កុំព្យូទ័រ, បច្ចេក​ទេស

បើក Registry វិញ នៅ​ពេល​មេរោគ​បិទ


មិត្រ​​ៗ​ខ្ញុំ​ធ្លាប់​សួរ​ពី​បញ្ហា​​នេះ​ច្រើន​មក​ហើយ គឺ​ក្រោយ​ពេល​ដែល​​​គេ​កម្ចាត់​មេរោគ​​ដែល​ចូល​រុករាន​កុំព្យូទ័រ​របស់​គេ​រួច គេ​មិន​អាច​ប្រើ​កម្មវិធី Registry editor ។

កម្មវិធី​ Registry editor ជា​កម្មវិធី​ដែល​មាន​ស្រាប់​នៅ​ក្នុង​វិនដូស៍ អាច​ឱ្យ​យើង​កែ​ព័ត៌មាន​ផ្សេង​លើ​វិនដូស៍ និង​​រាល់​កម្មវិធី​ដែល​កំពុង​ប្រើ​លើ​វិនដូស៍។ ផល​ប្រយោជន៍​របស់​វា​គឺ​យើង​អាច​ប្រើ​សម្រាប់ បើក ឬ​បិទ​ កែ​ព័ត៌មាន​ផ្សេងៗ លើ​ផ្នែក​ណា​មួយ​​របស់​វិនដូស៍ ឬ​កម្មវិធី​ដែល​ដំឡើង​ក្នុង​វិនដូស៍​របស់​យើង ដូចជា​បើក Folder Options លើ​ Windows Explorer ដែល​បាន​បិទ​មិន​ឱ្យ​ប្រើ​​ដោយ​មេរោគ​ជា​ដើម ឬ​ប្រើ​តាម​ប្រយោជន៍​ផ្សេងៗ​ទៀត​ទៅ​តាម​តម្រូវការ ព្រោះ​វា​ជា Database ផ្ទុក​នូវ​ព័ត៌មាន​ទាំង​អស់។

ដើម្បី​បើក​​​វា​ឱ្យ​ប្រើ​បាន​វិញ សូម​ចូល Start > Run រួច​ចម្លង​កូដ​ខាងក្រោម​ចូល និង ចុច OK វា​នឹង​បើក​​ Registry ឱ្យ​ប្រើ​បាន​វិញ​ហើយ។

កូដ
REG add HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableRegistryTools /t REG_DWORD /d 0 /f

បញ្ជាក់ ៖ លោកអ្នក​ត្រូវ​កម្ចាត់​មេរោគ​ឱ្យ​អស់​ពី​កុំព្យូទ័រ​ជាមុន​សិន បើ​មិន​ដូច្នោះ​ទេ មេរោគ​នឹង​នៅ​តែ​បិទ​កម្មវិធី​នេះ​ដដែល។

កុំព្យូទ័រ, បច្ចេក​ទេស

រក និង ដំឡើង Driver សម្រាប់​គ្រឿង​ដែល​មិន​ស្គាល់​ជាមួយ​កុំព្យូទ័រ​របស់​យើង


បន្ទាប់​ពី​ដំឡើង វិនដូស៍ ថ្មី​លើ​កុំព្យូទ័រ​របស់​យើង driver ខ្លះ​ប្រហែល​ជា​បាត់ ឬ មិន​ដំឡើង​ឱ្យ​ស្រាប់​ជាមួយ វិនដូស៍ ដូចជា sound, vga, network ជាដើម។ បើ​ driver ទាំង​នោះ​មិន​ទាន់​បាន​ដំឡើង​ឱ្យ​គ្រឿង​ភ្ជាប់​នឹង​កុំព្យូទ័រ​យើង​ទេ យើង​ក៏​មិន​អាច​ប្រើ​គ្រឿង​​ទាំង​នោះ​បាន​ដែរ ដូចជាបើ​អត់ sound driver យើង​មិន​អាច​ចាក់​ចម្រៀង វីដេអូ ឬ ប្រើ​សំឡេង​ផ្សេង​លើ​កុំព្យូទ័រ​យើង​បាន​ឡើយ។ វិធី​ដោះស្រាយ យើង​ត្រូវ​ដំឡើង driver របស់​វា ដើម្បី​ឱ្យ​វា​ស្គាល់​គ្នា​ជាមួយ​កុំព្យូទ័រ​របស់​យើង។

ដំឡើង driver ​មិន​ពិបាក​ទេ។ បើ​យើង​ទើប​នឹង​ទិញ​កុំព្យូទ័រ​ថ្មី យើង​នឹង​បាន​ស៊ីឌី​មួយ​ចំនួន​ភ្ជាប់​មក​ជាមួយ​ យើង​អាច​ប្រើ​សម្រាប់​ដំឡើង​ឱ្យ​គ្រឿង​ទាំង​នោះ​ស្គាល់​ជាមួយ​កុំព្យូទ័រ​របស់​យើង​បាន។ ប៉ុន្តែ​បើ​កុំព្យូទ័រ​យើង​ជា​កុំព្យូទ័រ​ចាស់ៗ មិន​មាន​ស៊ីឌី​ដែល​ភ្ជាប់​មក​ជាមួយ​នៅ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?

