ឆ្នាំនេះ Barcamp បានបើកឱកាសឲ្យលោកអ្នកដាក់ logo ដែលលោកអ្នករចនាដើម្បីបោះឆ្នោតជ្រើសរើសធ្វើជា logo សម្រាប់ Barcamp 2011 ។ លក្ខណក្នុងការចរនា អ្នកត្រូវរចនាសញ្ញារបស់ Logo ថ្មី ជាមួយនឹងពា្យ barcamp, ចូលមើលនៅ http://barcamp.org/w/page/403670/LogoGallery ដើម្បីជាគំនិតក្នុងការរចនា ។
Logo ដែលនឹងឈ្នះ ជា logo ដែលទទួលបានការចូលចិត្តច្រើនជាងគេតាមរយៈការបោះឆ្នោតដែលនឹងបញ្ចប់នៅថ្ងៃទី ៣១ កក្កដា ២០១១ ហើយនឹងយកមកធ្វើជា Logo សម្រាប់ Barcamp 4 (2011) ។
អ្នកដែលឈ្នះនឹងទទួល៖
- សម្ភាសជាអ្នកមានទេពកោសល្យ
- បានសញ្ញាប័ត្រថ្លែងអំណរគុណ
- ជាអ្នករួមចំណែកឲ្យ Barcamp ទទួលបានជោគជ័យ
- ការងាររបស់អ្នកជាតំណាង Barcamp Phnom Penh 4
ព័ត៌មានបន្ថែមអំពីលក្ខណ សូមមើលនៅ ទីនេះ និងដាក់ logo របស់អ្នកនៅ ទីនេះ ។
នៅចាំអង្កាល់ទៀត ! បង្ហាញថ្វីដៃរបស់អ្នក និងចូលរួមជួយ Barcamp 2011 ឲ្យបានជោគជ័យ ។ ខ្ញុំក៏បានធ្វើ Logo ពីរដាក់ប្រកួតផងដែរ, ខាងក្រោមជា logo របស់ខ្ញុំ ។ Logo ផ្សេងៗទៀត សូមមើលនៅលើវែបសាយរបស់ Barcamp 2011 ។
ខ្ញុំចូលចិត្តអាក្រោមគេ របស់បឿន បោះជូនហើយ !
បោះអោយហើយដែរ! ប្រាកដជាជាប់ហើយបង!
អរគុណ បងហនុមាន និង គាឡុង ។ បងពូកែរចនា ធ្វើដាក់ដែរទៅ ។
ខ្ញុំចង់សាកមួយដែរតើ មិនដឹងគេអោយដាក់អត់រ៉េ បើនៅក្រៅស្រុកអាចឹង ?
ប្រហែលគ្មានបញ្ហាទេមើលទៅ ។ បើមិនច្បាស់ សាកទាក់ទងទៅក្រុមគេហ្នឹងមើល ។
upload អត់បានផងបឿនអើយ ធ្វើលេងបានពីរ បី ដែរ តែ ដាក់អត់បាន ។
ប្រភេទរូបត្រូវតែ JPG, ទំហំ 500 x 150 និងទំហំ ក្រោម ៣ មេ ។
បាទ ខ្ញុំគោរពតាមការតម្រូវទាំងអស់ តែ ដល់ ពេល ដាក់ចេញ messages ទាំងនេះបាទ
An HTTP error 0 occurred.
/filefield/ahah/logo/field_logo_logofile/0 តែអត់បញ្ហារ៉េ ខ្ញុំគ្រាន់តែដាក់នៅផ្ទះខ្ញុំ គ្រាន់ចែកគ្នាមើល នឹងអាចទុកគ្រាន់អ្នកទាំងអស់យកគំរូ ក៏ បាន ដែរ ។ អរគុណ
អូ ដាក់បានហើយបឿន មកពីខ្ញុំប្រើ Safari បានជាមិនអាចដាក់បាន ទើបប្តូរមក កញ្រូងហោះ ម្តង អាលូវដាក់ បាន មិនទាន់មានពេលដាក់ប្រាប់ថា មួយណាជារបស់ខ្ញុំនៅឡើយរ៉េ ។ មើលជូយបោះអោយផង !
ខ្ញុំឃើញហើយ និងបានចុច like ឲ្យទាំងអស់ ។
អរគុណ ច្រើន ខ្ញុំបានបោះអោយខ្លួនខ្ញុំមួយៗដែរតើ ។ ស្តាយដែរព្រោះដាក់ក្រោយគេ ។