ទឹម បឿន

ធុញ​លែង​ចង់​គិត


ធុញថប់នឿយណាយខ្សោះដួងចិត្ត
ធុញលែងចង់គិត លែងប្រាថ្នា
ចង់តែរស់នៅ តែឯកា
អស់មានចិន្ដាប្រាថ្នាឆ្ងាយ ។

ដង្ហើមចង់ស្ទះ ថប់ម្ដងៗ
ប្រាថ្នានួនល្អងដូចចាប់ផ្កាយ
ប្រៀបដូចយកទុក្ខមកផ្អោបកាយ
បាត់ភាព​សប្បាយក្នុងជីវិត ។

ទឹម បឿន
១៦ កក្កដា ២០០៧ ១៤”០០

ទឹម បឿន

ពេល​បាត់​អូន


អូន​អើយ តើ​អូន​នៅ​ទី​ណា
ម្ដេច​បាត់ជីវា​គ្មាន​ដំណឹង
បាត់​អូន​បាត់​សូន្យ បាត់​ស្ងាត់​ឈឹង
ឲ្យបង​ទន្ទឹង​ទាំង​ខ្លោច​ផ្សា ។

ទន្ទឹង​ចាំ​អូន​មក​សាសង
បាត់​ស្រស់​នួនល្អង​សែន​ឯកា
តើ​បង​ត្រូវ​ចាំដល់​ពេល​ណា
បើ​ភាព​ឯកា​រួម​រឹត​ប្រាណ ។

ពេល​ដែល​បាត់​អូន​បង​វិលវល់
គិត​អ្វី​ពុំ​​យល់​ខ្វល់​គ្មាន​ស្រាន្ត
ភ្លេច​ប​ង​ដឹង​អី បើ​តាម​ស្មាន​
ប្រាប់​ផង​កល្យាណ ឲ្យ​បាន​ស្បើយ ។

ដោយៈ ទឹម បឿន
២៨ មិថុនា ២០០៧, ១៤”០០

កំណាព្យ, ទឹម បឿន

ស្គាល់​ហើយ​មាយាទ​ស្រី


បង​ស្គាល់​អស់​ហើយ មាយាទ​ស្រី
សាវា​អប្រិយ គ្មាន​មេត្តា
ឈប់​មក​បោក​ប្រាស់ លួង​ចិន្ដា
ឲ្យ​លង់​ស្នេហា​ស្រី​ជា​ថ្មី ។

ស្រី​ធ្លាប់​ក្បត់​ស្នេហ៍​បង​​ច្រើន​លើក
ដំបូង​ស្រី​ចើក គ្មាន​ប្រណី
គំហក​ដាក់​បង ធ្វើ​ឫក​ហី
ថា​”​​ខ្ជិល​ចង់​ស្ដី​​នឹង​​រូប​បង​” ។

ម្ដង​ទៀត​ស្រី​ក្បត់ មិន​ចេញ​មុខ
រត់​គេច​មុខ​ឈ្ងោក អត់​ស្ដី​ម្ដង
អូន​មាន​គេ​ថ្មី គ្រាន់​សាសង
បំភ្លេច​រូប​បង គ្មាន​អាល័យ ។

ពេល​គេ​ក្បត់​វិញ​ទើប​សោយ​សោក
ស្រណោះ​ស្រណោក ទន់​សម្ដី
វាចា​ផ្អែម​ល្ហែម ត្អូញ​ជា​ថ្មី
ឱ​ស្រី​អើយ​ស្រី អាណិត​ណាស់ ។

អាណិត​ចិត្ត​អូន​ដែល​សាវា
អាណិត​ស្នេហា ដែល​ប្ដូរ​ផ្លាស់
អាណិត​​ចិត្ត​ស្រី ខំ​ក្បត់​ណាស់
មិន​គួរ​​​កម្ម​ក្រាស់ គេ​ក្បត់​វិញ​? ៕

២២ មេសា ២០០៧
ដោយៈ ទឹម បឿន

ទឹម បឿន

សុំ​ស្នេហ៍​ចន្ទ


ឱ​! ​ដួង​ព្រះ​ច័ន្ទ​​ លើ​មេឃា
ខ្ញុំ​សូម​ប្រាថ្នា​​ នេប​និត្យ​ប្រាណ
ប្រថ្នា​រូប​អ្នក​​សង្ឃឹម​បាន
ច័ន្ទ​បន្ទាប​ប្រាណ ថ្នម​ប្រលែង ។