វា​ក៏​មិន​ពិបាក​ណាស់ណា​ទេ។ ខ្ញុំ​នឹង​ប្រាប់​វិធី​រក driver សម្រាប់​គ្រឿង​ដែល​នៅ​ជាប់​នឹង​បត។ ធម្មតា​ បត​មួយៗ​សុទ្ធ​តែ​មាន​លេខកូដ​សម្គាល់​របស់​វា។ ដូច្នេះ យើង​អាច​ប្រើ​លេខកូដ​ទាំង​នោះ​ដើម្បី​រក​ driver របស់​វា​បាន។ ជា​ឧទាហរណ៍ ខ្ញុំ​យក​បត​កុំព្យូទ័រ​របស់​ខ្ញុំ​មក​បង្ហាញ​ជូន។

មើល​នៅ​លើ​បត យើង​នឹង​ឃើញ​លេខកូដ ភាគ​ច្រើន​នៅ​ក្បែរ ជើង​ដោត​រេម ។ លេខកូដ​​បត​របស់​ខ្ញុំ​គឺ 8S661FXM-RZ ។ បន្ទាប់​ពី​បាន​លេខកូដ​នេះ​ហើយ យើង​អាចប្រើ Google ឬ វិប​ស្វែងរក​ផ្សេង​ទៀត​ដើម្បី​រក driver ។ ខ្ញុំ​ប្រើ ហ្គូកហ្គល ព្រោះ​លឿន និង ងាយ​រក។ បើក ហ្គូកហ្គល និង​វាយ 8S661FXM-RZ ក្នុង​ប្រអប់​រក ពេល​នោះ​វា​នឹង​បង្ហាញ​​លទ្ធផល​មួយ​ចំនួន​ទាក់ទង​នឹង​បត​នេះ។ អាន​លទ្ធផល​ដែល​រក​ឃើញ​បន្តិចបន្តួច រួច​រើស​យក​លទ្ធផល​ណា​ដែល​ត្រូវ​នឹង​អ្វី​ដែល​យើង​ចង់​បាន។ នេះ​គឺ​លទ្ធផល បត 8S661FXM-RZ។ ខ្ញុំ​ចូល​ទៅ​តាម​លទ្ធផល​ដែល​នៅ​ខាង​លើ​គេ ដែល​ជា​វិបសាយ​របស់ ជីកាបៃ ព្រោះ​បត​របស់​ខ្ញុំ​ជា​ផលិតផល​របស់​​ក្រុមហ៊ុន ជីកាបៃ ។ ពេល​ចូល​ទៅ​វិបសាយ​នោះ យើង​នឹង​ឃើញ​មាន​ពត៌មាន​អំពី​បត និង អ្វី​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​បត ក្នុង​នោះ​មាន​ទាំង driver ផង។ ដូច្នេះ​គ្រាន់​តែ​ចូល​ទៅ​ទំព័រ driver យើង​នឹង​ឃើញ driver ផ្សេងៗ​ដែល​មាន និង អាច​ដោនឡូត​បាន។ យើង​អាច​ដោនឡូត​យក​មក​ប្រើ ឬ ថត​ដាក់​ស៊ីឌី​ទុក​ប្រើ​ពេល​ក្រោយ​ក៏​បាន។

មួយ​វិញ​ទៀត បើ​យើង​ដឹង​វិបសាយ​របស់​ក្រុមហ៊ុន​ផលិត​បត​របស់​យើង យើង​គ្រាន់​តែ​ទៅកាន់​វិបសាយ​នោះ និង រក​ប្រភេទ​បត​របស់​យើង​តាម​លេខកូដ​ដូច​ខាង​លើ​ក៏​បាន។

នេះ​ជា​ការងាយស្រួល​ណាស់ មិន​ពិបាក​ទេ។ ចំពោះ​គ្រឿង​ផ្សេងៗ​ទៀត ដូច​ជា sound card ដាច់ vga ដាច់ ឬ គ្រឿង​អ្វី​ផ្សេង​ទៀត​ក៏​ដោយ គឺ​យើង​អាច​ប្រើ​វិធី​នេះ​ដើម្បី​រក ដ្រាយវើ របស់​វា។

សង្ឃឹម​ថា​អត្ថបទ​មួយ​នេះ​នឹង​ជួយ​លោកអ្នក​ដោះស្រាយ​បញ្ហា​បាត់ driver ពី​កុំព្យូទ័រ​របស់​លោក​អ្នក​។

