ជំនឿ សាសនា

គាថា​ស្នេហ៍​មុខ​របស់​ព្រះពុទ្ធ


តាម​ព្រះពុទ្ធ​សាសនា ស្នេហ៍​មុខ​ដែល​នាំ​ឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត គឺ​សំដី​ទន់ភ្លន់ ចរិយា​សុភាព​រាបសារ ទឹកមុខ​ញញឹម​ជា​និច្ច ជាមួយ​ទឹកចិត្ត​ប្រកប​ដោយ​មេត្តា ករុណា មាន​ចិត្ត​ល្អ ចេះ​ជួយ​ធុរៈ​អ្នក​ដទៃ ។ គាថា​នេះ មិន​ថា​ត្រឹម​មនុស្ស​ដែល​ស្រឡាញ់​ចូលចិត្ត សូម្បី​​សត្វ​តិរច្ឆាន​ក៏​ចូល​មក​ជិត យក​មនុស្ស​​នោះ​ជា​មិត្ត​ដែរ ។ ព្រះពុទ្ធ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មនុស្ស​ដែល​គេ​ស្រឡាញ់ ឬ​ស្អប់ មក​អំពី​អំពើ​របស់​​ខ្លួនឯង

ដកស្រង់​ពី​សៀវភៅ តួនាទី​របស់​ព្រះសង្ឃ​ក្នុង​សង្គម​ខ្មែរ

19 thoughts on “គាថា​ស្នេហ៍​មុខ​របស់​ព្រះពុទ្ធ”

  1. បើមនុស្សមានចិត្តអត់ធ្មត់ធ្វើ​ដូចដែលថាបានមែន មិនដឹង​ជាល្អ​ប៉ុណ្ណា​ហេ តែថា​មនុស្សណា៎ គឺ​មិនមែនព្រះ ទោះយ៉ាងណាក៏នៅមាន​កំហឹងក្រេវក្រាធ​ខ្លះ​ជាមិនខាន មិនអាចដើរស្ញេញរហូតបានទេ ខ្លាចគេថាឆ្កួត 😛

  2. មាន​គេ​យល់​ថា មន្ត​គាថា​ស្នេហ៍​មុខ​ សារិកាលិនថោង​អី ជា​របស់​ព្រះពុទ្ធសាសនា ប៉ុន្តែ​ព្រះពុទ្ធ​មិន​​មាន​បង្រៀន​ដូច្នោះ​ទេ មានតែ​គាថា​ដូច​ខាង​លើ​ហ្នឹង​ឯង ។

  3. ផ្កាយ ៖ ព្រះ​ពុទ្ធ​ក៏​ជា​មនុស្ស​ដែរ​ ព្រះ​ពុទ្ធ​ធ្វើ​បាន ក៏​យើង​អាច​ធ្វើ​បាន ព្រោះ​ព្រះពុទ្ធ​មិន​បង្រៀន​អ្វី​ដែល​យើង​ធ្វើ​មិន​បាន​នោះ​ទេ, ខ្ញុំ​ជឿ​ថា ផ្កាយ​ក៏​មាន​គាថា​ស្នេហ៍​មុខ​ដែរ មាន​មិត្តភក្ដិ ឬ​សង្សារ​ស្រឡាញ់​រាប់អាន​ផ្កាយ ដោយសារ​ផ្កាយ​មាន​ស្នេហ៍​មុខ​យ៉ាង​ហ្នឹង​ចំពោះ​គេ ។

    តាស៊ីក្លូ ៖ ខ្ញុំ​ចាប់ផ្ដើម​ចូលចិត្ត ចង់​ចេះ​ចង់​ដឹង​ពុទ្ធោវាទ​ហើយក៏​ជក់ចិត្ត​កាន់តែ​ចង់​ដឹង តែ​មិន​ទាន់​បាន​ស៊ី​ជម្រៅ អាច​ដោះស្រាយ​ឬ​ពន្យល់​គេ​បាន​នៅ​ឡើយ​ទេ ។

  4. […] ដកស្រង់​ពី​សៀវភៅ តួនាទី​របស់​ព្រះសង្ឃ​ក្នុង​សង្គម​ខ្មែរ ។[…]
    តួនាទី​របស់​ព្រះសង្ឃ​ក្នុង​សង្គម​ខ្មែរគឺ៖
    -បញ្ចេញសង្ឃ អោយវាយសង្ឃដែរមកពីកម្ពុជាក្រោមបែកក្បាល(បើតាមទ្រឹស្តីហ៊ុនសែន គឺ​

