កម្មវិធី, កុំព្យូទ័រ

ពុម្ពអក្សរ​ខ្មែរ​ថ្មី ក្នុង​​វិនដូស៍​ប្រាំពីរ


វិនដូស៍​ប្រាំពីរ​ បាន​បន្ថែម​ពុម្ពអក្សរ​ខ្មែរ​ថ្មី​មួយ ឈ្មោះ Khmer UI (Khmer UI, Khmer UI Bold) ។ អក្សរ​នេះ​មិន​តូច​ដូច ពុម្ពអក្សរ​ដូនពេញ និង​មូល​បុរាណ ក្នុង​វិនដូស៍​វិស្តា​ទេ អក្សរ​ដែល​ឃើញ​ខាងក្រោម ទំហំ ២៨។

khmer-uiយក​ពុម្ពអក្សរ​នេះ

កម្មវិធី, កុំព្យូទ័រ

កម្មវិធី​ការពារ​មេរោគ​ពី យូអេស្ប៉ី


មេរោគ​ភាគ​ច្រើន​ឆ្លង​តាម​ការប្រើ​យូអេស្ប៊ី ដោយ​វា​ដំណើរការ​ភ្លាម​ តាម​រយៈ អូតូរ៉ាន់ នៅ​ពេល​ដែល​ញាត់​ផ្លាសដ្រាយ​ចូល​ក្នុង​កុំព្យូទ័រ​ភ្លាម។ ខ្ញុំ​ឃើញ​មាន​កម្មវិធី​ពីរ ដែល​ជួយ​ការពារ​មេរោគ​តាម​ការប្រើ​ផ្លាសដ្រាយ​នេះ។

១. កម្មវិធី USB Disk Security

កម្មវិធី​នេះ វា​ជួយ​ការពារ​មេរោគ​នៅ​ពេល​ដែល​យើង​ដោត​ផ្លាសដ្រាយ​ចូល​ភ្លាម ដោយ​វា​ឆែក​រក​មើល បើ​មាន autorun.inf វា​នឹង​បង្ហាញ​ប្រាប់ ​យើង​គ្រាន់តែ​ចុច​លើ​វា ហើយ​ចុច Delete ឬ ចុច​លើ Delete All វា​នឹង​លុប​ចោល។

usb-disk-securityពេល​ដោត​ផ្លាសដ្រាយ​ចូល វា​នឹង​លេច​ផ្ទាំង​នេះ​ភ្លាម តែ​ផ្លាសដ្រាយ​ខ្ញុំ​អត់​មេរោគ បាន​អត់​មាន​ចេញ​អី

២. កម្មវិធី USB Firewall 1.1.3

កម្មវិធី​នេះ អាច​ស្គេន​គ្រប់​ដ្រាយ​ទាំង​អស់ ទាំង​ផ្លាសដ្រាយ ទាំង​ហាតឌីស និង​លុប autorun.inf ចេញ​ពី​ដ្រាយ​ទាំង​នោះ។

usb-firewallពេល​លោក​អ្នក​ដំណើរការ​វា ចុច​លើ Clean All Parttition វា​នឹង​រក​លុប​ចោល autorun.inf ពី​គ្រប់ដ្រាយ​ទាំងអស់

កម្មវិធី​ទាំង​ពីរ​នេះ លោក​អ្នក​អាច​ប្រើ​ទាំង​ពីរ​ជាមួយ​គ្នា​បាន។

USB Disk Security + USB Firewall 1.1.3 (2009) portable
http://timboeun.webng.com/softwares/Protect Virus From USB.rar

កម្មវិធី, កុំព្យូទ័រ, សារព័ត៌មាន

ខ្មែរ​យូនីកូដ​មាន​ប្រើ​លើ​អាយហ្វូន


ខ្ញុំ​ទើប​​ឃើញ​ប្រកាស​នៅ​ខ្មែរអូអេស ដែល​ដាក់​បង្ហាញ​រូប​អាយហ្វូន​សរសេរ​​អក្សរ​ខ្មែរ​យូនីកូដ​​។ ពិត​ជា​អស្ចារ្យ​មែន! ស្ដាយ​មិន​មាន​អាយហ្វូន​ប្រើ​នឹង​គេ។

