ទឹម បឿន

ផ្កាយ​ច្រឡឹង


ផ្កាយ​អើយ អើយ​រ៉ា តូច​ច្រឡឹង
ផ្កាយ​ប្រឹង អើយ​រ៉ា ចាំង​រស្មី
យប់​ជ្រៅ អើយ​រ៉ា រឹត​ថ្លាថ្លៃ
ផ្កាយ​អ្វី អើយ​រ៉ា រះ​តែ​ឯង?

សម្លឹង​ អើយ​រ៉ា មើល​ផ្កាយ​តូច
នឹក​ផ្នួច អើយ​រ៉ា សែន​ចំបែង
ចន្ទ្រា អើយ​រ៉ា បាត់​សូរ្យសែង
ចាក​ចេញ អើយ​រ៉ា ចោល​លោកិយ ។

ផ្កាយ​តូច អើយ​រ៉ា អាណិត​ណាស់
ប្រឹង​រះ អើយ​រ៉ា ជួយ​រាត្រី
អន្ធការ អើយ​រ៉ា មិន​ប្រណី
រស្មី​ អើយ​រ៉ា គ្មាន​ន័យ​ឡើយ ។

(ទំនុក អើយរ៉ា)

ដោយ ទឹម បឿន
២១ កក្កដា ២០០៧ ០០”៣០

កំណាព្យ​នេះ និយាយ​ពី​ចិត្ត​របស់​មនុស្ស​​​ម្នាក់​ដែល​រវើរវាយ ក្នុង​ពេល​រាត្រី​ដ៏ កណ្ដោច​កណ្ដែង​ស្ងាត់​ឈឹង ដែល​អង្គុយ​សម្លឹង​មើល​កូន​ផ្កាយ​តូច​មួយ​ដ៏​ចម្លែក បន្ទាប់​ពី​ដួងចន្ទ្រា​លិច​បាត់​ទៅ ធ្វើ​ឲ្យ​ភាព​ងងឹត​ចូល​មក​ដល់ ភាព​ឯកា​ក៏​មក​រួមរឹត​ប្រាណ ទើប​បណ្ដាល​ឲ្យ​​ធម្មជាតិ​ក្លាយ​ជា​មាន​ជីវិត និង​យក​ធម្មជាតិ​មក​រៀបរាប់ ដើម្បី​បំបាត់​ភាព​ចំបែង​របស់​ខ្លួន ។ ន័យ​ចំ គឺ​ចង់​និយាយ​ពី​រាត្រី​ដែលព្រងើយ​កន្ដើយ និង​កូនផ្កាយ​ដែល​ខំ​ប្រឹង​បំភ្លឺ​​ភាព​អន្ធការ តែ​មិន​អាច​ផ្គាប់​ចិត្ត​ភាព​អន្ធការ​​បាន ។ ន័យ​បញ្ឆៀង ចង់​និយាយ​ពី​ការ​ខិតខំ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ​ដែល​អាច​ធ្វើ​បាន សម្រាប់​អ្នក​ដែល​ខ្លួន​ស្រលាញ់ តែអ្នក​ដែល​ខ្លួន​ស្រលាញ់ ហាក់​ដូច​ជា​មិន​អើពើរ ដែល​ហាក់​ដូច​ជា​​គ្មាន​ន័យ​សោះ​សម្រាប់​គេ ។

ពិត​ជា​គួរ​ឲ្យ​អាសូរ​កូន​ផ្កាយ​ណាស់ អន្ធការ​មាន​តែ​ដួងចន្ទ​ប៉ុណ្ណោះ! តើ​ផ្កាយ​ខំ​ប្រឹង​បំភ្លឺ​អ្នក​ណា? អ្នក​គ្មាន​ន័យ​​សោះ​ឡើយ​សម្រាប់​ភាព​អន្ធការ​ ។

