កម្សាន្ត, សំណើច :D

កំប្លែង៖ ត្រូវ​រង្វាន់


គ្រួសារ​មួយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​​នោះ ក្រ មហា​ក្រ ​ជំពាក់​លុយ​គេ រក​អង្ករ​ច្រក​ឆ្នាំ​គ្មាន​ទេ។ ដល់​លំបាក​ខ្លាំង​ពេក​ទៅ ក៏​នឹក​រក​កល​​សម្លាប់​ខ្លួន​ទាំង​ពីរ​នាក់។ គិត​ស្រេច​ហើយ ក៏​បបួល​គ្នា​ទៅ​ទិញ​ថ្នាំ​កណ្ដុរ លុយ​ទិញ​បាន​តែ​មួយ​កញ្ចប់​។ មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងម៉េច បើ​រំលែក​ចែក​គ្នា​ម្នាក់​កន្លះ​កញ្ចប់​ខ្លាច​វា​មិន​ងាប់ តែ​សម្រេច​ថា​ចែក​គ្នា​ម្នាក់​កន្លះ​កញ្ចប់​ចុះ​ព្រោះ​វា​អស់​ជម្រើស​ហើយ ​​ហែក​កញ្ចប់​ថ្នាំ​ ត្រូវ​រង្វាន់​បាន​ថ្នាំ​​មួយ​កញ្ចប់​ទៀត​… ហេង​ពួក​គាត់​មែន 😀

រឿង​រង្វាន់​ហ្នឹង ឮ​គេ​និយាយ​ថា​ដូង​ក៏​មាន​រង្វាន់​ដែរ។ ​ផឹក​ទឹក​ដូង​រួច កុំ​ភ្លេច​មើល​កូដ​​ដូង… មាន​រង្វាន់​ម៉ូតូ​ហ្វីណូ​អី​ឯណា​ទៀត​ហ្ន៎ 😀

កម្សាន្ត, ប្លែក​ៗ, សំណើច :D

ជេរ​ម៉ែ​ក៏​ខុស


មិន​ដឹង​ថា​ប្រពន្ធ​លោក​ណា​ទេ ។ ប្រហែល​ជា​អនាគត​ប្រពន្ធ​អស់​លោក​ហើយ 😉

សំណើច :D

កូន​ស្រី​មិន​សូវ​យល់​សេចក្ដី


គ្រួសារ​មួយ​មាន​តែ​ម្ដាយ​និង​កូន ។ កូន​ស្រី​របស់​គាត់​មិន​សូវ​យល់​សេចក្ដី​ប៉ុន្មាន​ទេ ។ ថ្ងៃ​មួយ​លោក​៤​អង្គ​និមន្ត​មក​បិណ្ឌបាត ជួន​ជា​ពេល​ម្ដាយ​កំពុង​រវល់​នៅ​ក្រោយ​ផ្ទះ គាត់​ក៏​ប្រើ​កូនស្រី​​ឲ្យ​ដាក់​ជំនួស ។

ម្ដាយ៖ កូន​អ្ហាស៍! លោក​និមន្ត​មក​បិណ្ឌបាត​ហើយ កូន​ទៅ​ដាក់​ឲ្យ​ម៉ែ​បន្តិច, ដាក់​មួយ​អង្គ​មួយ​វែក​ទៅ​ណា!

កូនស្រី៖ ចាស ម៉ែ!

កូន​ស្រី​គាត់​ក៏​ទៅ​ដាក់, បន្តិច​ក្រោយ​មក ម្ដាយ​កស្រែក​សួរ​កូន​ពី​ក្រោយ​ផ្ទះ។

ម្ដាយ៖ ដាក់​បាត​លោក​ហើយ​ឬ​នៅ​កូន?

កូនស្រី៖ ដាក់​ហើយ​ម៉ែ! តែ​ដាក់​បាន​តែ​បី​អង្គ​ទេ។

ម្ដាយ៖ អ្ហា៎!! ម៉េច​អ៊‍ីចឹង???