រាល់​យប់​​សម្លឹង​ដួង​ច័ន្ទ​ថ្លៃ
ដេក​​លក់​ស្រមៃ ​ថ្ងៃ​ចំបែង
សូម​ឲ្យ​ថ្ងៃ​លិច បាត់​សូរ្យ​​សែង
នឹង​បាន​ថ្លា​ថ្លែង​ប្រាប់​អ្នក​ថ្លៃ ។

ឱ​! ​ច័ន្ទ​អើយ​ច័ន្ទ ខ្ញុំ​ស្នេហ៍​អ្នក
ស្នេហ៍​ដោយ​ស្មោះ​ស្ម័គ្រ ពី​ហរទ័យ
ខ្ញុំ​សូម​ប្ដូរ​ផ្ដាច់ ស្នេហ៍​លុះ​ក្ស័យ
ស្នេហ៍​អ្នក​គ្មាន​ថ្ងៃ កែ​ប្រែ​ឡើយ ។

ទោះ​បី​ខ្ញុំ​ត្រូវ​បង់​ជីវិត
ព្រោះ​តែ​ស្នេហ៍​ស្និទ្ធ​ ស្រស់​ត្រាណ​ត្រើយ
ក៏​ខ្ញុំ​​មិន​ខ្លាច​ដែរ​ ច័ន្ទ​អើយ
ពេល​នេះ​ដឹង​ហើយ ដួង​ចិត្ត​ខ្ញុំ ។

សូម​ច័ន្ទ​សណ្ដោស​ ប្រោ​ស​ប្រណី
គិត​ចុះ​ច័ន្ទ​ថ្លៃ មិន​បង្ខំ
តែ​ទោះ​យ៉ាង​ណា ក៏​រូប​ខ្ញុំ
នៅ​ផ្សង​​ស្នេហ៍​​”​មុំ​” មួយ​ជីវិត ។

១៥ មិនា ២០០៧ ម៉ោង​២៤​”​១៨
ដោយ ទឹម បឿន

ទឹម បឿន

ចាំ​ចន្ទ​រះ


១. យប់​ជ្រៅ​ណាស់​ហើយ ដួង​ចិត្ត​​គ្មាន​ស្បើយ កាន់​​តែ​សង្វេគ

រង់​ចាំ​ដួង​ចន្ទ ចាំ​ស្ទើរ​ផ្សា​ភ្នែក នៅ​ចាំ​មិន​ដេក

សង្ឃឹម​ច័ន្ទ​រះ ។

២. ! ចន្ទ​អើយ​ចន្ទ ឬ​អ្នក​ប្រកាន់ កើត​ចិត្ត​មានះ

មិន​ចង់​ជួប​មុខ ឬ​អ្នក​ចង់​ឈ្នះ ខ្ញុំ​ចាំ​អ្នក​​រះ

ដូច​គ្រា​មុន​ណា

 