ទឹម បឿន

ធុញ​លែង​ចង់​គិត


ធុញថប់នឿយណាយខ្សោះដួងចិត្ត
ធុញលែងចង់គិត លែងប្រាថ្នា
ចង់តែរស់នៅ តែឯកា
អស់មានចិន្ដាប្រាថ្នាឆ្ងាយ ។

ដង្ហើមចង់ស្ទះ ថប់ម្ដងៗ
ប្រាថ្នានួនល្អងដូចចាប់ផ្កាយ
ប្រៀបដូចយកទុក្ខមកផ្អោបកាយ
បាត់ភាព​សប្បាយក្នុងជីវិត ។

ទឹម បឿន
១៦ កក្កដា ២០០៧ ១៤”០០

ទឹម បឿន

ពេល​បាត់​អូន


អូន​អើយ តើ​អូន​នៅ​ទី​ណា
ម្ដេច​បាត់ជីវា​គ្មាន​ដំណឹង
បាត់​អូន​បាត់​សូន្យ បាត់​ស្ងាត់​ឈឹង
ឲ្យបង​ទន្ទឹង​ទាំង​ខ្លោច​ផ្សា ។

ទន្ទឹង​ចាំ​អូន​មក​សាសង
បាត់​ស្រស់​នួនល្អង​សែន​ឯកា
តើ​បង​ត្រូវ​ចាំដល់​ពេល​ណា
បើ​ភាព​ឯកា​រួម​រឹត​ប្រាណ ។

ពេល​ដែល​បាត់​អូន​បង​វិលវល់
គិត​អ្វី​ពុំ​​យល់​ខ្វល់​គ្មាន​ស្រាន្ត
ភ្លេច​ប​ង​ដឹង​អី បើ​តាម​ស្មាន​
ប្រាប់​ផង​កល្យាណ ឲ្យ​បាន​ស្បើយ ។

ដោយៈ ទឹម បឿន
២៨ មិថុនា ២០០៧, ១៤”០០

កំណាព្យ

ស្រុកខ្មែរស្រុកខ្ញុំ


ឃើញ​ Comment របស់ អាណិត​ខ្មែរ​ថ្ងៃ​នេះ បាន​ដាក់​កំណាព្យ​មួយ ហើយ​ខ្ញុំ​សូម​យក​កំណាព្យ​នេះ​មក​ផ្សព្វ​ផ្សាយ​ជូន​ប្រិយមិត្ត​ទាំង​អស់ អាន​កំសាន្ត ។

ស្រុកខ្មែរស្រុកខ្ញុំ ពីតូចដល់ធំ
ស្គាល់តែហឺហារ ពេលខ្ញុំនៅតូច
ខ្លាំងជេរអស្ចារ្យ ពុកម្តាយអាណា
ក៍ខ្ញុំមិនខ្វល់។

ម៉ាក់ខ្ញុំសេដ្ឋី ប៉ាខ្ញុំដំរី
អំណាចខ្លាំងក្លា បើស័ក្តិយសវិញ
ធំជាងលោកា ទៅណាមកណា
គេលុតគេក្រាប។

ពេលថ្ងៃកំណើត ម៉ាក់ប៉ាបង្កើត
កម្មវិធីមហា ការកូនគេដប់
មិនស្មើទេណា! ចាយលុយដុល្លា
រាប់ម៉ឺនរាប់សែន។

ម៉ោអស់ព្រោងព្រាត អ្នកធំខ្ពស់ទាប
ការដូពេញដី មានម៉ូតូឡាន
ខ្សែករខ្សែដៃ ក៍គេមិនថ្វី
ដើម្បីថ្ងៃក្រោយ។

ពេលខ្ញុំចូលរៀន ផ្អើលអស់ថ្នាក់រៀន
ព្រោះមានអង្គរក្ស ទៅណាមកណា
មានគេរាក់ទាក់ សំបូរមិត្តភ័ក្ថ
សុទ្ឋកូនអ្នកធំ។