កូនស្រី៖ ម៉ា​អង្គ​ទៀត​រត់​លឿន​ណាស់​ម៉ែ​អើយ ខ្ញុំ​ដាក់​អត់​ទាន់​ទេ។

ចម្រៀង​ខ្មែរ, ប្លែក​ៗ, សំណើច :D

ស្មូត៖ ចន្ធូ


ពួកម៉ាក​ខ្ញុំ បុទុំ ឲ្យ​បទ​នេះ​មក​ខ្ញុំ ស្ដាប់​ទៅ​គួរ​ឲ្យ​អស់​សំណើច​ដែរ​តើ

សំណើច :D

ការប្រើ​ភាសា​កាយវិការ


ភាសា​កាយវិការ​ជា​ភាសា​មួយ​ដែល​យើង​អាច​ប្រើប្រាស់​បាន​គ្រប់​កន្លែង​ទូទាំង​ពិភពលោក។ លោកអ្នក​ទៅ​ដល់​ទីណា​ក៏​ដោយ បើ​មិន​ចេះ​ភាសា​គេ​ ក៏​អាច​ប្រើ​ភាសា​កាយវិការ​ដើម្បី​​ទំនាក់​ទំនង​គ្នា​បាន​មួយ​ភាគ​​ដែរ។

ដាក់​នេះ​មិន​មែន​ខ្ញុំ​ចង់​បង្រៀន​អំពី​ភាសា​កាយវិការ​ទេ។ តែ​មាន​រឿង​មួយ គាត់​ហ្នឹង​ទៅ​ស្រុក​គេ ប្រើ​តែ​ភាសា​កាយវិការ​ទេ តែ​អាច​ធ្វើ​អ្វី​ក៏​បាន​ដែរ 😉 ៖

មើ​លរឿង​ហ្នឹង​ដូច​ជា​អាណិត​អ្នក​លក់​បន្តិច 😦 ។ គាត់​បាន​រៀងការ​ជាមួយ​​ជនជាតិ​អាមេរិចកាំង ទាំង​ពីរ​នាក់​ហ្នឹង​មិន​យល់​ចិត្ត​គ្នា​ប៉ុន្មាន​ទេ ប៉ុន្តែ​ពួកគេ​ស្រឡាញ់​គ្នា ហើយ​បាន​ផ្លាស់​ទៅ​នៅ​សហរដ្ឋអាមេរិក។ ពេល​គាត់​ទៅ​ផ្សារ គាត់​ចង់​ទិញ​ក្រូចឆ្មា គាត់​ក៏​សួរ​អ្នកលក់ Do you have orange cat? (និយាយ​ដូច​ខ្ញុំ​ដែរ 😉 ) ហើយ​គាត់​ក៏​ទិញ​ក្រូចឆ្មា​បាន។ បន្ទាប់​មក គាត់​ទៅ​កន្លែង​លក់​សាច់ គាត់​ចង់​ទិញ​ជើង​មាន់ ក៏​លើក​ជើង​របស់​គាត់​ប្រាប់​អ្នក​លក់។ ថ្ងៃ​បន្ទាប់​មក​ទៀត គាត់​ចង់​ទិញ​ភ្លៅ​មាន់ គាត់​បង្ហាញ​ភ្លៅ​គាត់​ទៅ​អ្នក​លក់។ ពេល​ក្រោយ​ គាត់​ចង់​ទិញ​ដើមទ្រូង​មាន់ មិន​ដឹង​ធ្វើ​ម៉េច​ក៏​បង្ហាញ​ទ្រូង​គាត់​ទៅ​អ្នក​លក់​ហ្មង​ទៅ… ។

រឿង​ភាសា​កាយវិការ​មាន​តែ​ប៉ុណ្ណឹង​ទេ​បាទ។ ឡាអ​សើច​អ្ហេស៍។ ទៅ​ច្រុក​គេ ចេះ​តា​ភាសា​កាយវិការ​ចឹង​មិន​បាច់​ភ័​ខ្លាច​​ចេត​រ៉េ ហាហា 😉 ។

