក់​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​ឈ្មោះ Hanuman (ហនុមាន) ចូល​ទៅ Google Font API ដែល​អាច​ប្រើ​ក្នុង​ការសរសេរ​វែបសាយ ដោយ​ពុំ​ចាំ​បាច់​មាន​ពុម្ពអក្សរ​នេះ​ក្នុង​ម៉ាស៊ីន ​និង​​​អាច​បង្ហាញ​ពុម្ពអក្សរ​នេះ​​បាន ។

សូម​ចូល​ទៅ​តំណ​នេះ http://code.google.com/webfonts?subset=khmer

របៀប​ប្រើ គ្រាន់តែ​ដាក់​កូដ​នេះ​ចូល​នៅ​ចន្លោះ tag <head>

<link href='http://fonts.googleapis.com/css?family=<strong>Hanuman&subset=khmer</strong>' rel='stylesheet' type='text/css'>

នៅ​ក្នុង css ដាក់

h1 { font-family: 'Hanuman', arial, serif; }

សូម​មើល​ឧទារហរណ៍​ទាំងមូល​ខាងក្រោម

<html>
 <head>
 <link href='http://fonts.googleapis.com/css?family=Hanuman&subset=khmer' rel='stylesheet' type='text/css'>
 <style>
 body {
 font-family: 'Hanuman', arial, serif;
 font-size: 48px;
 }
 </style>
 </head>
 <body>
 <p>ខ្ញុំ​គ្មាន​ពុម្ព​អក្សរ​នេះ ប៉ុន្តែ​ខ្ញុំ​អាច​អាន​ពុម្ព​អក្សរ​នេះ​បាន</p>
 </body>
</html>
ពុម្ពអក្សរ

Updated: ដោនឡូត​ឈុត​អក្សរ​យូនីកូដ “អង្គុលីលេខ​ខ្មែរ”


UPDATED (៨ ​ឧសភា ២០១០, ១៨,០០): សូម​ដោនឡូត​ឈុត​អក្សរ​នេះ​ម្ដង​ទៀត ដែល​ខ្ញុំ​ទើប​នឹង​កែ​​ជើង ប យារ​ស្រៈ អា និង​កែ​ស្រៈ អា ឱ្យ​វែង​ជាង​មុន​រាល់​តួ​អក្សរ​ដែល​យារ​ស្រៈ អា ។ សូម​មេត្តា​អភ័យទោស​ចំពោះ​កំហុស​នេះ ។

ឈុត​អក្សរ អង្គុលីលេខ​ខ្មែរ (Khmer Angkulileka) ជា​ម៉ូដ​អក្សរ​យក​លំនាំ​តាម​អក្សរ​អង្គុលីលេខ​ ។ ម៉ូដ​អក្សរ​នេះ​រៀបចំ​ដោយ​​លោក កេង វ៉ាន់សាក់ ប៉ុន្តែ​​ខ្ញុំ​យក​មក​ធ្វើ​ជា​យូនីកូដ​សម្រាប់​ប្រើ​លើ​កុំព្យូទ័រ​នេះ​មាន​ការកែ​តម្រូវ​ខ្លះ​ឱ្យ​ស្រប​ទៅ​នឹង​លក្ខណៈ​នៃ​អក្សរ​ខ្មែរ ដូច​ជា កា មិន​ប្រើ​សក់​បី​គន្លាក់​ឬ ក ដាច់​ចេញ​ពី​ស្រៈ អា, បន្ថយ​គម្លាត​ពី​ចន្លោះ​អក្សរ​មួយ​ទៅ​អក្សរ​មួយ​ឱ្យ​មាន​សោភណភាព និង​​កែ​ទ្រង់ទ្រាយ​តួ​អក្សរ​ខ្លះ​ដែរ ។

ឈុត​អក្សរ​នេះ ខ្ញុំ​យក​អក្សរ​របស់​បង ដាញ់ ហុង ជា​គំរូ ដូច្នេះ​​អាច​ប្រើ​បាន​ជាមួយ Windows, Mac OS X, និង​កម្មវិធី​ដែល​មិន​អាច​ប្រើ​ជាមួយ​ខ្មែរ​យូនីកូដ​ពេញលេញ ដូច​ជា Adobe Photoshop, Adobe Illustrator, Adobe Indesign, Adobe Flash Profesional ។ល។

អត្ថបទ​ទាក់ទង៖

ពុម្ពអក្សរ, យូនីកូដ​ខ្មែរ

ពុម្ពអក្សរ​យូនីកូដ ខ្មែរ​អង្គុលីលេខ…


នេះ​ជា​ឧទាហរណ៍​ពុម្ពអក្សរ ខ្មែរ​អង្គុលីលេខ ដែល​នឹង​ដាក់​ឱ្យ​ប្រើ​ឆាប់ៗ​នេះ…

អាច​ដោនឡូត​នៅ ដោនឡូត​ឈុត​អក្សរ​យូនីកូដ “ អង្គុលីលេខ​ខ្មែរ”