ជុំគ្នាផឹកស៊ី ហាងមួយហាងពី
ចាយដូចក្រដាស ខ្វល់អីត្រឹមលុយ
ប៉ាម៉ាក់មិនខ្វះ ពាន់លានជាក់ច្បាស់
ដាក់ក្នុងធានាគារ។

បើរឿងស្រីញី ចាប់មួយចាប់ពី
ឲ្យតែពេញចិត្ត សណ្ឋាគារក្នុងឡាន
កន្លែងបិទជិត មិនដែលនឹងគិត
មានរឿងអ្វីឡើយ។

ពេលថ្ងៃហឺហា មិនស្គាល់សាលា
រៀនសូត្រជាក់លាក់ គ្រូណារអ៊ូ
ច្បាស់ជាក់ទំលាក់ ឫក៍ទាត់ធាក់
ដល់ថ្នាក់អង្វរ។

បើមានរឿងធំ អ្នកតូចអ្នកធំ
រត់ការឈូរឆរ អ្នកណាមិនស្តាប់
ច្បាស់ជាវឹកវរ រត់ទាំងត្រដរ
អស់បុណ្យយសស័ក្តិ។

ប៉ូលីសប៉េអឹម ពេលឃើញឡានខ្ញុំ
ដូចឃើញមេខ្លា ទោះមានរឿងអ្វី
ក៍ជួយរត់ការ ព្រោះបានដុល្លា
ប្រាក់ខែ១០ឆ្នាំ ។

នេះហើយស្រុកខ្ញុំ អ្នកតូចអ្នកធំ
ចង់ណាស់អំណាច បើបានវាហើយ
គេច្រើនខ្លបខ្លាច អ្នកក្រតូចតាច
អាចដើរជាន់បាន។

នេះហើយស្រុកខ្ញុំ ពូកែបន្លំ
កុហកភូតភរ ធំស៊ីតាមធំ
តូចប្រឹងត្រដរ រកតែអង្ក
ច្រកឆ្នាំងមិនបាន។

នេះហើយស្រុកខ្ញុំ តុលាការមិនធំ
ខ្លាំងជាងដុល្លា រឿងសអាចខ្មៅ
ទោះធំប៉ុណ្ណា ក៍អាចកាឡា
ទៅជាតូចបាន។

នេះហើយស្រុកខ្ញុំ បងប្អូនតូចធំ
ចងចាំឲ្យជាក់ ធំលើអំណាច
មាសពេជ្រលុយកាក់ គ្មានទេសច្ចះ
យុត្តិធម៌ក្នុងដៃ។

………………………………………………………………………………………..
ដោយៈ អាណិតខ្មែរ

កំណាព្យ, ទឹម បឿន

ស្គាល់​ហើយ​មាយាទ​ស្រី


បង​ស្គាល់​អស់​ហើយ មាយាទ​ស្រី
សាវា​អប្រិយ គ្មាន​មេត្តា
ឈប់​មក​បោក​ប្រាស់ លួង​ចិន្ដា
ឲ្យ​លង់​ស្នេហា​ស្រី​ជា​ថ្មី ។

ស្រី​ធ្លាប់​ក្បត់​ស្នេហ៍​បង​​ច្រើន​លើក
ដំបូង​ស្រី​ចើក គ្មាន​ប្រណី
គំហក​ដាក់​បង ធ្វើ​ឫក​ហី
ថា​”​​ខ្ជិល​ចង់​ស្ដី​​នឹង​​រូប​បង​” ។

ម្ដង​ទៀត​ស្រី​ក្បត់ មិន​ចេញ​មុខ
រត់​គេច​មុខ​ឈ្ងោក អត់​ស្ដី​ម្ដង
អូន​មាន​គេ​ថ្មី គ្រាន់​សាសង
បំភ្លេច​រូប​បង គ្មាន​អាល័យ ។

