កីឡា, សារព័ត៌មាន

ប្រវត្តិ​បាល់ទាត់​កម្ពុជា​នៅ ស៊ីហ្គេម


SEA Games ឆ្នាំ ២០១១ ខាង​មុខ​នេះ កម្ពុជា​ស្ថិត​ក្នុង​ក្រុម A ដែល​មាន ម៉ាឡេស៊ី, ថៃ, សិង្ហបុរី និង​ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ខណៈ​​ក្រុម B មាន វៀតណាម, ឡាវ, ព្រុយណេ, ទីម័រ និង ហ្វីលីព្ពីន

ក្នុង​ការប្រកួត BIDC Cup ​ថ្មីៗ​នេះ កម្ពុជា​បាន​យក​ឈ្នះ ឡាវ ២-០, ប្រកួត​រវាង ភូមា ក្នុង​លទ្ធផល ២-២ និង​ចុងក្រោយ​ត្រូវ​ជួប​ជាមួយ ថៃ ក្រុម​កម្ពុជា​​ចាញ់​ថៃ​ក្នុង​លទ្ធផល ២-១ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ៣ បន្ទាប់​ពី ភូមា និង ថៃ ។ ចំណែក​ការប្រកួត​មិត្តភាព​ជាមួយ នេប៉ាល់ កាល​ពី​​ថ្ងៃ​ទី ២៨ តុលា កម្ពុជា​ចាញ់​នេប៉ាល់ ០-១ ។

សង្កេត​​លើ​​ការប្រកួត​ថ្មីៗ​នេះ បាល់​ទាត់​កម្ពុជា​មាន​ការរីកចម្រើន​ច្រើន ប៉ុន្តែ​ក្ដី​សង្ឃឹម​របស់​កម្ពុជា​លើ SEA Games ​ឆ្នាំ​នេះ​​មាន​តិចតួច​ប៉ុណ្ណោះ ព្រោះ​ជួប​សុទ្ធតែ​ក្រុម​ខ្លាំងៗ ។ ខ្ញុំ​សង្ឃឹម​ថា​កីឡាករ​ កម្ពុជា នឹង​ខំ​ឲ្យ​អស់​លទ្ធភាព ឲ្យ​ដូច​កាល​ប្រកួត BIDC Cup ។

បើ​តាម​ប្រវត្តិ​នៃ​ការប្រកួត​នៅ SEA Games កន្លង​មក ខ្មែរ​មិន​ធ្លាប់​ឆ្លង​ផុត​​វគ្គ​ជម្រុះ​ជុំ​ទី​មួយ​ម្ដង​ណា​ទេ និង​ឈ្នះ​គូប្រជែង​ដោយ​កម្រ​ ។ ធ្លាប់​ស្មើ​ជាមួយ​ថៃ ១-១ ឈ្នះ​ឡាវ ២-០ ក្នុង​ឆ្នាំ ១៩៧១, ស៊ី ព្រុយណេ ៤-០ ឆ្នាំ ១៩៩៧, ស្មើ​ភូមា ០-០ ឆ្នាំ ២០០១ ។

នេះ​ជា​កាលវិភាគ​នៃ​ការប្រកួត

៧ វិច្ឆិកា ២០១១

  • សិង្ហបុរី – ម៉ាឡេស៊ី (១៦,០០)
  • ឥណ្ឌូណេស៊ី – កម្ពុជា (១៩,០០)

៩ វិច្ឆិកា ២០១១

  • ម៉ាឡេស៊ី – ថៃ (១៦,០០ ម)
  • កម្ពុជា – សិង្ហបុរី (១៩,០០ ម)

១១ វិច្ឆិកា ២០១១

  • សិង្ហបុរី – ឥណ្ឌូណេស៊ី (១៤,០០)
  • ថៃ – កម្ពុជា (១៧,០០)

១៣ វិច្ឆកា ២០១១

  • ម៉ាឡេស៊ី – កម្ពុជា (១៦,០០)
  • ឥណ្ឌូណេស៊ី – ថៃ (១៩,០០)

