កុំព្យូទ័រ, បច្ចេក​ទេស

បង្កើត​វែបសាយ​ឌីណាមិក​ជាមួយ TYPO3 ដោយ​ប្រើ TemplaVoila


របៀប​បង្កើត​វែបសាយ​ឌីណាមិក​​ដោយ​ប្រើ TemplaVoila នៅ​លើ TYPO3 មាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ (CM) លេខ ៨៨ ។ ខ្ញុំ​ក៏​សូម​លើក​យក​របៀប​បង្កើត​មក​​ដាក់​​ជូន​នៅ​ទីនេះ​​ដែរ ។ សូម​ទាញយក​ឯកសារ​ព្រាង PDF

អត្ថបទ​ទាក់ទង៖

បច្ចេក​ទេស

របៀប​ដំឡើង​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​វែបសាយ TYPO3 (Introduction Package)


លោកអ្នក​ដែល​ទន្ទឹង​ចាំ​របៀប​ដំឡើង TYPO3 ខាង​ក្រោម ជា​របៀប​ដំឡើង​​ដែល​បាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​​វិទ្យាសាស្ត្រ​​កុំព្យូទ័រ (CM) ។ លោក​អ្នក​អាច​សាកល្បង​ដំឡើង​តាម​របៀប​ខាង​ក្រោម​នេះ ។ ចម្ងល់​ផ្សេងៗ លោកអ្នក​អាច​សាកសួរ​​នៅ​ទីនេះ ឬ តាម​ទំនាក់ទំនង​នៅ​ទីបញ្ចប់​នៃ​អត្ថបទ ។

ក្នុង​លេខ​មុន យើង​បាន​ចុះ​ផ្សាយ​អំពី TYPO3 រួច​មក​ហើយ ។ ក្នុង​លេខ​នេះ លោក​អ្នក​នឹង​រៀន​អំពី​របៀប​ដំឡើង TYPO3 នៅ​លើ​កុំព្យូទ័រ​របស់​លោក​អ្នក ។ មុន​នឹង​ដំឡើង ខ្ញុំ​សូម​ឱ្យ​លោក​អ្នក​ស្គាល់​អំពី​កំណែ​របស់ TYPO3 ខ្លះៗ​សិន ។ ពេល​ដែល​ខ្ញុំ​រៀបចំ​អត្ថបទ​នេះ TYPO3 កំពុង​ដាក់​កំណែ​សាកល្បង​លើក​ទីពីរ (TYPO3 4.5.0 beta2) ។ កំណែ TYPO3 4.5.0 beta3 ចេញ​នៅ​ថ្ងៃ​ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១០ និង គ្រោង​ចេញ​កំណែ​ចុងក្រោយ​នៃ TYPO3 4.5 ក្នុង​ខែ មករា ឆ្នាំ ២០១១ ខាង​មុខ​នេះ។ TYPO3 4.5ជា​កំណែ​ដែល​នឹង​ផ្ដល់​ការគាំទ្រ​រយៈពេល​វែង (LTS) និង ល្អ​ជាង​គេ​បង្អស់ បើ​ប្រៀបធៀបទៅកំណែមុនៗ។ ការអនុវត្ត​ខាង​ក្រោម យើង​នឹង​យក TYPO3 4.5.0 beta2 (Introduction Package) និង ប្រើ​ឃ្លាំង​ទិន្នន័យ MySQL ។ លោក​អ្នក​អាច​ទាញយក Introduction Packageកំណែ​ផ្សេង​ពី​នេះ​មក​អនុវត្ត​បាន​ផងដែរ។

តម្រូវការ​មូលដ្ឋាន​របស់ TYPO3

  • ប្រព័ន្ធ​ប្រតិបត្តការ៖ Linux, Windows, Mac
  • កម្មវិធី​បម្រើ​វែប (web server)៖ Apache, IIS
  • កម្មវិធី​កណ្ដាល៖ PHP4 ឬ PHP5 (ចំណាំ៖ ចាប់​ពី TYPO3 4.2.0 ត្រូវការ PHP 5.2!)
  • ឃ្លាំង​ទិន្នន័យ៖ MySQL ឬ ប្រព័ន្ធ​ឃ្លាំងទិន្នន័យ​ផ្សេង​ទៀត (ឧ. Oracle, Postgres និង ច្រើន​ទៀត)
  • កុំព្យូទ័រ៖ កុំព្យូទ័រ​ធម្មតា ដែល​មាន អង្គ​ចងចាំ ២៥៦ មេហ្គាបៃ ឡើង​ទៅ ។

សូម​មើល​បន្ថែម​នៅ http://typo3.org/about/system-requirements/ ប្រសិន​បើ​ចង់​ដឹង​ព័ត៌មាន​បន្ថែម​អំពី​តម្រូវការ ។

