ចាស់ៗប្រហែលធ្លាប់ឮពាក្យនេះហើយ អ្នករៀនជំនាន់មុនៗក៏ប្រហែលជាធ្លាប់បានស្ដាប់គ្រូពន្យល់ពីពាក្យនេះទៀតផង។ ឥឡូវសូមសាកបកស្រាយទៅមើល។ ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង តើសុភាសិតនេះមានអត្ថន័យយ៉ាងណាដែរ?
ចំណាត់ក្រុម៖ ល្បងប្រាជ្ញា
Test Your Intelegent
What is a missing letter?
ហ្គេម
ខ្ញុំទើបបានហ្គេមមួយពីគ្រូកាលពីថ្ងៃសៅរ៍ និងបាន៥ពិន្ទុសម្រាប់លេងហ្គេមនេះ។ សូមសាកមើល អាចដោះចេញទេ ហើយចំណាយពេលប៉ុន្មាន?
នេះជារូបសម្រាប់លោកអ្នកចាប់ផ្ដើម៖
ដូចឃើញក្នុងរូប យើងមានបង្គោល៣ និងដុំកង៥ដុំដែលមានប្រហោងកណ្ដាលអាចស៊កចូលបង្គោលបាន។ ឥឡូវសូមចាប់ផ្ដើមលើកដុំកងម្ដងមួយៗ យកទៅដាក់នៅបង្គោលទី៣ និងតម្រៀបតាមលេខដូចរូបខាងក្រោម។ បង្គោលកណ្ដាលអាចប្រើជាជំនួយសម្រាប់ដាក់ដុំកងបណ្ដោះអាសន្នបាន។ ហើយការដាក់ មិនអាចឲ្យលេខធំនៅក្រោមលេខតូចទេ។
ធ្វើឲ្យបានដូចនេះ៖
ល្បងប្រាជ្ញា៖ HOW OLD IS A TEENAGER?
មានសំណួរមួយចង់សួរសាកល្បងទៅអ្នកទាំងអស់គ្នា មិនដឹងថាមានអ្នកពូកែ ដែលអាចឆ្លើយត្រូវឬអត់ទេហ្ន៎? សំណួរសួរថា HOW OLD IS A TEENAGER? ខ្ញុំមិនបាច់បកស្រាយ ឬពន្យល់វែងឆ្ងាយទេ ព្រោះជាសំណួរងាយស្រួល។ គ្រាន់តែឆ្លើយថាអាយុប៉ុន្មានមក ឬមានហេតុផលមកបញ្ជាក់ផង ក៏កាន់តែប្រសើរ ខ្ញុំនឹងផ្ដល់ពិន្ទុឱ្យ។ ខ្ញុំសុំទោសផងដែរ ដែលមិនមានរង្វាន់ជូន ចាត់ទុកថា ជាការកម្សាន្តសប្បាយទៅចុះ។ អរគុណ!
English Proverb: Don’t cross your bridges …
“Don’t cross your bridges before you come to them.”
Do you know what does it mean?
សូមឲ្យជួបស្រីចិត្តចង្រៃ
ខ្ញុំឆ្ងល់ល្បងប្រាជ្ញាមួយ ខ្លឹមសារដូចខាងក្រោម៖
“តាំងពីធ្លាក់ខ្លួនគ្មានដុល្លារ នាយសង្ហា អុជធូបបន់ទេវតា សូមប្រាថ្នាជួបស្រីចិត្តចង្រៃ ។” តើមូលហេតុអ្វី សូមជួយពិចារណាបំណងប៉ងប្រាថ្នារបស់នាយសង្ហាប្រាប់ខ្ញុំផង ។
៧x២=៣៦៥
គេថា ៧x២=៣៦៥ ចូរបកស្រាយ !!
៣៦៥ ជាចំនួនថ្ងៃក្នុងមួយឆ្នាំ ចុះហេតុអីបានជាគេថា ៧x២=៣៦៥ ? អា ៧ និង ២ នឹងយ៉ាងម៉េច បានជាគុណចូលគ្នាទៅ ស្មើនឹង ៣៦៥ ចឹងទៅវិញ ? មានបងប្អូនណាអាចឆ្លើយបានទេ ?