ពេល​គេ​ក្បត់​វិញ​ទើប​សោយ​សោក
ស្រណោះ​ស្រណោក ទន់​សម្ដី
វាចា​ផ្អែម​ល្ហែម ត្អូញ​ជា​ថ្មី
ឱ​ស្រី​អើយ​ស្រី អាណិត​ណាស់ ។

អាណិត​ចិត្ត​អូន​ដែល​សាវា
អាណិត​ស្នេហា ដែល​ប្ដូរ​ផ្លាស់
អាណិត​​ចិត្ត​ស្រី ខំ​ក្បត់​ណាស់
មិន​គួរ​​​កម្ម​ក្រាស់ គេ​ក្បត់​វិញ​? ៕

២២ មេសា ២០០៧
ដោយៈ ទឹម បឿន

កំណាព្យ

New Year Wish…


Perhaps a bit wiser,
a bit kinder, too,
a little bit braver,
a heart that’s more true,
a touch of believing
I’ve not known before,
in joys I’m receiving
a little bit more.

A little more anxious
to reach out my hand,
despite hurt or problems
to still understand,
accepting the heartache
that life often brings,
a little more beauty
in life’s simple things.

A prayer when I’m weary
as onward I trod,
a little more trusting,
believing in God,
’tis this I would wish for
within moments dear,
not a lot – just a little
this wondrous new year.
ដោយៈ Garnett Ann Schultz

ទឹម បឿន

សុំ​ស្នេហ៍​ចន្ទ


ឱ​! ​ដួង​ព្រះ​ច័ន្ទ​​ លើ​មេឃា
ខ្ញុំ​សូម​ប្រាថ្នា​​ នេប​និត្យ​ប្រាណ
ប្រថ្នា​រូប​អ្នក​​សង្ឃឹម​បាន
ច័ន្ទ​បន្ទាប​ប្រាណ ថ្នម​ប្រលែង ។

រាល់​យប់​​សម្លឹង​ដួង​ច័ន្ទ​ថ្លៃ
ដេក​​លក់​ស្រមៃ ​ថ្ងៃ​ចំបែង
សូម​ឲ្យ​ថ្ងៃ​លិច បាត់​សូរ្យ​​សែង
នឹង​បាន​ថ្លា​ថ្លែង​ប្រាប់​អ្នក​ថ្លៃ ។

ឱ​! ​ច័ន្ទ​អើយ​ច័ន្ទ ខ្ញុំ​ស្នេហ៍​អ្នក
ស្នេហ៍​ដោយ​ស្មោះ​ស្ម័គ្រ ពី​ហរទ័យ
ខ្ញុំ​សូម​ប្ដូរ​ផ្ដាច់ ស្នេហ៍​លុះ​ក្ស័យ
ស្នេហ៍​អ្នក​គ្មាន​ថ្ងៃ កែ​ប្រែ​ឡើយ ។

ទោះ​បី​ខ្ញុំ​ត្រូវ​បង់​ជីវិត
ព្រោះ​តែ​ស្នេហ៍​ស្និទ្ធ​ ស្រស់​ត្រាណ​ត្រើយ
ក៏​ខ្ញុំ​​មិន​ខ្លាច​ដែរ​ ច័ន្ទ​អើយ
ពេល​នេះ​ដឹង​ហើយ ដួង​ចិត្ត​ខ្ញុំ ។

សូម​ច័ន្ទ​សណ្ដោស​ ប្រោ​ស​ប្រណី
គិត​ចុះ​ច័ន្ទ​ថ្លៃ មិន​បង្ខំ
តែ​ទោះ​យ៉ាង​ណា ក៏​រូប​ខ្ញុំ
នៅ​ផ្សង​​ស្នេហ៍​​”​មុំ​” មួយ​ជីវិត ។

