កម្សាន្ត, ខ្សែ​ភាពយន្ត

Slumdog Millionaire


នេះ​ជា​រឿង​របស់​ ហ្សាម៉ាល ​ក្មេង​កើត​លើ​​តំបន់​គំនរ​សំរាម​នៅ​ទីក្រុង ម៉ុមបៃ (តាមវិគីភេឌា ពី​មុន​ឈ្មោះ បុមបេ)​នៃ​រដ្ឋ មហារាស្ត្រា ភាគ​ខាងលិច​​ប្រទេស​ឥណ្ឌា ។ នៅ​ទី​នោះ​ប្រហាក់​ប្រហែល​នឹង​​តំបន់​ស្ទឹង​មានជ័យ​នៅ​ស្រុក​ខ្មែរ​ដែរ ។

ក្រោយ​ពី​ម្ដាយ​ស្លាប់​ទៅ ហ្សាម៉ាល និង​បង​ប្រុស​របស់​គេ សាលីម ហើយ​និង​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះ ឡាទីកា ​ដែល​កំព្រា​ឪពុក​ម្ដាយ​ដែរ​នោះ បាន​មក​រស់​នៅ​លើ​គំនរ​សំរាម និង​រើស​សំរាម​ចិញ្ចឹម​ជីវិត ។

ដំណើរ​ជីវិត​ផ្សង​ព្រេង​របស់​ហ្សាម៉ាល ជា​បទ​ពិសោធ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ឆ្លើយ​គ្រប់​សំណួរ​ក្នុង​កម្មវិធី “Who wants to be a millionaire?” របស់​ទូរទស្សន៍​មួយ​នៅ​ឥណ្ឌា មាន​ទឹកប្រាក់ ២០​លាន​រូពី ។

ដំណើរ​ជីវិត​របស់​គេ​យ៉ាងណា ដែល​ធ្វើ​ឲ្យ​គេ​អាច​ឆ្លើយ​​រាល់​សំណួរ​ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ គឺ​ជា​ខ្សែ​រឿង Slumdog Millionaire ។ ខ្សែ​ភាពយន្ត​នេះ​នឹង​រៀបរាប់​រឿង​របស់​គេ ក៏​ដូច​ជា​បង្ហាញ​ពី​ជីវិត​ពិត​នៅ​មួយ​ជ្រុង​នៃ​ប្រទេស​ឥណ្ឌា​ផង​ដែរ ។

8

7

61

14

Try the link below to download

http://www.irfree.com/2008/12/24/slumdog-millionaire-dvdscr-xvid-nogrp/

កម្សាន្ត, ខ្សែ​ភាពយន្ត

Outlander (2009)


រឿង Outlander នេះ​ល្អ​មើល​បស់​គេ​ដែរ ។ ពេលវេលា​រឿង​ហ្នឹង នៅ​សតវត្សរ៍​ទី​១០ ។ ឃេណាន់ មិន​ដឹង​មក​ពី​ភពណា ភព​ណី​ទេ ទំនើប​សម្បើម​ណាស់ ។ ជិះ​សុទ្ធ​តែ​យាន​អវកាស​ទំនើបៗ ដូច​ក្នុង​ហ្គេម ហាឡូ អ៊‍ីចឹង​ដែរ ។ ពួក​ភព​របស់​ឃេណាន់ ស្វែង​រក​ដី​ថ្មី​សម្រាប់​រស់​នៅ ហើយ​យាន​របស់​គេ​បាន​មក​ដល់​ភពផែនដី និង​​ឆេះ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក ។ មាន​តែ​ឃេណាន់​ហ្នឹង​មួយ​ទេ​ដែល​នៅ​រស់ ។ តែ​ក្រោយ​មក ត្រូវ​ពួក​នៅ​ភូមិ​មួយ​នោះ​ចាប់​គាត់​ទៅ ។ នៅ​ភូមិ​នោះ​មាន​ស្ដេច​គ្រប់គ្រង​ផង និង​មិន​ជឿនលឿន​​ដូច​អ្នក​ភព​ឃេណាន់​ទេ, ផ្ទះ កំពែង​ការពារ​ធ្វើ​ពី​ឈើ ប្រើ​កាំបិត ប្រើ​ព្រួញ​សម្រាប់​ការពារ​ភូមិស្រុក​ពួក​គេ ។ តែ​ដោយ​ភូមិ​នោះ មាន​សត្វ​ចម្លែក​មក​ចាប់​មនុស្ស​យក​ទៅ​ស៊ី ឃេណាន់​ក៏​ក្លាយ​ជា​អ្នក​ការពារ​អ្នក​ស្រុក​ភូមិ​នោះ​ទៅ ។

ស្ដេច​នោះ​មាន​កូន​ស្រី​មួយ​ស្អាត​ណាស់ ។ នាង​​ឃើញ ឃេណាន់ ឆ្លាត និង​ពូកែ​ក៏​បាក់​ចិត្ត​ស្រឡាញ់​ឃេណាន់ ចំណែក​ឪពុក​របស់​គេ ក៏​យល់​ថា​ឃេណាន់​ហ្នឹង​អាច​ការពារ​ភូមិ​ស្រុក​របស់​គេ​បាន ថែម​ទាំង​គិត​ថា​នឹង​ប្រគល់​តំណែង​ជា​ស្ដេច​នេះ​ទៅ​ឃេណាន់​ទៀត​ផង ។

