វិភាគសង្គម
តាមពិតទៅតាំងពីដើមទីមក គេមិនគួរបូមដីលុបបំពេញបឹងកក់ ដែលជាបឹងធម្មជាតិ ធំដូចកូនសមុទ្រ នៅកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ដែលមានអាយុកាលជាង ៥០០ ឆ្នាំនេះទេ។ គេគួរតែស្តារនិងអភិរក្សបឹងដែលមានអំណោយផលពីធម្មជាតិនេះ ឲ្យមានបរិស្ថានល្អស្អាត ហើយអភិវឌ្ឍឲ្យទៅជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ប្រណីតមួយ ដើម្បី ទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនាកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។ នៅបណ្តាប្រទេសជាច្រើន (ម៉ាឡេស៊ី) គេចំណាយលុយរាប់ពាន់លានដុល្លារ ដើម្បីបូមដីគោកធ្វើបឹងសិប្បនិម្មិត បង្កើតទៅជាតំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ចំណែកស្រុកខ្មែរបែរជាដើរបញ្ច្រាសទឹស ពីបណ្តាប្រទេសជឿនលឿនមួយចំនួនទៅវិញ។ បឹងធម្មជាតិមានស្រាប់ ហេតុអីក៏មិនអភិរក្សនិងអភិវឌ្ឍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលទេសចរណ៍ ហេតុអីក៏ត្រូវបូមដីចាក់លុបទៅវិញ? នៅស្រុកខ្មែរយើង ដីគោក នៅសល់ទំនេរច្រើនណាស់ នៅតំបន់ខ្លះថែមទាំងមិនទាន់មានមនុស្សរស់នៅទៀតផង។ បើគេចង់អភិវឌ្ឍមែន ហេតុអីក៏មិនទៅរកដីគោកនៅកន្លែងណាមួយ ដើម្បីធ្វើការអភិវឌ្ឍទៅ? ហេតុអីក៏ចាំបាច់មកចាក់ដីលុបបំពេញបឹង ដើម្បីធ្វើការអភិវឌ្ឍទៅវិញ? ប៉ុន្តែទោះជាយ៉ាងណា មកដល់ពេលនេះ អ្វីៗ វាហួសអស់ទៅហើយ។ ក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាល កាលពីឆ្នាំ ២០០៧ ក្នុងការអភិវឌ្ឍតំបន់បឹងកក់ លើផ្ទៃដី ១៣៣ ហិកតា មានរយៈពេលរហូតដល់ ៩៩ ឆ្នាំ មិនត្រឹមតែបានបូមដីលុបបំពេញបឹងធម្មជាតិនេះ ស្ទើរតែពេញទាំងស្រុងទៅហើយប៉ុណ្ណោះទេ ថែមទាំងបូមដីខ្សាច់ចាក់កប់ពន្លិចផ្ទះប្រជាពលរដ្ឋ ដែលរស់នៅលើដីគោក តាមមាត់បឹងថែមទៀត ធ្វើឲ្យពលរដ្ឋជាច្រើនរយគ្រួសារ ក្នុងចំណោមជាង ៤០០០ គ្រួសារ ដែលទទួលរងផលប៉ះពាល់ បានងើបឡើងស្រែកតវ៉ា យ៉ាងក្តៅគគុក ជាមួយនិងការស្រែកទ្រហោយំ គួរឲ្យសោកសង្រេង