ពុម្ពអក្សរ

ពុម្ពអក្សរ​ ៖ ខ្មែរ​ខាវអ៊‍ីដាង (Khmer Khao I Dang)


ពុម្ពអក្សរ ខ្មែរ​ខាវអ៊‍ីដាង​នេះ ខ្ញុំ​យក​គំរូ​តាម​សៀវភៅ​ថ្នាក់​ទី ១ សម្រាប់​បង្រៀន​កុមារ​នៅ​ជំរំ​ខាវអ៊‍ីដាង ដែល​ខ្ញុំ​បាន​​ពី​​ប្លក​ ហនុមាន ។ ពុម្ពអក្សរ​នេះ ជា​ប្រភេទ​អក្សរ​សរសេរ​ដោយ​​ដៃ ប៉ុន្តែ​មាន​រចនាបថ​ស្រដៀង​នឹង​អក្សរ​ពុម្ព​ដែរ ។ ដោយសារ​វា​ជា​ប្រភេទ​អក្សរដៃ ខ្ញុំ​នៅ​រក្សា​លក្ខណៈ​ដើម​របស់​វា​ដោយ​អន្លើ ដូច​ជា​ពពួក​អក្សរ ក គ ភ…  ដែល​គួរ​មាន​​ទំហំ​ប៉ុន​គ្នា និង សក់​ដូច​គ្នា តែ​ខ្ញុំ​ពុំ​បាន​ធ្វើ​ដូច្នោះ​ទេ គឺ​នៅ​​រក្សា​រចនាបថ​ដើម​ខ្លះៗ ។

អក្សរ​នេះ​ពុំ​មាន​លក្ខណៈ​​រលោង​ស្អាត​ប៉ុន្មាន​ទេ ព្រោះ​ខ្ញុំ​ធ្វើ​ទាំង​ប្រញាប់ និង​គូរ​ដោយ​ប្រើ​កម្មវិធី Photoshop រួច​ទើប​យក​មក​បញ្ចូល​ក្នុង​កម្មវិធី​ធ្វើ​ពុម្ពអក្សរ ដែល​ធ្វើ​​ឲ្យ​បាត់បង់​គុណភាព​ដើម​ខ្លះ ។

Khmer-Khao-I-Dang.ttf

អត្ថបទ​ទាក់ទង៖

កម្មវិធី, អក្ខរាវិរុទ្ធ

កម្មវិធី​ពនិត្យ​អក្ខរាវិរុទ្ធ​លើ​កម្មវិធី OpenOffice.org 3.0+


កម្មវិធី Khmer Spelling Dictionary ជា​ extension ដាក់​បញ្ចូល​ទៅ​លើ OpenOffice.org 3.0+ ដើម្បី​ផ្ទៀង​រក​កំហុស​អក្ខរាវិរុទ្ធ​ខ្មែរ ។

ដើម្បី​ដំឡើង​កម្មវិធី​នេះ​ចូល​ទៅ OpenOffice.org សូម​ចូល​ទៅ​កាន់​តំណ​​រូប​ខាង​ក្រោម ៖

ទាញយក

អត្ថបទ​ទាក់ទង៖

កម្មវិធី, អក្ខរាវិរុទ្ធ

កម្មវិធី​កែ​អក្ខរាវិរុទ្ធ​ខ្មែរ​លើ Firefox


ការសរសេរ​ឲ្យ​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ​ជា​កត្តា​ចាំបាច់​ក្នុង​ការ​លើក​ស្ទួយ​អក្សរសាស្ត្រ​ជាតិ ប៉ុន្តែ​វាលំបាក​ប្រសិន​បើ​អ្នក​មិន​ទម្លាប់​​ក្នុង​ការ​បើក​វចនានុក្រម ។ Khmer Spellcheck 1.0.0 ​ជា​កម្មវិធី​ដាក់​បន្ថែម​លើ Firefox ដែល​ខ្ញុំ​បង្កើត​ ដើម្បី​ត្រួតពិនិត្យ​កំហុស​អក្ខរាវិរុទ្ធ​ក្នុង​ពេល​​​កំពុង​វាយ​អត្ថបទ​នៅ​លើ​ប្លក ឬ វែបសាយ ដោយ​ស្វ័យប្រវត្តិ ។ កម្មវិធី​នេះ​អាច​ដើរ​ជាមួយ Firefox 2.0 រហូត​ដល់​ 6.0a1 ។