3304729808_81fa194a6c

សូម​មើល​លម្អិត​នៅ​តំណ​ខាង​ក្រោម ៖

  1. http://www.khmeros.info/drupal/?q=en/node/2973
  2. http://iphonekhmer.blogspot.com/
  3. http://tommynsong.wordpress.com/2009/01/29/a-tough-road-to-khmer-unicode-on-iphone/
កម្មវិធី, កុំព្យូទ័រ

កម្មវិធី​ការពារ​មេរោគ​ដែល​ល្អ​សម្រាប់​ឆ្នាំ​២០០៩


bitdefenderKaspersky និង BitDefender កំពុង​ប្រជែង​គ្នា តែ​កម្មវិធី​ផ្សេង​ទៀត ដូច​ជា អេវីជី ហាក់​មិន​អាច​ស្ទុះ​រួច​នឹង​គេ​សោះ មាន​តែ​បាត់បង់​អតិថិជនច្រើន​ឡើង។

Kaspersky ជា​កម្មវិធី​ដែល​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​កំពូល​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក ឥឡូវ​ដល់​ពេល BitDefender ទទួល​យក​ដំណែង​នេះ​ម្ដង​ហើយ។

BitDefender ត្រូវ​បាន​វិបសាយ និង​ទស្សនាវដ្ដី​ជា​ច្រើន​ទទួល​ស្គាល់​ថា​ជា​កម្មវិធី​ដែល​ល្អ​សម្រាប់​ឆ្នាំ​២០០៩​នេះ ដោយ​​​​ឲ្យ​តម្លៃ​ទៅ​លើ ភាព​ងាយស្រួល​នៃ​ការប្រើប្រាស់ និង​សមត្ថភាព​ដែល​អាច​ការពារ និង​ចាប់​មេរោគ​ភាគ​ច្រើន​បាន ពិសេស​មេរោគ​ដែល​ចេញ​ថ្មីៗ។

ការ​ឲ្យ​តម្លៃ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ដែរ ព្រោះ​ខ្ញុំ​មិន​ធ្លាប់​ឲ្យ​តម្លៃ​ដល់​កម្មវិធី​នេះ​ជាង Kaspersky ទេ តែ​ឥឡូវ Kaspersky បាន​ធ្លាក់​ទៅ​នៅ​លេខ​២ ឬ​លេខ​៣ ទៅ​តាម​ការឲ្យ​តម្លៃ​របស់​វិបសាយ​នីមួយៗ​ទៅ​ហើយ។

បើ​តាម​ការយល់ឃើញ​របស់​ខ្ញុំ ការធ្លាក់​ចុះ​របស់ Kaspersky អាច​មក​ពី​វា​ជា​កម្មវិធី​ដែល​ពិបាក​ប្រើ។ បើ​អ្នក​មិន​សូវ​យល់​ដឹង​រឿង​វា ពិត​ជា​យល់​ថា​ពិបាក​ប្រើ​ណាស់ ហើយ​បើ​ប្រើ​មិន​ស្រួល អាច​បិទ​កម្មវិធី​មួយ​ចំនួន​ដោយ​មិន​ដឹង​ខ្លួន​ក៏​មាន។ ចំណែក​រឿង​ផ្សេងៗ​ទៀត ប្រហែល​ព្រោះ​តែ​​វា​មិន​ស្គាល់​មេរោគ​ច្រើន​ដូច BitDefender ថ្មី​នេះ តែ​​ចំណុច​ល្អ​​មួយ​របស់​វា គឺ​ពូកែ​ខាង​ការពារ។

តាម​ការសាកល្បង BitDefender ពិត​ជា​កម្មវិធី​ដែល​សក្ដិសម​នឹង​ទទួល​តំណែង​ជំនួស Kaspersky ណាស់ ទាំង​ការការពារ តាម​ណេតវើក ផ្លាសដ្រាយ និង​ហាតឌីស និង​អាច​កម្ចាត់​មេរោគ​បាន​ច្រើន​ប្រភេទ​ផង។

