ខ្សែ​ភាពយន្ត

បញ្ជី​ភាពយន្ត​ហូលីវូដ​ឆ្នាំ ២០១១


ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​រឿង​ដែល​បាន​កំណត់​កាលបរិច្ឆេទ​ចាក់​ផ្សាយ​​ក្នុង​ឆ្នាំ ២០១១ រួច​ហើយ ។

មករា

  1. Country Strong
  2. Season of The Witch
  3. Green Hornet
  4. The Dilemma
  5. Death Race 2
  6. Company Men
  7. No Strings Attached
  8. The Way Back
  9. The Mechanic
  10. The Rite

កុម្ភៈ

  1. Sanctum
  2. The Other Woman បន្ត​អាន “បញ្ជី​ភាពយន្ត​ហូលីវូដ​ឆ្នាំ ២០១១”
តារា​ចម្រៀង​, ផ្សេង​ៗ​ទៀត

អស្ចារ្យ​ហើយ ក្បាច់រាំ​តារា​ស្រី​ខ្មែរ


មើល​ក្បាច់រាំ​របស់ ឆ័យលី ដាឡែន ដែល​គេ​ថា​គួរ​​កោត​សរសើរ និង មាន​មនុស្ស​ជា​ច្រើន​ទះដៃ​អបអរ ។

កាល​ពី​យប់​មិញ​ នៅ​ក្នុង​កម្មវិធី​ ឡើង​គេហដ្ឋាន​ អ្នក​នាង​ សំ ប៉ូលីដា កញ្ញា ឆ័យ លីដាឡែន និង​លោក​ អេឡិច ចន្ត្រា បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​គីឡូម៉ែត្រ​លេខ​៦។ អ្នក​ទាំង​ពីរ​បាន​បញ្ចេញ​ក្បាច់​រាំ​គួរ​ឲ្យ​ជក់​ចិត្ត ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ទះដៃ​អបអរសាទរ​កង​រំពង ជា​ពិសេស​ ប្រជា​ជន​ដែល​រស់​នៅ​ទីនោះ​មាន​ការ​កោត​សរសើរ​ជា​ខ្លាំង​ ចំពោះ​រូប​គេ​ទាំងពីរ។តើ​ស្ទិល​របស់​ពួក​គេ​ទាំង​ពីរ​យ៉ាង​ម៉េចដែរ?

ពី Sabay

ត្រង់​នេះ ជិត​លេច​លីអូ

ទាក់ទង​នឹង​ខ្ញុំ, រូប​ និង​គំនូរ

រូប​គំនូរ​ពណ៌ ​គូរ​លើ​កុំព្យូទ័រ


ខ្សែ​ភាពយន្ត, ទាក់ទង​នឹង​ខ្ញុំ, សារព័ត៌មាន

ភាពយន្ត​រឿង កិលេស


តាម​មាត់​មួយ​ទៅ​មាត់​មួយ អ្នក​ទស្សនា​រឿង កិលេស ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក ម៉ៅ អាយុទ្ធ អ្នក​និពន្ធ​រឿង នេសាទ​ក្រពើ ពួក​គេ​មាន​ការពេញចិត្ត និង នាំ​គ្នា​សរសើរ​អំពី​​ការសំដែង និង សាច់​រឿង​របស់​ភាពយន្ត​​​នេះ ។ ប្រសិន​បើ​រឿង​នេះ​ពិត​ជា​ល្អ​ដូច​គេ​និយាយ​​​មែន​នោះ ខ្ញុំ​ជឿ​ថា វិស័យ​ភាពយន្ត​នៅ​ស្រុក​ខ្មែរ​ប្រាកដ​ជា​អាច​ឈាន​ទៅ​មុខ​បន្ត​ទៀត នឹង​អាច​ទៅ​ដល់​កម្រិត​ស្ដង់ដារ​ក្នុង​ថ្ងៃ​ណា​មួយ​ជាក់​ជា​ពុំ​ខាន ។ ដោយឡែក ខ្ញុំ​បាន​សង្កេត​ឃើញ​រឿង រលក​សំឡេង ដែល​បាន​ដាក់​បញ្ចាំង​តាម​ប៉ុស្ដិ៍​ទូរទស្សន៍ ក៏​ថត និង សម្ដែង​បាន​ល្អ​ផង​ដែរ ។ ​ខ្ញុំ​នឹង​រក​​ពេល​វេលា​ណា​មួយ​ដើម្បី​ទៅ​ទស្សនា​រឿង កិលេស នេះ​ឱ្យ​ខាង​តែ​បាន ។

រូបភាព​ពី LIFT

ទាក់ទង​នឹង​ខ្ញុំ, រូប​ និង​គំនូរ

អ្នក​ប្រើ WordPress និង Facebook ជិះ​ទូក (ថ្ងៃ​ទី​១៦)