ដើម្បី​ដំឡើង​កម្មវិធីនេះ សូម​ចូល​ទៅ​កាន់​ទំព័រ​នេះ និង ដំឡើង​វា​ទៅ​ក្នុង​កម្មវិធី Firefox របស់​អ្នក ។ ក្រោយ​ដំឡើង ចុច​ប៊ូតុង​ម៉ៅស៍​ខាង​ស្ដាំ និង រើស​យក Khmer/Cambodia ពី Languages នៃ​មឺនុយ​លោត ។ សូម​មើល​រូប​ខាង​ក្រោម ។

ឧទាហរណ៍​​ការពិនិត្យ​រក​កំហុស​ខាង​ក្រោម ។

ពុម្ពអក្សរ

ពុម្ពអក្សរ​អង្គុលីលេខ​ខ្មែរ ចេញ​គ្រា​ទី​២


ក្នុង​កំណែ​ទី​ពីរ​នេះ ខ្ញុំ​បាន​ដាក់​បន្ថែម​ពុម្ពអក្សរ​អង់គ្លេស បារាំង និង​សញ្ញា​មួយ​ចំនួន ។ សូម​ទាញយក​កំណែ​ទី​២ ពី​តំណ​ខាង​ក្រោម ។

ទាញយក

អត្ថបទ​ទាក់ទង៖

កម្មវិធី, កុំព្យូទ័រ

Firefox 4 បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ហើយ


Firefox 4 បាន​ដាក់​ឲ្យ​ទាញយក​មក​ប្រើប្រាស់​នៅ​ថ្ងៃ​ទី ២២ ខែ​មីនា​នេះ ។ ខ្ញុំ​​រង់ចាំ​វា​​យូរ​មក​ហើយ ដោយប្រើ​ចាប់​ពី​កំណែ​សាកល្បង ។

​ចូល​ទៅ​កាន់​វែបសាយ mozilla.org ដើម្បី​ទាញយក​មក​ប្រើប្រាស់ ។

នេះ​ជា​ចំនួន​អ្នក​ទាញយក​ Firefox 4 ​ក្នុង​ប្រទេស​កម្ពុជា គិត​ត្រឹម​ថ្ងៃ ២៣ វេលា​ម៉ោង ៣ រសៀល គឺ​ចំនួន​ជាង ១០០០ នាក់ ។

អត្ថបទ​ទាក់ទង៖

កម្មវិធី, កុំព្យូទ័រ

Microsoft ជំរុញ​ឲ្យ​ឈប់​ប្រើប្រាស់ Internet Explorer 6


១០ ឆ្នាំ​មុន កម្មវិធី​អ៊‍ីនធើណិត​មួយ​មាន​កំណើត​មក ។ ឈ្មោះ​របស់​វា​គឺ Internet Explorer 6 ។ ឥឡូវ​យើង​ស្ថិត​នៅ​ក្នុង​ឆ្នាំ ២០១១ ក្នុង​​សម័យ​វែបសាយ​ទំនើបៗ ។ វា​ជា​ពេលវេលា​ដែល​ត្រូវ​និយាយ​​ពាក្យ​លា ។

ខាងលើ​ជា​ប្រយោគ​នៅ​លើ​វែបសាយ http://ie6countdown.com របស់ Microsoft ។ អ្វី​ដែល Microsoft ចង់​បាន​គឺ​ Internet Explorer 6 មាន​ការប្រើប្រាស់​តិច​ជាង ១% នៅ​លើ​ពិភពលោក ។ ដូច្នេះ​វែបសាយ​ជាច្រើន​នឹង​សម្រេចចិត្ត​ឈប់​គាំទ្រ Internet Explorer 6 ធ្វើ​ឲ្យ​ពួក​គេ​​ចំណេញ​ពេលវេលា​​ក្នុង​ការអភិវឌ្ឍ​វែបសាយ ។

បើ​តាម​ស្ថិតិ ការប្រើប្រាស់ Internet Explorer 6 នៅ​ជុំវិញ​ពិភពលោក​មាន​ ១២% តិច​ជាង​ឆ្នាំ​មុន​ ៩% ។

តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចូលរួម​បញ្ឈប់​ការប្រើប្រាស់ Internet Explorer 6?