ខ្ញុំ​សង្ឃឹម​ថា កម្មវិធី​នេះ នឹង​អាច​ការពារ​កុំព្យូទ័រ​ឲ្យ​ផុត​ពី​ពពួក​មេរោគ​បាន​យ៉ាង​ប្រសើរ ហើយ​ខ្ញុំ​ក៏​ចង់​ឲ្យ​លោកអ្នក​សាកល្បង​កម្មវិធី​ដែល​ក្រុម​មនុស្ស​ភាគ​ច្រើន​កំពុង​ឲ្យ​តម្លៃ​នេះ ក្រែង​ពេញចិត្ត និង​អាច​ជួយ​លោកអ្នក​ពី​ទន្តកម្ម​មេរោគ​បាន។

សូម​​សាកល្បង​ដោនឡូត​ពី​វិបសាយ​ខាងក្រោម​នេះ ៖


កម្មវិធី, សារព័ត៌មាន, អក្ខរាវិរុទ្ធ

កម្មវិធី​ផ្ទៀង​អក្ខរាវិរុទ្ធ​ខ្មែរ​លើ​ហ្វៃអឺហ្វក់


ការ​មិន​ប្រើ​កុំព្យូទ័រ​ជួយ​ក្នុង​ការផ្ទៀង​អក្ខរាវិរុទ្ធ​ ពិត​ជា​មិន​អាច​រក​កំហុស​អស់​ឡើយ ។ កម្មវិធី​ជំនួយ​សម្រាប់​ផ្ទៀង​អក្ខរាវិរុទ្ធ​ដែល​ប្រើ​នៅ Open Office ពិត​ជា​​ជួយ​ដល់​ការសរសេរ​ច្រើន​ណាស់ ។ អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក​ថា​ត្រូវ​ឲ្យ​មាន​មួយ​ទៀត​នោះ គឺ​ការផ្ទៀង​អក្ខរាវិរុទ្ធ​នៅ​លើ​វិបសាយ ដែល​ប៉ុន្មាន​ខែ​មុន​នោះ ខ្ញុំ​សាក​ធ្វើ​កម្មវិធី​សម្រាប់​ផ្ទៀង​អក្ខរាវិរុទ្ធ​សម្រាប់​ហ្វៃអឺហ្វក់​ នេះ តែ​នៅ​មិន​ទាន់​អាច​ប្រើ​បាន​នៅ​ឡើយ ។ សំណាង​ល្អ លោក​ ឆាយ បាន​ធ្វើ​កម្មវិធី​នេះ​បាន​​សម្រេច ។ ខ្ញុំ​សង្ឃឹម​ថា កម្មវិធី​នេះ​នឹង​ជួយ​ដល់​អ្នក​សរសេរ​ប្លក់ ឬ​អ្នក​សរសេរ​​អត្ថបទ​លើ​វិបសាយ​​ក្នុង​ការផ្ទៀង​អក្ខរាវិរុទ្ធ​ខ្មែរ ។

សូម​មើល​រូប​ដែល​ខ្ញុំ​សាកល្បង​ពេល​សរសេរ​លើ​វើតព្រែស​ខាងក្រោម៖

khmer-spell-checking3

ចូល​ទៅ​ប្លក់​របស់​លោក ឆាយ ដើម្បី​ដំឡើង​កម្មវិធី​នេះ​លើ​ហ្វៃអឺហ្វក់​របស់​លោកអ្នក ។

http://mitleap.com/profiles/blogs/khmer-spell-checker-for

កម្មវិធី, វេប​សាយ

សុវត្ថិភាព​ឯកសារ


កន្លង​មក ខ្ញុំ​ជឿ​ថា​លោកអ្នក​មិន​សូវ​ខ្វាយខ្វល់​រឿង​បាត់​ឯកសារ​ប៉ុន្មាន​ទេ ព្រោះ​វា​កម្រ​ណាស់​ដែល​ហាតឌីស​កុំព្យូទ័រ​ខូច​ហើយ​បាត់​ឯកសារ​ទាំង​អស់​នោះ។ តែ​ពេល​ខ្លះ​ក៏​លោក​អ្នក​ក៏​អាច​ជួប​បញ្ហា​នេះ​ដោយ​ចៃដន្យ​ផង​ដែរ។ ដូច​មិត្រ​ខ្ញុំ​ម្នាក់​បាត់បង់​ឯកសារ​ទាំង​អស់ ដោយសារ​ហាតឌីស​ខូច​រហូត​សង្គ្រោះ​លែង​បាន។ ដូច្នេះ​លោកអ្នក​ក៏​គួរ​យកចិត្ត​ទុកដាក់​ដែរ ប្រសិន​បើ​ឯកសារ​របស់​លោកអ្នក​ជា​ឯកសារ​សំខាន់។