មុនពេល​ដំឡើង TYPO3

ដោយសារ TYPO3 ត្រូវការ​កម្មវិធី​បម្រើ​វែប Apache ឬ IIS ដូច្នេះទាមទារ​ឲ្យ​លោក​អ្នក រៀបចំ​កុំព្យូទ័រ​របស់​អ្នក​​ឲ្យ​មាន​កម្មវិធី​បម្រើ​វែប​ជាមុន​សិន ។ របៀប​រៀបចំ​កម្មវិធី​បម្រើ​វែប​នេះ ខ្ញុំ​មិន​រៀបរាប់​លម្អិត​នៅ​ទីនេះ​ទេ ប៉ុន្តែ បើ​លោកអ្នក​មិន​ទាន់​ចេះ​ដំឡើង សូម​ស្វែង​រក​ការណែនាំ​អំពី​របៀប “ដំឡើង​កម្មវិធី​បម្រើ​វែប” ទៅ​តាម​ប្រភេទ​ប្រព័ន្ធ​ដំណើការកុំព្យូទ័រ​របស់​អ្នក ហើយ​រៀប​ចំ​អោយ​រួច​រាល់​ជា​មុន​សិន ។ បន្ត​អាន “របៀប​ដំឡើង​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​វែបសាយ TYPO3 (Introduction Package)”

បច្ចេក​ទេស, ពុម្ពអក្សរ, យូនីកូដ​ខ្មែរ, វេប​សាយ, សារព័ត៌មាន, ឯកសារ

ពុម្អអក្សរ​ខ្មែរ​​បាន​ដាក់​បញ្ចូល​ទៅ Google Font API


លោក ដាញ់ ហុង បាន​ដាក់​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​ឈ្មោះ Hanuman (ហនុមាន) ចូល​ទៅ Google Font API ដែល​អាច​ប្រើ​ក្នុង​ការសរសេរ​វែបសាយ ដោយ​ពុំ​ចាំ​បាច់​មាន​ពុម្ពអក្សរ​នេះ​ក្នុង​ម៉ាស៊ីន ​និង​​​អាច​បង្ហាញ​ពុម្ពអក្សរ​នេះ​​បាន ។

សូម​ចូល​ទៅ​តំណ​នេះ http://code.google.com/webfonts?subset=khmer

របៀប​ប្រើ គ្រាន់តែ​ដាក់​កូដ​នេះ​ចូល​នៅ​ចន្លោះ tag <head>

<link href='http://fonts.googleapis.com/css?family=<strong>Hanuman&subset=khmer</strong>' rel='stylesheet' type='text/css'>

នៅ​ក្នុង css ដាក់

h1 { font-family: 'Hanuman', arial, serif; }

សូម​មើល​ឧទារហរណ៍​ទាំងមូល​ខាងក្រោម

<html>
 <head>
 <link href='http://fonts.googleapis.com/css?family=Hanuman&subset=khmer' rel='stylesheet' type='text/css'>
 <style>
 body {
 font-family: 'Hanuman', arial, serif;
 font-size: 48px;
 }
 </style>
 </head>
 <body>
 <p>ខ្ញុំ​គ្មាន​ពុម្ព​អក្សរ​នេះ ប៉ុន្តែ​ខ្ញុំ​អាច​អាន​ពុម្ព​អក្សរ​នេះ​បាន</p>
 </body>
</html>
បច្ចេក​ទេស, ប្លែក​ៗ

ពាក្យ​មួយ​ឃ្លា​នៅ WordPress ខណៈ​អាប់ឡូត​រូបភាព


រឿង​ភាសា​ខ្មែរ​នៅ WordPress ត្រូវ​គេ​បកប្រែ​ពាក្យ​ខ្លះ​មើល​មិន​យល់​នោះ អ្នក​ណា​ក៏​ដឹង​ដែរ ប៉ុន្តែ​វា​រឹតតែ​មើល​លែង​យល់​ទៅ​ទៀត ខណៈ​ដែល​កំពុង​អាប់ឡូត​រូបភាព​ដាក់​ក្នុង​អត្ថបទ ស្រាប់​តែ​វា​ប្រាប់​ថា “កំពុង​ទំពារ​ឮ​គ្រួបៗ…” ។ ពេល​ដែល​ខ្ញុំ​ប្រើ WordPress ឲ្យ​អាប់ឡូត​រូប​របស់​ខ្ញុំ ប្រហែល​ជា WordPress កំពុង​រវល់​ហូប​អាហារ? 😀 ដូច​ជា​គួរ​ឲ្យ​អស់​សំណើច​ដែរ ដល់​តែ​ប្រែ​មក​មាន​ប្លែកៗ​អ៊‍ីចឹង ។