ដោយ​មិន​អាច​ទប់ទល់​នឹង​សត្វ​ចម្លែក​បាន ពួក​គេ​ក៏​ជម្លៀស​អ្នក​ភូមិ​ចេញ អ្នក​ដែល​នៅ​សល់ នឹង​ចេញ​ទៅ​កម្ចាត់​សត្វ​ចម្លែក​នោះ ប៉ុន្តែ​ពួក​គេ​ត្រូវ​សត្វ​ចម្លែក​ខាំ​ត្របាក់​ស្លាប់​អស់ នៅ​សល់​តែ​ឃេណាន់ និង​កូន​ស្រី​របស់​ស្ដេច​ ឈ្មោះ ហ្វ្រេយ៉ា ។ ក្រោយ​សម្លាប់​សត្វ​ចម្លែក​នោះ​រួច​ហើយ ឃេណាន់​ក៏​បាន​ក្លាយ​ជា​ស្ដេច​​នៅ​ទី​នោះ​ទៅ ។

1312ក្រោយ​ពេល​ធ្លាក់​យាន

11ហ្វ្រេយ៉ា កូនស្រី​ស្ដេច

6ស្ដេច រ៉តហ្គា (តួ​ក្នុង​រឿង Hell Boy II)

15ធ្វើ​អន្ទាក់​កម្ចាត់​សត្វ​ចម្លែក

1សត្វ​ចម្លែក​ដែល​ត្រូវ​ដុត​ពេល​ចូល​អន្ទាក់ តែ​មិន​ងាប់…

Download links

http://oneclickmoviez.com/2009/02/outlander-2008-dvdrip-axxo/
http://www.warezgarden.com/2009/02/01/outlander-2008-dvdrip-xvid/

កម្សាន្ត, ខ្សែ​ភាពយន្ត

ហៃស្គូល​ម៉្ញូសិកខាល​បី


High School Musical 3 ចេញ​ឌីវីឌី​ហើយ ។ ខ្ញុំ​មាន​រឿង​នេះ តែ​មិន​ទាន់​បាន​មើល​​ស្រួលបួល​ទេ ។

high-school-musical-3-01ឈុត​បទ Right Here Right Now

high-school-musical-3ឈុត​បញ្ចប់​នៃ​រឿង

high-school-musical-3-021ក្នុង​រឿង​ហ្នឹង ខ្ញុំ​ចូលចិត្ត ខូប៊ីន ប្ល៊ឺ​ជាង​គេ

You can download from http://www.allyoulike.com/?p=17215
Or http://www.alivedownload.com/video/video/high_school_musical_3_dvdrip_xvid-pukka.html

កម្សាន្ត, ខ្សែ​ភាពយន្ត

អន​អើយ​ស្រី​អន (១៩៧២)


បើ​ក្រឡេក​ថយ​ក្រោយ​បន្តិច មើល​ទៅ​ភាពយន្ត​ខ្មែរ​កាល​សម័យ​ឆ្នាំ​៦០ ៧០ គេ​នឹង​ឃើញ​ពី​ភាព​រីក​ចម្រើន​នៃ​ភាពយន្ត​ខ្មែរ​ក្នុង​សម័យ​នោះ ហើយ​បើ​និយាយ​ពី​ភាពយន្ត​ខ្មែរ​នៅ​សម័យ​នោះ គេ​ប្រាកដ​ជា​នឹក​ដល់​កំពូល​តារា​ភាពយន្ត ឬ​អធិរាជ​តារា​ភាពយន្ត​​សម័យ​នោះ គឺ​លោក គង់ សំអឿន ។ គាត់​បាន​សម្ដែង​ក្នុង​រឿង​ជា​ច្រើន​​នៅ​​សម័យ​នោះ ។ បើ​ខ្ញុំ​មិន​ខុស​ទេ រឿង​ដំបូង​របស់​គាត់​ប្រហែល​ជា​រឿង សុវណ្ណ​ហង្ស ដែល​ចេញ​នៅ​ឆ្នាំ ៦៧ ។

orn-euy-srey-orn

អន​អើយ​ស្រី​អន ជា​ចំណង​ជើង​រឿង​ដែល​​តារា គង់ សំអឿន (ជ័យ) ​សម្ដែង​ជាមួយ​តួ​ស្រី​ វីរៈ តារា (អន) ឆ្នាំ​១៩៧២ ថត​ដោយ​ផលិតកម្ម រន្ទះ​ពេជ្រ​ភាពយន្ត ។ រឿង​នេះ​ជា​រឿង​កំប្លែង និង​កម្សត់​ដោយ ជ័យ រស់​ក្នុង​ត្រកូល​អ្នក​ក្រ​ខ្សត់, ក្រោយ​ពី​ត្រឡប់​មក​ពី​សិក្សា​ជាមួយ​លោកតា​ឥសី រួម​ជាមួយ​មិត្ត​គេ​ឈ្មោះ សួស (សម្ដែង​ដោយ ណុប ណែម) មិន​យូរ​ប៉ុន្មាន ឪពុក​របស់​គេ ដែល​ឈឺ​ធ្ងន់​មួយ​ឆ្នាំ​មក​ហើយ​នោះ ក៏​ស្លាប់​បាត់បង់​ជីវិត​ទៅ, នាយ​ជ័យ​​ត្រូវ​ខំ​រក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ មាន​ម្ដាយ និង​ប្អូន​ប្រុស ចលនា (លី រតនៈ) ។

