កម្មវិធី​កែ​អក្ខរាវិរុទ្ធ​ខ្មែរ​លើ Firefox


ការសរសេរ​ឲ្យ​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ​ជា​កត្តា​ចាំបាច់​ក្នុង​ការ​លើក​ស្ទួយ​អក្សរសាស្ត្រ​ជាតិ ប៉ុន្តែ​វាលំបាក​ប្រសិន​បើ​អ្នក​មិន​ទម្លាប់​​ក្នុង​ការ​បើក​វចនានុក្រម ។ Khmer Spellcheck 1.0.0 ​ជា​កម្មវិធី​ដាក់​បន្ថែម​លើ Firefox ដែល​ខ្ញុំ​បង្កើត​ ដើម្បី​ត្រួតពិនិត្យ​កំហុស​អក្ខរាវិរុទ្ធ​ក្នុង​ពេល​​​កំពុង​វាយ​អត្ថបទ​នៅ​លើ​ប្លក ឬ វែបសាយ ដោយ​ស្វ័យប្រវត្តិ ។ កម្មវិធី​នេះ​អាច​ដើរ​ជាមួយ Firefox 2.0 រហូត​ដល់​ 6.0a1 ។

ដើម្បី​ដំឡើង​កម្មវិធីនេះ សូម​ចូល​ទៅ​កាន់​ទំព័រ​នេះ និង ដំឡើង​វា​ទៅ​ក្នុង​កម្មវិធី Firefox របស់​អ្នក ។ ក្រោយ​ដំឡើង ចុច​ប៊ូតុង​ម៉ៅស៍​ខាង​ស្ដាំ និង រើស​យក Khmer/Cambodia ពី Languages នៃ​មឺនុយ​លោត ។ សូម​មើល​រូប​ខាង​ក្រោម ។

ឧទាហរណ៍​​ការពិនិត្យ​រក​កំហុស​ខាង​ក្រោម ។

16 thoughts on “កម្មវិធី​កែ​អក្ខរាវិរុទ្ធ​ខ្មែរ​លើ Firefox

  1. Samady KS ថ្ងៃសៅរ៍ ទី 30 ខែ​មេសា 2011 / 3:31 ល្ងាច

    កាល​ពី​មុន​ខ្ញុំ​​ធ្លាប់​បាន​សាក​ម្ដង​រួច​ហើយ តែ​អត់​ដើរ​ជា​មួយ Firfox Version ៤ ទេ! ចឹង​ខ្ញុំ​ក៏​ប្ដូរ​មក​ប្រើ​ Adds On ផ្សេង​ទៀត តែ​មាន​កំហុស​ខ្លះៗ ដូច​ពាក្យ​ដែល​បឿន​​និយាយ​ចឹង​ ឧ. ចំលើយ តែ​វា​មាន​ការ​ពិនិត្យ​ពាក្យ​បន្ថែ​ជា​ច្រើន​ទៅ​លើ ពាក្យ​បច្ចេកទេស ​ក្នុង​កុំព្យូទ័រ

  2. ទឹម បឿន ថ្ងៃសៅរ៍ ទី 30 ខែ​មេសា 2011 / 3:52 ល្ងាច

    ពាក្យ​​លើ​កុំព្យូទ័រ មិន​ទាន់​យក​ប្រើ​ជា​ផ្លូវការ​នៅ​ឡើយ បើ​យើង​ប្រញាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​វចនានុក្រម​អក្ខរាវិរុទ្ធ វា​មិន​ប្រាកដ​ថា​សុក្រឹត​នោះ​ទេ ។

  3. ប្រាក់ សុភី ថ្ងៃអាទិត្យ ទី 1 ខែ​ឧសភា 2011 / 9:01 ព្រឹក

    ពេល​នេះទុក​ចិត្ដ​បាន​ហើយ​បឿន អគុណ​ចំពោះការងារនេះ!

  4. ក្មេងស្រែ ថ្ងៃចន្ទ ទី 2 ខែ​ឧសភា 2011 / 8:57 ព្រឹក

    ចុះ​បើប្តូរ​មក​ជា Khmer/Cambodia ហើយនោះ, ញ៉ុមសរសេរអង់គ្លេស​ខុស​ ធ្វើម៉េចតូវ?

  5. Cool Love ថ្ងៃចន្ទ ទី 2 ខែ​ឧសភា 2011 / 9:06 ព្រឹក

    This is your wonderful job, Boeun. I’ll try it on Firefox. Anyways, I hope that you will issue any version working on Google Chrome which is the browser I use everyday and I like the most.

    You are the MAN!!!

  6. ទឹម បឿន ថ្ងៃចន្ទ ទី 2 ខែ​ឧសភា 2011 / 9:57 ល្ងាច

    ក្មេង​ស្រែ៖ ចង់​ពិនិត្យ​អង់គ្លេស ប្ដូរ​ទៅ English / United State ។

    Cool Love: ខ្ញុំ​កំពុង​រក​មធ្យោបាយ សង្ឃឹម​ថា​នឹង​មាន​សំណាង ។ អរគុណ!

  7. វិចូច ថ្ងៃអង្គារ ទី 3 ខែ​ឧសភា 2011 / 12:41 ព្រឹក

    I NEED FOR GOOGLE CHROME! ហ្វ្រម៖ ច្រូច!

  8. ទឹម បឿន ថ្ងៃអង្គារ ទី 3 ខែ​ឧសភា 2011 / 10:27 ព្រឹក

    Google Chrome សូម្បី​តែ​អង់គ្លេស​ក៏​មិន​មាន​កម្មវិធី​កែ​អក្ខរាវិរុទ្ធ​ដែរ​សម្បូណ៌​ដែរ ។ មាន​តែ​មួយ​គត់ ហើយ​កែ​បាន​តែ​បួន​ប្រាំ​ភាសា​ប៉ុណ្ណោះ ។

  9. វិចូច ថ្ងៃអង្គារ ទី 3 ខែ​ឧសភា 2011 / 10:41 ព្រឹក

    បើ​មិន​សូវ​មាន ចឹង​បង្កើត​មួយ​ដែរ​ហូវ។😀

  10. ទឹម បឿន ថ្ងៃអង្គារ ទី 3 ខែ​ឧសភា 2011 / 10:48 ព្រឹក

    គ្មាន​មធ្យោបាយ​ទេ!

  11. Yim ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែ​ឧសភា 2011 / 9:55 ព្រឹក

    សូមចូលរួមលើកទឹកចិត្តផងចំពោះការងារនេះ ។

  12. VenHeng ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែមិថុនា 2011 / 12:10 ព្រឹក

    តើកម្មវិធិនេះសរសេរដោយនរណាខ្លះ? តើអាចជួយពន្យល់ពីAlgorithm to make itខ្លះបានទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s