ចូលរួម​បុព្វហេតុ​បញ្ឈប់​ការប្រើ Internet Explorer 6

បើ​អ្នក​មាន​វែបសាយ អ្នក​អាច​បង្ហាញ​បដា​ទៅ​អ្នក​ប្រើ Internet Explorer 6 ដោយ​លើក​ទឹកចិត្ត​ដោយ​លើក​ទឹកចិត្ត​ឲ្យ​ពួក​គេ​ប្រើ​កម្មវិធី​ទាន់សម័យ ។

Microsoft បាន​ដឹង​ថា អ្នក​អភិវឌ្ឍ​វែបសាយ ​ចំណាយ​ពេល​របស់​គេ​យ៉ាង​ច្រើន​ដើម្បី​គាំទ្រ Internet Explorer 6 ។ ដូច្នេះ​ទើប Microsoft ចូល​មក​ជួយ​ ។ ដើម្បី​ចូលរួម​ជាមួយ Microsoft ដើម្បី​​ផ្លាស់ប្ដូរ​អ្នកប្រើ Internet Explorer 6 ឲ្យ​​ប្រើ​កម្មវិធី​ទាន់​សម័យ សូម​ធ្វើ​តាម​វិធី​ខាង​ក្រោម ។

  1. ចម្លង និង បិទភ្ជាប់​កូដ​បដា​នេះ​ទៅ​ក្នុង​តួ​វែបសាយ​របស់​អ្នក
    <!--[if lt IE 8]> <div style=' clear: both; height: 59px; padding:0 0 0 15px; position: relative;'> <a href="http://www.microsoft.com/windows/internet-explorer/default.aspx?ocid=ie6_countdown_bannercode"><img src="http://www.theie6countdown.com/images/upgrade.jpg" border="0" height="42" width="820" alt="You are using an outdated browser. For a faster, safer browsing experience, upgrade for free today." /></a></div> <![endif]-->
  2. មើល​ថា​បដា​នេះ​បង្ហាញ​នៅ​លើ​វែបសាយ​របស់​អ្នក​ពេល​បើកប្រើ​ជាមួយ Internet Explorer 6 ។ (អ្នក​អាច​ប្រើ Virtual PC VHD ដើម្បី​មើល)
  3. បើ​អ្នក​មាន​ស្លាកសញ្ញា​វែបសាយ សូម​ផ្ញើ​ទៅ Microsoft ដូច្នេះ​គេ​អាច​ដាក់​ស្លាកសញ្ញា​វែបសាយ​របស់​អ្នក​ជា​អ្នក​ចូលរួម ។
  4. ប្រាប់​មិត្តភក្ដិ​របស់​អ្នក​ឲ្យ​ចូលរួម​បុព្វហេតុ​នេះ ។ ចែកចាយ​វែបសាយ​នេះ http://bit.ly/ie6countdown និង tweet ទៅ #ie6countdown ។ ឲ្យ​គ្រប់គ្នា​ដឹង​ថា​អ្នក​ចូលរួម​​ធ្វើ​ឲ្យ​ការប្រើប្រាស់ Internet Explorer 6 នៅ​សល់ ១% ។

ពន្យល់​អ្នក​ផ្សេងឲ្យ​ឈប់​ប្រើ Internet Explorer 6

ពន្យល់​អ្នក​ផ្សេង​ឲ្យ​ឈប់​ប្រើ Internete Explorer 6 ពិសេស​មិត្តភក្ដិ​របស់​អ្នក ។ កុំ​ឲ្យ​មិត្តភក្ដិ​របស់​អ្នក​ប្រើ Internet Explorer 6 ។ ហេតុផល​ដែល​អ្នក​អាច​ពន្យល់​បាន៖

  • មាន​ផល​ប្រយោជន៍​ច្រើន​ក្នុងការ​ដំឡើង​ប្រើ​កំណែ​ថ្មី​របស់ Internet Explorer – ល្បឿន​ប្រសើរ​ជាង​មុន, មាន​ថេប, ការកំណត់​សុវត្ថិភាព​ខ្លួន​អ្នក​មាន​ច្រើន​សណ្ឋាន ។
  • រយៈពេល​ ១០ ឆ្នាំ​កន្លង​មក​នេះ វែប​បាន​ប្ដូរ​លក្ខណៈ​របស់​ខ្លួន ។ កម្មវិធី​វែបសាយ​ត្រូវ​វិវត្ត​ទទួល​យក​បច្ចេកវិទ្យា​វែប​ថ្មីៗ ហើយ​កំណែ​ចុងក្រោយ​របស់ Internet Explorer ការពារ​អ្នក​ពី​ការវាយប្រហារ​ពី​អ៊‍ីនធើណិត​​ថ្មី ។
  • Microsoft សំណូមពរ​ឲ្យ​អ្នក​ប្រើ Internet Explorer 6 ដំឡើង​កំណែ​ចុងក្រោយ​របស់ Internet Explorer ដើម្បី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​អ៊‍ីនធើណិត ។
  • អ្នក​អាច​មើល​ការប្រៀបធៀប​រវាង Internet Explorer 6 និង Internet Explorer 9 នៅ​ទីនេះ