    បន្លាទល់បន្លា)
    -មេសង្ឃ(ស្តេចសង្ឃ) ឃាត់សង្ឃមិនអោយទៅបោះឆ្នោត។(វាខ្លាំងដៃ​ណាស់)
    -ក្នុងវិហារមានតាំងរូបប៉ពុត(ព្រះពុទ្ធ) ក្នុងកុដិលោកសង្ឃ​បែរជាតាំងរូប ហ៊ុន សែន ទៅវិញ។
    -យកលុយរបស់អ្នកចូលបុណ្យអោយ យកទៅកសាងផ្នែកពុទ្ធចក្ក បែរជា ស្តេចសង្ឃ​យក​ទៅ​

    ​ចូល​គណបក្ស​ទៅវិញ។
    -កាលពីសៀមបាញ់ខ្មែរ​នៅព្រះវិហារ ស្តេចសង្ឃមានព្រះសម្តីទាំងមាត់ទំពារម្លូ​រ ខ្ញាច់ៗៗ ថា ស៊ូស្រក់ទឹកភ្នែក កុំអោយ​ស្រក់ឈាម ហាស ហា ខ្ញុំមិន​យល់ ។ បើតាមខ្ញុំគិត គឺ “”ស៊ូស្រក់ឈាម​តែកុំយក វីឡាកុដិ (មហាកុដិ) លុចខ្សីស របស់​អាត្មា​ទៅ​ណា​អោយ​សោះ””

  5. […] ដកស្រង់​ពី​សៀវភៅ តួនាទី​របស់​ព្រះសង្ឃ​ក្នុង​សង្គម​ខ្មែរ ។[…]
    តួនាទី​របស់​ព្រះសង្ឃ​ក្នុង​សង្គម​ខ្មែរគឺ៖
    -បញ្ចេញសង្ឃ អោយវាយសង្ឃដែរមកពីកម្ពុជាក្រោមបែកក្បាល(បើតាមទ្រឹស្តីហ៊ុនសែន គឺ​

    បន្លាទល់បន្លា)
    -មេសង្ឃ(ស្តេចសង្ឃ) ឃាត់សង្ឃមិនអោយទៅបោះឆ្នោត។(វាខ្លាំងដៃ​ណាស់)
    -ក្នុងវិហារមានតាំងរូបប៉ពុត(ព្រះពុទ្ធ) ក្នុងកុដិលោកសង្ឃ​បែរជាតាំងរូប ហ៊ុន សែន ទៅវិញ។
    -យកលុយរបស់អ្នកចូលបុណ្យអោយ យកទៅកសាងផ្នែកពុទ្ធចក្ក បែរជា ស្តេចសង្ឃ​យក​ទៅ​

    ​ចូល​គណបក្ស​ទៅវិញ។
    -កាលពីសៀមបាញ់ខ្មែរ​នៅព្រះវិហារ ស្តេចសង្ឃមានព្រះសម្តីទាំងមាត់ទំពារម្លូ​រ ខ្ញាច់ៗៗ ថា ស៊ូស្រក់ទឹកភ្នែក កុំអោយ​ស្រក់ឈាម ហាស ហា ខ្ញុំមិន​យល់ ។ បើតាមខ្ញុំគិត គឺ “”ស៊ូស្រក់ឈាម​តែកុំយក វីឡាកុដិ (មហាកុដិ) លុចខ្សីស របស់​អាត្មា​ទៅ​ណា​អោយ​សោះ””

  6. គម្លាតរវាងពុទ្ធសាសនា នឹង សាសនានៅកម្ពុជា បូកនឹងរដ្ឋាភិបាល កម្ពុជាច្បាស់ជាមានការ ខុសប្លែកគ្នាឆ្ថាយណាស់ ។ បឿនចង់អោយយើង ធ្វើតាមព្រះពុទ្ធ ! តើយើងជាប្រជាពលរដ្ឋខ្មែរ ជាព្រះសង្ឃខ្មែរ និងជៃរដ្ឋាភិបាលខ្មែរ ដែលជាប្រទេសកាន់លទ្ធិព្រះពុទ្ធសាសនា ៩៥ ភាគរយនោះ តើយើងធ្វើតាមព្រះពុទ្ធបានប៉ុន្មាន ?

