ជំនឿ សាសនា, អប់រំ

ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប


ការទទួលទាន​សុរា ហេតុ​អ្វី​ថា​មាន​បាប សុរា​នោះ​ទទួលទាន​ទៅ ជា​ថ្នាំ​កែ​រោគ​ក៏​មាន ជា​គុណ​ឲ្យ​ទទួល​ទាន​បាយ​បាន​ក៏​មាន ?

ការផឹក​សុរា​ បាន​ជា​ថា​បាប, ព្រះ​បរមគ្រូ​ទ្រង់​ហាម​ពុំ​ឲ្យ​សេព​សុរា​នោះ ព្រោះ​ជា​របស់​នាំ​ឲ្យ​ស្រវឹង នាំ​ឲ្យ​ខូចចិត្ត ដ្បិត​មនុស្ស​យើង​សព្វថ្ងៃ​នេះ​មាន​ស្រវឹង​នៅ​ពេញ​ខ្លួន​ហើយ ។ សេចក្ដី​ស្រវឹង​នេះ លោភោ គឺ​សេចក្ដី​ជាប់​ជំពាក់ ឬ ចំណង់​ចង់​បាន នេះ​ជា​ស្រវឹង​ប្រការ ១ ទោសោ គឺ​សេចក្ដី​ក្រោធ​ខឹង នេះ​ស្រវឹង​ប្រការ ១ មោហោ គឺ​សេចក្ដី​ល្ងង់​វង្វេង​ពុំ​ស្គាល់​ខុសត្រូវ នេះ​ជា​ស្រវឹង​ប្រការ ១ ។ ស្រវឹង​ទាំងអស់​នេះ តែង​មាន​នៅ​សម្រាប់​រូប​មក​ហើយ ៗ មក​ថែម​ផឹក​ទឹក​ស្រវឹង​ចូល​ទៅ​ទៀត ស្រវឹង​ថ្មី​ក៏​នាំ​ស្រវឹង​ចាស់​ឲ្យ​មាន​កម្លាំង​ក្លាហាន​ឡើង គឺ​ខ្លួន​អ្នក​​លោភ ក៏​នាំ​ឲ្យ​លោភ​ខ្លាំង​ឡើង ខ្លួន​អ្នក​ទោសៈ ឬ មោហៈ​មានៈ​ទិដ្ឋិ ក៏​នាំ​ឲ្យ​ចម្រើន​ទោសៈ​មោហៈ​មានះ​ទិដ្ឋិ​ខ្លាំងក្លា​ឡើង​ ។ មួយ​ទៀត ពាក្យ​ជា​អាថ៌កំបាំង ឬ កេរ្តិ៍​ខ្មាស​ជា​របស់​មិន​គួរ​នាំ​ចេញ​សម្ដែង​ប្រាប់​គេ​នោះ ក៏​អាច​នាំ​ចេញ​បង្ហាញ​គេ​បាន​ទាំងអស់ ។ មួយ​ទៀត​នាំ​ឲ្យ​កើត​ជម្លោះ​ប្រកែក ជួន​ក៏​ត្រូវ​ព្រះ​រាជអាជ្ញា បង់​ទ្រព្យធន​ទៅ​ផ្សេងៗ ។ មួយ​ទៀត ទោស​សុរា​នេះ នាំ​ឲ្យ​កើត​រោគ​ឆាប់​ងងឹត​ភ្នែក ឆាប់​ជរា​គ្រាំគ្រា​ទ្រោម​ទ្រុឌ ទោស​យ៉ាង​នេះ​ឯង បាន​ថា​មាន​បាប​ក្នុង​លោក​នេះ​មួយ​ទៀត ។ ប្រាក់​ដែល​ទៅ​ទិញ​សុរា​នោះ​ក្នុង​មួយ​ឆ្នាំៗ បើ​ជា​ប្រមូល​ទុក គង់​បាន​នៅ​ច្រើន ទុក​ទិញ​បាយ​ត្រី​ចំណី​ឯទៀត​ចែក​កូន​ប្រពន្ធ​អាស្រ័យ​ជាជាង ។

(សៀវភៅ គតិលោក)

8 thoughts on “ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប”

