តារា​ចម្រៀង​

ព្រាប​សុវត្ថិៈកំពូល​តារា​ជា​ទី​សម្អប់​​របស់​មនុស្ស​ចាស់​និង​ជា​​ទី​ស្រឡាញ់​របស់​យុវវ័យ


លោក​ព្រាប​ ​សុវត្ថិ​សម្រាប់​មនុស្ស​មាន​វ័​យ​ចាប់​ពី​ពាក់កណ្ដាល​មនុស្ស​ឡើង​កុំ​ថា​ឡើយ​ស្អប់​មិន​ចង់​ឮ​ព្រាប​សុវត្ថិ​ច្រៀង​សូ​ម្បី​តែ​មុខ​របស់​លោក​ក៏​ពួក​គាត់​មិន​ចង់​ឃើញ​ផ​ង​។​ ​ប៉ុន្ដែ​សម្រាប់​មនុស្ស​មាន​អាយុ​ក្រោម​នេះ​វិញ​បាន​ចាត់​ទុក​លោក​ថា​ ​ជា​កំពូល​តារា​ចម្រៀង​ក្នុង​ដួង​ចិ​ត្ដ​យុ​វ​វ័​យ​នា​សម័យ​ប​ច្ចុ​ប្ប​ន្ន​។​ ​បទ​ចម្រៀង​ថ្មី​ៗ របស់​លោក​ត្រូវ​បាន​យុ​វ​វ័​យ​ទិញ​ទៅ​ស្ដាប់​ ​និង​លើក​យក​ទៅ​ច្រៀង​លេង​ក​ម្សា​ន្ដ​ក្នុង​កម្ម​វិធី​ផ្សេ​ងៗ​មិន​សូវ​រំលង​បទ​ឡើ​យ​។​ ​

ព្រាប​ ​សុវត្ថិ​ ​បាន​ផ្ដើម​ជីវិត​សិល្បៈ​ពី​ចំណុច​សូន្យ​ដែល​ពុំ​មាន​នរណា​ស្គាល់​រហូត​ដល់​ក្លាយ​ជាតា​រា​ចម្រៀង​ស្ថិត​ក្នុង​លំដាប់​កំពូល​ ​និង​មាន​ប្រជាប្រិយ​ភាព​មួយ​រូប​នា​ពេល​ប​ច្ចុ​ប្ប​ន្ន​។​ ​ស្រទាប់​យុ​វ​វ័​យ​មាន​ការ​ចាប់​អារម្មណ៍​និង​ពេញ​ចិ​ត្ដ​ចំពោះ​លោក​យ៉ាង​ខ្លាំង​ទៅ​លើ​ទឹក​ដម​សំនៀង​កាយ​វិការ​សម្ដែង​និង​ស្ទី​ល​ម៉ូត​ស​ម្លៀ​ក​បំ​ពាក់​ប្លែ​កៗ​ទៅ​តាម​កា​រវិ​វ​ឌ្ឍ​ន៍​នៃ​សម័យ​ទំ​នើ​ប​។​ហេតុ​នេះ​ហើយ​ទើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លោក​កាន់តែ​ដណ្ដើម​បាន​ប្រជាប្រិយ​ភាព​ជាតា​រា​ចម្រៀង​ប្រុស​ដែល​លេច​ធ្លោ​ជាង​គេ​ ​នៅ​ក្នុង​ចំណោម​តារា​ចម្រៀង​ប្រុស​ ​ជា​ច្រើន​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ ​។ បទ​ចម្រៀង​ដែល​លោក​បាន​ច្រៀង​ ​ភាគ​ច្រើន​បាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​ស្រទាប់​យុ​វ​វ័​យ​ ​ពិ​ ​សេស​បទ​ចម្រៀង​ថ្មី​ៗត្រូវ​បាន​គេ​ទិញ​យក​ទៅ​ចាក់​ស្ដាប់​និង​រៀន​ច្រៀង​តាម​ដើម្បី​យក​ទៅ​ច្រៀង​ ​លេង​ក​ម្សា​ន្ដ​នៅ​តាម​កម្ម​វិធី​ផ្សេ​ងៗ​មិន​សូវ​រំលង​ឡើ​យ​។​ឧទាហរណ៍​ជាក់​ស្ដែង​ដូច​ជា​បទ​ចម្រៀង​ ​ល្បី​ៗពី​សង្គម​មួយ​ចំនួន​ ​មាន​ដូច​ជា​បទ​ ​លលក​ញី​ឈ្មោល​ជា​ដើម​កាល​ពី​មុន​មិន​សូវ​មាន​យុ​វ​វ័​យ​ ​ចាប់​អារម្មណ៍​ទេ​ ​ប៉ុន្ដែ​នៅ​ពេល​ព្រាប​ ​សុវត្ថិ​លើក​យក​បទ​នេះ​មក​ច្រៀង​ថត​សា​ជា​ថ្មី​ស្រាប់តែ​យុ​វ​វ័​យ​ងាក​មក​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​បទ​ចម្រៀង​របស់​ព្រាប​សុវត្ថិ​ ​មាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ស្រទាប់​យុ​វ​វ័​យ​សម័យ​បច្ចុប្បន្ន​ ​

