ក្រុមហ៊ុនសប្បាយកំពុងរៀបចំកម្មវិធីដែលពុំធ្លាប់មាននៅកម្ពុជា គឺ រាត្រីពណ៌ក្រហម (The Red Night) ដែលបង្កឱ្យអ្នកមានឱកាសជួបជជែកជាមួយតារាក្នុងដួងចិត្តដោយផ្ទាល់ ។ កម្មវិធីដែលនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១១ នេះ នឹងចូលរួមដោយតារាល្បីបីរូប មាន ខេមរៈ សេរីមន្ត, ឆាយ វីរៈយុទ្ធ និង មាស សុខសោភា រួមទាំងការកម្សាន្តជាមួយឌីជេល្បីៗ, ក្រុម Cartoon eMo និង កម្មវិធីកម្សាន្តជាច្រើនទៀត ។ បើលោកអ្នកចាប់អារម្មណ៍ អាចចូលរួមដោយសេរី នៅមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ វេលាម៉ោង ៥ ល្ងាច ដល់ម៉ោង ៩ យប់ ។
អត់មានបងសុវត្ថិ ?
បែបគេលាក់មិនដឹង?
សំបុត្រតម្លៃហ្មាន?
ពូបឿនដាក់ប៉ុណ្ណាណីហើយ ថាចូលរួមដោយសេរី 😀 ចឹងគេអត់យកលុយទេ។
បងសុវត្ថិ សង្ស័យនៅកម្មវិធីលើកក្រោយទេដឹង ។
អ្នកណាចង់ទៅមើលខ្លះ ទៅជាមួយខ្ញុំ!!!
អត់មានបងរាជ? 😦
គេមិនយកលុយទេ ទោះជាត្រូវទិញសំបុត្រក៏បឿនជាអ្នកចេញលុយអោយដែរ កុំភ័យពីនាក់ប្ដីប្រពន្ធនេះចិត្ត ឡា អ ណាស់ ហ្នស់…?
តោះនាំគ្នាទៅអោយច្រើន កុំខ្វល់រឿងទីញសំបុត្រព្រោះ ប្ដីប្រពន្ធគេធានា ទាំងស្រុង
បីនាក់ខាងលើជាតារាកិត្តិយស,,,កម្មវិធីនេះមានតារាចូលរួមទាំងអស់ គឺទូទាំងប្រទេសកម្ពុជា។
ទៅមួយដែរ
ខ្ញុំទៅដែរ!