គ្រា​​ដែល​​ជ័យ​ត្រឡប់​​មក​ដល់​ភ្លាម ក៏​បាន​ដឹង​ថា គ្រួសារ​ក្រលំបាក​ខ្លាំង ជំពាក់​បំណុល​គេ ម្ចាស់​បំណុល​ចង់​មក​រឹបអូស​​ទ្រព្យ​សម្បត្តិ​ គេ​ក៏​ទៅ​រក​ពឹង​មិត្ត​សម្លាញ់​ដែល​ចេញ​ពី​សិក្សា​មក​ជាមួយ​គ្នា នឹង​​ធ្លាប់​បាន​សន្យា​ថា​នឹង​ស្រឡាញ់​រាប់អាន​គ្នា ជួយ​គ្នា​ទៅវិញ​ទៅ​មក ។ មិត្ត​សម្លាញ់​ឈ្មោះ សួស ក្រោយ​ពី​បាន​ត្រឡប់​មក​វិញ ឪពុក​របស់​​គេ​​ដែល​ជា​ចៅហ្វាយ​ស្រុក បាន​ផ្ទេរ​តំណែង​នេះ​មក​ឲ្យ ពេល​ដែល​ឃើញ​មិត្ត​រួម​សុខទុក្ខ​របស់​ខ្លួន​ក្ររហាម ខោ​មិន​ខោ អាវ​មិន​អាវ គេ​ក៏​ធ្វើ​ជា​មិន​ស្គាល់​ហើយ​បាន​បណ្ដេញ​នាយ​ជ័យ​មក​វិញ ដោយ​វាយ​​លុះ​ជាំ​មុខ ជាំ​មាត់​ផង ។ ម្ចាស់​បំណុល​បាន​រឹបអូស បន្ត​អាន “អន​អើយ​ស្រី​អន (១៩៧២)”

កម្សាន្ត, ខ្សែ​ភាពយន្ត

ថាវរី​មាស​បង (១៩៦៨)


ថាវរី​មាស​បង ជា​ខ្សែភាពយន្ត​ខ្មែរ​​ចេញ​នៅ​ឆ្នាំ ១៩៦៨ ដោយ​ផលិតកម្ម កងច័ក្រ​ភាពយន្ត ។ រឿង​នេះ​សម្ដែង​ដោយ​កំពូល​តារា​ភាពយន្ត​ខ្មែរ មាន​​ គង់ សំអឿន (សុជាតិ), សោម វ៉ាន់សូដានី(ថាវរី), ទិត្យ វិជ្ជរ៉ាដានី(សូនី) និង សូ ហ៊ាន(សុរិន្ទ) ។

ផ្ដើម​រឿង ថាវរី​ជា​ស្រី​សុភាព​រម្យទម សូនី​ប្អូន​ស្រី​របស់​ថាវរី​ចូលចិត្ត​ជីវិត​បែប​ទាន់​សម័យ ។ ថាវរី​បាន​រៀបការ​ជាមួយ​សុជាតិ ឯ​សូនី​លួច​ស្រឡាញ់​សុជាតិ​​ដោយ​សុជាតិ​មិន​ដឹង​ខ្លួន ។ មិន​ខុស​ពី​សូនី គ្រូពេទ្យ​សុរិន្ទ ជា​មិត្ត​របស់​សុជាតិ ក៏​លួច​ស្រឡាញ់​ថាវរី​​ ប្រពន្ធ​របស់​សុជាតិ​ផង​ដែរ ។ សុជាតិ និង​ថាវរី​ស្រឡាញ់​គ្នា​ណាស់ តែ​ក្រោយ​ពី​សុជាតិ​ចុះ​ទៅ​ធ្វើការ​តាម​ខេត្ត​ប្រហែល​មួយ​អាទិត្យ ត្រឡប់​មក​វិញ ថាវរី​បែរ​ជា​ប្រែ​ចិត្ត ហើយ​​ប្រាប់​សុជាតិ​ថា​ខ្លួន​ស្រឡាញ់ សុរិន្ទ ដោយមាន​មូលហេតុ​ មិន​អាច​ប្រាប់​សុជាតិ​ប្ដី​សម្លាញ់​របស់​នាង​បាន ។ សុជាតិ​ឈឺចាប់​ខ្លាំង​ណាស់ ក្រោយ​មក ថាវរី ក៏​ចុះ​ពី​ផ្ទះ​ទៅ​នៅ​ជាមួយ សុរិន្ទ ដើម្បី​ឲ្យ​ប្ដី​នាង​ជឿ​ថា​នាង​ក្បត់​គេ​ពិត​មែន ។ តែ​ថាវរី​រត់​ចេញ​ពី​ផ្ទះ​សុរិន្ទ​ទៀត ព្រោះ​មិន​ចង់​ឲ្យ​សុរិន្ទ​ជា​អ្នក​មើលថែ​ថ្នាក់ថ្នម​នាង​ជំនួស​ប្ដី​កម្សត់​របស់​ខ្លួន​ឡើយ ។ ជីវិត​ផ្សង​ព្រេង​ម្នាក់​ឯង​ពិត​ជា​ពិបាក​ណាស់​សម្រាប់​នាង​ដែល​ជា​ស្ត្រី​ធ្លាប់​រស់​ក្នុង​ត្រកូល​អ្នក​មាន​ទ្រព្យ​សម្បត្តិ…