សូម​មើល​ផ្នែក​ខាង​ក្រោម​បង្អស់​នៃ​រូប​ខាង​ក្រោម៖

កុំព្យូទ័រ, បច្ចេក​ទេស

សាក​ថ្ម​កុំព្យូទ័រ​ឡែបថប


បើ​អ្នក​ធ្លាប់​ទិញ​កុំព្យូទ័រ​ឡែបថប​នៅ​ក្រុមហ៊ុន​ឆាយហុក ប្រាកដ​ធ្លាប់​ឮ​អ្នក​លក់​ប្រាប់​ថា​ឱ្យ​សាក​ថ្ម​៨​ម៉ោង​សិន​មុន​នឹង​ប្រើ ​រួច​ប្រើ​ឱ្យ​អស់​ទើប​បិទ​កុំព្យូទ័រ​សាក​៨​ម៉ោង​ទៀត ធ្វើ​បែប​នេះ​រហូត​ដល់​បី​បួន​ដង​ទើប​ឱ្យ​ប្រើ​ធម្មតា​វិញ ។ នៅ​ក្រុមហ៊ុន​ខ្លះ​មិន​បាន​ប្រាប់​យើង​ពី​របៀប​សាក​ថ្ម​ឡែបថប​បែប​នេះ​ទេ ។ ហេតុ​អី​យើង​ត្រូវ​សាក​ថ្ម​ដូច្នោះ មិន​សាក​ឱ្យ​ពេញ​តែ​ម្ដង ហើយ​ប្រើ​វា​ទៅ​ធម្មតា​ទៅ ឬ​ក៏​សាក​បណ្ដើរ​ប្រើ​បណ្ដើរ​តែ​ម្ដង? ទាក់ទង​នឹង​ចម្ងល់​នេះ ខ្ញុំ​បាន​ឆែក​រក​មើល​សៀវភៅ​ណែនាំ​កុំព្យូទ័រ​របស់​ខ្ញុំ និង​សៀវភៅ​ណែនាំ​ផ្សេងៗ​ទៀត តែ​មិន​ឃើញ​ណែនាំ​អំពី​របៀប​សាក​ថ្ម​បែប​នោះ​ទេ ឃើញ​តែ​របៀប​ដោត​ចូល​ព្រី​ភ្លើង និង​ទុក​កុំព្យូទ័រ​ក្នុង​សីតុណ្ហភាព​កម្រិត​ណា​ប៉ុណ្ណោះ ដោយឡែក​នៅ​អ៊‍ីនធើណេត អ្នក​ខ្លះ​ណែនាំ​របៀប​សាក​​ប្រហាក់ប្រហែល​នឹង​​ឆាយហុក អ្នក​ខ្លះ​ថា​អាច​ប្រើ​ក្នុង​ពេល​សាក និង​មាន​ចម្លើយ​ផ្សេងៗ​ទៀត ។ ចុះ​ភាពពិត​វា​យ៉ាងម៉េច? តើ​មាន​អ្នក​​ធ្លាប់​មាន​បទ​ពិសោធន៍ ដឹង​អំពី​របៀប​សាក​ថ្ម ឬ​អាច​ដឹង​អំពី​ដំណើរការ​របស់​ថ្ម​​​អាច​បកស្រាយ​បាន​ទេ?

បច្ចេក​ទេស

របៀប​ដាក់​ខំមិនថ៍​វីដេអូ​ពី​យូធ្យូប​លើ​វើតព្រែស្ស


តាមពិត​ទៅ ការដាក់​ខំមិនថ៍​វីដេអូន​ពី​យូធ្យូប មិន​ចាំបាច់​មាន​បច្ចេកទេស ឬ​កូដ​អី​ពិសេស​ទេ តែ​បើ​យើង​មិន​ដែល​​ដឹង ក៏​មិន​ដឹង​ថា​ធ្វើ​យ៉ាងម៉េច​ដែរ ។ ​ដាក់​វីដេអូ​យូធ្យូប​នៅ​ខំមិនថ៍ គ្រាន់តែ​កូពី​លីង្ខ​ទាំង​អស់​ពី ប្រអប់​អាសយដ្ឋាន​វិបសាយ​របស់​វីដេអូ​យូធ្យូប ដាក់​ក្នុង​​ប្រអប់​ខំមិនថ៍ ។

នេះ​ជា​លីង្ខ​វីដេអូ http://www.youtube.com/watch?v=MH7nQb8HpoE ខ្ញុំ​នឹង​កូពី​ដាក់​ក្នុង​ខំមិនថ៍​ខាងក្រោម ។

កម្មវិធី, កុំព្យូទ័រ, បច្ចេក​ទេស, វិន​ដូស៍ - Windows

ដំណោះស្រាយ WGA របស់​វិនដូស៍​អ៊ិចភី


កុំព្យូទ័រ​នេះ​មាន​ចេញ​សញ្ញា​ដូច​រូប​ខាងក្រោម​នេះ​ទេ?