កម្មវិធី, កុំព្យូទ័រ, បច្ចេក​ទេស

ខ្មែរយូនីកូដ​អាច​ប្រើ​បាន​១០០%​ជាមួយ Photoshop CS4 Beta


ពេល​នេះ​ខ្មែរយូនីកូដ​អាច​ប្រើបាន​ជាមួយ​ ហ្វូតូសហ្វ​ ស៊ីអេស​បួន​ បេតា ​គ្រាន់​តែ​យើង​ត្រូវ​ប្ដូរ​ទម្លាប់​បន្តិច​នៅ​ពេល​ដែល​យើង​វាយ​អក្សរ។ របៀប​វាយ៖

  • ពាក្យ​ឬ​ព្យាង្គ​​ដែល​ប្រកប​ជាមួយ​ស្រៈ​ណា​ដែល​​មាន​ស្រៈ េ នៅ​ជាមួយ ត្រូវ​វាយ​ស្រៈ េ មុន រួច​សឹម​វាយ​តាម​ធម្មតា
  • បើ​មាន​ជើង រ ត្រូវ​វាយ​ជើង រ មុន។

ឧទាហរណ៍ ពាក្យ “ស្រីៗ​ស្រុក​ខ្មែរ” ត្រូវ​វាយ “្រ+ស+ី+ៗ+​្រ+ស+ុ+ក+​ែ+ខ+្ម+រ”។

បង​ហុង​គាត់​ថា​នៅ​មាន​បញ្ហា​បន្តិចបន្តួច​ជាមួយ​ជើង និង​ស្រៈ​នៅ​ខាង​លើ តែ​គាត់​ថា​ជា​បញ្ហា​ងាយ​ដោះស្រាយ​ទេ។ អស្ចារ្យ​មែន​បង​ហុង​ខ្ញុំ 😀 ។

ps-khmebokorfont.jpg
ps-khmemuolfont.jpg
កម្មវិធី, កុំព្យូទ័រ, បច្ចេក​ទេស

ដំណឹង​ល្អៈ ខ្មែរ​យូនីកូដ និង Adobe Photoshop CS4 Beta


ខ្ញុំ​បាន​ទទួល​ដំណឹង​ល្អ​មួយ​ពី​លោក ហុង ដែល​ជា​អ្នក​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​នេះ​។ គាត់​ប្រាប់​ថា​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​អាច​ប្រើ​បាន​​ជាមួយ Adobe Photoshop CS4 Beta បន្ទាប់​ពី​គាត់​បាន​កែ​ខ្លះ​ទៅ​លើ​ពុម្ពអក្សរ​​ ប៉ុន្តែ​វា​នៅ​មាន​បញ្ហា​ខ្លះៗ​នៅ​ពេល​ដែល​គាត់​វាយ​អក្សរ​ច្រើន។ គាត់​ថា​គាត់​នឹង​រង់ចាំ Adobe Photoshop CS4 ដាក់​ឱ្យ​ប្រើប្រាស់​មែនទែន ក្រែង​គាត់​អាច​ជួយ​កែ​អ្វី​បាន​ថែម​ទៀត។

ខ្ញុំ​យល់​ថា គាត់​ធ្វើ​បាន​ល្អ​ណាស់។ តាម​​រូប​ដែល​គាត់​បាន​ផ្ញើ​មក​ឱ្យ​ខ្ញុំ ប្រហែលយើង​អាច​មាន​សង្ឃឹម​ច្រើន។

សូម​អរគុណ​ដល់​លោក ហុង ដែល​បាន​យក​ចិត្ត​ទុក​ដាក់ និង​ខិតខំ​ស្វះស្វែង​សម្រាប់​រឿង​នេះ។

photoshopcs4khmer.png
photoshopcs4khmer2.png
បច្ចេក​ទេស, វេប​សាយ

បកប្រែ WordPress មក​ជា​ភាសា​ខ្មែរ



ចម្ងល់ និង ភាព​ភ្ញាក់​ផ្អើល ​បាន​កើត​មាន​ចំពោះ ក្រុម​អ្នក​ប្រើ​ប្លក់​ជា​ច្រើន​នាក់ បន្ទាប់​ពី​ WordPress ត្រូវ​បាន​បក​ប្រែ​មក​ជា​ភាសា​ខ្មែរ​មួយ​ចំនួន​ ។ ជា​មោទនភាព​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ប្លក់​ទាំង​ឡាយ ដែល​​បាន​ឃើញ​ភាសា​របស់​ខ្លួន​មាន​មុខ​​មាត់​នៅ​លើ​សេវា​ប្លក់​មួយ ដែល​កំពុង​តែ​ល្បីល្បាញ តែ​ទន្ទឹម​នឹង​នេះ ក៏​​កើត​​មាន​ការ​មិន​ពេញ​ចិត្ត​ជា​ច្រើន​ទៅ​លើ​ការ​បកប្រែ ដែល​មាន​ខុស​អក្ខរាវិរុទ្ធ ខុស​អត្ថន័យ ។ល។ តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ នេះ​​ជា​ការ​ចាប់​ផ្ដើម ទោះ​​ជា​មាន​ការ​ខុសឆ្គង​ខ្លះ​ក៏ដោយ ក៏​យើង អាច​មាន​លទ្ធភាព​ចូល​ទៅ កែ​បាន​ដែរ ។