ចង់​ដឹង​សាច់រឿង​លម្អិត​ និង​ទីបំផុត​នៃ​សាច់រឿង​ និង​ការសម្ដែង​នៅ​សម័យ​មុន​របស់​អធិរាជ្យ​តារា​ភាពយន្ត គង់ សំអឿន និង​រាជិនី​តារាភាពយន្ត ទិត្យ វិជ្ជរ៉ាដានី រួម​ទាំង​​កំពូល​តារា​ពីរ​រូប​ទៀត​យ៉ាងណា អាច​រក​មើល​វីដេអូ​នេះ​នៅ ទីនេះ

thavary-meas-bong

ផូស្ទ័រ​រឿង

បទ​ចម្រៀង ថាវរី​មាស​បង ក្នុង​រឿង​នេះ ដែល​ច្រៀង​ដោយ​កំពូល​តារា​ចម្រៀង ស៊ិន ស៊ីសាមុត ពីរោះ​​និង​កម្សត់​ណាស់ និង​មាន​បទ “ស្រណោះ​ទឹកភ្លៀង ដែល​ច្រៀង​ដោយ​លោក ស៊ិន ស៊ីសាមុត ដូច​គ្នា​មួយ​បទ​ទៀត ដែល​ខ្ញុំ​មិន​បាន​ដាក់​នៅ​ទី​នេះ ។ ខាងក្រោម​គឺ​បទ ថាវរី​មាស​បង ។


Download
គូ​អើយ គូ​គាប់​ធ្លាប់​រួម​វាសនា
ពិដោរ​ដូច​ក្លិន​បុប្ផា មិន​ដែល​ថ្ងៃ​ណា​ក្រៀម​ស្រពោន​បាន
ស្រណោះ នឹក​អស់​សម្ផស្ស​កល្យាណ
ដៃ​អើយ​ធ្លាប់​អង្អែល​ប្រាណ ឥឡូវ​ខាន​បាន​ស្គាល់​ហើយ ។

ធ្លាប់​នៅ​រួមរស់​​សាង​ឈ្មោះ​ឧត្ដម
ឥឡូវ​បំភ្លេច​ទ្រនំ ទ្រូង​អើយ​ទ្រូង​ខ្ញុំ​រងកម្ម​ឥត​ស្បើយ
បេះដូង​រីង​ហួត​ស្ងួត​ហែង​អស់​ហើយ
ព្រោះ​តែ​ត្រាណ​ត្រើយ ចិត្ត​អើយ​នៅ​តែ​អាល័យ ។

ពេល​ញ៉ាំ​ពេល​គេង ពេល​លេង​កម្សាន្ត
មិន​អាច​បំភ្លេច​បាន នឹក​ឡើង​ព្រួយ​ប្រាណ​ស្ទើរតែ​ក្សិណក្ស័យ
ខ្នើយ​ពូក​សួររក​ចរណៃ
ភួយ​យំ​រក​ម្ចាស់​ស្រី ម្ចាស់​ថ្លៃ​ព្រាត់​ទៅ​ឋាន​ណា ។

សូម​អូន​វិលវិញ​ណា​ព្រលឹង​ចិត្ត
វិល​មក​រួម​ក្ដី​ស្នេហ៍ស្និទ្ធ កែវ​អើយ​អាណិត​ដល់​ចិត្ត​រៀមរា
រូប​មួយ ខ្លួន​មួយ​ព្រួយ​អន្ទះសា
គេង​ចាំ​ទទួល​ស្នេហា ថ្ងៃ​ណា​នឹង​បាន​ជួប​អើយ ។

ថាវរី​មាស​បង….
ថាវរី​មាស​បង….
វិលវិញ​ណា​អូន…
វិលវិញ​ណា​អូន…

កម្សាន្ត, ខ្សែ​ភាពយន្ត

កូន​ក្រមុំ​វ័យ​ក្មេង


លោកតា​របស់​សាំងមិន និង ស៊ូ បឿន ជា​មិត្ត​ចាស់ និង​ធ្លាប់​ធ្វើ​សង្គ្រាម​នៅ​សមរភូមិ​ជាមួយ​គ្នា ។ កាល​នៅ​ក្មេង ពួក​គាត់​សន្យា​ថា​នឹង​រៀបការ​កូនៗ​របស់​គាត់​ជាមួយ​គ្នា តែ​ពួក​​គាត់​មាន​តែ​កូន​ប្រុស ដូច្នេះ សន្យា​នេះ​ត្រូវ​បន្ត​មក​ជំនាន់​ក្រោយ​ទៀត គឺ សាំងមិន និង ស៊ូ បឿន ។

