កម្មវិធី Khmer Spelling Dictionary ជា extension ដាក់បញ្ចូលទៅលើ OpenOffice.org 3.0+ ដើម្បីផ្ទៀងរកកំហុសអក្ខរាវិរុទ្ធខ្មែរ ។
ដើម្បីដំឡើងកម្មវិធីនេះចូលទៅ OpenOffice.org សូមចូលទៅកាន់តំណរូបខាងក្រោម ៖
អត្ថបទទាក់ទង៖
ព័ត៌មាន, កម្សាន្ត, ចំណេះដឹងផ្សេង ៗ …
កម្មវិធិរបស់កុំព្យូទ័រ
កម្មវិធី Khmer Spelling Dictionary ជា extension ដាក់បញ្ចូលទៅលើ OpenOffice.org 3.0+ ដើម្បីផ្ទៀងរកកំហុសអក្ខរាវិរុទ្ធខ្មែរ ។
ដើម្បីដំឡើងកម្មវិធីនេះចូលទៅ OpenOffice.org សូមចូលទៅកាន់តំណរូបខាងក្រោម ៖
អត្ថបទទាក់ទង៖
ការសរសេរឲ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធជាកត្តាចាំបាច់ក្នុងការលើកស្ទួយអក្សរសាស្ត្រជាតិ ប៉ុន្តែវាលំបាកប្រសិនបើអ្នកមិនទម្លាប់ក្នុងការបើកវចនានុក្រម ។ Khmer Spellcheck 1.0.0 ជាកម្មវិធីដាក់បន្ថែមលើ Firefox ដែលខ្ញុំបង្កើត ដើម្បីត្រួតពិនិត្យកំហុសអក្ខរាវិរុទ្ធក្នុងពេលកំពុងវាយអត្ថបទនៅលើប្លក ឬ វែបសាយ ដោយស្វ័យប្រវត្តិ ។ កម្មវិធីនេះអាចដើរជាមួយ Firefox 2.0 រហូតដល់ 6.0a1 ។
ដើម្បីដំឡើងកម្មវិធីនេះ សូមចូលទៅកាន់ទំព័រនេះ និង ដំឡើងវាទៅក្នុងកម្មវិធី Firefox របស់អ្នក ។ ក្រោយដំឡើង ចុចប៊ូតុងម៉ៅស៍ខាងស្ដាំ និង រើសយក Khmer/Cambodia ពី Languages នៃមឺនុយលោត ។ សូមមើលរូបខាងក្រោម ។
ឧទាហរណ៍ការពិនិត្យរកកំហុសខាងក្រោម ។
Firefox 4 បានដាក់ឲ្យទាញយកមកប្រើប្រាស់នៅថ្ងៃទី ២២ ខែមីនានេះ ។ ខ្ញុំរង់ចាំវាយូរមកហើយ ដោយប្រើចាប់ពីកំណែសាកល្បង ។
ចូលទៅកាន់វែបសាយ mozilla.org ដើម្បីទាញយកមកប្រើប្រាស់ ។
នេះជាចំនួនអ្នកទាញយក Firefox 4 ក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃ ២៣ វេលាម៉ោង ៣ រសៀល គឺចំនួនជាង ១០០០ នាក់ ។
អត្ថបទទាក់ទង៖
នេះជាវីដេអូបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ Firefox 4 ។
១០ ឆ្នាំមុន កម្មវិធីអ៊ីនធើណិតមួយមានកំណើតមក ។ ឈ្មោះរបស់វាគឺ Internet Explorer 6 ។ ឥឡូវយើងស្ថិតនៅក្នុងឆ្នាំ ២០១១ ក្នុងសម័យវែបសាយទំនើបៗ ។ វាជាពេលវេលាដែលត្រូវនិយាយពាក្យលា ។
ខាងលើជាប្រយោគនៅលើវែបសាយ http://ie6countdown.com របស់ Microsoft ។ អ្វីដែល Microsoft ចង់បានគឺ Internet Explorer 6 មានការប្រើប្រាស់តិចជាង ១% នៅលើពិភពលោក ។ ដូច្នេះវែបសាយជាច្រើននឹងសម្រេចចិត្តឈប់គាំទ្រ Internet Explorer 6 ធ្វើឲ្យពួកគេចំណេញពេលវេលាក្នុងការអភិវឌ្ឍវែបសាយ ។
បើតាមស្ថិតិ ការប្រើប្រាស់ Internet Explorer 6 នៅជុំវិញពិភពលោកមាន ១២% តិចជាងឆ្នាំមុន ៩% ។
តើយើងអាចធ្វើអ្វីខ្លះដើម្បីចូលរួមបញ្ឈប់ការប្រើប្រាស់ Internet Explorer 6?