ភ្លេច​ប្រាប់! រឿង​ហ្នឹង បង​រា ប្រាប់​ខ្ញុំ។

ប្លែក​ៗ, សំណើច :D

កំប្លែង​ណាស់ វឺតព្រេះ​ខ្មែរ


រាល់​លើក​មិន​សូវ​ចាប់អារម្មណ៍​មើល​ទេ ទើប​អត់​ដឹង​ថា​វើតព្រេះ​ចេះ​កំប្លែង 😀 ។ បង​ប្អូន​ជួយ​មើល​ទៅ​មើល គួរ​ឱ្យ​ចង់​សើច​ទេ? ខ្ញុំ​អង្គុយ​សើច​អស់​មួយ​សន្ទុះ​ធំ បន្ទាប់​ពី​​ចាប់ភ្លឹក​លើ​ពាក្យ “មាន​អ្វី ក្ដៅ​គគុក” ដំបូង​គិត​មួយ​សន្ទុះ ​ឆ្ងល់​ថា​ស្អី​ក្ដៅគគុក? រួច​ក៏​ផ្ទុះ​សំណើច​ផាំង​ភ្លាម។ ងាក​ទៅ​​មើល​អាមួយ​ទៀត “សំភារៈ​របស់​អ្នក” ស្មាន​តែ​ជា​វ៉ាលី កាតាប ឬ​ស្អីៗ​ដែល​ជា​សម្ភារៈ​ប្រើ​ប្រាស់​ទេ​តើ។ គិត​ទៅ មាន​អ្នក​ចេះ​បកប្រែ​កំប្លែងៗ​បែប​ហ្នឹង​ដែរ​ហ្ន៎។ អា​ខាង​ក្រោម “ការ​ចេះ​ប្រមាណ” ​នោះ ខ្ញុំ​មើល​អត់​យល់ អត់​ដឹង​ថា​ជា​ស្អី​ទេ។ “ស្វាគម” នោះ ​បែប​គេ​ចង់​និយាយ​ស្វា​ដែល​កោង​ខ្នង​ហើយ។ គិត​ទៅ ចេះ​តែ​ទៅ​រួច​ដែរ​ហ្ន៎ អត់​មាន​ខ្មាស​ធម្មជាតិ​ខ្លះ​សោះ​អស់​លោក​អ្នក​បកប្រែ។ សុំ​សរសើរ​ដោយ​ស្មោះ​ហើយ!

khwordpressdb.jpg
សំណើច :D

៥០% ដូចគ្នា


មេព្រៃ​ជនជាតិ​មិកស៊ិក​ម្នាក់ ចូល​ហាង​ទិញ​កាំភ្លើង​ទៅ​បាញ់​ទន្សាយ​ប៉ះចំ​កាំភ្លើង​ខូច នៅ​ពេល​ទៅ​ដល់​កន្លែង​បាញ់​ទន្សាយ​តើប​ដឹង ។ គាត់​ខំ​ជួសជុល​យ៉ាង​ណា​ក៏​ប្រើ​ការ​មិន​កើត ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​មួម៉ៅ ។ មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ឃើញ​តូប​មួយ​ដាក់​ផ្លាក​ថា ម្ហូប​ទន្សាយ ។ ដោយ​គាត់​មាន​ចំណូល​សាច់​ទន្សាយ​ស្រាប់ ក៏​ចូល​តូប​នោះ ហើយ​បញ្ជា​ថា៖

  • ស៊ុប​សាច់​ទន្សាយ​ពិសេស​មួយ​ឆ្នាំង !
  • បន្តិច​ក្រោយ​មក ស៊ុប​ក៏​មក​ដល់ ។ មេព្រៃ​ភ្លក់​ហើយ ស្រែក​ហៅ​ចុងភៅ​មក​សួរ​ភ្លាម ។

  • ស៊ុប​នេះ ដូច​ជា​មិន​មែន​សាច់​ទន្សាយ​ទេ ឆ្លើយ​ត្រង់​មក​មើល តើ​​ឯង​លាយ​សាច់​អី​ខ្លះ ?
  • ចុងភៅ​ភ័យ ក៏​ឆ្លើយ​តាម​ត្រង់៖

  • លាយ​សាច់​ក្របី​ខ្លះ​ទាន !
  • មេព្រៃ​សួរ​គំហក​ខ្លាំង​ថា៖

  • ឯង​លាយ​របៀប​ម៉េច ?
  • ចុងភៅ​ឆ្លើយ៖

  • លាយ ៥០% ដូច​គ្នា
  • មេព្រៃ​ក្ដៅ​ស្លឹក​ត្រចៀក​ង៉ឹង ស្រែក​ចំទាល​ដាក់​ចុងភៅ៖

  • ឯង​ពន្យល់​ឱ្យ​ច្បាស់​បន្តិច​បាន​ទេ ?
  • ចុងភៅ​តប៖

  • បាទ​ទាន គឺ​ខ្ញុំ​លាយ​ក្នុង​សមាមាត្រ ក្របី ១ ចំហៀង និង ទន្សាយ​មួយ​ចំហៀង ស្មើ​ភាគរយ​គ្នា​ល្អ​ណាស់​ទាន ចំ​ឯកទេស​របស់​ខ្ញុំ ។
  • មេព្រៃ​ហួស​ចិត្ត​អស់​វាចា​នឹង​ថា៖