  1. បាប​នៅ​ត្រង់​ណា? ​ស្រវឹង ឆ្កែ​លិត​មាត់ ជិះ​ម៉ូតូ​ដួល​ត្រឡប់​ត្រឡិន ទង្គិច​បោក​ក្បាល​ក្លាយ​ជា​ឆ្កួតក៏​មាន រឺ​មិន​អ៊ីចឹង​ទេ ជិះឡាន​ម៉ូតូ បុក​គេ​ស្លាប់។ល។

    ដឹង​ចឹង​ហើយ ក្នុង​សង្គម​ខ្មែរ នៅ​តែ​យក​ស្រា​ជា​ការ​ផ្ដល់​កិត្តិយស​ទៀត ៖ មិន​ផឹក មិន​រាប់អាន មិន​ផ្ដល់​កិត្តិយស។

  2. ផឹកស្រាបើចេះប្រមាណ ដូចជាមិនជាបញ្ហាអីទេ ព្រោះវាជាគ្រឿងផឹក
    ម្ដងម្ដាលជាពិសេសក្នុង ពិធីបុណ្យ។ប៉ុន្តែទាស់់ តែមនុស្សដែលចេះផឹក
    ស្រាភាគច្រើនស៊ីជោរ នំាគ្នាផឹកជល់់កែវទាល់់ តែស្រវឹង ទើបហៅថាសប្បាយ។
    ស្រាមិនមែនតែសំរាប់់តែផឹកសប្បាយនោះទេ វាអាចជាផ្សំជាគ្រឿងថ្នំាកែរោគ
    និងសំរាប់់ ស្ល ឬឆាផងដែរ។មែនហើយបាប គឺបាបទាន់់ ហន់់ បើស្រវឹង,
    ចុះបើមិនស្រវឹង វិញ បាបដែរ?គេថាបាប ព្រោះវាមានផលវិបាកមិនល្អ
    ដូចជាបង្លាញជីវិតគេក៏ដូចជីវិតអ្នកដទៃឧ.បើកឡានបុកគេ វាយធ្វើបាប
    ប្រពន្ធកូន ធ្វើអោយខូចសុខភាពខ្លួនឯង….ចុះហេតុម្ដេចក៏មិនសូវឮគេ
    និយាយថាជក់់បារី បាបដែរ ? ជក់់បារី អាចធ្វើអោយខូចសុខភាពខ្លួនឯង
    ហើយនិងប្រពន្ធកូនចៅដែលរស់់នៅជាមួយ ។ម្យ៉ាងទៀតស្រ្តីមួយចំនួន
    ជក់់បារីពេលមានផ្ទៃពោះ ធ្វើអោយកូនក្នុងផ្ទៃ កើតមក
    មានសុខភាពមិនល្អ …

  3. គ្រឿងញៀនដែលសាហាវជាងគេគឺញៀននឹងការសរសើរ សុខ បានលាភបានយសញៀននិងបុណ្យសក្តិមាសប្រាក់កិត្តិយសញៀននឹងពាក្យឯកឧត្តមលោកជំទាវ ការញៀននេះនាំឲ្យស្រវឹងនឹងជីវិតវង្វេងឥតគុណធម៌ធ្ងន់ធ្ងរជាងការញៀនទាំងពួងទៅទៀត៕

  4. ត្រូវ​ហើយ​បង Mony ។ ទាំងអស់​ហ្នឹង​ជា​គ្រឿង​ស្រវឹង​ដែល​មាន​ជាប់​ក្នុង​ខ្លួន​យើង​ស្រាប់ បើ​កាលណា​យក​គ្រឿងស្រវឹង​ខាង​ក្រៅ​ចូល​មក​ទៀត គ្រឿង​ស្រវឹង​ខាង​ក្នុង​នឹង​កម្រើក​កាន់តែ​ខ្លាំង​ឡើង ។