អ្នក​អភិវឌ្ឍ​វែបសាយ​នៅ​ក្រុមហ៊ុន​​មួយ​ចំនួន​ប្រាប់ Microsoft ថា ពួក​គេ​ប្រើ Internet Explorer 6 ព្រោះ​គេ​ត្រូវ​ការ​សម្រាប់ការងារ​របស់​ពួក​គេ ។ ដូច្នេះ Microsoft បាន​ដាក់​ធនធាន​មួយ​ចំនួន​ដើម្បី​ផ្ដល់​​ជា​គំនិត​ខ្លះៗ​ដល់​​ពួក​គេ ។

កម្មវិធី

Microsoft ចេញ Internet Explorer 9


ម៉ៃក្រូសូហ្វថ៍​បាន​ចេញ​ Internet Explorer 9 ដែល​បាន​អភិវឌ្ឍ​រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លង​មក ។ IE 9 ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ធំ​មួយ​របស់​ម៉ៃក្រូសូហ្វថ៍ ដែល​គាំទ្រ​ស្ដង់ដារ​វែប​ចាំបាច់​ជា​ច្រើន មាន​ដំណើរការ​ប្រសើរ​ជាង​មុន និង បង្កើន​ល្បឿន​ដល់​ផ្នែករឹង​កុំព្យូទ័រ​ចំពោះ​កាតរូប​ដែល​មាន​ល្បឿន​លឿន​នៅ​លើ​កុំព្យូទ័រ ។

ដើម្បី​ទាញយក IE 9 សូម​ចូល​ទៅ​វែបសាយ Microsoft ដែល​ដំណើរការ​តែ​ជាមួយ Windows 7 និង Windows Vista ប៉ុណ្ណោះ ។

អ្វី​ដែល​ប្លែក​​​​ច្រើន​​នៅ​លើ IE 9 គឺ​ការផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​ថ្មី ។ មឺនុយ រូបតំណាង​ផ្សេងៗ និង ឧបករណ៍​ដែល​នៅ​របារ​ខាង​លើ​របស់ IE 8 ត្រូវ​បាន​ដកចេញ ។ ដាក់​កន្លែង​វាយ​អាសយដ្ឋាន​វែបសាយ និង កន្លែង​វាយពាក្យ​ស្វែងរក​បញ្ចូល​គ្នា​តែ​មួយ ហើយ​រូបតំណាង​មឺនុយ​មួយ​ដើម្បី​ចូលប្រើ​មឺនុយ​ចាស់ៗ​ពី​មុន ដែល​មើល​ទៅ​ស្រដៀង​គ្នា​នឹង Chrome របស់ Google ។

អ្វី​ដែល​គេ​យល់​ថា​ពិសេស គឺ IE 9 គាំទ្រ​ស្ដង់ដារ​វែប​ថ្មីៗ​ច្រើន​ជាង​មុន ។ ថ្វីដ្បិត​វា​មិន​ទាន់​ល្អ​ខ្លាំង ហើយ​ស្ថិត​នៅ​ក្រោយ Firefox និង Chrome ប៉ុន្តែ​វា​ប្រសើរ​ជាង IE 8 ។ តាម​ការធ្វើតេស្ដិ៍​នៅ​វែបសាយ HTML5test ឃើញ​ថា IE 9 ទទួល​បាន​ពិន្ទុ ១៣០/៤០០ ដែល IE 8 បាន​តែ ៣២/៤០០ ខណៈ Firefox 4.0 RC1 បាន​ពិន្ទុ ២៤០/៤០០ និង Chrome 10 បាន ២៨៨/៤០០ ។