    ខ្ញុំគាំទ្រមតិយោបល់ KhmerDLStation ច្រើន !

    ខ្ញុំជឿថា ព្រះពុទ្ធមានតែឈ្មោះ ព្រះសង្ឃខ្មែរ មានតែឈ្មោះ ហើយរដ្ឋាភិបាលខ្មែរបានត្រឹមតែថា តែការអនុវត្តបានប្រហែលជា ៥ ភាគរយប៉ុណ្ណោះ បើបូកគ្នាខាងលើ វាបាន ១០០ ភាគរយហើយ! មិនថាអញ្ចឹង ?

  7. KhmerDLStation: បើ​លោក​ថា​មិន​យល់ សូម​ទាញយក​សៀវភៅ​ដែល​ខ្ញុំ​ដាក់​ទៅ​អាន នឹង​បាន​យល់​ខ្លះ​មិន​ខាន​ថា​ហេតុអ្វី​ព្រះសង្ឃ​ប្រព្រឹត្ត​ដូច្នោះ ទាំងនេះ​មិន​មែន​ជា​កំហុស​សាសនា មិន​មែន​ជា​កំហុស​ព្រះពុទ្ធ​ទេ តែ​ជា​កំហុស​បុគ្គល ហើយ​ក៏​មិន​មែន​គ្រប់​ព្រះសង្ឃ ឬ​គ្រហស្ថ​ប្រព្រឹត្ត​ដូច្នោះ​ទេ ។

    Lovpeehs05: បង​សួរ​ថា​តើ​ពុទ្ធសាសនិក មាន​ទាំង​ព្រះសង្ឃ រដ្ឋាភិបាល​ផង ធ្វើ​តាម​ព្រះពុទ្ធ​បាន​ប៉ុន្មាន ។ បញ្ហា​នេះ​កុំ​ចាំបាច់​គិត​ទៅ​ណា​ឆ្ងាយ សូម​គិត​ត្រឹម​ខ្លួន​យើង​សិន ថា​យើង​ជា​ពុទ្ធសាសនិក​ដែរ​នេះ យើង​គោរព​ប្រតិបត្តិ​បាន​ប៉ុន្មាន ឬ​មួយ​ពុំ​ទាន់​បាន​ប្រតិបត្តិ​តាម​ ឬ​សឹង​មិន​យល់​អំពី​ពុទ្ធោវាទ​សូម្បី​តិចតួច​ទេ ? បើ​ដូច្នោះ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​ដល់​ពុទ្ធសាសនា​ខ្មែរ​​កុំ​ឲ្យ​មាន​សភាព​ដូច​សព្វថ្ងៃ​នេះ, តើ​គួរ​សិក្សា​រៀន​សូត្រ​ចាប់​ពី​ត្រឹម​យើង​នេះ​ទៅ​ទេ ? ឬ​យើង​ឃើញ​សភាព​អស់​ទាំង​នោះ​ហើយ យើង​គ្រាន់តែ​បើក​ភ្នែក​មើល ហើយ​ពេប​មាត់​បាន​តែ​រិះគន់ និង​​ដើរ​គេច​ចេញ​ទៅ មិន​រវីរវល់​សោះ ។ សូម​ពិចារណា និង​ប្រតិបត្តិ​ចំពោះ​ខ្លួនឯង​សិន​ចុះ បើ​យើង​ប្រតិបត្តិ​បាន​ល្អ​ត្រឹមត្រូវ​ហើយ ​អ្នក​ដទៃ​ទៀត​ធ្វើ​បាន​ដូច្នេះ​ដែរ នោះ​សាសនា​នឹង​រឹងមាំ ក្នុង​ប្រទេស​ពោរពេញ​ទៅ​ដោយ​សន្តិភាព​មិន​ខាន ។ សុំទោស​បើ​មាន​ពាក្យ​លើស​លស់ សុំ​កុំ​ប្រកាន់​អី ។