  • អញ​ថ្ងៃ​នេះ​ក្របី​សុទ្ធ​តែ​ម្ដង !!! ៕

ដកស្រង់​ពី ទស្សនាវដ្ដី គណិតវិទ្យា និង វិទ្យាសាស្ត្រ

សំណើច :D

ជ្រើសរើស​ទីប្រឹក្សា


បុរស​ម្នាក់​កំពុង​អង្គុយ​ចាំ​ឆ្លើយ​សម្ភាសន៍​ជ្រើសរើស​ទីប្រឹក្សា​ការងារ​សម្រាប់​ជួយ​ការងារ​លោក​នាយក​ក្រុមហ៊ុន ។
អ្នក​សម្ភាសន៍​សួរ ៖

  • លោក​ដោះស្រាយ​យ៉ាង​ណា ប្រសិន​បើ ឧបមា​ថា លោក​កំពុង​បើក​រថយន្ត​ទំនើប​មួយ​គ្រឿង ជា​រថយន្ត​ធន់​តូច ដែល​ក្រៅ​ពី​អ្នក​បើក​បរ​ចេញ សល់​កន្លែង​អង្គុយ​បាន​តែ​មនុស្ស​ម្នាក់​ទៀត​ប៉ុណ្ណោះ ស្រាប់​តែ​តាម​ផ្លូវ ជួប​មនុស្ស​ដល់​ទៅ​បី​នាក់​សុំ​ដោយសារ​ផង ។ មនុស្ស​ទាំង​បី​នោះ ម្នាក់​គឺ​លោក​នាយក​ក្រុមហ៊ុន ម្នាក់​ជា​តា​ចាស់ និង ម្នាក់​ទៀត ជា​នារី​រូប​ស្អាត ។
  • អត់​ពិបាក​ទេ, ខ្ញុំ​នឹង​ចុះ ហើយ​ហុច​កូន​សោ​ឱ្យ​លោក​នាយក​បើក​រថយន្ត​ដឹក​តា​ចាស់​ទៅ​មុន ។ ចំណែក​ខ្ញុំ សុខចិត្ត​ដើរ​ជា​មួយ​នារី​រូប​ស្អាត​ទៅ​តាម​ក្រោយ ។
សំណើច :D

លើឪទៅទៀត


ម៉ោង ១២ អាធ្រាត្រ លោក​អនុប្រធាន​ទី​មួយ​៊នៃ​មន្ទីរពេទ្យ « ក » ត្រឡប់​មក​ពី​ច្រៀង​ខារ៉ាអូខេ​វិញ ក៏​ឆៀង​ចូល​កន្លែង​ប្រចាំការ​របស់​មន្ទីរពេទ្យ ដែល​នៅ​ទីនោះ មាន​វេជ្ជបណ្ឌិត​ម្នាក់ ប្រញាប់​លើក​កៅអី​អញ្ជើញ​អង្គុយ ។

លោក​ប្រធាន​ទី​មួយ​សួរ ៖

  • យប់​នេះ មាន​អ្នក​ជំងឺ​សង្គ្រោះ​បន្ទាន់​ទេ ?
  • បាទ, អត់​ទេ ស្ងាត់​ល្អ​ណាស់ ។ ប៉ុន្តែ មាន​ដែរ ។
  • ម៉េច​ម្ដង​អត់ ម្ដង​មាន​អ៊‍ីចឹង ?
  • បាទ, គឺ​អ៊‍ីចេះ ។ កាល​ពី​ម៉ោង ១០ ពុំ​ដឹង​យាយ​ប៉ិ​ណា​ទេ សម្ដី​ចេញ​មក​ឈ្លើយ​ទាំង​បាវ ៗ សួរ​កំបុតកំបុយ ។