ថ្ងៃ​ទី​១៦ ត្រូវ​ជា​ថ្ងៃ​កំណើត​របស់​ រចនា​(ខ្យល់​សមុទ្ទ) ផង បាន​នាំ​គ្នា​ទៅ​ជិះ​ទូក​នៅ​ទន្លេ​បាសាក់ ដែល​អ្នក​ចូលរួម​ជា​អ្នក​ប្រើ​ប្លក់ WordPress និង Facebook ។

អ្នក​ប្រើ WordPress

អ្នក​ប្រើ WordPress និង Facebook បញ្ចូល​គ្នា

បច្ចេក​ទេស, ប្លែក​ៗ

ពាក្យ​មួយ​ឃ្លា​នៅ WordPress ខណៈ​អាប់ឡូត​រូបភាព


រឿង​ភាសា​ខ្មែរ​នៅ WordPress ត្រូវ​គេ​បកប្រែ​ពាក្យ​ខ្លះ​មើល​មិន​យល់​នោះ អ្នក​ណា​ក៏​ដឹង​ដែរ ប៉ុន្តែ​វា​រឹតតែ​មើល​លែង​យល់​ទៅ​ទៀត ខណៈ​ដែល​កំពុង​អាប់ឡូត​រូបភាព​ដាក់​ក្នុង​អត្ថបទ ស្រាប់​តែ​វា​ប្រាប់​ថា “កំពុង​ទំពារ​ឮ​គ្រួបៗ…” ។ ពេល​ដែល​ខ្ញុំ​ប្រើ WordPress ឲ្យ​អាប់ឡូត​រូប​របស់​ខ្ញុំ ប្រហែល​ជា WordPress កំពុង​រវល់​ហូប​អាហារ? 😀 ដូច​ជា​គួរ​ឲ្យ​អស់​សំណើច​ដែរ ដល់​តែ​ប្រែ​មក​មាន​ប្លែកៗ​អ៊‍ីចឹង ។

សូម​មើល​ផ្នែក​ខាង​ក្រោម​បង្អស់​នៃ​រូប​ខាង​ក្រោម៖

ទាក់ទង​នឹង​ខ្ញុំ, រូប​ និង​គំនូរ

ទៅ​លេង​ ភ្នំពេញ វ៉តធឺផាក


ម្សិលមិញ​មិន​បាន​ទៅ​កំពង់សោម ប៉ុន្តែ​នាំ​ក្មេងៗ​ទៅ​លេង​នៅ ភ្នំពេញ វ៉តធឺផាក ។

ប្លែក​ៗ, ស្រុក​ខ្មែរ

សន្តិសុខ​នៅ​ខេមខូ


ស្មាន​មិន​ដល់​ថា​សន្តិសុខ​នៅ​ខេមខូស៊ីធី​និយាយ​សំដី​មិន​ពីរោះ​ស្ដាប់​អ៊‍ីចឹង​សោះ គ្រាន់តែ​ខ្ញុំ​ឈប់​ម៉ូតូ​នៅ​អែប​ផ្លូវ​មួយ​ភ្លែត ថា​ឱ្យ​ខ្ញុំ​ដូច​ខ្ញុំ​គ្មាន​ដឹង​ខ្យល់​អី ហើយ​កម្មករ​សំណង់​អូស​ដែក​​ឆ្លង​ច្រក​យាម​​នោះ គ្នា​​ឈប់​នៅ​ម្ខាង​ផ្លូវ​សោះ បន្ទោស​ថា​គ្នា​​ឈប់​ច្រងេងច្រងាង ខ្លាច​ទើស​ផ្លូវ​ឡាន​គេ ។

ពេល​ជិះ​ទៅ​ឃើញ​ដំបូង ខំ​តែ​អាសូរ​ឋានៈ​សន្តិសុខ​នោះ ពេល​គេ​ជិះ​ឡាន​កាត់​ឱន​គោរព​គេ លុះ​តែ​គ្នា​​ដែល​​​តូចតាច​ និង​ជិះ​ម៉ូតូ​កញ្ចាស់​ដូច​ខ្ញុំ បែរ​ជា​មើល​ថោក​ដូច​សំរាម​ទៅ​វិញ ។ មិន​ដឹង​ថា​សន្តិសុខ​យាម​ផ្ទះ​ឱ្យ​គេ​ហ្នឹង ខ្ពស់ខ្ពស់​ប៉ុណ្ណា ។

