មិន​ហ៊ាន​ប្រើ​ពាក្យ​ កំណាត់


ម្សិលមិញ​នេះ​ខ្ញុំ​បាន​កែ​ពាក្យ​ក្នុង​​អត្ថបទ​មួយ​​ពី​ពាក្យ ក្រណាត់ មក​ពាក្យ កំណាត់ តែ​ត្រូវ​បាន​គេ​ឲ្យ​កែ​មក​ពាក្យ ក្រណាត់ វិញ ទោះ​ខ្ញុំ​លើក​យក​វចនានុក្រម​មក​អះអាង​ក្ដី ។ ដោយឡែក​ពាក្យ​ ក្រណាត់ មិន​មាន​នៅ​ក្នុង​វចនានុក្រម​ទេ ប៉ុន្តែ​គេ​នៅ​តែ​មិន​ហ៊ាន​ប្រើ​ពាក្យ កំណាត់ ដែល​ជា​ពាក្យ​ត្រឹមត្រូវ ដោយ​យល់​ថា ប្រើ​ពាក្យ​នោះ​ឆ្គង ។

ការប្រើ​ពាក្យ​ខុស​យូរៗ​ទៅ នឹង​ប្រកាន់​ពាក្យ​ខុស​នោះ​ថា​ត្រូវ ហើយ​លែង​ហ៊ាន​ប្រើ​ពាក្យ​ត្រឹមត្រូវ​មិន​ខាន​ឡើយ ដូច​​សព្វថ្ងៃ​ពាក្យ ត្រសក់ ថា តាសក់, ននោង ថា អានោង, និយាយ ថា យិយ (ពាក្យ​គេ​និយម​សរសេរ​ក្នុង​អ៊‍ីនធើណេត), សរសេរ ថា តាសេ ជា​ដើម ។ ដូច្នេះ យើង​គួរ​ទម្លាប់​ប្រើ​ពាក្យ​ឲ្យ​ត្រឹមត្រូវ កុំ​ឲ្យ​​ខុស​ដូច​ឧទាហរណ៍​ខាង​លើ ។

14 thoughts on “មិន​ហ៊ាន​ប្រើ​ពាក្យ​ កំណាត់

  1. Samady KS ថ្ងៃអង្គារ ទី 2 ខែសីហា 2011 / 7:29 ព្រឹក

    មិន​ច្បាស់​ដែរ​តែ​ខ្ញុំ​ធ្លាប់​ប្រើ​បែប​នេះ «​ឈើ​មួយ​កំណាត់ (​ពាក់​កណ្ដាល ឬ មួយ​កង់​)» «​ក្រណាត់​មួយ​ផ្ទាំង​»

  2. ហនុមាន ថ្ងៃអង្គារ ទី 2 ខែសីហា 2011 / 7:39 ព្រឹក

    ខ្ញុំយល់ដូច សាម៉ាឌី ដែរ ព្រោះថាចំពោះខ្ញុំពាក្យទាំងពីនោះមានន័យខុសគ្នា ។ បើនិយាយអោយចំនៅអ្វីដែលបឿនបានសសេរខាងលើ ស៊ីសង នឹង ប្រធានបទ ។ ខ្ញុំមិនបានអាននៅប្រធានបទ មិនហ៊ាន ប្រកែក ថា យ៉ាងណាៗរ៉េ បាទ ។

  3. ទឹម បឿន ថ្ងៃអង្គារ ទី 2 ខែសីហា 2011 / 8:33 ព្រឹក

    គេ​ប្រើ​ថា កំណាត់​​សំពត់​មួយ​ផ្ទាំង ។ ពាក្យ​ថា​កំណាត់​នេះ​មិន​ទាន់​ចេញ​ជា​រូបរាង​អាវ ឬ​ខោ ឬ​មិន​ទាន់​កាត់​​ចេញ​​ជា​សម្លៀកបំពាក់​​រួចរាល់ ព្រោះ​ កំណាត់ នេះ​ចេញ​មក​ពី​ពាក្យ កាត់, ផ្ទាំង​សំពត់​ដែល​គេ​កាត់ ។ អ្វី​ដែល​យើង​ច្រឡំ​ហៅ​ថា​ ក្រណាត់ សព្វថ្ងៃ​នេះ​គឺ​ពាក្យ សំពត់ ។ ដូច្នេះ កំណាត់​សំពត់ មានន័យ​ត្រូវ​នឹង​ពាក្យ​យើង​ហៅ​ថា ក្រណាត់ ​នេះឯង ។

    តើ​យល់​ទេ ?