“មន្ទីរពេទ្យ « ក » មែន​ទេ ? យក​ឡាន​មួយ​គ្រៀង​មក​ផ្ទះ​លេខ ០៤ ផ្លូវ « ខ » ជា​បន្ទាន់ គ្រួសារ​ខ្ញុំ​ចុកពោះ​ខ្លាំអ​ណាស់” ។ ហ៊ិះ យាយ​ប៉ិ​នោះ ធ្វើ​មើល​តែ​មន្ទីពេទ្យ « ក » ជាំ​របស់​ខ្លួន ហើយ​ចំណែក​ប្ដី​ខ្លួន ជា​ឪ​របស់​គេ​ឯង​ក្នុង​មន្ទីរពេទ្យ​នេះ​អ៊‍ីចឹង ។ គិត​មើល មន្ទីរពេទ្យ​យើង មាន​រថយន្ត​តែ​បី​គ្រឿង​ប៉ុណ្ណោះ តែ​មួយ​គ្រឿង ជូន​លោក​ប្រធាន​ទៅ​ស្រុក សួរ​សុខទុក្ខ​ម្ដាយ​គាត់ មួយ​គ្រឿង​ទៀត ជូន​លោក​អនុប្រធាន​ទី​ពីរ ចុះ​ស្រាវជ្រាវ​រោគឆ្លង​តាម​មូលដ្ឋាន អត់​ទាន់​ត្រឡប់​មក​វិញ ចំណែក​មួយ​គ្រឿង​ទៀត ជូន​លោក​បង​ទៅ​ច្រៀង​ខារ៉ាអូខេ ។ ហេតុ​នេះ ខ្ញុំ​ឆ្លើយ​ទៅ​យាយប៉ិ​នោះ​វិញ​ថា រថយន្ត​មន្ទីរពេទ្យ « ក » កំពុង​ជាប់​រវល់ ។ បើ​ប្ដី​អ្នកស្រី​ឈឺ​ធ្ងន់ អ្នកស្រី​ដឹក​គាត់​តាម​រថយន្ត​តាក់ស៊ី​មក ឬ តាម​ស៊ីក្លូ ម៉ូតូឌុប​ក៏​បាន ។ ពួក​ខ្ញុំ​រវល់​ណាស់ អត់​ទំនេរ​ទេ ។ តាម​ដែល​ស្អប់​សម្ដី​ឈ្លើយ​របស់​យាយប៉ិ​នោះ ខ្ញុំ​វិះ​ព្រលះ​វិញ​ឱ្យ​ណាណី​ម្ដង តែ​ទប់​ចិត្ត​បាន ទើប​ឆ្លើយ​អ៊‍ីចឹង​តែ​ម្ដង ឱ្យ​ចប់​រឿង…

  • ឈប់​សិន ! អម្បាញ់មិញ លោក​ថា យាយប៉ិ​នោះ​ប្រាប់​ផ្ទះ​លេខ​ប៉ុន្មាន ? នៅ​ផ្លូវ​ណា ?
  • បាទ ផ្ទះ​លេខ ០៤ ផ្លូវ « ខ » …
  • ថា​ម៉េច ? ផ្ទះ​លេខ ០៤ ផ្លូវ « ខ » ? វីវរ​ហើយ ! នេះ​ជា​ផ្ទះ​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ដឹង​ទេ ? មិន​ត្រឹម​តែ​ឪ​ទេ គឺ​លើ​ឪ​ទៅទៀត ។
សំណើច :D

Who?


បង​មង្គលធ្វើ​ដំណើរ​ចេញ​ទៅ​អាមេរិក​ដំបូង ដោយ​ចេះ​ភាសា​អង់គ្លេស បួន​ដប់​មាត់ ។ ទៅ​បាន​មួយ​យប់, ស្អែក​ឡើង គាត់​ចេញ​ដើរ​លេង​តាម​ថ្នល់ ឃើញ​គេ​ហែ​កូន​កំលោះ​គគ្រឹក​គគ្រេង​សំដៅ​ទៅ​វិហារ​ដើម្បី​រៀបការ​ជា​មួយ​កូន​ក្រមុំ ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម្ខាង​ទៀត ក៏​សួរ​លោក​តា​ម្នាក់ ដែល​កំពុង​ឈរ​មើល​ដូចគាត់​​ដែរៈ

  • Who?

លោក​តា​ឆ្លើយៈ

  • I don’t know.

ល្ងាច​ឡើង បង​គល​ត្រឡប់​មក​ពី​ដើរ​លេង ឃើញ​គេ​ហែ​សព​កាត់​ពី​មុខ ក៏​សួរ​ស្រី​នៅ​ក្បែរៈ

  • Who?

ស្រី​នោះ​ឆ្លើយៈ

  • I don’t know.

បង​គល​ដក​ដង្ហើម​វែង គ្រវី​ក្បាល​​​​និយាយ​ឲ្យ​​រង៉ូវ​ម្នាក់​ឯងៈ “អ្នក​កំលោះ​ម្នាក់​នេះ អភ័ព្វ​មែន, ទើប​តែ​ការ​ប្រពន្ធ​ព្រឹក​មិញ​សោះ ល្ងាច​ឡើង​ស្លាប់​ទៅ​ហើយ” ។