ដើម្បីប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ ដែលបណ្តេញអ្នកក្រចេញ ដើម្បីយកដីឲ្យអ្នកមាន ដែលពុំមានសំណងសមរម្យនេះ។ ប៉ុន្តែបើទោះបីជាប្រជាពលរដ្ឋ ធ្វើការតវ៉ាយ៉ាងក្តៅគគុក ក្នុងរយៈពេលប្រមាណជា ៥ ឆ្នាំមកហើយ ដោយទាមទារឲ្យអាជ្ញាធររាជធានី ចេញប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគាត់ ស្របទៅតាមច្បាប់ភូមិបាល រួមទាំងពេលចុងក្រោយនេះ ប្រជាពលរដ្ឋបានទាមទារដីត្រឹម ១៥ ហិកតា ដើម្បីធ្វើការភិវឌ្ឍដោយខ្លួនឯងក្តី ក៏លទ្ធផលនៅពុំទាន់ឃើញមានទេ ក្រៅតែពីការវាយបង្ក្រាប និងចាប់ឃុំខ្លួនទៅលើអ្នកតវ៉ានោះ។ យើងសួរថា តើការអភិវឌ្ឍនៅតំបន់បឹងកក់ ធ្វើឡើងដើម្បីនរណា? តាមពិតទៅ ពាក្យថា អភិវឌ្ឍ គឺជាការធ្វើឲ្យប្រសើរឡើង ពីអាក្រក់ ទៅល្អ ពីក្រ ទៅមាន ពីគ្មានផ្ទះ ទៅមានផ្ទះ ពីផ្ទះតូច ទៅផ្ទះធំ ពីផ្ទះឈើ ទៅផ្ទះថ្ម … ហើយអ្នកទីមួយ ដែលត្រូវទទួលបានផលពីការអភិវឌ្ឍ វាគួរតែជាពលរដ្ឋរស់នៅក្នុងតំបន់នៃគម្រោងអភិវឌ្ឍន៍ បន្ទាប់មករដ្ឋាភិបាល ហើយចុងក្រោយទើបក្រុមហ៊ុន។ ប៉ុន្តែគម្រោងអភិវឌ្ឍន៍នានានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ជាពិសេសនៅតំបន់បឹងកក់ ប្រជាពលរដ្ឋ មិនត្រឹមតែមិនបានទទួលផលពីការអភិវឌ្ឍនេះប៉ុណ្ណោះទេ ថែមទាំងទទួលរងគ្រោះស្រក់ទឹកភ្នែក បាត់បង់ដីធ្លីផ្ទះសម្បែងថែមទៀត។ បើការទាមទាររបស់ពលរដ្ឋបឹងកក់ មិនត្រូវបានដោះស្រាយ ក្រៅតែពីការបង្ខំឲ្យទទួលយកសំណង ៨ ពាន់ដុល្លារ និង ២ លានរៀល ដើម្បីឲ្យពលរដ្ឋរើផ្ទះចេញដែលគេមិនអាចយកលុយនេះ ទៅទិញផ្ទះថ្មីរស់នៅវិញបាននោះ យើងអាចនិយាយបានថា ការអភិវឌ្ឍនេះ គឺបម្រើតែផលប្រយោជន៍របស់ក្រុមហ៊ុនតែប៉ុណ្ណោះ ហើយការអភិវឌ្ឍបែបនេះ មិនគួរឲ្យកើតមានទេ ពីព្រោះវាអាចបង្កឲ្យមានវិបត្តិសង្គមធ្ងន់ធ្ងរក្នុងពេលខាងមុខ នៅពេលដែលពលរដ្ឋកាន់តែច្រើនឡើងៗគ្មានផ្ទះសម្បែង និងគ្មានដីធ្លីដើម្បីរស់នៅចិញ្ចឹមជីវិតនោះ៕
អត្ថបទ៖ ភ្នំពេញប៉ុស្ដិ៍
បើដេញគឺដេញ ហាមតវ៉ា… មានច្រើនករណីណាស់ ដែលដេញហើយ មិនអាចតវ៉ា បាន!