១៥ មិនា ២០០៧ ម៉ោង​២៤​”​១៨
ដោយ ទឹម បឿន

ទឹម បឿន

ចាំ​ចន្ទ​រះ


១. យប់​ជ្រៅ​ណាស់​ហើយ ដួង​ចិត្ត​​គ្មាន​ស្បើយ កាន់​​តែ​សង្វេគ

រង់​ចាំ​ដួង​ចន្ទ ចាំ​ស្ទើរ​ផ្សា​ភ្នែក នៅ​ចាំ​មិន​ដេក

សង្ឃឹម​ច័ន្ទ​រះ ។

២. ! ចន្ទ​អើយ​ចន្ទ ឬ​អ្នក​ប្រកាន់ កើត​ចិត្ត​មានះ

មិន​ចង់​ជួប​មុខ ឬ​អ្នក​ចង់​ឈ្នះ ខ្ញុំ​ចាំ​អ្នក​​រះ

ដូច​គ្រា​មុន​ណា

 

១៥ មករា ២០០៧ ម៉ោង ១២“​៥១
ដោយៈ ទឹម​ បឿន

ទឹម បឿន

យប់​មើល​របាំ


យប់​មើល​របាំ (​១​)
ដោយ ទឹម បឿន

ចិត្ត​នៅ​តែ​នឹក នឹក​មិន​ភ្លេច
នឹក​ស្នាម​ញញឹម​ស្រស់​កន្និដ្ឋា
ភ្លេង​លេង​​រន្ថើន ផ្គើន​អារម្មណ៍
ស្រណោះ​វប្បធម៌​ដែលប្រេះ​ស្រាំ
ថា​ “​កុំ​ឲ្យ​ភ្លេច​វប្បធម៌​ជាតិ
ថ្កុំ​ថ្កើង​រុង​រឿង ណា​កល្យាណ
សំលេង​ភ្លេង ស្គរ ញ័រ​បេះដូង
បង​មើល​របាំ​មុខ​ពព្រាយ
ផ្ចិត​ផ្ចង់​សម្លឹង ប្រឹង​ផ្ទៀង​​ស្ដាប់
ក្បាច់​ខ្មែរ​ រេរាំ សម​​គ្មាន​ទាស់
នឹក​ជាប់​ជា​និច្ច នឹង​នេត្រា
ពេល​ដែល​រៀម​រា​មើល​របាំ ។
ដូច​មន្ត​សណ្ដំ ឲ្យ​ប​ង​ចាំ
ហាក់​​ដូច​​ជួយ​ផ្ដាំ ខ្មែរ​គ្រប់​ប្រាណ ។
ខិត​ខំ​ខ្មី​ឃ្មាត ស្ទួយ​ឲ្យ​បាន
វប្បធម៌​ថ្កើង​ថ្កាន ជាតិ​​ពណ្ណរាយ​”​ ។
កន្ត្រាក់​​ចិត្ត​បង​ឲ្យ​រីក​រាយ
ទុក្ខ​សោក​រលាយ​ឆ្ងាយ​ប្រាណ​អស់ ។
សូរ​សៀង​ច្រៀង​ប្រាប់ ឥត​​ចន្លោះ
អារម្មណ៍​ហើរ​ហោះ នឹង​របាំ ។

