ទិញ​សំបុត្រ​ឡាន​ត្រូវ​ដឹង


ទិញ​សំបុត្រ​រថយន្ត​ក្រុង​រួច ត្រូវ​យក​ទៅ​កឹប ដើម្បី​ទទួល​​បាន​លុយ​មួយ​ចំនួន​មក​វិញ គឺ​ជា​រឿង​ដែល​ខ្ញុំ​មិន​ធ្លាប់​ដឹង ។

ដោយ​ព្រឹកមិញ​នេះ ខ្ញុំ​បាន​ទៅ​ទិញ​សំបុត្រ​ទៅ​ខែត្រ​ព្រះស៊ីហនុ​ចំនួន​ពីរ, សំបុត្រ​មួយ​ថ្លៃ ១៨០០០៛, ខ្ញុំ​យល់​ថា​ថ្លៃ​ពេក​ទើប​ទូរស័ព្ទ​សួរ​ប្រពន្ធ​ខ្ញុំ ព្រេាះ​គាត់​ពូកែ​ខាង​ដឹង​រឿង​ថ្លៃ​ទាំង​នេាះ ។ ប្រពន្ធ​ខ្ញុំ​ប្រាប់​ថា​ថ្លៃ​ប្រហែល ១៥០០០៛ ខ្ញុំ​ក៏​ត្រឡប់​ទៅ​សួរ​អ្នក​លក់​សំបុត្រ​វិញ, អ្នក​លក់​នេាះ​និយាយ​បែប​ខ្មេាះៗ ប្រាប់​ថា​ “គេ​លក់​តែ​ថ្លៃ​ប៉ុណ្ណឹង” រួច​ខ្ញុំ​សួរ​ម្ដង​ទៀត​ទើប​គេ​ប្រាប់​ថា “មិន​ទៅ​កឹប ហើយ​យក​លុយ​វិញ​ទៅ!” ។ ខ្ញុំ​ស្ទើរ​ហួសចិត្ត​នឹង​សម្ដី​របស់​អ្នក​លក់​សំបុត្រ​ដែរ ប៉ុន្តែ​ចេះ​តែ​នៅ​ធ្វើ​មុខ​ក្រាស់​ទៅ ក្រែង​បាន​លុយ​ខ្លះ​មក​វិញ ។ រួច​ខ្ញុំ​ក៏​ទៅ​កឹប​សំបុត្រ គេ​ហុច​​លុយ ២០០០៛ សម្រាប់​សំបុត្រ​មួយ​មក​វិញ គឺ​បាន ៤០០០៛ ខ្ញុំ​ក៏​ប្រាប់​ថា ២០០០៛ ទៀត គេ​ក៏​ដក​​លុយ​ថែម​ឲ្យ​ ។ ចុងក្រោយ​ខ្ញុំ​ចំណាយ​អស់ ១៥០០០៛ សម្រាប់​សំបុត្រ​មួយ ។

ទេាះ​ជា​ដឹង​ថា​យ៉ាង​នេះ​ក៏​ដោយ ខ្ញុំ​នៅ​តែ​សង្ស័យ មិន​យល់​អំពី​ដំណើរការ​របស់​គេ… ។

12 thoughts on “ទិញ​សំបុត្រ​ឡាន​ត្រូវ​ដឹង

  1. ហនុមាន ថ្ងៃសៅរ៍ ទី 20 ខែសីហា 2011 / 8:43 ព្រឹក

    នៅស្រុកខ្ញុំ (សហរដ្ឋ) តម្លៃ ជិះម្តង ១ ដុល្លា ៧៥ សេន ។ បើទិញសំរាប់ ១ ខែថោកទៅវិញ ។ បើចេញក្រៅក្រុងគេគិតចម្ងាយទៅវិញ ។ ស្រុកខ្ញុំមិនអាចយកលើសពីការកំណត់បានរ៉េ ។

  2. ទឹម បឿន ថ្ងៃសៅរ៍ ទី 20 ខែសីហា 2011 / 8:55 ព្រឹក

    ស្រុក​ខ្មែរ​ទាល់តែ​ដឹង ឬ​ទាល់តែ​ឆ្លាត បើ​មិន​ឆ្លាត គេ​កោរ​មិន​សល់​សក់​ទេ ។

  3. ក្មេងស្រែ ថ្ងៃសៅរ៍ ទី 20 ខែសីហា 2011 / 9:10 ព្រឹក

    កឹប​ហ្នឹង សម្រាប់​ជា​សោហ៊ុយ​ម៉ូតូឌុប (ថ្លៃ​នាំ​ភ្ញៀវ) ។

  4. ហនុមាន ថ្ងៃសៅរ៍ ទី 20 ខែសីហា 2011 / 9:14 ព្រឹក

    ខ្ញុំបើជនបរទេសកោរខ្មែរមិនសូវអីរ៉េ បើខ្មែរកោរខ្មែរគ្នាឯង ស្អបមែនទៀនតាហ្មង !