wga_notifications

កុំព្យូទ័រ​នៅ​កន្លែង​ធ្វើការ​របស់​ខ្ញុំ​មួយ​មាន​បញ្ហា​នេះ ​មូលហេតុ​គឺ​មក​ពី​យើង​​ប្រើ​វិនដូស៍​ខុសច្បាប់​របស់​ម៉ៃក្រូសហ្វតិ៍ តែ​ក៏​មាន​ក្រែក​ដោះស្រាយ​បញ្ហា​នេះ និង​អាច​ឲ្យ​យើង​ប្រើ​វិនដូស៍​ខុសច្បាប់​នេះ​បន្ត​ទៀត​បាន​ដែរ។ ខ្ញុំ​បាន​ប្រើ​​ក្រែក​របស់​លោក Wocarson ។ បន្ទាប់​ពី​ប្រើ​រួច WGA (Windows Genuine Advantage) របស់​ម៉ៃក្រូសហ្វតិ៍​លែង​ប្រាប់​ថា​យើង​លួច​ប្រើ​វិនដូស៍​របស់​វា​ខុសច្បាប់​ និង​ថែម​ទាំង​អាច​អាប់ដេត​វិនដូស៍​ពី​វិបសាយ​របស់​ម៉ៃក្រូសហ្វតិ៍​បាន​ទៀត​ផង។

បើ​កុំព្យូទ័រ​លោកអ្នក​មាន​បញ្ហា​នេះ សូមដោនឡូត យក​ក្រែក​របស់ Wocarson ។ (វីរុស​ហ្វ្រី)

កុំព្យូទ័រ, បច្ចេក​ទេស, វិន​ដូស៍ - Windows

មេរោគ​កុំព្យូទ័រ “ប៊ូម!!!”


ប៊ូម (BOOM) ជាមេរោគ​ដែល​ពិបាក​កម្ចាត់​​ប្រសិនបើ​វា​ឆ្លង​ចូល​​កុំព្យូទ័រ​ហើយ។ វា​មិនមែន​ជា​មេរោគ​ថ្មី​​ប៉ុន្មាន​ទេ តែ​សមត្ថភាព​របស់​វា​ក៏​មិន​ធម្មតា​ដែរ ហើយ​ថែម​ទាំង​​អាច​គេចផុត​ពី​កម្មវិធី​ការពារ​មេរោគ​ទាំង​ឡាយ​ទៀត​ផង មិនតែ​ប៉ុណ្ណោះ វា​អាច​បិទ​ដំណើរការ​របស់​កម្មវិធី​ការពារ​មេរោគ​ផង​ដែរ។

មេរោគ​នេះ វា​​ធ្វើការ​បង្កើត​កូនចៅ​​រាល់ពេល​ដែល​យើង​ Log off ពេល​បិទ ឬ​បើក​កុំព្យូទ័រ និង​ពេល​បើក​ប្រើកម្មវិធី​រាល់​កម្មវិធី​ទាំង​អស់។ ​​វា​ប្រើ DOS command ដើម្បី​​បង្កើត​ខ្លួន​វា និង​ដើម្បី​ឲ្យ​ខ្លួន​វា​អាច​ដំណើរការ​បាន​ទាំង​ក្នុង Safe Mode និង Safe Mode with command prompt ទៀត​ផង។

ផល​ប៉ះពាល់​របស់​វា វា​ធ្វើការ​គ្រប់គ្រង​លើ​កុំព្យូទ័រ​របស់​យើង ដោយ​ប្ដូរ និង​កែ​ផ្នែក​មួយ​ចំនួន​លើ​កុំព្យូទ័រ​, មិន​អាច​ប្រើ​ណេតវើក ឬ​អ៊ីនធើណិត នៅ​ពេល​ដែល​យើង​បិទ និង​បើក​កុំព្យូទ័រ​របស់​យើង​ច្រើន​ដង យូរៗ​មេរោគ​នេះ​នឹង​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង​​ទៅៗ ហើយ​វា​នឹង​បង្កើត​កូដ​បិទ​មិន​ឲ្យ​យើង​បើក Explorer ឬ ចូល My Computer ឬ​ក៏​បិទ Drive របស់ ហាតឌីស ធ្វើ​ឲ្យ​កុំព្យូទ័រ​ដើរ​យឺត​ទៅៗ និង​កម្មវិធី​ខ្លះ​​មិន​អាច​ប្រើ​បាន​ក៏​មាន។ វា​ថែម​ទាំង​ប្ដូរ Desktop Background ដោយ​ដាក់​ផ្ទាំង Warning និង​​ប្រាប់​ថា​កុំព្យូទ័រ​របស់​យើង​បាន​វាយប្រហារ​ដោយ Spyware និង​ប្រាប់​ឈ្មោះ Spyware ចំនួន​ពីរ​នៅ​លើ​ផ្ទាំង ព្រមាន​នោះ និង​បង្គាប់​ឲ្យ​យើង Activate កម្មវិធី​ការពារ​មេរោគ​ដើម្បី​លុប Spyware នោះ។ ទាំង​នេះ ជា​ផលប៉ះពាល់​ខ្លះ ដែល​មេរោគ​នេះ​បាន​ចូល​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នៅ​លើ​កុំព្យូទ័រ​បុគ្គលិក​ម្នាក់​​នៅ​កន្លែង​ធ្វើការ​របស់​ខ្ញុំ។ វា​ប្រហែល​ជា​អាច​មាន​ផលប៉ះពាល់​ច្រើន​ជាង​នេះ​ថែម​ទៀត។

