កម្ពុជា​ទទួល​បាន​មេដាយ​ ៤១ ពី​ការប្រកួត​តេក្វាន់ដូ​អាស៊ីអាគ្នេយ៍


លទ្ធផល​ចុងក្រោយ​នៃ​ការប្រកួត​តេក្វាន់ដូ​​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​ដប់​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​​ជាតិ​អូឡាំពិក​ កម្ពុជា​ទទួល​បាន​មេដាយ​ ចំនួន ៤១ គឺ​មេដាយ​មាស ៤ មេដាយ​ប្រាក់ ១១ និង មេដាយ​សំឬទ្ធ ២៦ ខណៈ​វៀតណាម​ទទួល​​បាន​មេដាយ​មាស ២៥ ប្រាក់​ ១៥ សំរឹទ្ធ ១៦ ។ ហ្វីលីពីន មេដាយ​មាស ១១ ប្រាក់ ៧ សំរិទ្ធ ១៧ ។ ម៉ាឡេស៊ី មេដាយ​មាស​ ២ ប្រាក់ ២ សំរឹទ្ធ ៤ ។ ថៃ មេដាយ​មាស ២ ប្រាក់ ២ សំរឹទ្ធ ១ ។ ឥណ្ឌូណេស៊ី មាស ១ ប្រាក់ ១ សំរឹទ្ធ ១ ។ សិង្ហបុរី មេដាយ ប្រាក់ ៥ សំរឹទ្ធ ៦ ។ ឡាវ មេដាយ ប្រាក់​ ២ សំរឹទ្ធ ៣ ។

ទឹកប្រាក់​សម្រាប់​មេដាយ​នីមួយៗ​គឺ មេដាយ​មាស​ទទួល​បាន ៩ លាន​រៀល មេដាយ​ប្រាក់ ៨ លាន​រៀល និង មេដាយ​សំរឹទ្ធិ ៧ លាន​រៀល ។

ល.រ. ឈ្មោះ​ប្រទេស មេដាយ​មាស មេដាយ​ប្រាក់ មេដាយ​សំរឹទ្ធិ
វៀតណាម ២៥ ១៥ ១៦
ហ្វីលីពីន ១១ ១៧
កម្ពុជា ១១ ២៦
ម៉ាឡេស៊ី
ថៃ
ឥណ្ឌូណេស៊ី
សិង្ហបុរី
ឡាវ

ក្នុង​ការប្រកួត​ពី​ថ្ងៃ​ទី ៧-៩ មេសា ២០១១ ​នេះ​ ចែក​ចេញ​ជា​បួ​ន​វិញ្ញាសារ គឺ​ការ​បង្ហាញ​សម្មត្ថភាព​ក្បាច់គុណ ការ​ប្រកួត​​សម្រាប់​ប្រភេទ​អាយុ​ក្រោម ១៧ ​ឆ្នាំ ការប្រកួត​សម្រាប់​ប្រភេទ​អាយុ ១៨-៣០ ឆ្នាំ និង ការប្រកួត​សម្រាប់​ប្រភេទ​អាយុ ៣១ ឆ្នាំ​ឡើង ដែល​មាន​ប្រទេស​ចំនួន ៨ បាន​ចូលរួម គឺ កម្ពុជា កីឡាករ ៥៤ នាក់ វៀតណាម ១១២ នាក់ ហ្វីលីពីន ៤៦ នាក់ សិង្ហបុរី ២២ នាក់ ម៉ាឡេស៊ី ១៣ នាក់ ឡាវ ១២ នាក់ ថៃ ៨ នាក់ និង ឥណ្ឌូណេស៊ី ៨ នាក់ ដោយឡែក​ប្រទេស ភូមា និង ព្រុយណេ  មិន​បាន​ចូលរួម​ក្នុង​ការប្រកួត​​នេះ​ទេ ។

