Microsoft ចេញ Internet Explorer 9


ម៉ៃក្រូសូហ្វថ៍​បាន​ចេញ​ Internet Explorer 9 ដែល​បាន​អភិវឌ្ឍ​រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លង​មក ។ IE 9 ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ធំ​មួយ​របស់​ម៉ៃក្រូសូហ្វថ៍ ដែល​គាំទ្រ​ស្ដង់ដារ​វែប​ចាំបាច់​ជា​ច្រើន មាន​ដំណើរការ​ប្រសើរ​ជាង​មុន និង បង្កើន​ល្បឿន​ដល់​ផ្នែករឹង​កុំព្យូទ័រ​ចំពោះ​កាតរូប​ដែល​មាន​ល្បឿន​លឿន​នៅ​លើ​កុំព្យូទ័រ ។

ដើម្បី​ទាញយក IE 9 សូម​ចូល​ទៅ​វែបសាយ Microsoft ដែល​ដំណើរការ​តែ​ជាមួយ Windows 7 និង Windows Vista ប៉ុណ្ណោះ ។

អ្វី​ដែល​ប្លែក​​​​ច្រើន​​នៅ​លើ IE 9 គឺ​ការផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​ថ្មី ។ មឺនុយ រូបតំណាង​ផ្សេងៗ និង ឧបករណ៍​ដែល​នៅ​របារ​ខាង​លើ​របស់ IE 8 ត្រូវ​បាន​ដកចេញ ។ ដាក់​កន្លែង​វាយ​អាសយដ្ឋាន​វែបសាយ និង កន្លែង​វាយពាក្យ​ស្វែងរក​បញ្ចូល​គ្នា​តែ​មួយ ហើយ​រូបតំណាង​មឺនុយ​មួយ​ដើម្បី​ចូលប្រើ​មឺនុយ​ចាស់ៗ​ពី​មុន ដែល​មើល​ទៅ​ស្រដៀង​គ្នា​នឹង Chrome របស់ Google ។

អ្វី​ដែល​គេ​យល់​ថា​ពិសេស គឺ IE 9 គាំទ្រ​ស្ដង់ដារ​វែប​ថ្មីៗ​ច្រើន​ជាង​មុន ។ ថ្វីដ្បិត​វា​មិន​ទាន់​ល្អ​ខ្លាំង ហើយ​ស្ថិត​នៅ​ក្រោយ Firefox និង Chrome ប៉ុន្តែ​វា​ប្រសើរ​ជាង IE 8 ។ តាម​ការធ្វើតេស្ដិ៍​នៅ​វែបសាយ HTML5test ឃើញ​ថា IE 9 ទទួល​បាន​ពិន្ទុ ១៣០/៤០០ ដែល IE 8 បាន​តែ ៣២/៤០០ ខណៈ Firefox 4.0 RC1 បាន​ពិន្ទុ ២៤០/៤០០ និង Chrome 10 បាន ២៨៨/៤០០ ។

ការចេញ IE 9 ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​គ្មាន​ជម្រើស ដូច​ជា​នៅ​​លើ​កុំព្យូទ័រ​​ធ្វើការ ដែល​គួរ​ដំឡើង​ពី IE 8 មក IE 9 ប៉ុន្តែ​សម្រាប់​​អ្នក​អភិវឌ្ឍ​វែបសាយ វា​គ្រាន់តែ​ជា​ជំហាន​មួយ​ប៉ុណ្ណោះ ។

14 thoughts on “Microsoft ចេញ Internet Explorer 9

  1. Samady KS ថ្ងៃអង្គារ ទី 15 ខែ​មីនា 2011 / 4:09 ល្ងាច

    ខ្ញុំ​នៅ​តែ​ពេញ​ចិត្ត​ចំពោះ Mozilla ជានិច្ច​! ហើយ​ដូច​ជា​មិន​សូវ​ចូល​ចិត្ត​ប្រើ IE សោះ

  2. ទឹម បឿន ថ្ងៃអង្គារ ទី 15 ខែ​មីនា 2011 / 4:14 ល្ងាច

    Firefox ជា​កម្មវិធី​ដែល​ខ្ញុំ​ចូលចិត្ត​ជាង​គេ​ដែរ ជាពិសេស Firefox 4.0 ។

  3. អែម ចាន់​បុទុំ ថ្ងៃអង្គារ ទី 15 ខែ​មីនា 2011 / 6:08 ល្ងាច

    ម្សិលមិញឃើញបឿនប្រើអា Firefox 4 ដូចជាចង់ប្រើវាដែរ

  4. ឌីយ៉ា ថ្ងៃអង្គារ ទី 15 ខែ​មីនា 2011 / 7:45 ល្ងាច

    ញ៉ុមចូលចិត្ត Chrome ជាងគេ!

  5. ហនុមាន ថ្ងៃអង្គារ ទី 15 ខែ​មីនា 2011 / 9:11 ល្ងាច

    Safari ស្រួលអាយូស !

  6. Long ថ្ងៃអង្គារ ទី 15 ខែ​មីនា 2011 / 9:40 ល្ងាច

    ស្មានតែល្អជាងFirefox or chrome! សរុបទៅនៅអន់ដដែល!

  7. ហនុមាន ថ្ងៃអង្គារ ទី 15 ខែ​មីនា 2011 / 10:34 ល្ងាច

    ហាស ហាស សម័យអាលូវអត់មានអ្នកប្រើ Internet Explorer រ៉េ នៅស្រុកខ្ញុំនោះ មានដែរ មានតែ អ៊ុំៗ ចាស់ៗ នៅ Nursing Home😀

  8. ពត៌មានទូរស័ព្ទ ថ្ងៃពុធ ទី 16 ខែ​មីនា 2011 / 6:58 ព្រឹក

    ចេះថាខ្ញុំនៅប្រើតែរហូត IE 6 រហូត ដល់ ៩

  9. សុផល ថ្ងៃពុធ ទី 16 ខែ​មីនា 2011 / 11:00 ព្រឹក

    មានតែ Firefox ទេដែលល្អជាងគេ។ ខ្ញុំប្រើតែMozilla រហូតមក ព្រោះស្រួលប្រើជាងIE ឆ្ងាយណាស់។

  10. សុផា ថ្ងៃពុធ ទី 16 ខែ​មីនា 2011 / 3:59 ល្ងាច

    firefox 4វាអត់ទទួលកម្មវិធីបន្ថែមដូចជា​IDMអីចឹងហើយបានជខ្ញុំមិនសូវចូលចិត្ត តែបើversoin 3.6ខ្ញុំចូលចិត្តព្រោះវាទទួលកម្មវិធីបានច្រើន។

  11. សុផា ថ្ងៃពុធ ទី 16 ខែ​មីនា 2011 / 4:02 ល្ងាច

    តែបើនិយាយទៅIE9 វាមានលក្ខណពិសេសច្រើនណាស់

  12. ទឹម បឿន ថ្ងៃពុធ ទី 16 ខែ​មីនា 2011 / 5:01 ល្ងាច

    សុផា៖ វា​ស្ថិត​ក្នុង RC1 ដូច្នេះ​កម្មវិធី​បន្ថែម​មួយ​ចំនួន​នៅ​ពុំទាន់​ដំណើរការ​នៅ​ឡើយ ប៉ុន្តែ​វា​នឹង​ដើរ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s