ស៊ូ បឿន ទើប​តែ​អាយុ ១៥​ឆ្នាំ ហើយ​កំពុង​រៀន​នៅ​វិទ្យាល័យ ​រៀបការ​​យ៉ាង​ម៉េច​កើត ? ចំណែក​សាំងមិន ប្រៀបដូច​ជា​បង​ប្រុស​បង្កើត​របស់ ស៊ូ បឿន ។ ប៉ុន្តែ​ប្រឆាំង​នឹង​បំណង​របស់​លោកតា​​ពួក​គេ​​មិន​បាន ព្រោះ​​គាត់​ជរា និង​កំពុង​មាន​ជំងឺ​មិន​ដឹង​ថា​នៅ​មាន​ពេល​ប៉ុន្មាន​ទៀត​សម្រាប់​ពួក​គេ ហើយ​នេះ​ជា​បំណង​ចុងក្រោយ​របស់​គាត់​​ផង ពួក​គេ​មាន​តែ​បង្ខំ​ចិត្ត​រៀបការ ។

“ស៊ូ បឿន​ក្មេង​យ៉ាង​នេះ រៀបការ​ហើយ​ដូច​ជា​បំផ្លាញ​អនាគត​នាង​ពេក​ហើយ ” នាង​ជា​សិស្ស​វិទ្យាល័យ ។ ពួកគេ​លាក់បាំង​អាពាហ៍ពិពាហ៍​នេះ ដើម្បី​បន្ត​ការសិក្សា​ទៅ​ទៀត ។ តើ​នឹង​មាន​អ្វី​កើតឡើង​​រវាង​កំលោះ សាំងមិន និង ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ ស៊ូ បឿន​នេះ ?

រឿង​របស់​គេ​ទាំង​ពីរ បាន​បង្កើត​ជា​សាច់រឿង​ដ៏​ល្អ កំប្លែង និង​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក ដែល​​ធ្វើ​ឲ្យ​រឿង​នេះ​មាន​ការគាំទ្រ​ពី​សំណាក់​អ្នក​ទស្សនា​​យ៉ាង​ច្រើន​ផង​ដែរ ។

កូន​ក្រមុំ​វ័យ​ក្មេង (어린 신부 ឬ My Litle Bride) ជា​ចំណង​ជើង​រឿង​កូរ៉េ​​នេះ​ ។

ចាប់អារម្មណ៍​ឡាន​នេះ​មាន​រូប​អង្គរវត្ត​នៅ​ជញ្ជាំង
ចាប់អារម្មណ៍ ឡាន ក្នុង រឿង នេះ មាន រូប អង្គរវត្ត នៅ ជញ្ជាំង
សាំង​មិន​មក​អង្គុយ​ត្រង់​នេះ តា​និយាយ​ប្រាប់
- សាំង មិន មក អង្គុយ ត្រង់ នេះ តា និយាយ ប្រាប់ ពួកឯង
-ខ្ញុំ​មិន​ព្រម​រៀបការ​ទេ!
- អត់ ទេ! ខ្ញុំ មិន រៀបការ ទេ!
ពេល​រៀបការ
ពេល រៀបការ
ហើយ...
អូន នឹង ធ្វើ ម្ហូប ឲ្យ ឆ្ងាញ់ ជូន បង ពិសា...
និង​ពេល​រំភើប
និង ... (ជា ពេល ដែល រំភើប ចង់ ស្រក់ ទឹកភ្នែក)
មិន​ស្មាន​ថា​រៀបការ​ពីរ​ឆ្នាំ​ហើយ ទើប​ដឹង​ថា​ស្រឡាញ់...
ការពីរឆ្នាំហើយទើបដឹងថាស្រឡាញ់

ដោនឡូត​ពី http://ncenmovie.blogspot.com/2007/07/my-little-bride.html

កម្សាន្ត, ខ្សែ​ភាពយន្ត

ជេម ស្បន


ខ្ញុំ​ទើប​តែ​មើល ជេម ស្បន ចប់ ។ ល្អ​មើល​ខ្លាំង​ណាស់​អស់លោក! ឈុត​ខ្លះ​មើល​អត់​ចង់​ដក​ដង្ហើម​ទេ ។ បើ​ធៀប​នឹង​រឿង​មុនៗ រឿង​នេះ​ល្អ​មើល​ជាង ហើយ​អា​ឈុត​ខែ​ក្ដៅ​ក៏​មាន​តែ​បន្តិច 😀 ។

តាមពិត ពីមុន​មក ខ្ញុំ​មិន​សូវ​ចូលចិត្ត​មើល​តួ ដានីញ៉ែល គ្រេក ហ្នឹង​ទេ ព្រោះ​មើល​ទៅ​ដូច​តុយមុយ អត់ដូច ភៀស ប្រូស្នាន, ហើយ​សម្ដែង​ឈុត​ខែ​ក្ដៅ​ក៏​​អត់​សូវ​សម​ដូច​ភៀស​ដែរ 😛 ។ តែ​រឿង​នេះ​វិញ ដានីញ៉ែល សម្ដែង​គ្មាន​ឆ្គង​ត្រង់ណា​ទេ ហើយ​ក៏​​ដូច​ជា​អត់​មាន​ឈុត​ណា​គួរ​ឲ្យ​ធុញ​ទៀត ។ តែ​​តូវ​និយាយ​អី ខ្ញុំ​មើល​ជេម ស្បន បាន​តែពីរ​បី​រឿង​ ក្រែង​រឿង​ដែល​ខ្ញុំ​អត់​បាន​មើល ល្អ​មើល​ជាង​នេះ​ក៏​មិនដឹង ។