១៧ វិច្ឆិកា ២០១១

  • ថៃ – សិង្ហបុរី (១៦,០០)
  • ឥណ្ឌូណេស៊ី – ម៉ាឡេស៊ី (១៩,០០)

ប្រវត្តិ​ការប្រកួត​របស់​កម្ពុជា​នៅ SEA Games

១៩៥៩

  • កម្ពុជា​មិន​ទាន់​ចូលរួម
  • ផ្ដាច់ព្រ័ត្រ៖ វៀតណាម – ថៃ ៣-១(១-១)

១៩៦១

  • ភូមា – កម្ពុជា ៤-០(៣-០)
  • ម៉ាឡេ – កម្ពុជា ៤-០(៣-០)
  • ផ្ដាច់ព្រ័ត្រ៖ ម៉ាឡេ – ភូមា ២-០(០-០)

១៩៦៣

  • ផ្អាក​ SEA Games ព្រោះ​កម្ពុជា​ផ្អាក​កិច្ច​ព្រមព្រៀង​ជាមួយ​សហព័ន្ធ​កីឡា​អន្តរជាតិ

១៩៦៥

  • កម្ពុជា​មិន​ចូលរួម
  • ផ្ដាច់ព្រ័ត្រ៖ ភូមា – ថៃ ២-២(០-២)

១៩៦៧

  • កម្ពុជា​មិន​ចូលរួម
  • ផ្ដាច់ព្រ័ត្រ៖ ភូមា – វៀតណាម ២-១(១-០)

១៩៦៩

  • មិន​មាន​ព័ត៌មាន

១៩៧១

  • ថៃ – កម្ពុជា ១-១
  • កម្ពុជា – ឡាវ ២-០
  • ម៉ាឡេស៊ី – កម្ពុជា ៣-០
  • ផ្ដាច់ព្រ័ត្រ៖ ភូមា – ម៉ាឡេ ២-១

១៩៧៣

  • កម្ពុជា​មិន​ចូលរួម
  • ផ្ដាច់ព្រ័ត្រ៖ ភូមា – វៀតណាម ២-១(១-១)

១៩៧៥

  • កម្ពុជា​មិន​ចូលរួម
  • ផ្ដាច់ព្រ័ត្រ៖ ថៃ – ម៉ាឡេស៊ី ២-១

១៩៧៧

  • កម្ពុជា​មិន​ចូលរួម
  • ផ្ដាច់ព្រ័ត្រ៖ ម៉ាឡេស៊ី – ថៃ ២-០(១-០)

១៩៧៩

  • កម្ពុជា​មិន​បាន​ចូលរួម
  • ផ្ដាច់ព្រ័ត្រ៖ ម៉ាឡេស៊ី – ឥណ្ឌូណេស៊ី ១-០(១-០)

១៩៨១

  • កម្ពុជា​​មិន​បាន​ចូលរួម
  • ផ្ដាច់ព្រ័ត្រ៖ ថៃ – ម៉ាឡេស៊ី ១-០(១-០)

១៩៨១

  • កម្ពុជា​មិន​បាន​ចូលរួម
  • ផ្ដាច់ព្រ័ត្រ៖ ថៃ – សិង្ហបុរី ២-១

១៩៨៣

  • កម្ពុជា​មិន​បាន​ចូលរួម
  • ផ្ដាច់ព្រ័ត្រ៖ ថៃ – សិង្ហបុរី ២-១

១៩៨៥

  • កម្ពុជា​មិន​បាន​ចូលរួម
  • ផ្ដាច់ព្រ័ត្រ៖ ថៃ – សិង្ហបុរី ២-១

១៩៨៧

  • កម្ពុជា​មិន​បាន​ចូលរួម
  • ផ្ដាច់ព្រ័ត្រ៖ ឥណ្ឌូណេស៊ី – ម៉ាឡេស៊ី ១-០(០-០)