ចូលរួមបុព្វហេតុបញ្ឈប់ការប្រើ Internet Explorer 6
បើអ្នកមានវែបសាយ អ្នកអាចបង្ហាញបដាទៅអ្នកប្រើ Internet Explorer 6 ដោយលើកទឹកចិត្តដោយលើកទឹកចិត្តឲ្យពួកគេប្រើកម្មវិធីទាន់សម័យ ។
Microsoft បានដឹងថា អ្នកអភិវឌ្ឍវែបសាយ ចំណាយពេលរបស់គេយ៉ាងច្រើនដើម្បីគាំទ្រ Internet Explorer 6 ។ ដូច្នេះទើប Microsoft ចូលមកជួយ ។ ដើម្បីចូលរួមជាមួយ Microsoft ដើម្បីផ្លាស់ប្ដូរអ្នកប្រើ Internet Explorer 6 ឲ្យប្រើកម្មវិធីទាន់សម័យ សូមធ្វើតាមវិធីខាងក្រោម ។
<!--[if lt IE 8]> <div style=' clear: both; height: 59px; padding:0 0 0 15px; position: relative;'> <a href="http://www.microsoft.com/windows/internet-explorer/default.aspx?ocid=ie6_countdown_bannercode"><img src="http://www.theie6countdown.com/images/upgrade.jpg" border="0" height="42" width="820" alt="You are using an outdated browser. For a faster, safer browsing experience, upgrade for free today." /></a></div> <![endif]-->
ពន្យល់អ្នកផ្សេងឲ្យឈប់ប្រើ Internet Explorer 6
ពន្យល់អ្នកផ្សេងឲ្យឈប់ប្រើ Internete Explorer 6 ពិសេសមិត្តភក្ដិរបស់អ្នក ។ កុំឲ្យមិត្តភក្ដិរបស់អ្នកប្រើ Internet Explorer 6 ។ ហេតុផលដែលអ្នកអាចពន្យល់បាន៖
អ្នកអភិវឌ្ឍវែបសាយនៅក្រុមហ៊ុនមួយចំនួនប្រាប់ Microsoft ថា ពួកគេប្រើ Internet Explorer 6 ព្រោះគេត្រូវការសម្រាប់ការងាររបស់ពួកគេ ។ ដូច្នេះ Microsoft បានដាក់ធនធានមួយចំនួនដើម្បីផ្ដល់ជាគំនិតខ្លះៗដល់ពួកគេ ។
ម៉ៃក្រូសូហ្វថ៍បានចេញ Internet Explorer 9 ដែលបានអភិវឌ្ឍរយៈពេលជិតពីរឆ្នាំកន្លងមក ។ IE 9 ជាជំហានឆ្ពោះទៅមុខធំមួយរបស់ម៉ៃក្រូសូហ្វថ៍ ដែលគាំទ្រស្ដង់ដារវែបចាំបាច់ជាច្រើន មានដំណើរការប្រសើរជាងមុន និង បង្កើនល្បឿនដល់ផ្នែករឹងកុំព្យូទ័រចំពោះកាតរូបដែលមានល្បឿនលឿននៅលើកុំព្យូទ័រ ។
ដើម្បីទាញយក IE 9 សូមចូលទៅវែបសាយ Microsoft ដែលដំណើរការតែជាមួយ Windows 7 និង Windows Vista ប៉ុណ្ណោះ ។