Continue reading “ព្រាប​សុវត្ថិៈកំពូល​តារា​ជា​ទី​សម្អប់​​របស់​មនុស្ស​ចាស់​និង​ជា​​ទី​ស្រឡាញ់​របស់​យុវវ័យ”

Advertisements
ចម្រៀង​ខ្មែរ, តារា​ចម្រៀង​, សារព័ត៌មាន

រស្មី​ហង្ស​មាស វ៉ុល​៣២២


នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ ក្រុម​ហ៊ុន​​ហង្ស​មាស បាន​ចេញ​ស៊ីឌី វីស៊ីឌី និង​ឌីវីឌី​ចំនួន ១៥​វ៉ុល ។ វ៉ុល​៣២២ ជា​វ៉ុល​ដំបូង​របស់​អ្នក​ចម្រៀង​ថ្មី​ ដែល​ទើប​នឹង​ឈាន​ជើង​ចូល​ថត​ឲ្យ​ផលិត​កម្ម​រស្មី​ហង្ស​មាស ដែល​ជា​ផលិត​កម្ម​ដែល​ល្បី​ជាង​គេ​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា គឺ​វ៉ុល ទី​ក្រុង​គ្មាន​មេឃ របស់ ឆន សុវណ្ណ​រាជ ។ បទ​ដែល​ធ្លាប់​​ទទួល​​បាន​ការ​គាំ​ទ្រ​ខ្លាំង​បំផុត គឺ​បទ ចាំ​ទាំង​ត្រដរ ដែល​ស្ថិត​នៅ វ៉ុល​ទី​៥ របស់​ផលិតកម្ម​ ស៊ីប៊ី CB production ហើយ​នៅ​មាន​បទ​ជា​ច្រើន​ទៀត ដែល​សុទ្ធ​តែ​ពិរោះ និង​ទទួល​បាន​ការគាំ​ទ្រ​​ផង​ដែរ ។ ពេល​នេះ​ឆន ​សុវណ្ណរាជ បាន​ចូល​ទៅ​ថត​ឲ្យ​ផលិត​កម្ម​រស្មី​ហង្ស​មាស ហើយ​អាល់​ប៊ុម​ដំបូង​របស់​គេ គឺ ទី​ក្រុង​គ្មាន​មេឃ អាល់​ប៊ុម​នោះ​មាន​ អ្នក​ចម្រៀង ពេជ្រ​ សោភា​ផង​ដែរ ។ នេះ​​គឺ​ជា​ជោគ​ជ័យ​ថ្មី​​របស់​ ឆន​ សុវណ្ណ​រាជ ។