លក្ខណៈ​ដែល​អាច​ឲ្យ​យើង​ដឹង​ថា មេរោគ​នេះ​ឆ្លង​ចូល​កុំព្យូទ័រ​របស់​យើង អាច​មើល​ឃើញ​នៅ​ក្នុង Process Manager របស់​វិនដូស៍ ដោយ​ចុច Ctrl + Alt + Delete, ចូល​ផ្នាំង Process និង​មើល​ឃើញ​មាន​ឯកសារ​ឈ្មោះ Global.exe, ​និង​ចេញ​ផ្ទាំង Desktop ដូច​បាន​រៀបរាប់​ខាងលើ ចំណែក​នៅ​កន្លែង Startup យើង​ឃើញ​មាន Keyboard.exe, Global.exe និង​ផ្សេងៗ​ទៀត។

មេរោគ​នេះ​បាន​បង្កើត​ឯកសារ​មួយ​ចំនួន​ដូច​ជា៖
C:\autorun.inf
C:\MS-DOS.COM
C:\WINDOWS\system32\regedit.exe
C:\WINDOWS\system32\dllcache\autorun.inf
C:\WINDOWS\system32\dllcache\Default.exe
C:\windows\system32\dllcache\Recycler.{645FF04-5081-101B-9F08-00AA002F954E}
C:\windows\system32\drivers\drivers.cab.exe
C:\WINDOWS\system\KEYBOARD.exe
C:\WINDOWS\Fonts\Fonts.exe
C:\WINDOWS\Fonts\tskmgr.exe
C:\windows\media\rndll32.pif
C:\WINDOWS\pchealth\helpctr\binaries\HelpHost.com
C:\WINDOWS\pchealth\Global.exe

កូដ​មេ​​របស់​វា​គឺ C:\WINDOWS\Cursors\Boom.vbs

និង​កែ Registry ដូច​ខាងក្រោម៖
"HKCR\.vbs\", "VBSFile"
"HKCU\Control Panel\Desktop\SCRNSAVE.EXE", " C:\WINDOWS\pchealth\helpctr\binaries\HelpHost.com"
"HKCU\Control Panel\Desktop\ScreenSaveTimeOut", "30"
"HKCR\MSCFile\Shell\Open\Command\", "C:\WINDOWS\pchealth\Global.exe"
"HKCR\regfile\Shell\Open\Command\", "C:\WINDOWS\pchealth\Global.exe"
"HKLM\SOFTWARE\Microsoft\Windows\CurrentVersion\RunOnce\", "C:\WINDOWS\system32\dllcache\Default.exe"
"HKCU\SOFTWARE\Microsoft\Windows\CurrentVersion\RunOnce\", "C:\WINDOWS\system32\dllcache\Default.exe"
"HKLM\SOFTWARE\Microsoft\Windows\CurrentVersion\Run\", "C:\WINDOWS\system\KEYBOARD.exe"
"HKEY_CLASSES_ROOT\MSCFile\Shell\Open\Command\", "C:\WINDOWS\Fonts\Fonts.exe"

"HKCU\Software\Policies\Microsoft\Windows\System\Scripts\Logoff\DisplayName","Local Group Policy"
"HKCU\Software\Policies\Microsoft\Windows\System\Scripts\Logoff\FileSysPath",""
"HKCU\Software\Policies\Microsoft\Windows\System\Scripts\Logoff\GPO-ID","LocalGPO"
"HKCU\Software\Policies\Microsoft\Windows\System\Scripts\Logoff\GPOName","Local Group Policy"
"HKCU\Software\Policies\Microsoft\Windows\System\Scripts\Logoff\SOM-ID","Local"
"HKCU\Software\Policies\Microsoft\Windows\System\Scripts\Logoff\Parameters",""
"HKCU\Software\Policies\Microsoft\Windows\System\Scripts\Logoff\Script","C:\WINDOWS\Cursors\Boom.vbs"