ថ្មីៗ​នេះ ខ្ញុំ​បាន​ឃើញ​វិបសាយ​មួយ​ដែល​អាច​ទុកចិត្ត​បាន​ក្នុង​ការជួយ​យើង​រក្សា​ទុក​ឯកសារ​។ ដោយសារ​វិបសាយ​នេះ​មាន​កម្មវិធី​ដែល​អាច​ដំឡើង​លើ​វិនដូស៍​ និង​ចាត់ចែង​ឯកសារ​លើ​វិនដូស៍​ផ្ទាល់​ដោយ​មិន​បាច់​ចូល​ទៅ​អាប់ឡូត​តាម​វិបសាយ វា​ពិត​ជា​ងាយស្រួល​ណាស់។

ឯកសារ​ដែល​លោកអ្នក​ចង់​ទុក​នៅ​លើ​វិបសាយ​នោះ លោកអ្នក​គ្រាន់​តែ​ថត​វា​​យក​ដាក់​ក្នុង​ហ្វូលឌឺ​ដែល​កម្មវិធី​នោះ​បង្កើត​ស្រាប់​​លើ​កុំព្យូទ័រ ដូច​ប្រើ​លើ​វិនដូស៍​អ៊ិចផ្លរឺ​ធម្មតា។ មិន​តែ​ប៉ុណ្ណោះ លោក​អ្នក​អាច​ឲ្យ​គេ​ដោនឡូត​ឯកសារ​នោះ​បាន​ទៀត​ផង ដោយ​គ្រាន់តែ​ចុច​ប៊ូតុង​ខាងស្ដាំ​របស់​ម៉ៅស៍ និង​ចម្លង​តំណ​សម្រាប់​ឲ្យ​គេ​ដោនឡូត​បាន។ ត្រង់​នេះ​ជា​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​ណាស់។ ពេល​ខ្លះ​ខ្ញុំ​ចង់​ដាក់​ឯកសារ​ឲ្យ​គេ​ដោនឡូត​ វា​ជា​វិធី​ងាយ និង​ឆាប់​រហ័ស។

លក្ខណៈ​ពិសេស​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​នោះ គឺ​នៅ​ពេល​ដែល​យើង​ថត​ឯកសារ​ដាក់​ចូល​ទៅ វា​នឹង​ធ្វើ​ការ​ខ្ចប់ (encrypt) ​ដើម្បី​សុវត្ថិភាព​​ស្រាប់។

dropbox

ទោះ​ជា​កុំព្យូទ័រ​របស់​លោកអ្នក​ខូច ឬ​លោក​អ្នក​នៅ​ទី​ណា​ក៏​ដោយ លោក​អ្នក​ក៏​អាច​ចូល​ទៅ​កាន់​វិបសាយ​នោះ​យក​ឯកសារ​មក​ប្រើ​បាន​ដែរ។