អ្វីដែលប្លែកច្រើននៅលើ IE 9 គឺការផ្លាស់ប្ដូរទ្រង់ទ្រាយថ្មី ។ មឺនុយ រូបតំណាងផ្សេងៗ និង ឧបករណ៍ដែលនៅរបារខាងលើរបស់ IE 8 ត្រូវបានដកចេញ ។ ដាក់កន្លែងវាយអាសយដ្ឋានវែបសាយ និង កន្លែងវាយពាក្យស្វែងរកបញ្ចូលគ្នាតែមួយ ហើយរូបតំណាងមឺនុយមួយដើម្បីចូលប្រើមឺនុយចាស់ៗពីមុន ដែលមើលទៅស្រដៀងគ្នានឹង Chrome របស់ Google ។
អ្វីដែលគេយល់ថាពិសេស គឺ IE 9 គាំទ្រស្ដង់ដារវែបថ្មីៗច្រើនជាងមុន ។ ថ្វីដ្បិតវាមិនទាន់ល្អខ្លាំង ហើយស្ថិតនៅក្រោយ Firefox និង Chrome ប៉ុន្តែវាប្រសើរជាង IE 8 ។ តាមការធ្វើតេស្ដិ៍នៅវែបសាយ HTML5test ឃើញថា IE 9 ទទួលបានពិន្ទុ ១៣០/៤០០ ដែល IE 8 បានតែ ៣២/៤០០ ខណៈ Firefox 4.0 RC1 បានពិន្ទុ ២៤០/៤០០ និង Chrome 10 បាន ២៨៨/៤០០ ។
ការចេញ IE 9 ជាដំណឹងល្អសម្រាប់អ្នកគ្មានជម្រើស ដូចជានៅលើកុំព្យូទ័រធ្វើការ ដែលគួរដំឡើងពី IE 8 មក IE 9 ប៉ុន្តែសម្រាប់អ្នកអភិវឌ្ឍវែបសាយ វាគ្រាន់តែជាជំហានមួយប៉ុណ្ណោះ ។
ការបកប្រែ TYPO3 ជាភាសាខ្មែរ គ្រោងនឹងបញ្ចប់នៅដើមខែវិច្ឆិកា ឆ្នាំ២០១០ នេះ បន្ទាប់ពីបានចាប់ផ្ដើមគម្រោងនេះអស់រយៈពេលជាងបីខែកន្លងមក ។
ខាងក្រោមជារូបភាពផ្នែកខាងក្រោយរបស់ TYPO3 4.4.0 ជាភាសាខ្មែរ ។
សម្រាប់អ្នកដែលចូលចិត្តជជែកជាមួយមិត្រភក្ដិនៅហ្វេសប៊ុក (facebook) ខ្ញុំសូមណែនាំកម្មវិធីមួយចំនួន ដែលងាយស្រួលជជែកជាងនៅលើគេហទំព័រហ្វេសប៊ុក និងអាចជជែកដោយមិនចាំបាច់ឡក់ចូលវែបសាយហ្វេសប៊ុក ។ កម្មវិធីនេះប្រហាក់ប្រហែលនឹងការប្រើ កម្មវិធីជជែករបស់យ៉ាហ៊ូ កម្មវិធីជជែករបស់ហ្គូកហ្គល ឬ Skype ដែរ ។
កម្មវិធី Meebo
កម្មវិធីនេះ ទាល់តែបើកប្រាវសឺទើបអាចជជែកបាន ប៉ុន្តែវាអាចបន្ថែមគណនីរបស់យ៉ាហ៊ូ ហ្គូហ្គល និងកម្មវិធីជជែកផ្សែងៗជាច្រើនទៀត ។
កម្មវិធី ChitChat
កម្មវិធីនេះ ដើរនៅលើដែសថប ប៉ុន្តែដើរមិនបានល្អជាមួយអក្សរខ្មែរ ឆាតជាក្រុមមិនទាន់បាន ប៉ុន្តែអាចឃើញអក្សររបស់ម្នាក់ៗក្នុងក្រុមដាច់ដោយឡែកពីគ្នា ។
កម្មវិធី Digsby
ជាកម្មវិធីដែលអាចប្រើសេវាកម្មច្រើនក្នុងកន្លែងតែមួយដែរ ។ កម្មវិធីនេះដើរបានល្អជាមួយភាសាខ្មែរ ប៉ុន្តែមិនអាចជជែកជាក្រុមបាន ។
កម្មវិធី Adium
ចំពោះអ្នកប្រើ មេកអូអេស សូមសាកល្បងប្រើកម្មវិធីនេះ ។ ខ្ញុំមិនដឹងថាកម្មវិធីនេះយ៉ាងម៉េចដែរ ។
កម្មវិធី Pidgin