"HKLM\Software\Policies\Microsoft\Windows\System\Scripts\Shutdown\DisplayName", "Local Group Policy"
"HKLM\Software\Policies\Microsoft\Windows\System\Scripts\Shutdown\FileSysPath", ""
"HKLM\Software\Policies\Microsoft\Windows\System\Scripts\Shutdown\GPO-ID", "LocalGPO"
"HKLM\Software\Policies\Microsoft\Windows\System\Scripts\Shutdown\GPOName", "Local Group Policy"
"HKLM\Software\Policies\Microsoft\Windows\System\Scripts\Shutdown\SOM-ID", "Local"
"HKLM\Software\Policies\Microsoft\Windows\System\Scripts\Shutdown\Parameters", ""
"HKLM\Software\Policies\Microsoft\Windows\System\Scripts\Shutdown\Script", "C:\WINDOWS\Cursors\Boom.vbs"

[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\auto.exe]
"Debugger"="C:\\WINDOWS\\system32\\drivers\\drivers.cab.exe"
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\autorun.exe]
"Debugger"="C:\\WINDOWS\\system32\\drivers\\drivers.cab.exe"
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\autoruns.exe]
"Debugger"="C:\\WINDOWS\\system32\\drivers\\drivers.cab.exe"
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\boot.exe]
"Debugger"="C:\\WINDOWS\\Fonts\\fonts.exe"
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\ctfmon.exe]
"Debugger"="C:\\WINDOWS\\Fonts\\Fonts.exe"
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\msconfig.exe]
"Debugger"="C:\\WINDOWS\\Media\\rndll32.pif"
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Image File Execution Options\msconfig.exe]
"Debugger"="C:\\WINDOWS\\Media\\rndll32.pif"

[HKEY_USERS\front office\Software\Microsoft\Windows\ShellNoRoam\MUICache]
"C:\\WINDOWS\\Fonts\\Fonts.exe"="Fonts"
"C:\\WINDOWS\\system\\KEYBOARD.exe"="KEYBOARD"
"C:\\WINDOWS\\System32\\Cpl32ver.exe"="Cpl32ver"
"C:\\WINDOWS\\MFNFNGNF.exe"="MFNFNGNF"
"C:\\WINDOWS\\system32\\alt.exe.exe"="alt.exe"
"C:\\WINDOWS\\system32\\dllcache\\Default.exe"="Default"
"C:\\MS-DOS.com"="MS-DOS"
"D:\\MS-DOS.com"="MS-DOS"

កុំព្យូទ័រ, បច្ចេក​ទេស

ដំឡើង​ម៉ាស៊ីន​បោះពុម្ព​​ដែល​អត់ Driver ជាមួយ​វិស្តា


អ្នក​ប្រើវិស្តា​ប្រហែល​ជាមាន​ការលំបាក​ខ្លះ​ជាមួយ​ Driver ប៉ុន្តែ​បញ្ហា​ខ្លះ​ក៏​អាច​ដោះស្រាយ​បាន​ដែរ។ យ៉ាងណាម៉ិញ​ម៉ាស៊ីន​បោះពុម្ព​របស់​ខ្ញុំ​ម៉ាក HP ស៊េរី Deskjet 3325 ក៏​មាន​បញ្ហា​ជាមួយ Driver នេះ​ដែរ ដោយ​វា​មិនមាន Driver សម្រាប់​ម៉ាស៊ីន​នេះ​សម្រាប់​ប្រើ​លើ​វិស្តា​ទេ។ ប៉ុន្តែ​បើ​យើង​ចូល​ទៅ​វិបសាយ​របស់​ក្រុមហ៊ុន HP យើង​នឹង​បាន​ទទួល​ដំណោះស្រាយ​បញ្ហា​នេះ​យ៉ាង​ងាយស្រួល។

មាន​វិធី​មួយ​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ គឺ​ប្រើ Alternative Driver ។ Alternative Driver ជា​ការប្រើ Driver របស់​ម៉ាស៊ីន​ស៊េរី​ផ្សេង សម្រាប់​ម៉ាស៊ីន​មួយ​ទៀត ដើម្បី​ឲ្យ​ម៉ាស៊ីន​មួយ​ទៀត​អាច​ប្រើ​បាន​ដែរ។

វិធី​ដំឡើង Alternative Driver in Vista

ខ្ញុំ​សូម​លើក​យក​ម៉ាស៊ីន​បោះពុម្ព​របស់​ខ្ញុំ ស៊េរី Deskjet 3325 មក​ធ្វើ​ជា​ឧទាហរណ៍។