ខ្សែ​ភាពយន្ត

កលល្បិច​ក្នុង​រាជវាំង


រឿង កលល្បិច​ក្នុង​រាជវាំង (宮心計) នេះ​ល្អ​មើល​គួរសម មិន​ថា​តែ​ប្រពន្ធ​ខ្ញុំ ប្អូន​ថ្លៃ​អី​ទេ ខ្ញុំ​ក៏​ជក់​មើល​ណាស់​ដែរ ។ ឥឡូវ​កំពុង​បញ្ចាំង​នៅ​ទូរទស្សន៍​ខ្សែកាប្ល៍ ប្រហែល​ជា​ប៉ុស្តិ៍​លេខ​៨ ឬ​លេខ​៩(?) ប៉ុន្តែ​ជិត​ចប់​ដែរ​ហើយ ។ បើ​លោកអ្នក​ចាប់អារម្មណ៍​ចង់​មើល សូម​​បន្ត​មើល​តាម​លិងខ៍​​ខាងក្រោម ដែល​អាច​មើល​លើ​អ៊ីនធើណិត ឬ​ដោនឡូត​យក​មក​មើល​បាន ។

អាច​មើល ឬ​ដោនឡូត​នៅ​ទីនេះ

កំណាព្យ, ទឹម បឿន

តម្រា​ចូលឆ្នាំ​ថ្មី


ព្រហាម​ថ្ងៃ​ពុធ ទី​ដប់បួន​គត់ ក្នុង​ខែ​មេសា
ត្រូវ​បាន​កំណត់ តាម​ក្បួន​ហោរា កំណត់​ចារ​ថា
ពេល​ចូល​ឆ្នាំ​ថ្មី ។

ឆ្នាំ​ខាល​ទោស័ក ព្រលឹម​ត្រជាក់ ចូល​ដល់​សិរី
នៅ​​ម៉ោង​ប្រាំពីរ សាម​ប្រាំមួយ​នៃ ជា​ពេល​សួស្ដី
ដល់​រដ្ឋ​ប្រជា ។

មាន​ទេពធីតា រូប​ល្អ​ថ្លៃថ្លា ព្រះនាម​មណ្ឌា
គឺ​ជា​​បុត្រី កបិល​ព្រហ្មា ចូល​មក​រក្សា
គ្រប់គ្រង​​ដែន​ដី ។

គ្រង​ដោយ​អម្ពរ គឺ​អន​ដោយ​ពណ៌ បវរ​ល្អ​ក្រៃ
នៅ​ឯ​ព្រះ​កាណ៍ បុប្ផា​ពណ្ណរាយ ចម្ប៉ា​សព្វសាយ
គន្ធា​​ពិសិដ្ឋ ។

នៅ​ព្រះហស្ត​ឆ្វេង ឈើ​ច្រត់​នោះ​​ឯង សែន​ល្អ​វិចិត្រ
ខាង​ស្ដាំ​ទ្រង់​ម្ជុល ដ៏​ល្អ​ប្រណិត នៅ​ក​សម្អិត
ដោយ​កែវ​ពិទូរ្យ ។

យក​គទ្រភៈ ជា​ពាហនៈ គង់​ឆ្លង​ជម្ពូ
សោយ​ទឹកដោះ​ស្រស់ តាម​ការ​គន់គូរ មាន​មក​ជា​យូរ
តាំង​ពី​បុរាណ ។

នាំ​ទេពធីតា ដង្ហែ​សិរសា ហោះ​ឆ្ពោះ​ទៅ​កាន់
ធម្មមាលី ទី​ព្រៃ​ស្មសាន ក្នុង​ខែត្រ​ហិមពាន្ត
ភ្នំ​ព្រះ​សុមេរុ៍ ។

ហែរ​ប្រទក្សិណ បាន​មួយ​ជុំ​សិន ទើប​នាំ​ដង្ហែ
វិល​មក​ទី​ដើម តាម​ពាក្យ​ផ្ដាំផ្ដែ មហាព្រហ្មី
កាល​នៅ​ជន្មា ។

ក្បួន​ស្រេច​កាល​ណា ទើប​អស់​ទេវតា ចូល​ស្រង់​គង្គា
ក្នុង​មហាស្រះ ដ៏​ធំ​មហិមា ស្រង់​ស្រេច​កាលណា
រក្សា​សិល​ប្រាំ ។

តម្រា​បុរាណ ចារ​តាម​លំអាន នៃ​បុណ្យ​ចូលឆ្នាំ
ឲ្យ​អស់​ប្រជា គោរព​ប្រចាំ ត្រូវ​កត់​ចំណាំ
ត​ដល់​កូនចៅ ៕

ដោយ ទឹម បឿន
១០ មេសា ២០១០

អម្ពរ (ន) សំពត់
អន (គុ) ស្រគំ (ពណ៌)
កាណ៌ (ន) ត្រចៀក
ពិទូរ្យ (ន) ពេជ្រ​ភ្នែក​ឆ្មារ
គទ្រភៈ (ន) សត្វ​លា