និយាយ​អ៊‍ីចឹង ខ្ញុំ​​អត់​ដឹង​រឿង​ Quantum of Solace ហ្នឹង​​ប្រែ​ខ្មែរ​ថា​ម៉េច​ទេ 😉

james-bondទៅ តាឡាម៉ូន, អ៊ីតាលី

james-bond-2នៅ តាឡាម៉ូន

mathieu-amalric
ម៉ាសៀវ អាម៉ាលរិក សម្ដែង​ជា ដូមីនិក ហ្គ្រីន

ខ្សែ​ភាពយន្ត

High School Musical 3: Senior Year (2008)


High School Musical 3 ដែល​ខ្ញុំ​​រង់ចាំ ​បាន​ដាក់​បញ្ចាំង​​ថ្ងៃ​សុក្រ​នេះ។ រឿង​ High School Musical នេះ ​ខ្ញុំ​មើល​តាំង​ពី​ឆ្នាំ​ទី១ ឬ​វគ្គ​មួយ ហើយ​ក៏​ចូលចិត្ត ទាំង​​សាច់​រឿង តួ​សម្ដែង ​ចម្រៀង និង​ក្បាច់​រាំ។ មិន​ថា​តែ​ខ្ញុំ​ទេ​ដែល​ចូលចិត្ត និង​តាមដាន​រឿង​នេះ មិត្រភក្ដិ​ខ្ញុំ​ដែល​បាន​មើល​រឿង​នេះ ក៏​ចូលចិត្ត​ដូចគ្នា​ 😉 ។

ចាំ​មើល​រឿង​នេះ​ជាមួយ​ខ្ញុំ​ណា! 😀

ខ្សែ​ភាពយន្ត

Prison Break Season 4


Prison Break ជា​រឿង​ភាគ​ ដែល​ធ្វើ​ឲ្យ​អ្នក​តាមដាន​ជក់ចិត្ត​គ្រប់​គ្នា​ និង​ជា​រឿង​ដែល​ល្បី​នៅ​ទូរទស្សន៍ FOX ថ្មីៗ​នេះ​បាន​ចេញ​ដល់​​​ Season 4 និង​ពីរ​ភាគ​ទៀត​​ហើយ។

វេនថ៍វ៉ស ម៉ីល្លឺ (Wentworth Miller) ជា​តួ​សម្ដែង​ក្នុង​រឿង​នេះ ដែល​ដើរតួច​ជា ម៉ៃឃឺ ខូហ្វៀល (Michael Scofield) និង ដូមីនិក ពឺសែល (Dominic Purcell) សម្ដែង​ជា លីនខូន ប៊ឺរ៉ូស៍ (Lincoln Burrows)។ ខ្ញុំ​ចូលចិត្ត ម៉ីល្លឺ ​ហ្នឹង ព្រោះ​រឿង​ណា​ដែល​គាត់​សម្ដែង​សុទ្ធ​តែ​ល្អ​មើល និង​ចូលចិត្ត​ចរិត​​គាត់​​​ក្នុង​សាច់រឿង​ផង។

អ្នក​ដែល​នៅ​អាមេរិក មិន​បាន​មើល​ទូរទស្សន៍ ឬ​អត់​ឌីវីឌី​មើល អាច​មើល​នៅ http://www.fox.com/prisonbreak/

សម្រាប់​អ្នក​ដែល​ចង់​ដោនឡូត​មើល​អី អាច​រក​បាន​នៅ​លើ​អ៊ីនធើណិត ឬ សាក​មើល​នៅ http://www.rapid.am/cms/

ខ្សែ​ភាពយន្ត

ហាណាគិមិ


យប់ ៦ សីហា ​រឿង​​ភាគ​ឆ្កួត​​របស់​ជប៉ុន​មួយទាក់ចិត្ត​ខ្ញុំ​រហូត​អត់​ដេក​​ពេញ​មួយ​យប់។

ហាណាគិមិ (Hana Kimi) ជា​រឿង​ភាគ​ជប៉ុន​​ដែល​ខ្ញុំ​ចាប់អារម្មណ៍ ហើយ​តាមដាន​រហូត​ដល់​ចប់​ ដែល​មាន​១២​ភាគ ក្នុង​ពេល​តែ​​មួយ​យប់។

រឿង​នេះ​ជា​ស្នាដៃ​របស់ ណាកាជុ ហ៊ីសាយ៉ាក់។ វា​មិនមែន​ជារឿង​កម្សត់​​​រហូត​ធ្វើ​ឲ្យ​យើង​ស្រក់​ទឹកភ្នែក​នោះ​ទេ តែ​ជា​រឿង​បែប​កំប្លែង និង​មនោសញ្ចេតនា​​ដ៏​គួរ​ឲ្យ​រំភើប និង​អាច​ធ្វើ​ឲ្យ​យើង​ស្រក់​ទឹកភ្នែក​។ សាច់​រឿង​​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរតែ​ចេញ​ទឹកភ្នែក​ម្ដងៗ ហើយ​នៅ​ភាគចុងក្រោយ​នោះ ក៏​ទប់ទឹកភ្នែក​លែង​ជាប់​។