  1. កុំ​ទាន់​ភ្ជាប់ USB ម៉ាស៊ីន​បោះពុម្ព​ទៅ​កុំព្យូទ័រ​របស់​យើង
  2. ចូល​ទៅ Printer Folder ដោយ​ចុច Vista logo ឬ Start > Control Panel > នៅ​លើ Hardware and Sound ចុច​លើ Printer ។ បើ​មើល​ក្នុង Classic View ចូល Printer
  3. ចុច​លើ Add a printer
  4. Add a local printer
  5. In printer port យក LPT1:(Printer port) រួច​ចុច Next
  6. នៅ​លើ Manufacturer រើស​យក HP និង​លើ Printer រើស​យក Alternative printer របស់​ម៉ាស៊ីន​បោះពុម្ព​របស់​យើង។ ម៉ាស៊ីន​បោះពុម្ព​របស់​ខ្ញុំ (HP deskjet 3325) Alternative Driver គឺ HP deskjet 3500 ។ Alternative នេះ អាច​មើល​នៅ​វិបសាយ​របស់ HP ។ ប្រសិន​បើ​ម៉ាស៊ីន​បោះពុម្ព​របស់​យើង​អត់​មាន Driver ទេ គេ​នឹង​ណែនាំ​យើង​ឲ្យ​ប្រើ Alternative driver នេះ ដូច្នេះ​មិន​លំបាក​ទេ។
  7. កន្លែង Printer name យើង​អាច​ដាក់​ឈ្មោះ​ម៉ាស៊ីន​បោះពុម្ព​របស់​យើង ព្រោះ​ពេល​ដែល​យើង​ដំឡើង ឈ្មោះ​នេះ​វា​យក​តាម Alternative printer ។ ខ្ញុំ​ដូរ​ពីរ HP deskjet 3500 series មក HP deskjet 3325 ។
  8. បន្ទាប់​ពី​វា​ប្រាប់​ថា ម៉ាស៊ីនបោះពុម្ព​របស់​យើង​បាន​ដំឡើង​រួច​ហើយ យើង​​ត្រូវ​ដោត USB ម៉ាស៊ីន​បោះពុម្ព​ទៅ​កុំព្យូទ័រ
  9. ដោត​រួច វា​នឹង​ប្រាប់​ថា​រកឃើញ​ម៉ាស៊ីនបោះពុម្ព​របស់​យើង និង​តម្រូវ​ឲ្យ​យើង​ដំឡើង Driver ត្រង់​នេះ យើង​ត្រូវ Cancel ដោយ​មិន​ដំឡើង​ទេ តែ​ចូល​ទៅ Printer folder និង​ចុច​ប៊ូតុង​ខាងស្ដាំ​របស់ Mouse យក Properties និង​ចូល​ទៅ Port tab ដើម្បី​​ប្ដូរ Port ពី LPT1 ទៅ Port USB វិញ រួច​ចុច Apply ។
  10. រួច​យើង​អាច​សាកល្បង​បោះពុម្ព​បាន

អាច​មើល​វិធី​ដំឡើង​នេះ​នៅ​វិបសាយ​របស់ HP សម្រាប់​ម៉ាស៊ីន​បោះពុម្ព​ផ្សេងៗ​ទៀត ឬ​បើ​មិន​ឃើញ​ម៉ាស៊ីន​បោះពុម្ព​របស់​យើង​នៅ​ក្នុង​តារាង​នោះ​ទេ សូម​ចូល​ទៅ​ទំព័រ Driver & Download របស់​វិបសាយ​នោះ រួច​វាយ​ឈ្មោះ​ម៉ាស៊ីន​របស់​យើង​ដើម្បី​រក ឧទាហរណ៍ deskjet 3325 ។

កុំព្យូទ័រ, បច្ចេក​ទេស, វេប​សាយ

ដាក់ plug-in វចនានុក្រម​ខ្មែរ​របស់ Sealang.net ជាមួយ​ហ្វៃអឺហ្វក់


Sealang.net ជា​វិបសាយ​ដែល​ផ្ដល់ជូន​នូវ​វចនានុក្រម​​លើ​អ៊ិនធឺណិត​ដ៏​ល្អ​មួយ មាន​ភាសា​ខ្មែរ ថៃ ឡាវ ភូមា និង​គម្រោង​ដាក់​ភាសា​ផ្សេងៗ​ទៀត ដូច​ជា វៀតណាម មន ជា​ដើម។

ពេល​ខ្លះ​ខ្ញុំ​ត្រូវការ​មើល​អក្ខរាវិរុទ្ធ ឬ​អត្ថន័យ​របស់​ពាក្យ​នៃ​ភាសា​ខ្មែរ ខ្ញុំ​តែងតែ​ចូល​ទៅ​វិបសាយ​នេះ ព្រោះ​វា​ប្រៀបដូច​ជា​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ​ ជួន ណាត ​និង​មាន​ទាំង​បន្ថែម​​វចនានុក្រម ខ្មែរ-អង់គ្លេស​ទៀត​ផង។ ប៉ុន្តែ​ដើម្បី​ឲ្យ​កាន់​តែ​ងាយស្រួល​ពេល​ដែល​យើង​ចង់​រក​ពាក្យ ឬ​មើល​ពាក្យ យើង​អាច​បន្ថែម​កម្មវិធី​ជំនួយ​របស់​វា ដែល​មាន​នៅ ទីនេះ ។ វិធី​បញ្ជូល សូម​មើល​ទំព័រ Click Sealang Screenshot

