សូមជួយផ្ដល់យោបល់ទៅមើល ថាតើ Web Content Management System ប្រែថាម៉េច?
ចំណាត់ក្រុម៖ ពាក្យបច្ចេកវិទ្យា
បញ្ជីពាក្យដែលបានបកប្រែក្នុង Joomla
ការបកប្រែ Joomla បានសម្រេច និងដាក់ឲ្យប្រើប្រាស់រួចមកហើយ នៅលើវិបសាយរបស់ Joomla ដែលបកប្រែដោយ ក្រុម Jugcam ។ ឥឡូវខ្ញុំបានស្រង់យកពាក្យ និងប្រយោគដែលក្រុមនោះបានខិតខំបកប្រែរួចហើយ មកជាឯកសារ ឬជាជំនួយដល់ការបកប្រែផ្សេងៗទៀត ។ ចាត់ទុកថាជាបទានុក្រមកុំព្យូទ័រតូចមួយទៅចុះ ។ ការដកស្រង់មក មិនបានកែសម្រួលទេ ដូចជានៅជាប់សញ្ញាផ្សេងៗ ដែលប្រើដោយ Joomla ។
ពាក្យអ៊ីនធឺណិតសរសេរខុសក្បួនវេយ្យាករណ៍
ពាក្យ អ៊ីនធឺណិត ដែលគ្រប់គ្នាសរសេរនេះ មិនត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ និងមិនទាន់ត្រឹមត្រូវតាមសំឡេងនិយាយទេ ។ អក្សរ អ៊ ទោះជាដាក់ស្រៈអ្វីនៅខាងលើ ក៏នៅមិនប្ដូរទ្រង់ទ្រាយដែរ គឺរក្សាសញ្ញាត្រីសព្ទឲ្យនៅដដែល ដោយមិនប្ដូរទៅជាបុកជើងដូចអក្សរ ស៊ ផ្សំនឹងស្រៈ អ៊ី ទៅជា ស៊ី ទេ ។ មួយទៀត ពាក្យ ធឺ អានទៅចេញ ធឺ គឺដូចពាក្យ គឺ គួរសរសេរ ធ និងស្រៈ ើ ទើបអានទៅចេញសំឡេង ធើ ដូចពាក្យ ធ្វើ ។ ដូច្នេះ ពាក្យ អ៊ីនធឺណិត ត្រូវសរសេរ អ៊ីនធើណិត វិញ ទើបត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ខ្មែរ និងប្រហាក់ប្រហែលនឹងសំឡេងនិយាយសព្វថ្ងៃ ។
របៀបសរសេរឲ្យចេញ អ៊ិន ត្រូវសរសេរ អក្សរ អ៊ + (Alt ខាងស្ដាំ+`) + ិ រួចផ្សំនឹងអក្សរ ន ។ អក្សរបន្តក់បន្តិចនោះ គឺជាសញ្ញានៅលើឃីបត នៅខាងលើគេជួរទីពីរផ្នែកខាងឆ្វេង ។
គួរប្រយ័ត្នចំពោះការសរសេរពាក្យ អ៊ីចឹង, អ៊ីចុះ, អ៊ីចុង… ផងដែរ ដែលខ្ញុំឃើញភាគច្រើនសរសេរ អ៊ី នេះវិញ ។