ភ្នំពេញ
០៨ មករា ២០០៧ ម៉ោង ១៤​”​៥៥ ដល់ ១៥​”០៦

យប់​មើល​របាំ (​២​)
ដោយ ទឹម បឿន

អារម្មណ៍​ស្រៀវ​ស្រើប នឹង​សិល្បះ
អង្គុយ​ក្បែរ​បង មុខ​ញញឹម
ក្នក់​ខ្នាញ់​ស្រលាញ់​ពេញ​បេះដូង
បើ​វាសនា​មាន​ បង​សូម​ប្ដូរ
សម្ដី​លេប​ខាយ​ដាក់​មក​បង
ថា​អូន​ជា​គូ​​​ស្នេហ៍​ស្នង​ស្និទ្ធ
ស្ដាយ​ត្រង់​បង​មិន​ហ៊ាន​ចេញ​ស្ដី
ព្រោះ​ ប៉ា​-​ម៉ាក់​អូន នៅ​ជិត​​ផង
និយាយ​មួយ​មាត់ ងាក​ឆ្វេង​ស្ដាំ
ស្ដាប់​ដឹង​ហេតុ​ការណ៍ មិន​កល្យាណ
ទ្រាំ​ស្ដាយ​មួយ​គ្រា លាក់​ឃ្លា​ទុក្ខ
រ៉ាយ​រ៉ាប់​ ឲ្យ​អស់​មិន​កន្ដើយ
មិន​សាស័ព្ទ​ស្នេហ៍ បែរ​រឿង​ផ្សេង
ពាក្យ​ស្នេហ៍​លាក់​ទុក​ក្នុង​ចិន្ដា
សម្លឹង​មើល​ភ័ក្ដ្រ ស្រស់​ប៉ប្រិម
ឲ្យ​បង​សង្ឃឹម រួម​ជា​គូ ។
ភ័ក្ដ្រ​ស្រស់​ផូរ​ផង់ ដូច​គំនូរ
ផ្សង​សុំ​ជា​គូរ​មួយ​ជីវិត ។
និយាយ​សាសង ឲ្យ​បង​គិត
ចារ​ពី​ព្រេង​ព្រឹទ្ធ​របស់​បង ។
សាសង​សម្ដី​នឹង​នួន​ល្អង
រក​នឹង សាសង ​”​ប៉ង​” មិន​បាន ។
ខ្លាច​គាត់​មក​ចាំ ឈរ​ជិត​ប្រាណ
ទុក្ខ​ដល់​ភុំ​ផាន មិន​ខាន​ឡើយ ។
ពេល​ក្រោយ​ជួប​មុខ នឹង​បង្ហើយ
ឲ្យ​បាន​ធូរ​ស្បើយ ពី​ឱរា ។
រឿង​រាំ​ រឿង​ភ្លេង ​នឹង​​ជីវា
ស្ដាយ​យប់​នោះ​ណា “​មើល​របាំ​” ។

ភ្នំពេញ
០៨ មករា ២០០៧ ម៉ោង ១៥​”​១០ ដល់ ១៥​”​៤៤

 

កែ​សម្រួល​ដោយ លោក ច័ន្ទ រតនៈ សម្បត្ដិ

កំណាព្យ

កុំ​ស្ដាប់​ហួស​ឮ


កុំ​ស្ដាប់​ហួស​ឮ កុំ​មើល​ហួស​ឃើញ
ស្ដាប់​មិន​ទាន់​ជាក់​កុំ​ញាក់​មុខ​សេះ
មុន​ស្ដី​ត្រូវ​គិត​ពិចារណ៍
មុន​នឹង​ត្រេក​សក្ដិ​យស​បុណ្យ​ថ្កុំ​ថ្កើង
ស្រុក​ទេស​យើង​ប្លែក​យុគ​អភវឌ្ឍន៍
ក្មេង​ក្រោយ​គេ​ឆ្លាត​រៀន​ខ្ពស់​តិច​អី
រលក​ក្រោយ​បក់​រលក​មុខ​បាត់
ក្រែង​ក្មេង​ចេះ​ជាង​ចាស់​បែរ​មុខ​ស្វា
មើល​មុខ​មុន​ស្ដី​មើល​ក្រោយ​មុន​ឈាន
ក្រែង​ធ្លាក់​អន្លង់​ផុង​ខ្លួន​ពោះ​ភើត
កុំ​តឹង​មុន​ទាញ ជំនាញ​មុន​ចេះ
ប្រយ័ត្ន​មិន​​ខ្មេះ​សើច​មុន​ខុស​រឿង ។
មុន​អួត​អាត្មា​បែរ​មើល​ខ្លួន​ឡើង
គួរ​មើល​រើស​អើង​ខ្លួន​គ្រាន់​ខាង​អី?
គួរ​រៀន​ចេះ​ស្ដាប់​ប្រាជ្ញា​ស្មារតី
ចាស់​មុន​វិស័យ​គ្មាន​អ្វី​រអារ ។
ច្នេះ​កុំ​ភ្លាំង​ភ្លាត់​អួត​ហួស​អាត្មា
ជំនាញ​សាស្រស្ត្រា​ក្មេង​កាន់​ចង្កូត ។
ពេល​បោះ​ជំហាន​មើល​ដី​រហូត
ភ័យ​ភ្នែក​ស​ស្លើត​ខ្នើត​វិញ​មិន​រួច… ។