  5. Samady KS ថ្ងៃសៅរ៍ ទី 20 ខែសីហា 2011 / 11:37 ព្រឹក

    តាម​ធម្មតា​តម្លៃ​នេះ​គឺ​សម្រាប់ កុម្មុយស្យុង ដល់​អ្នក​រត់​ម៉ូតូ​ឌុប

  6. vathanakkhmer ថ្ងៃសៅរ៍ ទី 20 ខែសីហា 2011 / 11:51 ព្រឹក

    រាល់​ដង​ខ្ញុំ​ជិះ​ទៅ​បេន​ឡាន​មិន​ដែល​អស់​លុយ​ទេ​បង​ ​តែ​ពេល​ទៅ​ដល់​ចំណត់អ្នក​រត់ម៉ូ​តូ​ឌុប​គេ​តែ​ងតែ​សុំ​កន្ទុយ​សំ​បុត្រ​ពិ​ខ្ញុំ​ ហើយ​យក​ទៅ​កឹប​ដើ​ម្បី​ទទួល​បាន​លុយ​មក​វិញ
    ទាល់​តែ​ដឹង​ចឹង​ ជិះ​លើក​ក្រោយ​ ខ្ញុំ​អោយ​បង​ជូត​ទៅ​ ហើយ​ក៏​យក​សំ​បុត្រ​ទៅ​កឹប​យក​លុយ​ខ្លួន​ឯង​វិញ​ ទៅ​ហេហហេ ឆ្លាត​!😀

  7. សុផាត ថ្ងៃសៅរ៍ ទី 20 ខែសីហា 2011 / 1:21 ល្ងាច

    មិនដែលភ្លេចទេ :D​។ ញ៉ុមមិនដឹងថាអាកឹបសំបុត្រគេគិតចម្ងាយផ្លូវឬអត់ទេ តែពេលញ៉ុមទៅកោះកុង ពេលកិបសំបុត្រ គឲ្យ៣០០០មកវិញ បើទៅឧត្តរមានជ័យ គេឲ្យ៥០០០។

  8. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ ថ្ងៃសៅរ៍ ទី 20 ខែសីហា 2011 / 11:26 ល្ងាច

    ដូច​មិន​ដែល​ដឹង​រឿង​កឹប​​អី​គេ​ហ្នឹង​ទេ ចេញ​ក្បួន​ខ្នាត​ស្អី​គេ​ទៀត​ហើយ។ នៅ​ប្រទេស​ស៊ុយ​អែត​តំលៃ​​សំបុត្រ​មួយ​ខែ​ (គេ​អោយ​ជា​កាត​រឹង​មួយ) ប្រើ​អាច​ជិះ​ឡានក្រុង រថភ្លើង​ មួយ​ខែ​ប្រហែល​ ១០០ ដុល្លារ​ ជិះ​ប៉ុន្មាន​ដង​ជិះ​ទៅ​អត់​អី​ទេ។

  9. ទឹម បឿន ថ្ងៃចន្ទ ទី 22 ខែសីហា 2011 / 8:28 ព្រឹក

    មក​វិញ ជិះ​កាពីតូល អស់​តែ ១៣០០០៛ ទេ ។

  10. Long ថ្ងៃចន្ទ ទី 22 ខែសីហា 2011 / 8:29 ព្រឹក

    កឹមនឹងអីគេបង? អត់យល់?

  11. somada ថ្ងៃចន្ទ ទី 22 ខែសីហា 2011 / 11:40 ព្រឹក

    សួស្តីម្ចាសើផ្ទះ ទិញសំបុត្រឡានក្រុមហ៊ុន​សុរិយាមែនទេ ? ខ្ញុំក៏ធ្លាប់ជួបបែបហ្នឹងដែរ ពីមុនខ្ញុំជិះតែឡានរបស់ក្រុមហ៊ុននេះទេ តែក្រោយមកក៏ប្តូរទៅក្រុមហ៊ុន​ផ្សេង ព្រោះបុគ្គលិកក្រុមហ៊ុន​សុរិយា ប៉ះច្រើន​នាក់ហើយគឺសម្តី​អាក្រក់​ណាស់ ។​​ ពេលទៅទិញប្រាប់គេថា ទិញឲ្យគេ យើងឲ្យថ្លៃពេញតាម​តែតម្លៃក្នុងសំបុត្រ ក្រោយមកទើបគេដកថ្លៃកុំម្យុងឲ្យយើងវិញ ។ តែបើប្រាប់គេថាទិញខ្លួនឯងគិតម្លៃមួយផ្សេងទៀត ។

  12. ទឹម បឿន ថ្ងៃចន្ទ ទី 22 ខែសីហា 2011 / 6:03 ល្ងាច

    Long: កឹប គឺ​យក​សំបុត្រ​ឲ្យ​គេ​ចេាះ ។

    Somada: អរគុណ​ដែល​បាន​ជួយ​ប្រាប់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s