ដោនឡូត និង​សាកល្បង​ពី​វិបសាយ getdropbox.com

កម្មវិធី, កុំព្យូទ័រ, សារព័ត៌មាន

WordPress 2.7


វើតព្រែស ២.៧ រូបរាង​ថ្មី និង​កាន់តែ​ស្រួល​ប្រើ​​ជាង​មុន។

http://en.blog.wordpress.com/2008/11/07/if-wordpress-27-was-a-movie/

កម្មវិធី, ទាញយក, សារព័ត៌មាន, អក្សរសាស្ត្រ

វចនានុក្រម​សម្ដេច ជួន ណាត សម្រាប់​ប្រើ​លើ​កុំព្យូទ័រ


អ្វី​ដែល​ខ្ញុំ​ស្រមៃ​ចង់​បាន​នោះ គឺ​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែល​អាច​ប្រើ​លើ​កុំព្យូទ័រ​បាន ហើយ​ថ្ងៃ​នេះ ខ្ញុំ​ភ្ញាក់ផ្អើល និង​ត្រេកអរ​មែនទែន ដែល​បាន​ឃើញ​វចនានុក្រម​នេះ​បាន​ដាក់​ចែក​ជូន​ឲ្យ​ប្រើប្រាស់។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​ក្រុមការងារ​​ដែល​បាន​រៀបចំ និង​ធ្វើ​ឲ្យ​វចនានុក្រម​នេះ​កើតឡើង ជាពិសេស​សូម​អរគុណ​ដល់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ដែល​ផ្ដួចផ្ដើម​បង្កើត​វចនានុក្រម​នេះ។

អរគុណ​និមល ដែល​ជួយ​ផ្ដល់​ព័ត៌មាន​នេះ​ដល់​ខ្ញុំ​ព្រឹកមិញ​នេះ ហើយ​ក៏​អរគុណ​លោកគ្រូ ចាន់រឿន ដែល​មក​ជូន​ដំណឹង​នេះ​ផង​ដែរ។

សមាស​ភាព​ក្រុម​ការងារ​វចនានុក្រម​ខ្មែរ
លោក ងួន វ៉ាន់ចន្ធី
នាយក​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ
លោក ស សុខនី
អ្នក​ចាត់ចែង​ និង​សម្របសម្រួល​ការងារ​ទូទៅ
លោក មៀច ប៉ុណ្ណ

ទីប្រឹក្សា
ផែ្នក​បញ្ចូល​ទិន្នន័យ

១. ក ផាត់ ច័ន្ទមុនីរដ្ឋា  ២. លោក ស៊ុន សូណៃ  ៣. លោក ប្រាង ប្រិត
៤. អ្នកស្រី សោម សុរាសី ៥. ក. ហ៊ុន ច័ន្ទសុជាតា ៦. លោក សោម វណ្ណ:
៧. លោក ឱម វីរៈ ៨. លោក អូន សំអុល

អ្នក​ពិនិត្យ​កែសម្រួល​ឯកសារ

១. លោក អ៊ី តុលា ២. លោក លឹម លឿម
៣. លោក ទូច គីមស្រ៊ាង ៤. លោក គង់ សំអឿន ៥. លោក សំ ធា

អ្នក​រៀបចំ និង​សរសេរ Software

លោក អ៊ឹង សុភី
អ៊ីម៉ែល  ungsophy@gmail.com

សហការដោយ៖  វិទ្យាស្ថានបើកទូលាយ (Open Institute)
អាស័យដ្ឋាន៖ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
អគារថ្មី ជាប់សួនច្បារសម្តេច ហ៊ុន សែន
ទូរស័ព្ទ៖ (៨៥៥) ២៣ ២១២ ០៤៦
ទូរសារ៖ (៨៥៥) ២៣ ២១៦ ៧៧៩
អ៊ីម៉ែល  info@budinst.gov.kh
sokny@budinst.gov.kh;  sorsokny@yahoo.com
www.budinst.gov.kh

កម្មវិធី​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយឲ្យប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ

កម្មវិធី, វេប​សាយ, សារព័ត៌មាន

Safari និង ខ្មែរយូនីកូដ


សាហ្វារិ ជា​កម្មវិធី​បើក​វិបសាយ​ដែល​លឿន ប្រៀប​នឹង ហ្វៃអឺហ្វក់ ។ ឥឡូវ សាហ្វារិ អាច​បើក​មើល​វិបសាយ ឬ ប្លក់​ដែល​ប្រើ​ខ្មែរយូនីកូដ​បាន​ហើយ ថែម​ទាំង​ដើរ​បាន​ល្អ​ទៀត​ផង។ សូម​ចុច​លើ​រូប​ខាង​ក្រោម​ដើម្បី​មើល​រូប​ដើម។