ការចេញ IE 9 ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​គ្មាន​ជម្រើស ដូច​ជា​នៅ​​លើ​កុំព្យូទ័រ​​ធ្វើការ ដែល​គួរ​ដំឡើង​ពី IE 8 មក IE 9 ប៉ុន្តែ​សម្រាប់​​អ្នក​អភិវឌ្ឍ​វែបសាយ វា​គ្រាន់តែ​ជា​ជំហាន​មួយ​ប៉ុណ្ណោះ ។

កុំព្យូទ័រ, បច្ចេក​ទេស

បង្កើត​វែបសាយ​ឌីណាមិក​ជាមួយ TYPO3 ដោយ​ប្រើ TemplaVoila


របៀប​បង្កើត​វែបសាយ​ឌីណាមិក​​ដោយ​ប្រើ TemplaVoila នៅ​លើ TYPO3 មាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ (CM) លេខ ៨៨ ។ ខ្ញុំ​ក៏​សូម​លើក​យក​របៀប​បង្កើត​មក​​ដាក់​​ជូន​នៅ​ទីនេះ​​ដែរ ។ សូម​ទាញយក​ឯកសារ​ព្រាង PDF

អត្ថបទ​ទាក់ទង៖

វេប​សាយ

តាមដាន​ប្លក​ជាមួយ Google Reader


Google Reader ជា​សេវាកម្ម​មួយ​របស់ Google ដែល​អនុញ្ញាត​ឱ្យអ្នក​ធ្វើការ​តាមដាន​រាល់​អត្ថបទ Blog Feed របស់​ប្លក​នានា ។ អ្នក​អាច​ប្រើ Google Reader តាម​​អាសយដ្ឋាន http://google.com/reader ដោយ​ប្រើ​គណនី​របស់ Gmail ។ បើ​អ្នក​មិន​ទាន់​មាន​គណនី​របស់ Gmail សូម​ចុះឈ្មោះ​នៅ http://mail.google.com/mail/signup

ត្រង់ Add a subscription សម្រាប់​ដាក់​បន្ថែម​ប្លក​ដែល​អ្នក​ចង់​តាមដាន និង Folder settings… នៅ​​ប្លុក​ខាងស្ដាំ សម្រាប់​រៀបចំ ឬ កំណត់ Folder ឱ្យ Blog Feed ។

វេប​សាយ

ប្រធានបទ​ប្រចាំ​ថ្ងៃ​សម្រាប់​សរសេរ​ប្លក


ប្រសិន​បើ​អ្នក​សរសេរ​ប្លក ហើយ​រក​​ប្រធាន​បទ​មក​សរសេរ​​ប្រចាំ​ថ្ងៃ​មិន​បាន, ប្លក The Daily Post អាច​ជួយ​អ្នក​បាន ។ ប្លក​នេះ លើក​ទឹកចិត្ត​ឱ្យ​អ្នក​ប្លក​សរសេរ​ប្លក​របស់​ខ្លួន​ជារៀងរាល់​ថ្ងៃ ដោយ​បាន​ផ្ដល់​ប្រធាន​បទ​ និង គំនិត​​ឱ្យ​អ្នក​​រើស​មក​សរសេរ​​តាម​រយៈ​ប្រកាស​នៅ​ទីនោះ ។ អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង​មួយ​ទៀត ក្រោម​ប្រធានបទ មាន​ដាក់​ចំនួន​ថ្ងៃ​ដែល​នៅ​សល់​​សម្រាប់​សរសេរ​ប្លក​ក្នុង​ឆ្នាំ ២០១១ នេះ ។

បច្ចេក​ទេស

របៀប​ដំឡើង​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​វែបសាយ TYPO3 (Introduction Package)


លោកអ្នក​ដែល​ទន្ទឹង​ចាំ​របៀប​ដំឡើង TYPO3 ខាង​ក្រោម ជា​របៀប​ដំឡើង​​ដែល​បាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​​វិទ្យាសាស្ត្រ​​កុំព្យូទ័រ (CM) ។ លោក​អ្នក​អាច​សាកល្បង​ដំឡើង​តាម​របៀប​ខាង​ក្រោម​នេះ ។ ចម្ងល់​ផ្សេងៗ លោកអ្នក​អាច​សាកសួរ​​នៅ​ទីនេះ ឬ តាម​ទំនាក់ទំនង​នៅ​ទីបញ្ចប់​នៃ​អត្ថបទ ។