តួ​សម្ដែង​​ស្រី​ឈ្មោះ អាស៊ីយ៉ា ម៉ីស៊ូគិ សម្ដែង​ដោយ ហូរិគិតាក់ ម៉ាគិ និង​តួ​ប្រុស សាណុ អ៊ីស៊ូមិ សម្ដែង​ដោយ អូហ្គូរិ ស៊ុន ។

ម៉ីស៊ូគិ រស់​នៅ​សហរដ្ឋអាមេរិក។ សាណុ ជា​អ្នក​កីឡាករ​​លោត​កម្ពស់​ដ៏​ពូកែ តែ​ក្រោយ​មក​គេ​បោះបង់​ចោល។ ដោយសា ម៉ីស៊ូគិ​ជា​អ្នក​គាំទ្រ​គេ និង សាណុ​ធ្លាប់​ជួយ​គេ​ពី​ជន​ខិលខូច​ដែល​​ចាប់​នាង​​ ​និង​ត្រូវ​គេ​ឆូត​នឹង​កាំបិត​ត្រូវ​ជើង​បណ្ដាល​ឲ្យ​គេ​លោត​កីឡា​នេះ​លែង​កើត​ផង រហូត​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ដែល​លែង​សូវ​និយាយ​ស្ដី លែង​ចេះ​ញញឹម ម៉ីស៊ូគិ ក៏​សម្រេច​ចិត្ត​មក​ជួយ​គេ​ឲ្យ​ត្រឡប់​ដូច​ដើម​វិញ ពេល​ដែល​នាង​ឃើញ​គេ​តាម​ទូរទស្សន៍ និង​ដឹង​ថា​គេ​នៅ​ទីណា​នៅ​ប្រទេស​ជប៉ុន។

ម៉ីស៊ូគិ ក៏​រត់​ចេញ​ពី​ផ្ទះ ហើយ​ប្ដូរ​មក​រៀន​នៅ​សាលា​ជាមួយ សាណុ ។ ដោយសារ​តែ​សាលា​នេះ​ទទួល​តែ​សិស្ស​ប្រុស ម៉ីស៊ូគិ ក៏​តែង​ខ្លួន​ជា​ប្រុស ហើយ​បាន​មក​ស្នាក់នៅ​បន្ទប់​សិស្ស​ជាមួយ​សាណុ។

ទោះ​ជា​ម៉ីស៊ូគិ និង​មិត្ត​រួម​ថ្នាក់​យកចិត្ត​ទុក​ដាក់ និង​ចង់​ឲ្យ​សាណុ​ត្រឡប់​ទៅ​លោត​កម្ពស់​ដូច​ពី​មុន​យ៉ាងណា​ក៏​ដោយ ក៏​សាណុ​ធ្វើ​ដូច​មើល​មិន​ឃើញ​នូវ​អំពើ​ទាំង​នោះ​សោះ ថែម​ទាំង​ប្រើ​សំដី​ទ្រគោះ​ធ្វើ​ឲ្យ​ម៉ីស៊ូគិ​យំ និង​អស់​សង្ឃឹម​ជា​ច្រើន​លើក តែ​ម៉ីស៊ូគិ​នៅ​តែ​មិន​បោះបង់​គំនិត​របស់​ខ្លួន​ដែល​មក​ដើម្បី​ជួយ​គេ​ឡើយ…

រឿង​នេះ ខ្ញុំ​លួច​មើល​នៅ​កុំព្យូទ័រ​របស់​បង​សន្តិភាព

ខ្សែ​ភាពយន្ត

Kung Fu Panda


លោកអ្នក​បាន​មើល​រឿង កុងហ្វ៊ូ ផានដា ហើយ​ឬ​នៅ? រឿង​ហ្នឹង​ល្អ​មើល​ណាស់ ខ្ញុំ​មើល​ផង​សើច​ផង។ ប៉ូ (ផានដា ឬ​ខ្លាឃ្មុំ) គួរ​ឲ្យ​ស្រឡាញ់​ណាស់។ គេ​ស្រឡាញ់​ក្បាច់គុណ​កុងហ្វ៊ូ ឪពុក​របស់​គេ​លក់​គុយទាវ ហើយ​ចង់​ឲ្យ​​ប៉ូ​រកស៊ី​លក់​គុយទាវ​ដូច​គាត​ ព្រោះ​គ្រួសារ​គាត់​ជា​អ្នក​លក់​គុយទាវ​រាប់​ជំនាន់​មក​ហើយ។