  4. ហនុមាន ថ្ងៃអង្គារ ទី 2 ខែសីហា 2011 / 8:48 ព្រឹក

    បាទ យល់ហើយ ហើយស្របតាមយោបលរបស់បឿនដែរ អរគុណដែលបានជួយបំភ្លឺដល់ខ្ញុំបាទទាន !😀

  5. ខេមរបក្សីសាស្ត្រិន ថ្ងៃអង្គារ ទី 2 ខែសីហា 2011 / 8:52 ព្រឹក

    ខ្ញុំ​យល់​ពី​អ្វី​ដែល​បឿន​និយាយ​ហើយ ខ្ញុំ​ក៏​មាន​បញ្ហា​ដែរ គេ​មិន​ជឿ​វចនានុក្រម​ទេ តែ​គេ​ជឿ​ការ​សរសេរ​បាត​ផ្សារ​មួយ​ចំនួន​ដែល​គ្មាន​អំណះអំណាង​ គ្មាន​ប្រភព​ទៅ​វិញ ។ គេ​តែង​ថា​ គេ​ធ្លាប់​សរសេរ​តែ​បែប​នេះ បែប​នោះ ខ្ញុំ​ក៏​តប​វិញ​ថា ធ្លាប់​សរសេរ​បែប​ណា​ជា​យូរ​ហើយ​នោះ​វា​មិន​សំខាន់​ទេ តែ​សំខាន់​នោះ​តើ​អ្វី​ដែល​អ្នក​ធ្លាប់​នោះ​ខុស​ឬ​ត្រូវ​តែ​ប៉ុណ្ណឹង បើ​ខុស​គឺ​ត្រូវ​តែ​ប្ដូរ​វិញ​មិន​អាច​និយាយ​ថា​ខ្លួន​ធ្លាប់​សរសេរ​យូរ​ហើយ​នោះ​តេ ។

  6. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 2 ខែសីហា 2011 / 9:06 ព្រឹក

    ខ្ញុំ​គិត​ថា​យើង​គួរ​បន្ថែម​ពាក្យ​ “ក្រណាត់” នេះ​ចូល​ទៅ​ក្នុង​វចនានុក្រម​ទៅ។ ១០០​ភាគ​រយ​គ្មាន​នរណា​និយាយ​ពាក្យ កំណាត់ នេះ​ទេ។ ចំណែក​ខ្ញុំ​ក៏​មិន​ជា​ជឿ​ថា ពាក្យ កំណាត់​នេះ ស្មើ នឹង​ពាក្យ ក្រណាត់ ដែល​មនុស្ស​គ្រប់​រូប​ប្រើ​រាល់​ថ្ងៃ​នេះ​ដែរ។ ខ្ញុំ​ថា​ពាក្យ “សំពត់” ទេ ដែល​ស្មើ​នឹង ពាក្យ “ក្រណាត់” ដែល​យើង​យល់​រាល់​ថ្ងៃ​នេះ។

  7. sambatt ថ្ងៃអង្គារ ទី 2 ខែសីហា 2011 / 9:35 ព្រឹក

    ដូចខ្ញុំ បានគិតរួចមកហើយថាវចនានុក្រមខ្មែរសម្ដេចជួនណាត
    ហួសសម័យហើយ ។ដូច្នេះគួរខ្មែរយើងធ្វើកំណែថ្មីដើម្បីអោយទាន់់
    សម័យថ្មីព្រោះមានពាក្យបង្កើតថ្មីច្រើនមិនទាន់់ប ញ្ច ូល ។មិនតែប៉ុណ្ណោះ សូម្បីពាក្យ បេះដូង ក៏គ្មានដែរ។​​
    ចំ,ពោះខ្ញុំ ពាក្យសំពត់ និងក្រណាត់ គឺមានន័យពីរខុសគ្នា ៖សំពត់ជាសំលៀករបស់់សត្រផ្ទុយពីខោដែលជាមានជឿងពី។ឯក្រណាត់់គឺរ។។

  8. sambatt ថ្ងៃអង្គារ ទី 2 ខែសីហា 2011 / 9:40 ព្រឹក

    សូមទោស៖ខ្ញុំ សរសេរមិនបានចប់់វិចារររបស់់ ខ្ញុំ…ព្រោះសរសេរ
    ទៅពាក្យចេះតែជាន់់ គ្នា …