១៩៨៩

  • កម្ពុជា​មិន​បាន​ចូលរួម
  • ផ្ដាច់ព្រ័ត្រ៖ ម៉ាឡេស៊ី – សិង្ហបុរី ៣-១

១៩៩១

  • កម្ពុជា​មិន​បាន​ចូលរួម
  • ផ្ដាច់ព្រ័ត្រ៖ ឥណ្ឌូណេស៊ី – ថៃ ០-០(ឥណ្ឌូណេស៊ី​ឈ្នះ ៤-៣ ប៉េណាល់ទី)

១៩៩៣

  • កម្ពុជា​មិន​បាន​ចូលរួម

ផ្ដាច់ព្រ័ត្រ៖ ថៃ – ភូមា ៤-៣
១៩៩៥

  • ថៃ – កម្ពុជា ៩-០
  • ឥណ្ឌូណេស៊ី – កម្ពុជា ១០-០
  • វៀតណាម – កម្ពុជា ៤-០
  • ម៉ាឡេស៊ី – កម្ពុជា ៩-០
  • ផ្ដាច់ព្រ័ត្រ៖ ថៃ – វៀតណាម ៤-០

១៩៩៧

  • កម្ពុជា – ព្រុយណេ ៤-០
  • សិង្ហបុរី – កម្ពុជា ២-១
  • ថៃ – កម្ពុជា ៤-០
  • ផ្ដាច់ព្រ័ត្រ៖ ថៃ – ឥណ្ឌូណេស៊ី ១-១(៥-៣)

១៩៩៩

  • ឥណ្ឌូណេស៊ី – កម្ពុជា ១-០(០-០)
  • ព្រុយណេ – កម្ពុជា ៣-៣(២-០)
  • ម៉ាឡេស៊ី – កម្ពុជា ៧-២(៣-២)
  • សិង្ហបុរី – កម្ពុជា ២-០(១-០)
  • ផ្ដាច់ព្រ័ត្រ៖ ថៃ – វៀតណាម ២-០(១-០)

២០០១

  • ថៃ – កម្ពុជា ៧-០
  • ភូមា – កម្ពុជា ០-០
  • កម្ពុជា – សិង្ហបុរី ០-៥
  • កម្ពុជា – ឡាវ ០-២
  • ផ្ដាច់ព្រ័ត្រ៖ ថៃ – វៀតណាម ០-៤

២០០៣

  • ម៉ាឡេស៊ី – កម្ពុជា ៨-១(២-០)
  • កម្ពុជា – ភូមា ០-៦(០-៣)
  • កម្ពុជា – សិង្ហបុរី ១-៥(០-១)
  • ផ្ដាច់ព្រ័ត្រ៖ ថៃ – វៀតណាម -(-)

២០០៥

  • ម៉ាឡេស៊ី – កម្ពុជា ៥-០
  • កម្ពុជា – ហ្វីលីព្ពីន ២-៤
  • កម្ពុជា – ថៃ ០-១
  • ផ្ដាច់ព្រ័ត្រ៖ ថៃ – វៀតណាម ៣-០

២០០៧

  • ឥណ្ឌូណេស៊ី – កម្ពុជា ៣-១
  • កម្ពុជា – ថៃ ០-៨
  • ភូមា – កម្ពុជា ៦-២
  • ផ្ដាច់ព្រ័ត្រ៖ ថៃ – វៀតណាម ២-០

២០០៩

  • ថៃ – កម្ពុជា ៤-០
  • ទីម័រ – កម្ពុជា ១-៤
  • កម្ពុជា – ម៉ាឡេស៊ី ០-៤
  • កម្ពុជា – វៀតណាម ១-៦
  • ផ្ដាច់ព្រ័ត្រ៖ វៀតណាម – ថៃ ០-០(៣-០)

9 thoughts on “ប្រវត្តិ​បាល់ទាត់​កម្ពុជា​នៅ ស៊ីហ្គេម”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s