រាត្រីអន្ធការងងឹតសូន្យ រាត្រីព្រឺព្រួចជាប់ក្នុងប្រាណ ភ្លៀងធ្លាក់មកខ្លាំងសែនរងារ រីផ្លេកបន្ទោរចាំងរស្មី ភ្លៀងធ្លាក់មួយមេជាចុងក្រោយ ផ្គរលាន់ចុងឆ្នាំយ៉ាងពីរោះ ភ្លៀងធ្លាក់ចុងក្រោយលារអ្នកស្រុក រន្ទះចុងក្រោយខ្ញុំនៅចាំ ពេលនោះត្រីក្រាញ់រលីងក្បាល រលាកទៅលើក្បាលត្រីក្រាញ់ តែរឿងកំសត់ផ្គរផ្ដាំគ្នា គ្រហឹមរងិលស្រែកទូទុក្ខ ផ្គរស្រែកគ្រហឹមជាសំនៀង ចុងឆ្នាំលាហើយនេះជាកម្ម រាត្រីតែងតែមកភ្ញោចចិត្ត ចង់ស្ដាប់ផ្គរលាន់បាត់អផ្សុក ផ្គរពេលរាត្រីសែនពីរោះ សុបិនយូរលង់លើកដៃបន់ ព្រោះយើងឃ្លាតគ្នានាចុងឆ្នាំ ព្រាត់ជួប ជួបព្រាត់ជារឿងខ្ញុំ |
ខ្យល់បក់ជំនូនពីឥសាន ចាំជាប់វិញ្ញាណដល់សព្វថ្ងៃ ។ មើលទៅវេហាគ្មានឃើញអ្វី ផ្គរលាន់ស្រែកស្ដីគំរាមមនុស្ស ។ ខ្មែរនាំគ្នាឲ្យហើយដាក់ឈ្មោះ ផ្គរនោះមានឈ្មោះផ្គរចុងឆ្នាំ ។ លាខានជួបមុខខ្មែរចំណាំ គឺរន្ទះផ្ដាំបាញ់ក្បាលក្រាញ ។ ទើបមានដំណាលវាប៉ាញ់ រឿងដែលពោលចេញពីអ្នកស្រុក ។ លាន់លើវេហាគួរចាប់ចុក ស្រែកលាអ្នកស្រុកនាចុងឆ្នាំ ។ បន្លឺសូរសៀងស្រែកផ្ដែផ្ដាំ តែផ្គរនៅចាំមកជួបមុខ ។ នឹកឡើយអាណិតហើយចាប់ចុក មិនចង់កើតទុក្ខឃ្លាតផ្គរលាន់ ។ ចិត្តខ្ញុំនៅស្មោះគ្រប់ជំនាន់ ដេលជាជិះជាន់អារម្មណ៍ខ្ញុំ ។ រាប់ថាជាកម្មទុក្ខនៅងំ តែសូមផ្សងសុំជួបគ្រប់ជាតិ ។ |
និពន្ធដោយ លោក ណុប ច័ន្ទតារា
cnop@juno.com
Long Beach, California
ដកស្រង់ចេញពីកាសែតកោះសន្តិភាព ឆ្នាំទី៣៩ លេខ៥៩១៦ ថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០០៦