  8. អរគុណបឿនដែលបានឆ្លើយនិងពន្យល់ ! ខ្ញុំមិនស្របមតិយោបល់ បឿនឯងទាំងស្រុងទេ ។ ខ្ញុំសូមនិយាយដូច្នេះ ៚ តើពុទ្ធសាសនាខ្មែរ សព្វថ្ងៃនេះ ឯករាជ្យឬទេ ? បើឯករាជ្យ បឿនឯងអាចនិយាយបាន ដូចខាងលើ ! អ្វីដែលជាពុទ្ធសាសនា បឿនឯងយល់ជាងខ្ញុំទៅទៀត ខ្ញុំមិនបាច់ពន្យល់ទេ ប្រហែលមានតែខ្ញុំទេ ដែលត្រូវរៀនបន្ថែម ។ ខ្ញុំមើលឃើញថា ស្ថាប័នពុទ្ធសាសនា មិនឯករាជ្យទេ ចឹងព្រះសង្ឃក៏ មិនឯករាជ្យដែរ ។ ដូច្នេះ ព្រះសង្ឃមិនអាចធ្វើអ្វីបានតាមដែលព្រះអង្គ ត្រូវធ្វើទេ ! មែនទេ ?

  9. មែន​ហើយ, ខ្ញុំ​យល់ស្រប​ត្រង់​ហ្នឹង ប៉ុន្តែ​​ក្រៅ​ពី​កំហុស​អ្នក​នយោបាយ ក៏​ជា​កំហុស​របស់​ព្រះសង្ឃ​ចំនួន​នោះ ព្រោះ​មិន​យល់​​ច្បាស់ ឬ​យល់​ខុស​អំពី​ធម្មវិន័យ នូវ​ត្រូវការ​លាភ​សក្ការ​ជា​ដើម ។ ខ្ញុំ​និយាយ​នេះ​បានន័យ​ថា នៅ​មាន​ព្រះសង្ឃ​ជាច្រើន​ទៀត​ដែល​យល់​អំពី​ធម៌វិន័យ និង​ប្រតិបត្តិ​ត្រឹមត្រូវ ។ គឺ​ខ្ញុំ​មិន​ចង់​​ដោយសារ​ព្រះសង្ឃ​ចំនួន​នោះ ធ្វើ​ឲ្យ​ខូច​សទ្ធា​ក្នុង​​ការប្រតិបត្តិ​ក្នុង​​​ព្រះ​​ពុទ្ធសាសនា​ឡើយ, កុំ​ឲ្យ​គិត​ថា​ត្រូវ​​ចាំ​ទាល់តែ​​ចំនួន​​​សង្ឃ​នោះ​ធ្វើ​ត្រឹមត្រូវ​សិន​ទើប​យើង​អាច​គោរព​ធ្វើ​តាម​ដែរ​នោះ​ទេ ខ្ញុំ​ចង់​ឲ្យ​យើង​គោរព​ប្រតិបត្តិ​ដោយ​សេចក្ដី​ជ្រះ​ថ្លា ដោយ​សទ្ធា​ខ្លួនឯង កុំ​ទាន់​ឈឺក្បាល​នឹង​អ្នក​ដទៃ​ដែល​គេ​ធ្វើ​ខុស​នឹង​ធម៌វិន័យ​នោះ​ឡើយ ធ្វើ​យ៉ាង​ណា​ឲ្យ​ក្លាយ​ជា​ពុទ្ធសាសនិក​ពេញលេញ ។

    ខ្ញុំ​និយាយ​នេះ មិន​បានន័យ​​ថា ខ្ញុំ​​ជា​អ្នក​ចេះដឹង​ច្រើន​ ជា​អ្នក​ដែល​បាន​ប្រតិបត្តិ​បាន​ត្រឹមត្រូវ​ហើយ​ទេ អ្វី​ដែល​ខ្ញុំ​ចេះ​តិចតួច​ណាស់ មិន​អាច​នាំ​យក​ទៅ​ពន្យល់​គេ​បាន​ឡើយ ប៉ុន្តែ​ខ្ញុំ​ក៏​កំពុង​ខិតខំ​សិក្សា​ និង​ប្រតិបត្តិ​ដោយ​ជ្រះថ្លា, ដោយ​សេចក្ដី​ភ្ញាក់​រឭក និង​គោរព​ចំពោះ​ព្រះពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ដោយ​ជីវិត​របស់​ខ្ញុំ ។