ចឹងបានជាសាម៉ាឌី ដូរផ្ទះ…
ដើម្បីបំបាត់
អ្នកភាពក្រីក្រដឹង? 😀មិនដឹងគេគិតយ៉ាងម៉េច បានមកអភិវឌ្ឍប្រច្រុះគ្នា កណ្ដាលក្រុងអ៊ីចឹង។
ដើម្បីកំចាត់ភាពក្រីក្រ ចេញពីក្រុង, ហាហា ! ចាំមើលមើល៎ តើទៅជាយ៉ាង ម៉េច។ អ្នកក្រ រកអីហូបស្ទើរមិនគ្រប់គ្រាន់ អ្នកជនបទភាគច្រើន ហូបអោយ តែមោពេញក្រពះផឹកទឹកបន្ថែមអោយឆ្អែត រីឯអ្នកមាន ស៊ីដល់ចាក់ច្រាស លុយចាយម្ដងៗស្មើប្រាក់ខែគ្រូជនបទ១ឆ្នាំ២ឆ្នាំ។ អ្នកក្រស្ទើរតែមិនហ៊ាន មើលមុខអ្នកមាន ព្រោះខ្លាចគេ។ អ្នកមានមើលមកអ្នកក្រដូចទាសក។ សម័យថ្មីលក់ដីទិញដែក អត់ការងារធ្វើ លក់ដែកទិញអង្ករ។ អ្នកមានថា ប្រជាជន ជនបទមានជីវភាពធូរធារ ព្រោះមានម៉ូតូជិះគ្រប់គ្នា តែសាំង១លីត ជិត១ម៉ឺនរៀលហើយប្រាក់ចំនូល១ថ្ងៃមិនបាន១ពាន់ផង ។រស់នៅពឹងស្រែ តែស្រែធ្វើ១ឆ្នាំបានតែម្ដងហើយពឹងមេឃទៀត។ នាម តែអ្នកស្រែតែទិញអង្ករស៊ីរាល់ឆ្នាំ លក់ស្រូវទិញអង្ករស៊ី ព្រោះគ្មានប្រាក់ ចំនូលប្រចាំថ្ងៃ។ម៉ូតូទិញហើយមិនហ៊ានជិះលើកទុកលើផ្ទះ ព្រោះសាំង ថ្លៃពេក។ អភិវឌ្ឍតែអ្នកមាន អោយមានថែមទៀត អ្នកក្រកំចាត់ចោល ដើម្បីកុំអោយឃើញក្រ។ Ha ha too much !
ថាទៅខ្ញុំអួតស្រុកក្រៅទៅវិញ កន្លែងខ្ញុំនៅនេះគេបន់តែប៉ះចំកន្លែង រដ្ឋយក នឹងអាងបានលុយធំៗម៉ង (លុយលើសទីផ្សារ) ឧបមាថា ផ្ទះតំលៃ ៤០មឺន តែបើលក់គឺបានតែ ៣០មឺនដុល្លាទេ បើចំរដ្ឋអូសយកវិញគឺ ៤០មឺនពេញ ។
បើនិយាយពីបឹងកកក់ ខ្ញុំវាមិនយល់ដែលដឹកអ្នកនាំកំពូលៗតែងនិយាយរាល់ថ្ងៃ ថា កាត់បន្ថយភាពក្រីក្រ ជួយប្រជាជនខ្មែរ អភិវឌ្ឍន័ សង្គមខ្មែរ នេះមិនចេះគិតរឺធ្វើមិនដឹង យ៉ាងមិច ខ្មែររាប់ពាន់ ល្ហេមល្ហាម ជញ្ជូនរបស់របស រើផ្ទះសំបែង កូនចៅឈប់រៀន អស់របររកស៊ី សាត់តត្រាតសែងតត្រែង បែយកដីហើយស្រែកថា អភិវឌ្ឈន័ អភិវឌ្ឈន័ សួថាអភិវឌ្ឈន័ អោយជនជាតិខ្មែរ រឺ អភិវឌ្ឍន័ អោយតែគ្នាវានឹង រកស៊ីមានបាន មិនយល់ មិនយល់ មិនយល់ មិនយល់ (មានអ្នកណាជួយពន្យល់នឹងដឹងគុណជាអណេក)។
សួរមួយទៀតចុះបើ ស្រម័យថាគ្រួសារលោកសម្តេចណាមួយ ជួបស្ថានភាព ដូចប្រជាជនបឹងកក់ សំបុកចាប ។ល។ នឹង តើគាត់មានអារម្មណ៍យ៉ាងណា ។ ដីសល់ម៉ាកំណរ ខាងឃ្មួញ ខេត្តកណ្តាល ខាងចំការដូង ខាង ព្រែកអែង វាលស្រែ ហើយវាអាចពង្រីក ក្រុងទៀតផង កុំថាក្រុងជិះតែ ២០នាទី ដាច់បាត់ នោះ។
យ៉ាស់! អោយរស់ទាំងត្រដមិនចង់ហេស? ទាត់ឆ្នាំងបាយហែងកាវាត់ចោល១មើល!