ពេល​​ថ្មី ៗ នេះ មាន​មិត្រ​រួម​ប្លក់​មួយ​ចំនួន បាន​សួរ​ខ្ញុំ​ទាក់ទង​នឹង​ការ​បកប្រែ​នេះ ប៉ុន្តែ ខ្ញុំ​ក៏​មិន​បាន​ដឹង​ច្បាស់​ប៉ុន្មាន​ដែរ​ទេ ព្រោះ​កាល​ដែល​ខ្ញុំ​ចូល​ទៅ​សាកល្បង​បកប្រែ​នោះ គឺ​គ្រាន់​តែ​ចូល​ចង់​ដឹង​តែ​ប៉ុណ្ណោះ មិន​បាន​ស្វែងរក ឬ ស្រាវជ្រាវ​អ្វី​បន្ថែម ដែល​ទាក់​ទង​ឡើយ តែ​ខ្ញុំ​ជឿ​ថា អ្វី​ដែល​ខ្ញុំ​បាន​រក​ឃើញ​នោះ ពិត​ជា​អាច​ប្រើការ​បាន​មិន​ខាន ដែល​អាច​ឲ្យ​យើង​ទាំង​អស់​គ្នា រួម​គ្នា ជួយ​បកប្រែ និង កែ​តម្រូវ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ ។

    នៅ​ប្លក់​របស់ ណារដ្ឋ ទីនេះ ក៏​បាន​លើក​ឡើង​អំពី​ការបក​ប្រែ​មួយ ពី​ពាក្យ « (more…) » ទៅ​ជា « (ជាដើម) » ហើយ​ខ្ញុំ​ក៏​សូម​បង្ហាញ​រូបភាព​ខាង​ក្រោម ដើម្បី​កុំ​ឲ្យ​កើត​មាន​ចម្ងល់​សម្រាប់​ការ​បក​ប្រែ​នេះ ថា​តើ​អ្នកណា ជា​អ្នក​បកប្រែ​បែប​នេះ ។ នេះ​ជា​ការ​យល់​ឃើញ​របស់ None ប៉ុន្តែ យើង​អាច​ចូល​ទៅ​កែប្រែ​វិញ​បាន មិន​ជា​ទាស់ខុស​អ្វី​ឡើយ ។ សុភ័ក្ត្រ ក៏​ធ្លាប់​លើកឡើង​ដោយ​មាន​ការ​ភ្ញាក់​ផ្អើល ត្រេកអរ រួម​ទាំង​មិន​ពេញ​ចិត្ត​ផង ពេល​ដែល​ឃើញ​ប្លក់​របស់​ខ្លួន ប្រែ​មក​ជា​ភាសា​​ខ្មែរ ដំបូង ប៉ុន្តែ​មាន​ការ​បកប្រែ​ខុស​អក្ខរាវិរុទ្ធ​មួយ​ចំនួន សូម​មើល​នៅ​ទី​នេះ ។ (Approved (Current)) បាន​ន័យ​ថា កំពុង​តែ​ប្រើ ។

ខែ « ​វិច្ឆិកា » ដែល​សរសេរ​ទៅ​ជា « វិច្ឆិការ » គឺមាន​ « រ » បែប​នេះ​ទៅ​វិញ ។

ចូលរួម​បកប្រែ និង កែ​អក្ខរាវិរុទ្ធ​នៅ http://translate.wordpress.com

បច្ចេក​ទេស, អក្សរសាស្ត្រ

មួយ​ជ្រុង​ទៀត​នៃ​​ខ្មែរ​យូនីកូដ និង អក្ខរាវិរុទ្ធ​ខ្មែរ​ក្នុង​កុំព្យូទ័រ


អត្ថបទ​ខាង​ក្រោម ជា​អត្ថបទ​ដែល​វាយ​ដោយ​មិន​ប្រើ​ Space ឬ មិន​កាត់​ពាក្យ​សោះ ។ សូម​ពិនិត្យ​មើល តើ​ពេល​ចុះ​បន្ទាត់ មាន​ភាព​រញ៉េរញ៉ៃ​ឬ​ទេ ? និង សូម​ពិនិត្យ​មើល​បន្ទាត់​ក្រហម​កាត់​ខាង​ក្រោម ដែល​បញ្ជាក់​ថា​វា​ខុស​អក្ខរាវិរុទ្ធ ។