ថ្ងៃមួយ​ប៉ូ​យល់សប្ដិ​ថា​ខ្លួន​បាន​ធ្វើ​ជា​មេបក្ស​នាគរាជ ដែល​មាន​កូនចៅ​ជា​កំពូល​ក្បាច់គុណ​​ទាំង​ប្រាំ​ក្នុង​ពិភព​គុណ​ចិន គឺ​ខ្លា ស្វា កុក កណ្ដូប និង​ពស់ ដូច​ដែល​យើង​ធ្លាប់​ឮ​តាម​រយៈ​រឿង​ចិន​បុរាណ​​នូវ​ឈ្មោះ​​ក្បាច់គុណ​ទាំង​នេះ។ ពេល​ប៉ូ​ក្រោកឡើង គេ​សប្បាយ​ចិត្ត​ណាស់ តែ​គេ​មិន​ប្រាប់​ឪពុក​របស់​គេ​ថា​គេ​យល់សប្ដិ​ដូច្នោះ​ទេ ព្រោះ​ឪពុក​របស់​គេ​ចង់​ឲ្យ​គេ​ធ្វើ​ជា​អ្នក​លក់​គុយទាវ​តែ​​ម្យ៉ាង​គត់ ដូច្នេះ​គេ​ក៏​ប្រាប់​ថា​គេ​​យល់សប្ដិ​​ឃើញ​គុយទាវ។ គ្រាន់​តែ​ឮ​ដូច្នោះ​ឪពុក​របស់​គេ​អរ​ខ្លាំង​ណាស់ ព្រោះ​គាត់​ចង់​ឲ្យ​កូន​របស់​គាត់​ចេះ​ធ្វើ​គុយទាវ​ដូច​គាត់ តែ​ប៉ូ​មិន​សប្បាយ​ចិត្ត​ទេ ព្រោះ​គេ​ស្រឡាញ់​ក្បាច់គុណ​កុងហ្វ៊ូ មិន​ចង់​ធ្វើ​អ្នក​លក់​គុយទាវ​ដូច​ឪពុក​ទេ។

ថ្ងៃ​មួយ​មេបក្ស​នាគរាជ​ប្រកាស​ជ្រើសរើស​​អ្នក​ខ្លាំង​ពូកែ​ដើម្បី​ធ្វើ​មេបក្ស​ថ្មី​ និង​ដើម្បី​កម្ចាត់ តៃឡុង ដែល​ជា​ខ្លា​កំណាច​មួយ ធ្លាប់​ជា​សិស្ស​ក្នុង​បក្ស​នាគរាជ​ដែរ។ ឮ​ដូច្នោះ​ប៉ូ​ក៏​រត់​ទៅ​​មើល​នឹង​គេ ព្រោះ​ចង់​ឃើញ​អ្នក​គុណនិយម​ទាំង​៥​ដែល​គេ​ស្រឡាញ់​បំផុត។ តែ​ចៃដន្យ​អី អ្នក​ដែល​គេ​ជ្រើសរើស​នោះ គឺ​ជា​ប៉ូ ដែល​មិន​ចេះ​ក្បាច់គុណ​អ្វី​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាហាន​ទាំង​៥ និង​គ្រូ​របស់​​គេ​មិន​សប្បាយ​ចិត្ត​ទាល់តែ​សោះ។ ពួកគេ​មិន​យល់​ថា​ហេត​អី​បាន​ជា​លោក​មេបក្ស​ជ្រើសរើស​ប៉ូ​ទៅ​វិញ តៃឡុង​ជិត​មក​ដល់​ទៅ​ហើយ ចំណែក​គាត់​រើស​អ្នក​ដែល​មិន​ចេះ​ក្បាច់គុណ​មក​ដើម្បី​កម្ចាត់​តៃឡុង បើ​ទោះ​ជា​បង្ហាត់​ក៏​មិន​អាច​​ចេះ​បាន​ដែរ។ ចំណែក​ឯ​ប៉ូ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​គេ​តែង​តែ​ស្រមៃ​ថា​ខ្លួនគេ​នឹង​ក្លាយ​ជា​អ្នក​គុណនិយម រហូត​ដល់​ភ្លេច​ខ្លួន។ តែ​ក្រោយ​ដែល​ដឹង​ថា ខ្លួន​ត្រូវ​​ជ្រើស​ដើម្បី​ទៅ​កម្ចាត់​តៃឡុង គេ​ក៏​ភ័យ​ចង់​រត់​គេច។ ….

រឿង​នេះ​មិន​ត្រឹម​តែ​សាច់​រឿង​ល្អ​ទេ ថែម​ទាំង​កំប្លែង និង​តួអង្គ​គំនូរ​គួរ​ឲ្យ​ស្រឡាញ់​ទៀត​ផង។

ខ្សែ​ភាពយន្ត

សម្លេង​មាស


ភាពយន្ត​ខ្នាត​ខ្លី​ រឿង​សម្លេង​មាស រឿងពិត​របស់​អ្នកស្រី​រស់ សេរីសុទ្ធា ផលិត​នៅ​ឆ្នាំ ២០០៦ ​ដែល​និពន្ធ និង​ដឹកនាំ​ដោយ Greg Cahill នឹង​បញ្ចាំង​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ ម៉ោង ៧”៣០​ល្ងាច នៅ Meta House (ផ្ទះ​លេខ ៦) ផ្លូវ ២៦៤ ជិត​វត្តបុទុម។

សូម​អាន​នៅ​​ប្លក់​របស់ Andy Brouwer