០១- ទី​ក្រុង​គ្មាន​មេឃ – ឆន សុវណ្ណ​រាជ
០២- អង្វរ​ព្រះ – ឆន សុវណ្ណ​រាជ
០៣- យំ​ប្រាប់​មេឃ – ឆន សុវណ្ណ​រាជ
០៤- Right Here Waiting – ឆន សុវណ្ណ​រាជ
០៥- លេង​អស់​ដៃ – ពេជ្រ សោភា
០៦- លួង​ចិត្ត – ពេជ្រ សោភា
០៧- Wo Ai Ni – ពេជ្រ សោភា
០៨- បេះដូង​កើត​ពិស – ពេជ្រ សោភា
០៩- ស្រក់​ទឹក​ភ្នែក​មិន​រាង​ចាល – ពេជ្រ សោភា
១០- ភ្លើង​ត្រជាក់ – ពេជ្រ សោភា

តារា​ចម្រៀង​

ប្រវត្តិ​សង្ខេប​របស់​លោក កែវ សារ៉ាត់


កែវ សារ៉ាត់លោក​កែវ សារ៉ាត់ មាន​ឈ្មោះ​ពិត ឈុំ តេះ កើត​នៅ​ភូមិ​វត្ត​កំផែង ស្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ។ លោក​ជា​កូន​ទី​២ ក្នុង​ចំណោម​បង​ប្អូន​៧​នាក់ ដែល​មាន​ឳពុក​ឈ្មោះ យ៉ត ឈុំ និង ម្ដាយ​ឈ្មោះ គ្រិត សារ៉ាន់ ដែល​ពួក​គាត់​ទាំង​ពីរ​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ​១៩៧៧ ។ ក្រោយ​មក​លោក​កែវ​ សារ៉ាត់​បាន​រត់​ចូល​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នា​ទឹក​ដី​ថៃ ។ លោក​កែវ​ សារ៉ាត់​បាន​រួម​រស់​ជា​មួយ​នារី​​ម្នាក់​​ហើយ​បាន​កូន​មួយ បន្ទាប់​មក​នារី​នោះ​ក៏​នាំ​កូន​រត់​ចោល​លោក​បាត់​ទៅ ។ ក្រោយ​មក​លោក​ក៏​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​នារី​ម្នាក់​ទៀត​ឈ្មោះ​ ចន្ធូរ​ហើយ​បាន​នាំ​គ្នា​ភៀស​ខ្លួន​​ពី​ជំរុំ​នោះ​ទៅ​នៅ​អាមេរិច ។
ឆ្នាំ​១៩៨៥ លោក​ចាប់​ផ្ដើម​ច្រៀង​ដើម្បី​យក​ប្រាក់​មក​ទ្រទ្រង់​គ្រួសារ ។ លោក​បាន​ច្រៀង​ថត​កាស្សែត​ឲ្យ​ផលិត​កម្ម មយូរា បាន​ប្រ​ហែល​ជា ៤០ ទៅ​៥០​បទ ហើយ​ក៏​បាន​ងាក​មក​និពន្ធ​ចំរៀង​ និង​បង្កើត​ផលិត​កម្ម​ខ្លួន​ឯង​នៅ​ក្នុង​ឆ្នាំ​១៩៨៨ ដោយ​ដាក់​ឈ្មោះ​ថា ជួង​មាស និង ចាប​មាស
បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​លោក​មាន​ឈ្មោះ​ល្បី​គ្រប់​ទិស​ទី គឺ​បទ ស្រណោះ​ដី​ខ្មែរ, ពិសាខ​ដើម​ឆ្នាំ​ ជាដើម ។
លោក​កែវ​ សារ៉ាត់​ទទួល​មរណភាព​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ឡុង​ប៊ិច, សហរដ្ឋ​អាមេរិច ដោយ​រោគ​ថ្លើម​ប្រភេទ B ។

អត្ថបទ​ចម្រៀង​របស់​លោក កែវ សារ៉ាត់ 

អត្ថបទ​ពី ខ្មែរ​មីឌី