១៥ មករា ២០០៧ ម៉ោង ១២“​៥១
ដោយៈ ទឹម​ បឿន

ទឹម បឿន

យប់​មើល​របាំ


យប់​មើល​របាំ (​១​)
ដោយ ទឹម បឿន

ចិត្ត​នៅ​តែ​នឹក នឹក​មិន​ភ្លេច
នឹក​ស្នាម​ញញឹម​ស្រស់​កន្និដ្ឋា
ភ្លេង​លេង​​រន្ថើន ផ្គើន​អារម្មណ៍
ស្រណោះ​វប្បធម៌​ដែលប្រេះ​ស្រាំ
ថា​ “​កុំ​ឲ្យ​ភ្លេច​វប្បធម៌​ជាតិ
ថ្កុំ​ថ្កើង​រុង​រឿង ណា​កល្យាណ
សំលេង​ភ្លេង ស្គរ ញ័រ​បេះដូង
បង​មើល​របាំ​មុខ​ពព្រាយ
ផ្ចិត​ផ្ចង់​សម្លឹង ប្រឹង​ផ្ទៀង​​ស្ដាប់
ក្បាច់​ខ្មែរ​ រេរាំ សម​​គ្មាន​ទាស់
នឹក​ជាប់​ជា​និច្ច នឹង​នេត្រា
ពេល​ដែល​រៀម​រា​មើល​របាំ ។
ដូច​មន្ត​សណ្ដំ ឲ្យ​ប​ង​ចាំ
ហាក់​​ដូច​​ជួយ​ផ្ដាំ ខ្មែរ​គ្រប់​ប្រាណ ។
ខិត​ខំ​ខ្មី​ឃ្មាត ស្ទួយ​ឲ្យ​បាន
វប្បធម៌​ថ្កើង​ថ្កាន ជាតិ​​ពណ្ណរាយ​”​ ។
កន្ត្រាក់​​ចិត្ត​បង​ឲ្យ​រីក​រាយ
ទុក្ខ​សោក​រលាយ​ឆ្ងាយ​ប្រាណ​អស់ ។
សូរ​សៀង​ច្រៀង​ប្រាប់ ឥត​​ចន្លោះ
អារម្មណ៍​ហើរ​ហោះ នឹង​របាំ ។

ភ្នំពេញ
០៨ មករា ២០០៧ ម៉ោង ១៤​”​៥៥ ដល់ ១៥​”០៦

យប់​មើល​របាំ (​២​)
ដោយ ទឹម បឿន

អារម្មណ៍​ស្រៀវ​ស្រើប នឹង​សិល្បះ
អង្គុយ​ក្បែរ​បង មុខ​ញញឹម
ក្នក់​ខ្នាញ់​ស្រលាញ់​ពេញ​បេះដូង
បើ​វាសនា​មាន​ បង​សូម​ប្ដូរ
សម្ដី​លេប​ខាយ​ដាក់​មក​បង
ថា​អូន​ជា​គូ​​​ស្នេហ៍​ស្នង​ស្និទ្ធ
ស្ដាយ​ត្រង់​បង​មិន​ហ៊ាន​ចេញ​ស្ដី
ព្រោះ​ ប៉ា​-​ម៉ាក់​អូន នៅ​ជិត​​ផង
និយាយ​មួយ​មាត់ ងាក​ឆ្វេង​ស្ដាំ
ស្ដាប់​ដឹង​ហេតុ​ការណ៍ មិន​កល្យាណ
ទ្រាំ​ស្ដាយ​មួយ​គ្រា លាក់​ឃ្លា​ទុក្ខ
រ៉ាយ​រ៉ាប់​ ឲ្យ​អស់​មិន​កន្ដើយ
មិន​សាស័ព្ទ​ស្នេហ៍ បែរ​រឿង​ផ្សេង
ពាក្យ​ស្នេហ៍​លាក់​ទុក​ក្នុង​ចិន្ដា
សម្លឹង​មើល​ភ័ក្ដ្រ ស្រស់​ប៉ប្រិម
ឲ្យ​បង​សង្ឃឹម រួម​ជា​គូ ។
ភ័ក្ដ្រ​ស្រស់​ផូរ​ផង់ ដូច​គំនូរ
ផ្សង​សុំ​ជា​គូរ​មួយ​ជីវិត ។
និយាយ​សាសង ឲ្យ​បង​គិត
ចារ​ពី​ព្រេង​ព្រឹទ្ធ​របស់​បង ។
សាសង​សម្ដី​នឹង​នួន​ល្អង
រក​នឹង សាសង ​”​ប៉ង​” មិន​បាន ។
ខ្លាច​គាត់​មក​ចាំ ឈរ​ជិត​ប្រាណ
ទុក្ខ​ដល់​ភុំ​ផាន មិន​ខាន​ឡើយ ។
ពេល​ក្រោយ​ជួប​មុខ នឹង​បង្ហើយ
ឲ្យ​បាន​ធូរ​ស្បើយ ពី​ឱរា ។
រឿង​រាំ​ រឿង​ភ្លេង ​នឹង​​ជីវា
ស្ដាយ​យប់​នោះ​ណា “​មើល​របាំ​” ។

ភ្នំពេញ
០៨ មករា ២០០៧ ម៉ោង ១៥​”​១០ ដល់ ១៥​”​៤៤

 

កែ​សម្រួល​ដោយ លោក ច័ន្ទ រតនៈ សម្បត្ដិ