និពន្ធ​ដោយ អ្នក​ស្រី កែវ ច័ន្ទ​បូរណ៍
chanbokeo@yahoo.com
Minnesota, USA

ដក​ស្រង់​ចេញ​ពី​កាសែត​កោះ​សន្តិភាព ឆ្នាំ​ទី​៣៩ លេខ​៥៩១៦ ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៦

កំណាព្យ, ផ្សេងៗ

ផ្គរ​លាន់​ចុង​ឆ្នាំ


រាត្រី​អន្ធការ​ងងឹត​សូន្យ
រាត្រី​ព្រឺ​ព្រួច​ជាប់​ក្នុង​ប្រាណ
ភ្លៀង​ធ្លាក់​មក​ខ្លាំង​សែន​រងារ
រី​ផ្លេក​បន្ទោរ​ចាំង​រស្មី
ភ្លៀង​ធ្លាក់​មួយ​មេ​ជា​ចុង​ក្រោយ
ផ្គរ​លាន់​ចុង​ឆ្នាំ​យ៉ាង​ពី​រោះ
ភ្លៀង​ធ្លាក់​ចុង​ក្រោយ​លារ​អ្នក​ស្រុក
រន្ទះ​ចុង​ក្រោយ​ខ្ញុំ​នៅ​ចាំ
ពេល​នោះ​ត្រី​ក្រាញ់​រលីង​ក្បាល
រលាក​ទៅ​លើ​ក្បាល​ត្រី​ក្រាញ់
តែ​រឿង​កំសត់​ផ្គរ​ផ្ដាំ​គ្នា
គ្រហឹម​រងិល​ស្រែក​ទូ​ទុក្ខ
ផ្គរ​ស្រែក​គ្រហឹម​ជា​សំនៀង
ចុង​ឆ្នាំ​លា​ហើយ​នេះ​ជា​កម្ម
រាត្រី​តែ​ង​តែ​មក​ភ្ញោច​ចិត្ត
ចង់​ស្ដាប់​ផ្គរ​លាន់​បាត់​អផ្សុក
ផ្គរ​ពេល​រាត្រី​សែន​ពីរោះ
សុបិន​យូរ​លង់​លើក​ដៃ​បន់
ព្រោះ​យើង​ឃ្លាត​គ្នា​នា​ចុង​ឆ្នាំ
ព្រាត់​ជួប ជួប​ព្រាត់​ជា​រឿង​ខ្ញុំ
ខ្យល់​បក់​ជំនូន​ពី​ឥសាន
ចាំ​ជាប់​វិញ្ញាណ​ដល់​សព្វ​ថ្ងៃ ។
មើល​ទៅ​វេហា​គ្មាន​ឃើញ​អ្វី
ផ្គរ​លាន់​ស្រែក​ស្ដី​គំរាម​មនុស្ស ។
ខ្មែរ​នាំ​គ្នា​ឲ្យ​ហើយ​ដាក់​ឈ្មោះ
ផ្គរ​នោះ​មាន​ឈ្មោះ​ផ្គរ​ចុង​ឆ្នាំ ។
លា​ខាន​ជួប​មុខ​ខ្មែរ​ចំណាំ
គឺ​រន្ទះ​ផ្ដាំ​បាញ់​ក្បាល​ក្រាញ ។
ទើប​មាន​ដំណាល​វា​ប៉ាញ់
រឿង​ដែល​ពោល​ចេញ​ពី​អ្នក​ស្រុក ។
លាន់​លើ​វេហា​គួរ​ចាប់​ចុក
ស្រែក​លា​អ្នក​ស្រុក​នា​ចុង​ឆ្នាំ ។
បន្លឺ​សូរ​សៀង​ស្រែក​ផ្ដែ​ផ្ដាំ
តែ​ផ្គរ​នៅ​ចាំ​មក​ជួប​មុខ ។
នឹក​ឡើយ​អាណិត​ហើយ​ចាប់​ចុក
មិន​ចង់​កើត​ទុក្ខ​ឃ្លាត​ផ្គរ​លាន់ ។
ចិត្ត​ខ្ញុំ​នៅ​ស្មោះ​គ្រប់​ជំនាន់
ដេល​ជា​ជិះ​ជាន់​អារម្មណ៍​ខ្ញុំ ។
រាប់​ថា​ជា​កម្ម​ទុក្ខ​នៅ​ងំ
តែ​សូម​ផ្សង​សុំ​ជួប​គ្រប់​ជាតិ ។