ខ្ញុំ​សាក​ល្បង​កាត់​ពាក្យ​លើ​អត្ថបទ​ដដែល លោក​អ្នក​អាច​ពិនិត្យ​ឃើញ​បន្ទាត់​បញ្ឈរ​ពណ៌​ប្រផេះ ដែល​បញ្ជាក់​ថា ខ្ញុំ​បាន​កាត់​ពាក្យ​ទៅ​តាម​នោះ លោក​អ្នក​អាច​មើល​ឃើញ​ភាព​ប្លែក​គ្នា​រវាង​អត្ថបទ​ខាង​លើ និង ខាង​ក្រោម​នេះ ដែល​វា​ល្អ​មើល​ជាង​អត្ថបទ​ខាង​លើ គឺ​មិន​ចុះ​បន្ទាត់​ផ្ដេសផ្ដាស ដោយ​ខ្លួន​វា ។​ បញ្ហា​​ដូច​អត្ថបទ​ខាង​លើ​នោះ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ក្បាល​ កាល​ដែល​ខ្ញុំ​ប្រើ​ពុម្ព​អក្សរ​លីមូន ។ សូម​បញ្ជាក់, ការ​កាត់​ពាក្យ​នេះ គឺ​វាយ​ដោយ​ប្រើ spacebar ។

បន្ទាប់​ពី​ធ្វើ​ការ​កាត់​ពាក្យ​រួច​មក យើង​អាច​ដឹង​ពាក្យ​ដែល​សរសេរ​ខុស និង អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កែ​អក្ខរាវិរុទ្ធ​ផង ។ ខ្ញុំ​ប្រើ​ Spelling checker v.1.0 របស់​ក្រុម​ខ្មែរអូអេស ជា​មួយ​នឹង Openoffice.org 2.1 ។

អត្ថបទ​ដដែល​ បន្ទាប់​ពី​កែ​អក្ខរាវិរុទ្ធ​រួច ។

សម្រាប់​លោក​អ្នក​ដែល​យល់​ថា ការ​ដក​ឃ្លា​នៅ​ចន្លោះ​ពាក្យ​នេះ មិន​សំខាន់ សូម​លោក​អ្នក​ស្រមៃ​នឹក​ទៅ​មើល តើ​យ៉ាង​ណា​ដែរ ? យល់​ថា​​សំខាន់ ឬ ក៏​នៅ​តែ​យល់​ថា​មិន​សំខាន់ ? នេះ​គ្រាន់​តែ​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​កែ​អក្ខរាវិរុទ្ធ​ប៉ុណ្ណោះ​ទេ នៅ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​​ផ្សេង​ទៀត ។