នយោបាយកាត់បន្ថយអ្នកក្រ (កាលណាងាប់).. ជ័យោ នយោបាយចតុកោណ ជ័យោនយោបាយឈ្នះៗៗ ជ័យោៗ
Does any body get a problem when you check dap-news ? whenever I check dap-news, my computer got virus scanning and my computer was turned off rapidly. Dap-news is bad website ever.
ដូចជារដ្ឋថាភិបានបានស្រែកប្រាប់ខ្មែរក្នុងប្រទេសខ្មែរក្រៅប្រទេសតាមរយះអ្នកនាំពាក្យរាជរដ្ឋថាភិបាលនឹងដល់បរទេសក្នុងពិភពលោកដែលបានជួយខ្មែរតាមរយះមុខនាទីផ្សេងៗដើម្បីកសាងប្រទេសជាតិរាជរដ្ឋថាភិបាលបានធ្វើការអភិវឌ្ឍវន៏ប្រទេសជាតិដោយមានជោជ័យក្នុងការកាត់
បន្ថយភាពក្រីក្របានមួយចំនួនជារៀងរាល៉ពេល ប៉ុននែ៎!!ភាគរយ%ព្រោះ
បានបណ្តេញប្រជាពលរដ្ឋចេញពីកន្លែងអភិវឌ្ឍវន៏ព្រោះប្រជាពលរដ្ឋសង
ទីលំនៅខុសច្បាប់ ដើម្បីអភិវឌ្ឍវន៏ទីកន្លែងនោះអោយទៅឈ្នួញបរទេស រុះរើផ្ទះបំផ្លាញទ្រព្យសម្បិត្តប្រជាពលរដ្ឋ ធ្វើបាបប្រជាជនហាក់ដួចជាមិន
មែនខ្មែរដែលមានលំជាយូណាស់មកហើយ កាត់បន្ថយពីមានលំនៅឋាន
អោយអត់ទីកន្លែររស់នៅ [ ដូចប្រជាជនដីក្រហម តើរស់នៅយ៉ាងណា
សព្វថ្ងៃ ពេលនេះចូលដល់ប្រជពលរដ្ឋបឹងកក់ទៀត ] ដោយគ្មានសំណង
សំរាប់កសាងទីកន្លែងថ្មី ព្រោះប្រជាពលរដ្ឋទាំងនេះមិនចេះពុករលួយ
មិនចេះលក់ព្រៃឈើ មិនលក់ចេះដី មិនចេះលក់ខ្សាច់ ។ល។ មិនចេះបង្ក
ហតុផលអាក្រក់ដល់សង្គមជាតិ មិនដូចរាជរដ្ឋថាភិបាលនោះទេអ្វីៗក៏
ហ៊ានធ្វើអោយតែត្រូវថ្លៃគ្នា មិនបានគឹតពីភាពបំរើប្រទេសជាតិ ផលប្រ
យោជន៏ប្រជាពលរដ្ឋនោះទេ សូមឈប់ប្រើពាក្យថាកាត់បន្ថយទៅ ប្រើ
ពាក្យត្រង់ៗតែម្តងទៅ ។
កូនប្រសារខ្មោច
ប្រសិនបើមើលព្រឹត្តិការណ៍សព្វថ្ងៃ ការអភិវឌ្ឍន៍នៅស្រុកខ្មែរ គឺគេអភិវឌ្ឍសម្រាប់តែគ្នាគេតែប៉ុណ្ណោះ គឺសម្រាប់តែអ្នកមាន មួយក្ដាប់តូច! គឺបក្សពួករបស់បក្សកាន់អំណាចសព្វថ្ងៃ ដែលមានលោក ហ៊ុន សែន ជាអ្នកដឹកនាំ!
ការអភិវឌ្ឍន៍នៅស្រុកខ្មែរសព្វថ្ងៃកាន់តែខ្លាំង ចំនួនអ្នកក្រកាន់តែមានច្រើនឡើងៗ!
Hi, how are you all? Visit me, ensure that interesting://meetkhmer.blogspot.com