  9. Lovepeehs05 ថ្ងៃអង្គារ ទី 2 ខែសីហា 2011 / 1:10 ល្ងាច

    ដើម្បីកុំឱ្យមានការយល់ច្រឡំ ចូរពិចារណាពាក្យទាំងពីរនេះ (ក្រណាត់ និង កំណាត់)ឱ្យបានច្បាស់លាស់សិន ។

    ចំពោះខ្ញុំវិញ ពាក្យ ក្រណាត់ នេះគឺត្រឹមត្រូវហើយ ពីព្រោះយើងហៅវា ជានាមឬជាឈ្មោះរបស់សំពត់=ក្រណាត់ តែពុំមែនជា កំណាត់ ទេ ។

    ហើយពាក្យថា កំណាត់ ជានាមដែរ តែជានាមទួទៅ នៃរបស់ដែលគេ កាត់ជាកង់ជាផ្នែក ឬយើងហៅថាជា កំណាត់ៗ ដូចជាកំណាត់ សំពត់ កំណាត់ខោអាវ កំណាត់ឈើ កំណាត់ខ្សែរ កំណាត់មែកឈើ ឬជាកំណាត់ ឱសដុត ជាដើម ។ល។

    តើអស់លោកយល់ដូចខ្ញុំដែរទេ ?

  10. lavorn (ឡាវ័ន​) ថ្ងៃអង្គារ ទី 2 ខែសីហា 2011 / 2:37 ល្ងាច

    មិន​មែន​គ្មាន​អំ​ណះ​អំ​ណាង​អី​ទេ​, ខ្ញុំ​រៀន​ពី​តូច​មក​សៀវ​ភៅ​របស់​ក្រសួង​អប់​រំ​ គឺ​ ក្រណាត់​សំដៅ​លើ​ផ្ទាំង​ក្រណាត់​យើង​នឹង​ ហើយ​ក៏​មិន​យល់​ថា​វា​ខុស​អី​ដែរ​។ ឯ​កំណាត់​គឺ​ជា​ពាក្យ​ផ្សេង​មួយ​ទៀត​ដែល​សម្រាប់​សម្គាល់​ទំហំ​ថា​ពាក់​កណ្តាល​ (ជា​ឧទាហរណ៍​)។ ហើយ​ពាក្យ​ថា​ ក្រណាត់​សំពត់​ និង​ កំណាត់​សំពត់​វិញ​ ខ្ញុំ​យល់​ថា​ត្រូវ​ទាំង​ពីរ ព្រោះ​វា​មាន​ន័យ​របស់​វា​​។ សំខាន់​ត្រង់​ថា​ អ្នក​សរសេរ​ចង់​សំដៅ​លើ​អ្វី​។ បើ​ចង់​សំដៅ​លើ​សាច់​ក្រណាត់​នោះ​ គឺ​ ក្រណាត់​សំពត់​, បើ​ចង់​សំដៅ​លើ​ កំណាត់​សំពត់​ដែល​ត្រូវ​គេ​កាត់​ជា​កង់​ៗ ឬ​ដុំ​ៗ​នោះ​អាច​ប្រើ​កំណាត់​សំពត់​គឺ​ជា​ការ​ត្រឹម​ត្រូវ​ហើយ​ អត់​ឃើញ​មាន​ខុស​អី​ផង​។

  11. lavorn (ឡាវ័ន​) ថ្ងៃអង្គារ ទី 2 ខែសីហា 2011 / 2:41 ល្ងាច

    ហើយ​សុំ​ប្រឆាំង​នឹង​ពាក្យ​ថា​ ក្រណាត់​ មក​ពី​ពាក្យ​ កំណាត់​។ វា​ជា​ពាក្យ​ពីរ​ផ្សេង​គ្នា​។ បើ​ពាក្យ​ថា​ ក្រណាត់​ => កាណាត់​ , ត្រសក់​ > តា​សក់​ អា​ហ្នឹង​ខ្ញុំ​យល់​ស្រប​ ដែល​នេះ​គេ​ហៅ​ថា​ ភា​សា​និយាយ​។