ដោយ ទឹម បឿន

អត្ថបទ​ទាក់ទង៖
សំណូមពរ​តូច​មួយ ទាក់​ទង​នឹង​អក្សរ​យូនីកូដ​របស់​ខ្មែរ

បច្ចេក​ទេស

សំណូមពរ​តូច​មួយ ទាក់​ទង​នឹង​អក្សរ​យូនីកូដ​របស់​ខ្មែរ


រយះ​ពេល​កន្លង​មក​ រហូត​មក​ដល់​ពេល​នេះ យូនីកូដ​ខ្មែរ ត្រូវ​បាន​ស្គាល់ និង ប្រើ​ប្រាស់​​យ៉ាង​ច្រើន ដោយ​មួយ​ចំនួន​ធំ បោះបង់​ពពួក​ពុម្ព​អក្សរ​បុរាណ ហើយ​ងាក​មក​រក​យូនីកូដ​វិញ ។ ការ​កើន​ឡើង​នៃ​ការ​ប្រើ​ប្រាស់​ពុម្ព​អក្សរ​យូនីកូដ​នេះ ជា​មោទនភាព​មួយ​​សម្រាប់​ភាសា​ខ្មែរ ។ ទោះ​ចង់​មិន​ចង់ ទៅ​ថ្ងៃ​អនាគត គេ​នឹង​ត្រូវ​ងាក​មក​ប្រើ​យូនីកូដ​គ្រប់​ ៗ គ្នា​មិន​ខាន ដោយ​សារ​តែ​ពុម្ព​អក្សរ​យូនីកូដ ជា​ពុម្ព​អក្សរ​ស្ដង់ដារ​សម្រាប់​ភាសា​នីមួយ ៗ ។ ទោះ​បី​ជា​យូនីកូដ ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក៏​ពិត​មែន ប៉ុន្តែ​ឃើញ​ថា​អ្នក​ប្រើ​ប្រើ​ប្រាស់​មួយ​ចំនួន​ធំ បាន​ប្រើ​ប្រាស់​មិន​ត្រូវ​ក្បួន​ច្បាប់​នៃ​យូនីកូដ ដែល​បាន​កំណត់​មក ក៏​ដូច​ជា​តម្រូវ​ទៅ​តាម​ក្បួន​នៃ​ភាសា​ខ្មែរ​យើង ។ ទី​នេះ ខ្ញុំ​សូម​ធ្វើ​សំណូម​ពរ ក៏​ដូច​ជា​ជម្រាប​ដល់​អ្នក​ប្រើ​ប្រាស់ ដែល​មិន​បាន​ចាប់​អារម្មណ៍ ឬ មិន​បាន​ដឹង​ពី​របៀប​វាយ​អក្សរ​ខ្មែរ​យូន​នីកូដ ដែល​​យល់​ថា​វា​មិន​សំខាន់ រហូត​មាន​អ្នក​ខ្លះ អន់​ចិត្ត​សម្រាប់​ការ​បង្កើត​ក្បួន​ច្បាប់​បែប​នេះ ប៉ុន្តែ ការ​ពិត វា​ជា​ក្បួន​មួយ ដែល​មាន​អត្ថប្រយោជន៍​ក្រៃ​លែង ។ កំហុស​ឆ្គង​មួយ ដែលអ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន តែង​តែ​ធ្វើ​វា​ជា​ដរាប​នោះ គឺ ការ​ “កាត់​ពាក្យ និង ការ​ដកឃ្លា” ។ ការ​កាត់​ពាក្យ គឺ​ជា​ការ​ដក​ឃ្លា​នៅ​ចន្លោះ​ពាក្យ​នីមួយ ៗ ដោយ​មិន​ឃើញ​ចន្លោះ​ប្រហោង ដើម្បី​កាត់​ពាក្យ​ឲ្យ​ដាច់​ពី​គ្នា សម្រាប់​ការ​ដក​ឃ្លា​ ជា​ការ​ដក​ឃ្លា​បន្ទាប់​ពី​វាយ​ចប់​មួយ​ឃ្លា​នៃ​ប្រយោគ​មួយ ។ ឧទាហរណ៍ៈ ការ​កាត់​ពាក្យៈ “ខ្ញុំ​ទៅ​សាលារៀន” យើង​ត្រូវ​វាយ ខ្ញុំ+(Space)+ទៅ+(Space)+សាលារៀន ។ ការ​ដក​ឃ្លា​នៃ​ឃ្លាៈ “ម្សិល​មិញ ខ្ញុំ​ទៅ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ បន្ទាប់​ពី​ចេញ​ពី​ធ្វើ​ការ ខ្ញុំ​ក៏​ទៅ​ចូល​រួម​ពិធី​ជប់លៀងមិត្រ​ភក្តិ ។” ត្រូវ​សរសេរ “ម្សិល​មិញ+(Shift+Space)+ខ្ញុំ​ទៅ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ+(Shift+Space)+បន្ទាប់​ពី​ចេញ​ពី​ធ្វើ​ការ​+(Shift+Space)+​ខ្ញុំ​ក៏​ទៅ​ចូល​រួម​ពិធី​ជប់លៀង​មិត្រភក្តិ+(Ctrl+Alt+Space)។” ។ ការ​វាយ​តាម​របៀប​នេះ មន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឯកសារ​យើង​រៀប​រយ​ទេ វា​អាច​បង្ក​ការ​ងាយ​ស្រួល​ក្នុង​ការ​កែ​អក្ខារវិរុទ្ធ ងាយ​ស្រួល​ជ្រើស​ពាក្យ ដាក់​នៅ​អ៊ីនធឺណេត មិន​ធ្វើ​ឱ្យ​ហួស ឬ ខូច​ទ្រង់ទ្រាយ​នៃ​ប្លក់ ឬ វេបសៃត៍ ជា​ពិសេស គឺ​ងាយ​ស្វែង​រក​តាម​អ៊ីនធឺណេត និង នៅ​មាន​ប្រយោជន៍​ផ្សេង ៗ ជា​ច្រើន​ទៀត ។

ខ្ញុំ​សង្ឃឹម​ថា អ្នក​ប្រើ​ទាំង​អស់ ដែល​ទម្លាប់​មិន​ប្រើ​ក្បួន​វាយ​ខាង​លើ​នោះ គួរ​តែ​ប្ដូរ ហើយ​ព្យាយាម​ប្រើ​​វា ដើម្បី​ឲ្យ​ត្រូវ​ក្បួន​ខ្នាត នៃ​ភាសា​របស់​ជាតិ​យើង ។

សូម​អរគុណ សម្រាប់​ការ​​យក​ចិត្ត​ទុកដាក់​អាន​សំណូមពរ​របស់​ខ្ញុំ ។ សូម​ឲ្យ​ទទួល​បាន​ជោគជ័យ ។

ពី​ម្ចាស់​ប្លក់, ទឹម បឿន

អត្ថបទ​ផ្សេង​ទៀត៖
មួយ​ជ្រុង​ទៀត​នៃ​​ខ្មែរ​យូនីកូដ និង អក្ខរាវិរុទ្ធ​ខ្មែរ​ក្នុង​កុំព្យូទ័រ