8 thoughts on “កម្ពុជា​ទទួល​បាន​មេដាយ​ ៤១ ពី​ការប្រកួត​តេក្វាន់ដូ​អាស៊ីអាគ្នេយ៍

  1. Samady KS ថ្ងៃអង្គារ ទី 12 ខែ​មេសា 2011 / 7:48 ព្រឹក

    បើ​មាន​ខ្ញុំ​ប្រហែល​ជា​បាន​ថែម​មេដាយ​មាស​ ១​ទៀត​មើល​ទៅ ហេ​ហេ​ហេ

  2. ក្មេងស្រែ ថ្ងៃអង្គារ ទី 12 ខែ​មេសា 2011 / 8:20 ព្រឹក

    សៀម​បាន​មេដាយ​តិច​ម្ល៉េះ? មិន​បញ្ចូន​កីឡាករមក​គ្រប់គ្រាន់ទេដឹង? កីឡា​មួយ​ចំនួន​របស់​កម្ពុជា​តែង​នាំ​មក​វិញ​នូវ​ជ័យ​ជំនះ​តែ​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ឧបត្ថម្ភសោះ ដូច​សាម៉ឺឌី​ចឹង ត្រូវ​បង្ខំ​ចិត្ត​មក​ធ្វើការ​ខាងអេដស៍ទៅវិញ ។ កីឡាមួយចំនួន​ទៀត ឧបត្ថម្ភ​អ៊ើយ​ឧបត្ថម្ភ, គាំទ្រអ៊ើយ​គាំទ្រ តែ​ទៅ​ហើយ​មក​វិញ​បាន​បទ​ពិសោធន៍​អោយ​រាល់​តា​លើក ។

  3. ទឹម បឿន ថ្ងៃអង្គារ ទី 12 ខែ​មេសា 2011 / 8:20 ព្រឹក

    មា​ន​សាម៉ាឌី​ឯង ខ្លាច​តែ​ថយ​មេដាយ​វិញ

  4. ទឹម បឿន ថ្ងៃអង្គារ ទី 12 ខែ​មេសា 2011 / 8:24 ព្រឹក

    @ក្មេង​ស្រែ៖ ព្រោះ​កីឡាករ​ថៃ​មក​ចូលរួម​តែ ៨ នាក់ ។ វៀតណាម​បាន​ច្រើន​ជាង​គេ ដោយសារ​កីឡាករ​បញ្ជូន​មក​ចូលរួម​មាន​ច្រើន​ជាង​គេ ។

  5. Samady KS ថ្ងៃអង្គារ ទី 12 ខែ​មេសា 2011 / 1:06 ល្ងាច

    តាម​ពិត​ទៅ ស្រុក​ខ្មែរ​មិន​សូវ​ជា​លើក​ស្ទួយ​កីឡា​តៃខ្វាន់ដូ​ ប៉ុន្មាន​ទេ តែ​បើ​និយាយ​អំពី សមត្ថភាព​វិញ​មិន​ខ្វះ​ទេ​ជើង​ខ្លាំង។ ព្រោះ​សូម្បី​តែ​កីឡា​ករ​​ប្រដាល់​​ល្បី​ៗ សុទ្ធ​តែ​រក​អង្ករ​ច្រក​ឆ្នាំ​ក៏​គ្មាន​ផង​! ចំណែក​តៃខ្វាន់ដូ គឺ​ពឹង​ផ្អែក​ទៅ​លើ​ខ្លួន​ឯង​ទាំង​ស្រុង បង់​លុយ​សម្រាប់​ហ្វឹក​ហាត់ ១០ដុល្លារ ក្នុង​១ខែ, សំលៀក​បំពាក់ ១​ឈុត ១៥​ដុល្លារ… សូម្បី​តែ​បុគ្គលិក​សហព័ន្ធកីឡា​តេខ្វាន់ដូរ​ក៏​គ្មាន​ប្រាក់​ខែ​ស៊ី​ផង… និយាយ​អោយ​ចំ​ទៅ​គឺ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​មិន​បាន​គាំទ្រ​ឧបត្ថម្ភ​ពេញ​លេញ​សម្រាប់​កីឡា​នេះ​ឡើយ​។

  6. ហនុមាន ថ្ងៃអង្គារ ទី 12 ខែ​មេសា 2011 / 11:36 ល្ងាច

    សួស្តីឆ្នាំថ្មី បឿន !

  7. ទឹម បឿន ថ្ងៃពុធ ទី 13 ខែ​មេសា 2011 / 8:00 ព្រឹក

    បាទ សួស្ដី​ឆ្នាំ​ថ្មី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s