ចុច​មើល​រូប​ធំ

Download Safari

កម្មវិធី, កុំព្យូទ័រ

Kaspersky Internet Security 7


លោកអ្នក​ដែល​ធ្លាប់​ប្រើ Kaspersky ច្បាស់​ជា​ដឹង​ហើយ​ថា​វា​ល្អ​យ៉ាង​ណា។ ឥឡូវ​ខ្ញុំ​សូម​ចែក​ជូន Kaspersky Internet Security 7 ដែល​ជា​កម្មវិធី​គួរ​ឱ្យ​ទុកចិត្ត​សម្រាប់​កុំព្យូទ័រ​របស់​លោក​អ្នក​ដែល​ភ្ជាប់​ជាមួយ​អ៊ីនធើណិត។

kis-7.jpg

យក KIS 7.0.1.325 + key

កម្មវិធី, កុំព្យូទ័រ, បច្ចេក​ទេស

ខ្មែរយូនីកូដ​អាច​ប្រើ​បាន​១០០%​ជាមួយ Photoshop CS4 Beta


ពេល​នេះ​ខ្មែរយូនីកូដ​អាច​ប្រើបាន​ជាមួយ​ ហ្វូតូសហ្វ​ ស៊ីអេស​បួន​ បេតា ​គ្រាន់​តែ​យើង​ត្រូវ​ប្ដូរ​ទម្លាប់​បន្តិច​នៅ​ពេល​ដែល​យើង​វាយ​អក្សរ។ របៀប​វាយ៖

  • ពាក្យ​ឬ​ព្យាង្គ​​ដែល​ប្រកប​ជាមួយ​ស្រៈ​ណា​ដែល​​មាន​ស្រៈ េ នៅ​ជាមួយ ត្រូវ​វាយ​ស្រៈ េ មុន រួច​សឹម​វាយ​តាម​ធម្មតា
  • បើ​មាន​ជើង រ ត្រូវ​វាយ​ជើង រ មុន។

ឧទាហរណ៍ ពាក្យ “ស្រីៗ​ស្រុក​ខ្មែរ” ត្រូវ​វាយ “្រ+ស+ី+ៗ+​្រ+ស+ុ+ក+​ែ+ខ+្ម+រ”។

បង​ហុង​គាត់​ថា​នៅ​មាន​បញ្ហា​បន្តិចបន្តួច​ជាមួយ​ជើង និង​ស្រៈ​នៅ​ខាង​លើ តែ​គាត់​ថា​ជា​បញ្ហា​ងាយ​ដោះស្រាយ​ទេ។ អស្ចារ្យ​មែន​បង​ហុង​ខ្ញុំ 😀 ។

ps-khmebokorfont.jpg
ps-khmemuolfont.jpg
កម្មវិធី, កុំព្យូទ័រ, បច្ចេក​ទេស

ដំណឹង​ល្អៈ ខ្មែរ​យូនីកូដ និង Adobe Photoshop CS4 Beta


ខ្ញុំ​បាន​ទទួល​ដំណឹង​ល្អ​មួយ​ពី​លោក ហុង ដែល​ជា​អ្នក​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​នេះ​។ គាត់​ប្រាប់​ថា​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​អាច​ប្រើ​បាន​​ជាមួយ Adobe Photoshop CS4 Beta បន្ទាប់​ពី​គាត់​បាន​កែ​ខ្លះ​ទៅ​លើ​ពុម្ពអក្សរ​​ ប៉ុន្តែ​វា​នៅ​មាន​បញ្ហា​ខ្លះៗ​នៅ​ពេល​ដែល​គាត់​វាយ​អក្សរ​ច្រើន។ គាត់​ថា​គាត់​នឹង​រង់ចាំ Adobe Photoshop CS4 ដាក់​ឱ្យ​ប្រើប្រាស់​មែនទែន ក្រែង​គាត់​អាច​ជួយ​កែ​អ្វី​បាន​ថែម​ទៀត។

ខ្ញុំ​យល់​ថា គាត់​ធ្វើ​បាន​ល្អ​ណាស់។ តាម​​រូប​ដែល​គាត់​បាន​ផ្ញើ​មក​ឱ្យ​ខ្ញុំ ប្រហែលយើង​អាច​មាន​សង្ឃឹម​ច្រើន។

សូម​អរគុណ​ដល់​លោក ហុង ដែល​បាន​យក​ចិត្ត​ទុក​ដាក់ និង​ខិតខំ​ស្វះស្វែង​សម្រាប់​រឿង​នេះ។

photoshopcs4khmer.png
photoshopcs4khmer2.png