បច្ចេក​ទេស

វិធី Install IE7 និង WMP11 ​លើ​ Windows XP ដែល​មិន Validate Genuine


សួស្ដី​ប្រិយមិត្ត​របស់ សម្រាប់​ខ្មែរ​ទាំង​អស់​ជាទីមេត្រី ។ ខ្ញុំ​សុំទោស​ដែល​ខាន​ដាក់​អត្ថបទ​អស់​ជាច្រើន​ថ្ងៃ​ដោយសារ​តែ​ជាប់​រវល់​ជាមួយ​ការងារ តែ​មិន​អី​ទេ ខ្ញុំ​ដាក់​អត្ថបទ​មួយ​នេះ ដើម្បី​តបស្នង​ដល់​ប្រិយមិត្ត​ដែល​បាន គាំទ្រ និង​ចូល​មក​អាន​អត្ថបទ​នៅ​ប្លក់​របស់​ខ្ញុំ ។

ម៉ាស៊ីន​កុំព្យូទ័រ​មួយ​ចំនួន ជួប​បញ្ហា​ដែល​មិន​អាចតម្លើង​ Internet Explorer 7 និង Windows Media Player 11 នៅលើ​ Windows XP ដោយ​សារ​តែ​វា​ត្រូវ​ការ​ឲ្យ​ Validate Genuine របស់ Windows មុន​នឹង​ចាប់​ផ្ដើម​តម្លើង បើ​លោក​អ្នក​ធ្វើ Validation មិន​បាន​សម្រេច​ទេ សូម​លោក​អ្នក​អាន​អត្ថបទ​នេះ រួច​អនុវត្តិ​តាម នឹង​បាន​សម្រេច​មិន​ខាន ។ បន្ត​អាន “វិធី Install IE7 និង WMP11 ​លើ​ Windows XP ដែល​មិន Validate Genuine”

បច្ចេក​ទេស

បិទ Control Panel


មាន​ប្រិយមិត្ត​ម្នាក់​បាន​សួរ​ខ្ញុំ​ពីរបៀប​បិទ Control Panel ដែល​ជា​កម្មវិធី​មួយ​សម្រាប់​ធ្វើ​ការ​ គ្រប់​គ្រង និង​កែប្រែ​លក្ខណៈ​ផ្សេងៗ​ របស់​វិនដូស៍ ។ នេះ​ជា​របៀប​បិទ​ Control Panel តាម​រយៈ Registry ។ ការ​បិទ​ Control Panel នេះ​មាន​ពីរ​ប្រភេទ គឺ​ទី​មួយ បិទ​តែ​នៅ​លើ User ដែល​យើង​កំពុង​ប្រើ​ និង​ទី​ពីរ បិទ​គ្រប់​ User ទាំង​អស់ ។

បិទ​លើ User ដែល​កំពុង​ប្រើៈ

  1. បើ​កម្មវិធី Registry (Start > Run >​ វាយ​ពាក្យ RegEdit ក្នុង​ប្រអប់ > ចុច OK)
  2. ចូល​ទៅ HKEY_CURRENT_USER\ Software\ Microsoft\ Windows\ CurrentVersion\ Policies\ explorer
  3. បង្កើត REG_DWORD ដាក់​ឈ្មោះ NoControlPanel
  4. ដាក់​តម្លៃ​ឲ្យ​វាស្មើ 1
  5. រួច​ Restart កុំព្យូទ័រ​មក​វិញ ជា​ការ​ស្រេច ។

បិទ​គ្រប់ User: សូម​ធ្វើ​តាម​ខាង​លើ តែ​ត្រង់​ចំណុច​ទី​ពីរ សូម​ចូល​ទៅ​កាន់ HKEY_LOCAL_MACHINE\ Software\ Microsoft\ Windows\ CurrentVersion\ Policies\ explorer

បច្ចេក​ទេស

ស្វែង​រក​បទ​ចម្រៀង​តាម​រយះ​ Google


លោក​អ្នក​ប្រាកដ​ជា​ស្គាល់​ Google ហើយ ។ Google ជា​វេបសាយ​មួយ​ដែល​ផ្ដល់​សេវា​ជា​ច្រើន ។ ក្នុង​ចំណោម​នោះ សេវា​ស្វែង​រក តាម​រយះ​អ៊ីធឺណែត​ជា​សេវា​ដែល​ពេញ​និយម​បំផុត ហើយ​ត្រូវ​បាន​ជាប់ចំណាត់​ថ្នាក់​កំពូល​ក្នុង​ការ​ស្វែង​រក ។ ចំណែក​លោក​អ្នក ធ្លាប់​ប្រើ​សេវា​របស់​ Google ណា​មួយ​ទេ? ធ្លាប់​ស្វែង​រក​អ្វី​មួយ​តាម​ Google ទេ?