  10. ខ្ញុំយលស្រប ហើយអរគុណដែលបានសម្របសម្រួល! ខ្ញុំធ្លាប់បានជួប ព្រះសង្ឃច្រើនណាស់ដែរ ដែលនិមន្តពីស្រុកខ្មែរ ទៅគង់នៅស្រុក អាមេរិក ហើយខ្ញុំក៏បានដឹងដែរថា ព្រះសង្ឃទាំងអស់នោះ បានធ្វើអ្វី និងកំពុងធ្វើអ្វី ! ខ្ញុំកំពុងមានការព្រួយបារម្ភ អំពីពុទ្ធសាសនា ដែលខ្ញុំធ្លាប់បានជឿ និងកំពុងតែជឿសព្វថ្ងៃនេះ វាខុសប្លែកពីពេលមុន ឆ្ងាយណាស់ គឺខ្ញុំមិនពិបាកនិយាយវែងឆ្ងាយទេ តែអាចនិយាយបាន ថា “ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ!” សាសនាជាកម្មសិទ្ធិរបស់រដ្ឋ! ដូច្នេះរដ្ឋមានអំណាចធ្វើអ្វីៗបានទាំងអស់! អញ្ចឹងយើងមិនអាចបន្ទោស ព្រះសង្ឃនិងពុទ្ធបរិស័ទ ឬឧបាសកឧបាសិកាបានទាំងស្រុងទេ! បទបញ្ជាផ្ទៃក្នុង ចេញមកពីណា? ខ្ញុំជឿថា ព្រះសង្ឃក្តី ពុទ្ធបរិស័ទក្តី ឬឧបាសកឧបាសិកាក្តី មិនចង់ធ្វើអញ្ចឹងទេ! ចំណែកខ្ញុំនេះ មិនពេញចិត្ត ចំពោះគេធ្វើដូច្នោះទេ ។ ខ្ញុំស្គាល់ សម្តេចព្រះសង្ឃរាជ ទេព វង្សច្បាស់ ណាស់ដែរ ព្រះអង្គក៏ស្គាល់ខ្ញុំច្បាស់ដែរ ខ្ញុំក៏ធ្លាប់នៅវត្តជាមួយ ព្រះអង្គដែរ កាលសម័យទសវត្សឆ្នាំ ១៩៧០ ។ ខ្ញុំក៏ដឹងថា ព្រះអង្គកំពុងធ្វើអ្វី និងពីដើមមិញ បានធ្វើអ្វីដែរ! មិនបាច់និយាយ ។ល។៚

  11. ពិតហើយ មុនស្នេហ៏របស់ពុទ្ធសាសនាគឺ ព្រហ្មវិហារធម៌ សច្ចធម៌ហ្នឹងឯង។ តាមពិតមនុស្សយើងគ្រប់គ្នាអាចធ្វើបាន បើសិនជា យើងមានឆន្ទៈ និងអនុវត្ត វាដូចជាយើងរៀនបង្កើតវិបសាយចឹង ដំបូង យើងគិតថាវាពិបាក តែដល់យើងធ្វើរាល់ថ្ងៃ យូរៗទៅធ្លាប់ដៃហើយ យ៉ាង ណាមិញ រៀនអនុវត្តតាមពុទ្ធសាសនាក៏ចឹងដែរ គឺថា ធ្វើម្ដងតិចៗ រាល់ថ្ងៃ ទៅនឹងយល់កាន់តែច្រើនឡើងៗពុំខាន។
    រឿងព្រះសង្ឃបំរើនយោបាយក្នុងសង្គមខ្មែរ នោះមិនមែនគោលការណ៍ របស់ព្រះពុទ្ធសាសនាឡើយ ។ ខ្ញុំសូមសរសើរ បឿនមានការយល់ដឹង ច្រើន ដោយមិនមាននិន្នាការនយោបាយ ហើយយកតែទ្រឹស្ដីពុទ្ធសាសនា មកធ្វើការវិភាគ (អត្តា ហវេ ជិតំ សយ្យោ) ។ ខ្ញុំមានសៀវភៅមួយមាន ចំណងជើងថា Buddhism under Pol Pot by Ian Harris ជាភាសា អង់គ្លេស ប្រហែលមានបកប្រែជាភាសាខ្មែរដែរ។ ប្រសិនជាបានអាន សៀវភៅហ្នឹង ប្រាកដជាបានយល់ថា នយោបាយនិងសាសនា មានការ ទាក់ទងគ្នាដូចម្ដេចនៅក្នុងសង្គមខ្មែរនោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s