  12. mrzeysethiseth ថ្ងៃអង្គារ ទី 2 ខែសីហា 2011 / 7:02 ល្ងាច

    កំណាត់​ជា​ពាក្យ​ត្រឹម​ត្រូវ​ តែ​មិន​មាន​នរ​ណា​ប្រើ​សោះ​ កំណាត់​សំពត់​ គឺ​មិន​មែន​ក្រណាត់​សំពត់​ទេ​ តែ​បើ​ស្ដាប់​ទៅ​វា​ដូច​ជា​ឆ្គង​ណាស់​មែន​ទេ​?​ ចុះ​បើ​ហៅ​ថា​ក្រណាត់​ដដែល​ម៉េច​មិន​ហៅ​ថា​កាណាត់​ទៅ​វា​សម​ហើយ​ស្រួល​ស្ដាប់​​ជាង ខ្ញុំ​គាំ​ទ្រ​ពូ​បឿន​មួយ​រយ​ភាគ​រយ​។​

  13. ទឹម បឿន ថ្ងៃអង្គារ ទី 2 ខែសីហា 2011 / 9:04 ល្ងាច

    សុភ័ក្ត្រ៖ បើ​លើក​យក​ពាក្យ ក្រណាត់ ដាក់​បញ្ចូល​ក្នុង​វចនានុក្រម​ដូច​សុភ័ក្ត្រ​និយាយ​នោះ​ក៏​ម្យ៉ាង​ដែរ ព្រោះ​យើង​ប្រើ​រត់មាត់​ទៅ​ហើយ ។

    Lovepeehs05: ពន្យល់​ហ្នឹង​ត្រឹមត្រូវ​ហើយ ។

    ឡាវ័ន៖ យល់​ហ្នឹង​មិន​ខុស​ទេ ចំពោះ​ការប្រើប្រាស់​សព្វថ្ងៃ ប៉ុន្តែ​ពី​ដើម​ឡើយ​គេ​មិន​ប្រើ​ពាក្យ ក្រណាត់ ទេ គេ​ប្រើ​តែ​ពាក្យ សំពត់ ដូចជា សំពត់​មួយ​ម៉ែត្រ, សំពត់​មួយ​អាវ, សំពត់​មួយ​ខោ, សំពត់​មួយ​ផ្ទាំង ជា​ដើម ។ សំពត់​មួយ​ផ្ទាំង​​នោះ គេ​ច្រើន​ហៅ​ថា កំណាត់​សំពត់ គឺ​សំពត់​ដែល​គេ​កាត់​ជា​ផ្ទាំងៗ​ គេ​មិន​ហៅ​ថា ក្រណាត់ ឬ កំណាត់​តែ​មួយ​ពាក្យ​​ដូច្នេះ​ទេ ។ ពាក្យ​សំពត់​នេះ សព្វថ្ងៃ​ក៏​គេ​យក​មក​ប្រើ​ជំនួសពាក្យ សារុង ទៅ​វិញ ប្រហែល​ដោយសារ សារុង មាន​លក្ខណៈ​ជា​សំពត់ គឺ​ពុំ​ចាំបាច់​ដេរ​ចាប់​ជីប ឬ​ថែម​ម៉ូដ​ផ្សេងៗ គ្រាន់តែ​យក​សំពត់​​មួយ​ផ្ទាំង​មក​ដេរ​ភ្ជាប់​ជាយ​គ្នា​ក៏​អាច​យក​មក​ស្លៀក​បាន ។ ដូច្នេះ ពាក្យ​ ក្រណាត់ ជំនួស​ពាក្យ សំពត់ និង ពាក្យ សំពត់ សំដៅ​ដល់​សារុង​នោះ មិន​ត្រឹមត្រូវ​តាម​ន័យ​ដែល​ប្រើ​ពី​មុន​ទេ ប៉ុន្តែ​ជា​ន័យ​សន្មត​ប្រើ​ក្នុង​ពេល​បច្ចុប្បន្ន ។

  14. sinvibol ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែ​មីនា 2016 / 9:27 ព្រឹក

    ឫទ្ធី៖ ខ្ញំុយល់ស្របចំពោះពាក្យមួយចំនួនដែលយើងតែងតែប្រើទៅតាមគាមភាសា ប៉ុន្តែចំពោះពាក្យថា
    តាសក់ឬត្រសក់នេះ សូមបងអ្នកសរសេរទៅពិនិត្យក្នុងវចនានុក្រមវិញសិនទៅថាវាមានពាក្យនោះដែរឬទេ!

    ខ្ញំុពេញចិត្តចំពោះការសរសេររបស់បង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s