សេវា​ស្វែង​រក​របស់​ Google ជា​សេវា​មួយ​ដែល​មានសម្មត្ថភាព​ខ្ពស់​ក្នុង​ការ​ស្វែង​រក ។ លោក​អ្នក​អាច​រក ឯក​សារ, កម្មវិធី, ភាពយន្ត, រូបភាព, ចម្រៀង ។ល។ ខ្ញុំ​ជឿ​ថា​ លោក​អ្នក​ប្រាកដ​ជា​ធ្លាប់​ស្វែង​រក​ចម្រៀង​តាម​រយះ​ Google ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​លោក​អ្នក ស្វែង​រក​តាម​វិធី​ណា​នោះ​ទេ ។ ខ្ញុំ​មាន​វិធី​មួយ​ដែល​អាច​ឲ្យ​លោក​អ្នក ស្វែង​រក​បទ​ចម្រៀង​យ៉ាង​ងាយ​ស្រួល និង​លឿន​បំផុត ។ សូម​អនុវត្តន៍​តាម​វិធី​ខាង​ក្រោម​នេះ ៖

ឧបមា​ថា ខ្ញុំ​ចង់​ស្វែង​រក​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា When You Say Nothing At All ។

១- ខ្ញុំ​ចាប់​ផ្ដើម​វាយ​បញ្ចូល​អសដ្ឋាន​របស់ Google http://www.google.com ចូល​ទៅ​ក្នុង របារ​អសដ្ឋាន (Address Bar) រួច​ចុច Enter

២- នៅ​ក្នុង​ប្រអប់​ Search របស់ Google ខ្ញុំ​វាយ​ឃ្លា​ថា intitle:”index.of” (mp3|wma) When.You.Say.Nothing.At.All -html -htm -php -asp -cf -jsp រួច​ចុច​ប៊ូតុង​ Search

៣- សូម​ចុច Ctrl + B ដើម្បី​បើក​ផ្ទាំង Bookmarks

  • Right Click លើ Folder លើ​ list ណា​មួយ​រួច​យក New Bookmarks
  • ផ្ទាំង​មួយ​នឹង​បង្ហាញ​ឡើង ។ នៅ​ត្រង់​ប្រអប់ Name សូម​ដាក់​ឈ្មោះ​ដែល​លោក​អ្នក​ចង់​បង្ហាញ ឧទាហរណ៍ Audio Directory ។ ត្រង់​ប្រអប់​ Location សូម​ចម្លង​ពី Address Bar នៃ​ Google ដែល​យើង​បាន​ធ្វើ​ការ​ស្វែង​រក​នៅ​ជំហាន​ទី​២ រួច​យក​វា​មក ដាក់​ក្នុង ប្រអប់​ Location ដោយ​ធ្វើ​ការ​កែ​ត្រង់​ចំណង​ជើង​បទ​ចម្រៀង (​When.You.Say.Nothing.At.All ) ទៅ​ជា %s វិញ ។ បន្ទាប់​មក​ទៀត ត្រង់ Keyword សូម​វាយ​ពាក្យ​ ដែល​នឹង​ប្រើ​ពាក្យ​នេះ ក្នុង​ការ​ស្វែង​រក​លើក​ក្រោយ ។ ខ្ញុំ​ដាក់​ពាក្យ “Audio” បន្ទាប់​មក​សូម​ចុច OK ។

៤- សូម​សាក​ល្បង​ស្វែង​រកបទ​ចម្រៀង​ដែល​​លោក​អ្នក​ពេញ​ចិត្ត ដោយ​វាយ​ audio ឈ្មោះ​បទ​ចម្រៀង ។ ឧទាហរណ៍ៈ audio when.you.say.nothing.at.all (សូម​ដាក់​សញ្ញា​ចុច​នៅ​ចន្លោះឃ្លា​ផង ។)

ស្រេច​បាត់! ពេល​នេះ​លោក​អ្នក​អាច​ស្វែង​​រក​បទ​ចម្រៀង​ដែល​លោក​អ្នក​ពេញ​ចិត្ត​ដោយ​គ្រាន់​តែ​វាយ Audio TitleOfTheSong លោក​អ្នក​នឹង​ទទួល​បាន​បទ​ចម្រៀង​ដែល​លោក​អ្នក​ចង់​បាន​នោះ​ភ្លាម ។

សូម​រីករាយ,

ដោយ បឿន

បច្ចេក​ទេស

មើល​រឿង Star Wars តាម​រយះ Command Prompt


លោក​អ្នក​អាច​មើល​រឿង Star Wars តាម​រយះ​ Command Prompt ដែល​មាន​ស្រាប់​ក្នុង​កុំព្យូទ័រ​របស់​លោក​អ្នក​បាន ប្រសិន​បើ​កុំ​ព្យូទ័រ​របស់​លោក​អ្នក​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណេត ដោយ​​បើក​ Command Prompt តាម​រយះ Start – Run រួច​វាយ cmd និង ចុច​ប៊ូតុង OK បន្ទាប់​មក​ វាយ​ឃ្លា​បញ្ជា telnet towel.blinkenlights.nl នៅ​លើ​ផ្ទាំង​ Command Prompt នោះ​រួច​​ចុច Enter ។