ប្ដូរ​ទៅ​មើល​កុន​រឿង Captain America


គម្រោង​មើល​កុន​រឿង អ៊ូសៀ នៅ​រោងភាពយន្ត The Cineplex ត្រូវ​បាន​ប្ដូរ​ទៅ​មើល Captain America វិញ ព្រោះ​ជា​កុន​ 3D ។ នេះ​ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​ចូល​មើល​កុន 3D ។ រឿង​នេះ​ល្អ​មើល​ណាស់, ឈុត​ឆាក​ខ្លះ អង្គុយ​ប្រឹង​តាម​ឡើង​រឹង​ខ្លួន ត្រង់​កន្លែង​ Roggers គប់​ខែល​មក​ចំ​អេក្រង់ អ្នក​មើល​ស្រែក​ និង​គេច​ស្ទើរ​គ្រប់​គ្នា ។ នេះ​ជា​សាច់រឿង​សង្ខេប ។

ដំណើរ​រឿង​កើត​ឡើង​ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ​ចូល​ដល់​​អាមេរិក ឆ្នាំ ១៩៤២Steve Rogers មាន​​កាយសម្បទា​​ស្គម​ មិន​​សម​​ក្នុង​កិច្ចការ​ជួរ​កង​ទ័ព ក៏​ស្ម័គ្រ​​ប្រគល់​ខ្លួន​ឲ្យ​​គម្រោង​ស្រាវជ្រាវ​សម្ងាត់​ពិសេស​កែប្រែ​រូបកាយ​របស់​គាត់​ឲ្យ​មាំមួន ។ វេជ្ជបណ្ឌិត​ស្រាវជ្រាវ​នេះ ត្រូវ​បាន​​​បាញ់​សម្លាប់​ភ្លាមៗ​​ក្នុង​ពេល​នោះ​ដោយ​ភ្នាក់ងារ​របស់​មេ​ដឹកនាំ​​ដេប៉ាតឺម៉ង់​ស្រាវជ្រាវ​​សម្ងាត់ អ៊ីដ្រា (HYDRA) របស់​ណាស៊ី​អាល្លឺម៉ង់ ដែល​មាន​ក្បាល​ក្រហម ហើយ Rogers ត្រូវ​បាន​​គេ​ប្រើ​ឲ្យ​ធ្វើ​ជា​អ្នក​ឃោសនា​ក្នុង​គ្រា​ដំបូងៗ​នោះ ។ លុះ​​ពួកម៉ាក​របស់​គាត់​ត្រូវការ​ឲ្យ​គាត់​ជួយ គាត់​បាន​ធ្វើ​ដំណើរ​ផ្សង​គ្រោះថ្នាក់​​ និង​ត្រឡប់​មក​វិញ​ជាមួយ​ភាពជោគជ័យ ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មេ​បញ្ជាការ​អាមេរិក ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​​ Schmidt, ប្រធាន​ដេប៉ាតឺម៉ង់​ស្រាវជ្រាវ​សម្ងាត់ អ៊ីដ្រា ដែល​មាន​ក្បាល​ក្រហម​នោះ ។

3 thoughts on “ប្ដូរ​ទៅ​មើល​កុន​រឿង Captain America

  1. ពត៌មានទូរស័ព្ទ ថ្ងៃសៅរ៍ ទី 6 ខែសីហា 2011 / 10:28 ព្រឹក

    សូមសសើរដែលខ្មែរយើងបានដើរទាន់ សម័យលើផ្នែកភាពយន្ត មិនចាំគេមើលឡើងរាប់ខែហើយ នៅមិនទាន់បានដាក់បញ្ជាំងជាផ្លូវការនូវស្រុកយើងផង ក្រៅពីលួច copy តគ្នា។

  2. Phnom Penh ថ្ងៃសៅរ៍ ទី 13 ខែសីហា 2011 / 5:27 ព្រឹក

    That’s interesting, I want to watch it.

  3. foolishkidsdiary. ថ្ងៃចន្ទ ទី 5 ខែកញ្ញា 2011 / 6:49 ព្រឹក

    គ្រាន់​តែ​បង​បឿន​និ​យាយ​ខាង​លើ​នោះ​ល្អ​មើល​ទៅ​ហើយ​ ខ្ចិល​ទៅ មើល​ណាស់​! ហាហហាហាហាហាហាហា🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s