កម្មវិធីនេះស្គាល់ភាសាខ្មែរបានល្អ អាចឆាតជាក្រុមបាន និងផ្ដល់ដំណឹងរាល់ពេលមានអ៊ីមេលថ្មី ។ តែកម្មវិធីនេះនៅពុំទាន់មានបញ្ចូលហ្វេសប៊ុកនៅឡើយទេ ត្រូវការឱ្យដំឡើងផ្លាក់អ៊ីន ដើម្បីអាចប្រើជាមួយហ្វេសប៊ុកបាន ។
កម្មវិធី Gabtastik (ណែនាំឱ្យប្រើ)
កម្មវិធីនេះសមញ្ញ ស្រួលប្រើ ។ អាចប្រើបានជាមួយ ហ្វេសប៊ុក និងហ្គូហ្គល ។
ជជែកជាក្រុម
ក្រៅពីវាយលេខសម្ងាត់ដើម្បីឡក់ចូលកុំព្យូទ័រ គេក៏អាចឡក់ចូលដោយប្រើវិបខេម ឬកាមេរាដែលភ្ជាប់មកជាមួយកុំព្យូទ័រដែរ ប៉ុន្តែតម្រូវឲ្យប្រើវិនដូស៍វិស្ដា ឬ វិនដូស៍៧ ។
គ្រាន់តែបើកកុំព្យូទ័ររបស់អ្នក ហើយអង្គុយនៅខាងមុខកុំព្យូទ័រ កាមេរានឹងចាប់មុខរបស់អ្នក ហើយឡក់ចូលវិនដូស៍ដោយស្វ័យប្រវត្តិ ។ ខ្ញុំសាកផ្លាស់ប្ដូរទឹកមុខ មិចភ្នែក និងញញឹមក៏កម្មវិធីនេះនៅអាចស្គាល់ខ្ញុំ និងឡក់ចូលវិនដូស៍បាន ។
ចាប់ឲ្យស្គាល់មុខ
រូបរបស់កម្មវិធី
វិនដូស៍របស់ខ្ញុំជាប់ Genuine ហើយខ្ញុំបានរកឃើញកម្មវិធី Chew-WGA ដែលអាចដោះ Window Genuine នេះបាន ។ បើលោកអ្នកមានបញ្ហាជាមួយ Genuine Window 7 ឬ វិនដូស៍មិនអាច Activate បាន សូមយកកម្មវិធីនេះទៅប្រើ ប្រាកដជាអាចដោះស្រាយបាន ។
យ៉ាហ៊ូឆាត១០ ទើបឱ្យសាកល្បង តែខ្ញុំប្រើស្រួលណាស់ ។ ទោះជាមិនមានបន្ថែមអីថ្មីៗច្រើន តែអ្វីដែលមានថែមនោះ គួរឱ្យចាប់អារម្មណ៍ដែរ ដូចជាបង្ហាញប្លកអាប់ដេត មានវើតព្រែស្ស ធ្វីតធើ និងប្លកផ្សេងៗទៀត ។ ពេលដែលប្លកអាប់ដេត វានឹងលោតប្រាប់ភ្លាម ទោះជាអ្នកដែលអាប់ដេតប្លកនោះ មិនអនឡាញក៏ដោយ ។
ខ្ញុំយកបងសុភីមកមកធ្វើឧទាហរណ៍
កុំព្យូទ័រនេះមានចេញសញ្ញាដូចរូបខាងក្រោមនេះទេ?
កុំព្យូទ័រនៅកន្លែងធ្វើការរបស់ខ្ញុំមួយមានបញ្ហានេះ មូលហេតុគឺមកពីយើងប្រើវិនដូស៍ខុសច្បាប់របស់ម៉ៃក្រូសហ្វតិ៍ តែក៏មានក្រែកដោះស្រាយបញ្ហានេះ និងអាចឲ្យយើងប្រើវិនដូស៍ខុសច្បាប់នេះបន្តទៀតបានដែរ។ ខ្ញុំបានប្រើក្រែករបស់លោក Wocarson ។ បន្ទាប់ពីប្រើរួច WGA (Windows Genuine Advantage) របស់ម៉ៃក្រូសហ្វតិ៍លែងប្រាប់ថាយើងលួចប្រើវិនដូស៍របស់វាខុសច្បាប់ និងថែមទាំងអាចអាប់ដេតវិនដូស៍ពីវិបសាយរបស់ម៉ៃក្រូសហ្វតិ៍បានទៀតផង។
បើកុំព្យូទ័រលោកអ្នកមានបញ្ហានេះ សូមដោនឡូត យកក្រែករបស់ Wocarson ។ (វីរុសហ្វ្រី)