​ទៅ​មើល​កុន​រឿង អ៊ូសៀ ល្ងាច​នេះ


បន្ទាប់​ពី​មាន​រោង​ភាពយន្ត​ខ្នាត​អន្តរជាតិ The Legend បាន​បើក​ដំណើរការ​​ប្រហែល​មួយ​ខែ​កន្លង​មក​,  រោង​ភាពយន្ត​ខ្នាត​អន្តរជាតិ​មួយ​ទៀត​​ឈ្មោះ The Cineplex ក៏​ចាប់ផ្ដើម​​បើក​​បញ្ចាំង​ផង​ដែរ គឺ​បើក​សម្ពោធ​នៅ​ល្ងាច​ថ្ងៃ​ទី ៤ សីហា នេះ ។ រឿង​ដែល​ដាក់​បញ្ចាំង​ដំបូង មាន​​រឿង អ៊ូសៀ (Wuxia)  និង​រឿង Captain America

ខ្ញុំ​​ពីរ​នាក់​ប្រពន្ធ​បាន​គ្រោង​ទៅ​មើល​រឿង អ៊ូសៀ នៅ​ម៉ោង ៩,៣០ នាទី ល្ងាច​នេះ ដែល​មាន​ទីតាំង​នៅ​ផ្សារ​ទំនើប​ សុរិយា ជាន់​ទី ៥ ។

សាច់រឿង​សង្ខេប

Liu Jin Xi (Donnie Yen) ឬ​យើង​ហៅ​ថា កុំកុំ ជា​ម្ចាស់​ហាង​​កំណាត់​សំពត់ រស់នៅ​ជាមួយ​ប្រពន្ធ​ (Tang Wei) រួមទាំង​កូន​ពីរនាក់ ។ ថ្ងៃមួយ មាន​ចោរ​ចូល​មក​ប្លន់​ហាង​លក់​កំណាត់​សំពត់​របស់​គាត់, ដើម្បី​ការពារ​ហាង​​ គាត់​​សម្លាប់​ចោរ​ពីរ​នាក់ ។ អ្នក​ស៊ើបអង្កេត (Takeshi Kaneshiro) ចុះ​មក​តាមដាន​រឿង​នេះ និង​មាន​ព្រឹត្តិការណ៍​ប្រយុទ្ធ​គ្នា​យ៉ាង​កក្រើក​ភូមិ​ដើម្បី​វែកមុខ​ឃាតក… ។

Facebook: facebook.com/SabayCineplex

11 thoughts on “​ទៅ​មើល​កុន​រឿង អ៊ូសៀ ល្ងាច​នេះ

  1. pkay_sour ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែសីហា 2011 / 2:08 ល្ងាច

    អុញល្បង? ម៉ោង៩មិនមែនល្ងាចហេ យប់តាម៉ងនឹង ហើយគេបើក​បញ្ជាំង​ដែរ?

  2. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែសីហា 2011 / 2:21 ល្ងាច

    យប់​ហ្នឹង​ហើយ តែ​ថា​ល្ងាច​ទៅ😀 ។

    ម៉ោង ៩,៣០ នាទី គេ​នៅ​បញ្ចាំង ។

  3. pkay_sour ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែសីហា 2011 / 2:40 ល្ងាច

    អុញ? ចឹងស្មាណាចប់? សូរិយ៉ាគេបិទម៉ោង៩ហេ?

  4. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែសីហា 2011 / 4:05 ល្ងាច

    ប្រហែល​ចប់​ម៉ោង​ជិត ១១ ទេ​ដឹង ។

  5. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែសីហា 2011 / 4:19 ល្ងាច

    ជួយ​ឃោសនា​ឲ្យ​គេ​ទៀត…!
    សង់សៃ​បាន​ភាគ​រយ​ម៉ង

  6. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែសីហា 2011 / 4:35 ល្ងាច

    បាន​សំបុត្រ😀

  7. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែសីហា 2011 / 4:36 ល្ងាច

    @បុទុំ៖ ទៅ​ជាមួយ​គ្នា​​ ។

  8. អែម ចាន់​បុទុំ ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែសីហា 2011 / 4:37 ល្ងាច

    សំបុត្រថ្លៃហ្មានដែរ?

  9. ក្មេងស្រែ ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែសីហា 2011 / 4:46 ល្ងាច

    ល្អមិនល្អ, ឡូយ​មិន​ឡូយ ជួយ​ប្រាប់​គ្នីគ្នា​ផង!

  10. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែសីហា 2011 / 5:03 ល្ងាច

    @បុទុំ៖ ៦ ដុល្លារ ។ @ក្មេងស្រែ៖ ចាំ​ប្រាប់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s