ពាក្យ សេចក្ដី ដែលមានន័យ ដំណើរ; ហេតុ, ការណ៍; គតិ; លំអាន; ផ្ទៃរឿង; គ្វាម; ដំណើរពាក្យ ដូច្នេះ យើងទម្លាប់តែអានថា សិច-ក្ដី ជាយូរមកហើយ ប៉ុន្តែបើតាមខ្ញុំយល់ គឺត្រូវអានថា សាច់-ក្ដី ដូច្នេះវិញ ទើបត្រឹមត្រូវ ? សំឡេងអាន សាច់-ក្ដី នេះ ខ្ញុំច្រើនបានឮក្នុងចម្រៀងរបស់លោកតា ស៊ិន ស៊ីសាមុត ប្រហែលក្នុងសម័យនោះ គេនៅអាន ឬ និយាយថា សាច់-ក្ដី នៅឡើយ ក្រោយមក ការប្រកប ស-េ-ច នេះក៏លែងចេញសំឡេង សាច់ ប៉ុន្តែចេញសំឡេង សិច វិញ ? ក្នុង វចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក៏បានបញ្ជាក់អំពីសំឡេងអាននេះផងដែរ ដែលបង្គាប់ឲ្យអានថា សាច់-ក្ដី ដូចគ្នា ។ ដូច្នេះ ខ្ញុំជឿថា ពាក្យ សេចក្ដី នេះ យើងត្រូវអានថា សាច់-ក្ដី ទើបត្រឹមត្រូវ ។
ខ្ញុំតែងតែអាន “សាច់-ក្ដិ” ពីដើមរៀងមក។ ប៉ុន្តែជួនកាលប្រហែលាអ្នកអានលឿនពេក មិនបានបញ្ចេញសំលេងខាងដើមច្បាស់។
ពីមុនខ្ញុំអាន សិច-ក្ដី ដែរ រយៈក្រោយៗមក ឧស្សាហ៍ស្ដាប់ចម្រៀងលោកតាស៊ិន ស៊ីសាមុត ហើយចេះតែច្រៀង សាច់-ក្ដីៗ តាមកាត់ ទើបទម្លាប់មកអាន សាច់-ក្ដី ដូច្នេះវិញ ។
Before this my pronunciation is wrong,Now I Know.Thanks.
ពិតជាការចែករំលែកចំនេះដឹងដ៏ល្ងមែន!