និពន្ធ​ដោយ លោក ណុប ច័ន្ទ​តារា
cnop@juno.com
Long Beach, California

ដក​ស្រង់​ចេញ​ពី​កាសែត​កោះ​សន្តិភាព ឆ្នាំ​ទី​៣៩ លេខ​៥៩១៦ ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៦


កំណាព្យ

អ្នក​សូក និង អ្នក​ស៊ី


អំពើរ​លួយ​ស្អុយ​កខ្វក់
រលួយ​បុគ្គល​ផ្តល់​នូវ​មេរោគ
អ្នក​សូក​គឺ​គិត​តែ​បំផ្លាញ
មិន​គិត​មិន​ខ្វល់​ដល់​ថ្ងៃ​ក្រោយ
ការ​ពុក​រលួយ​គឺ​ជួយ​ដល់​ខ្មាំង
ទាំង​រាស្រ្ត​មន្រ្តី​កើត​ក្ដី​កាប់​ចាក
សង្គម​អួ​អ័ព្ទ​កើត​ការហិន​ហោច
ជាតិ​អន់​បាន​មក​ដោយ​ពុក​រលួយ ។
អ្នក​ស៊ី​នោះ​បាន​មិន​ដែល​ព្រួយ
សំណូក​ផ្ដល់​ឲ្យ​នូវ​ការ​បែក​បាក់ ។
ស៊ី​រូង​ផ្ទៃ​ក្នុង​សង្គម​អន់​អាក់
ខ្មាំង​ពួន​ចាំ​ស្ទាក់​នៅ​ទី​កំបាំង ។

(អំពើ​ពុក​រលួយ​ជា​មេរោគ​នៃ​សង្គម ឯ​បុគ្គល​ដែល​ប្រព្រឹត្ត​ការ​ពុក​រលួយ​ គឺ​ជា​សត្រូវ​របស់​ជាតិ)
ពាក្យ​ថា​ខ្មាំង​ប្រើ​នៅ​លើ​កំណាព្យ​នេះ​ គឺ​សំដៅ​ចំពោះ​(អំពើរ​ពុក​រលួយ) ។

និពន្ធ​ដោយ ស៊ិន ដារា​វុធ
daravut@gmail.com
Washington, USA

ដក​ស្រង់​ចេញ​ពី​កាសែត​កោះ​សន្តិភាព ឆ្នាំ​ទី​៣៩ លេខ​៥៩១៤ ថ្ងៃ​សុក្រ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០០៦