ក្នុង​លេខ​មុន យើង​បាន​ចុះ​ផ្សាយ​អំពី TYPO3 រួច​មក​ហើយ ។ ក្នុង​លេខ​នេះ លោក​អ្នក​នឹង​រៀន​អំពី​របៀប​ដំឡើង TYPO3 នៅ​លើ​កុំព្យូទ័រ​របស់​លោក​អ្នក ។ មុន​នឹង​ដំឡើង ខ្ញុំ​សូម​ឱ្យ​លោក​អ្នក​ស្គាល់​អំពី​កំណែ​របស់ TYPO3 ខ្លះៗ​សិន ។ ពេល​ដែល​ខ្ញុំ​រៀបចំ​អត្ថបទ​នេះ TYPO3 កំពុង​ដាក់​កំណែ​សាកល្បង​លើក​ទីពីរ (TYPO3 4.5.0 beta2) ។ កំណែ TYPO3 4.5.0 beta3 ចេញ​នៅ​ថ្ងៃ​ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១០ និង គ្រោង​ចេញ​កំណែ​ចុងក្រោយ​នៃ TYPO3 4.5 ក្នុង​ខែ មករា ឆ្នាំ ២០១១ ខាង​មុខ​នេះ។ TYPO3 4.5ជា​កំណែ​ដែល​នឹង​ផ្ដល់​ការគាំទ្រ​រយៈពេល​វែង (LTS) និង ល្អ​ជាង​គេ​បង្អស់ បើ​ប្រៀបធៀបទៅកំណែមុនៗ។ ការអនុវត្ត​ខាង​ក្រោម យើង​នឹង​យក TYPO3 4.5.0 beta2 (Introduction Package) និង ប្រើ​ឃ្លាំង​ទិន្នន័យ MySQL ។ លោក​អ្នក​អាច​ទាញយក Introduction Packageកំណែ​ផ្សេង​ពី​នេះ​មក​អនុវត្ត​បាន​ផងដែរ។

តម្រូវការ​មូលដ្ឋាន​របស់ TYPO3

  • ប្រព័ន្ធ​ប្រតិបត្តការ៖ Linux, Windows, Mac
  • កម្មវិធី​បម្រើ​វែប (web server)៖ Apache, IIS
  • កម្មវិធី​កណ្ដាល៖ PHP4 ឬ PHP5 (ចំណាំ៖ ចាប់​ពី TYPO3 4.2.0 ត្រូវការ PHP 5.2!)
  • ឃ្លាំង​ទិន្នន័យ៖ MySQL ឬ ប្រព័ន្ធ​ឃ្លាំងទិន្នន័យ​ផ្សេង​ទៀត (ឧ. Oracle, Postgres និង ច្រើន​ទៀត)
  • កុំព្យូទ័រ៖ កុំព្យូទ័រ​ធម្មតា ដែល​មាន អង្គ​ចងចាំ ២៥៦ មេហ្គាបៃ ឡើង​ទៅ ។

សូម​មើល​បន្ថែម​នៅ http://typo3.org/about/system-requirements/ ប្រសិន​បើ​ចង់​ដឹង​ព័ត៌មាន​បន្ថែម​អំពី​តម្រូវការ ។

មុនពេល​ដំឡើង TYPO3

ដោយសារ TYPO3 ត្រូវការ​កម្មវិធី​បម្រើ​វែប Apache ឬ IIS ដូច្នេះទាមទារ​ឲ្យ​លោក​អ្នក រៀបចំ​កុំព្យូទ័រ​របស់​អ្នក​​ឲ្យ​មាន​កម្មវិធី​បម្រើ​វែប​ជាមុន​សិន ។ របៀប​រៀបចំ​កម្មវិធី​បម្រើ​វែប​នេះ ខ្ញុំ​មិន​រៀបរាប់​លម្អិត​នៅ​ទីនេះ​ទេ ប៉ុន្តែ បើ​លោកអ្នក​មិន​ទាន់​ចេះ​ដំឡើង សូម​ស្វែង​រក​ការណែនាំ​អំពី​របៀប “ដំឡើង​កម្មវិធី​បម្រើ​វែប” ទៅ​តាម​ប្រភេទ​ប្រព័ន្ធ​ដំណើការកុំព្យូទ័រ​របស់​អ្នក ហើយ​រៀប​ចំ​អោយ​រួច​រាល់​ជា​មុន​សិន ។ បន្ត​អាន “របៀប​ដំឡើង​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​វែបសាយ TYPO3 (Introduction Package)”