កុំព្យូទ័រ, បច្ចេក​ទេស

ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​ដែល​ខ្ញុំ​បង្កើត​


កាល​ពីថ្ងៃទី​១០​ខ្ញុំ​បាន​សាកល្បង​រៀន​បង្កើត​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ បន្ទាប់​ពី​បាន​ឃើញ​ការបង្រៀន​នៅ​ប្លក់ ikhmer2.wordpress.com

ខាងក្រោម​ជា​ពុម្ពអក្សរ​ដែល​ខ្ញុំ​បាន​បង្កើត​។ អង្គុយ​ធ្វើ​អត់​ដេក​ម៉ាយប់ 😉 ។

អក្សរ​នេះ​​ធ្វើ​សាកល្បង​ទេ។

ខ្សែ​ភាពយន្ត, បច្ចេក​ទេស

10,000 BC With Khmer Subtitle


ដូច​ដែល​ធ្លាប់​ប្រាប់​ហើយ មួយរយៈនេះ​ខ្ញុំ​មិន​សូវ​ស្រួលខ្លួន ចេះ​តែ​អស់​កម្លាំង។ ធម្មតា​ពេល​ដែល​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ​ខ្ញុំ​ក៏​ទម្លាក់​គេង​ ឬ​ពេល​ខ្លះ ខ្ញុំ​មើល​ភាពយន្ត​អាមេរិចកាំង មិន​ធ្វើ​អី​ផ្សេង​ទេ។ ខ្ញុំ​ប្រហែល​ជា​មាន​ជំងឺ​អ្វី​ម្យ៉ាង ​ធ្វើ​ឱ្យ​ខ្ញុំ​អស់​កម្លាំង រោយ​ដៃ​ជើង​ ប៉ុន្តែ​២​ថ្ងៃ​កន្លង​មក​នេះ ខ្ញុំ​ដូច​ជា​មាន​កម្លាំង​ឡើង​វិញ លែង​ងងុយ​ដេក​ខ្លាំង ហើយ​ហូប​បាយ​បាន​ច្រើន​ដូច​ធម្មតា។ ប្រហែល​ជា​ខ្ញុំ​ជា​ឡើងវិញ​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​ទាន់​ចង់​ធ្វើ​អី​ដដែល។

ម្សិលមិញ​ខ្ញុំ​អង្គុយ​មុខ​កុំព្យូទ័រ បម្រុង​នឹង​ធ្វើ​ការងារ​សាលា តែ​ដូច​ជា​អារម្មណ៍​មិន​ទាន់​ចង់​យ៉ាងម៉េច ក៏​នឹក​ចង់​ធ្វើ subtitle (មិន​ដឹង​ថា​ខ្មែរ​យើង​ហៅ​ថា​យ៉ាងម៉េច​ទេ ប្រហែល​ជា​អក្សររឿង ឬ​អ្វី​ផ្សេង) ហើយ​ខ្ញុំ​ក៏​បើក​រឿង​ដែល​ខ្ញុំ​ចូលចិត្ត គឺ ១០.០០០ ប៊ីស៊ី ដោយ​គិត​ថា​នឹង​​បកប្រែ​លេងៗ។ អង្គុយ​បកប្រែ​មួយ​ឃ្លា​ហើយ​មួយ​ឃ្លា​ទៀត មួយ​ហើយ​មួយ​ទៀត ចេះ​តែ​ជក់​ទៅៗ រហូត​​បកប្រែ​ចប់​អស់ គឺ​ចាប់ពី​ម៉ោង ២” ៣០ រហូត​ដល់​ម៉ោង ៧” ៣០​ល្ងាច ប្រហែល ៥​ម៉ោង។ ខ្ញុំ​បកប្រែ​នេះ គឺ​បំណង​ចង់​ឱ្យ​ប្អូនៗ​បាន​មើល​យល់​សាច់រឿង​ផង​ទេ​ តែ​ក៏​មិន​ខ្លាច​នឹង​ចែក​ជូន​​បងប្អូន​ ហើយ​ក៏​មិន​ខ្លាច​នឹង​ទទួល​ការរិះគន់​​ផង​ដែរ​។

យក subtitle ពី នេះ

សូម​បញ្ជាក់​ថា ខ្ញុំ​មិន​ពូកែ​ភាសា​អង់គ្លេស​ទេ។ លោក​អ្នក​​អាច​ជួយ​ផ្ដល់​យោបល់​ដើម្បី​កែលម្អ​បាន។ សូមអរគុណ!