  5. ខ្ញុំសូមនិយាយវែកញែកបន្តិចចុះ៖
    គ្រឿងញៀន៖គ្រឿងបរិភោគឬប្រឿប្រាស់់ដែលធ្វើអោយញៀន
    អោយអត់់ដោយពិបាកឬមិនបាន,មិនមែនតែសុរា(គ្រប់់ប្រភេទ)ទេដែលជាគ្រឿងញៀន ៖បារី
    កាហ្វេ តែ ម្ទេស ម្រិច ក៏ជាគ្រឿងញៀនដែរ ប៉ុន្តែមិនធ្វើអោយស្រវឹងដូចសុរា។នៅមានគ្រឿងញៀន
    មួយប្រភេទទៀតគឺគ្រឿងញៀនផ្អែម ដែលជាចំណីពិសេសរបស់់ក្មេង ដូចជាស្ករគ្រាប់់
    សូកូឡា ….ហើយល្បែង(games)និងល្បែងស៊ីសងក៏ជាគ្រឿងញៀនដែរ ។
    សាច់់គោ សាច់់ជ្រូក សាច់់មាន់់ …ក៏អាចរាប់់ថាជាគ្រឿងញៀនដែរ ពីព្រោះអត់់មានញ៉ុំាមិនបាន៉
    បើបានអាចធ្វើជាអ្នកតមសាច់់(vegetarian)ហើយ។

    គ្រឿងស្រវឹង៖គឺជាគ្រឿងញៀនដែលធ្វើអោយស្រវឹងដូចជាសុរា កញ្ឆា
    ជ័រកាវ អាភៀនheroine cocaine….

    បើសិនចាត់់ទុកថាបរិភោគគ្រឿងញៀនដូចជាសុរាបាប ដូចនេះបរិភោគគ្រឿងញៀន
    ផ្សេងទៀតក៏ប្រហែលមានបាបដែរ៖សូមជំរាបថាអ្នកប្រមឹក ឬ អ្នកផឹកស្រវឹង មាន
    ចំនួនតិចតួចណាស់់ធឿបនឹងអ្នកដែលប្រើប្រាស់់មិនស្រវឹង ព្រោះអ្នកបរិភោគសុរាមិនមែន
    សុទ្ធតែអ្នកប្រមឹកនោះទេ ។អ្នកបរិភោគសុរាមួយចំនួនធំ គឺដើម្បីញុំាបាយបាន ឬដើម្បីមាន
    សុខភាពល្អដូចជាញុំាស្រាទំពាំងបាយជូ(ក្រហមឬស ) ហើយ អ្នកខ្លះប្រើប្រាស់់ក៏សំរាប់់
    តែធ្វើម្ហូបអអោយមានរស់់ជាតិឆ្ងាញ់់ប៉ុណ្ណោះ មិនអាចស្រវឹងទេ។

    មែនហើយគ្រឿងញៀន និងគ្រឿងស្រវឹង អាចធ្វើទុក្ខទោសដល់់អ្នកប្រើប្រាស់់បានតែកាលណា
    មិនចេះប្រមាណ ឬ ក្នុងបំណងបំភ្លេចទុក្ខកង្វល់់ដូចជាអ្នកដែលមានទុក្ខកង្វល់់អ្វីគិតមិនចេញ
    ក៏បរិភោគទាល់់តែស្រវឹងដួលតែម្ដង។មិនថាតែសុរាទេដែលអាចនំាទុក្ខទោស សូម្បី កាហ្វេ តែ
    ស្ករគ្រាប់់ សូកូឡា …ក៏អាចនាំទុក្ខទោសដល់់អ្នកប្រើប្រាស់់ដែរ ។ក្មេងញុំាស្ករគ្រាប់់ច្រើន
    ដង្កូវស៊ីធ្មេញ កើតរោគទឹកនោមផ្អែម នំាទុក្ខទោសដល់់ខ្លួនឯងហើយ និងឪពុកម្ដាយវាទៀត។

  6. ខ្ញុំ​តែង​តែ​ឆ្ងល់​ថា​ ហេតុ​អ្វី​មនុស្ស​ចូលចិត្ត​ផឹក​ស្រា​ ព្រោះ​ដឹង​ថា​ វា​ពិបាក​លេក​ណាស់​ ហើយ​នៅពេល​ស្រវឹង​ វា​ពិត​ជា​ធ្វើ​ទុក​បុក​ម្នេញ ដល់​ខ្លួន​ប្រាណ។ យើង​ទាំង​អស់​គ្នា​គួរ​តែ​កាត់​បន្ថយ​ការ​ផឹក​ស្រា​ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​បាត់​បង់​ថវិកា​ថែម​ទៀត​ផង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s