“ទោះ​សាំង​ឡើង​ថ្លៃ តែ​យើង​នៅ​មាន​សំណាង…”


“ទោះ​សាំង​ឡើង​ថ្លៃ​ក៏​ពិត​មែន ប៉ុន្តែ​យើង​នៅ​មាន​សំណាង​ជាង​កាល​ឆ្នាំ ១៩៧៣ ។ កាល​នោះ​មាន​លុយ តែ​អត់​មាន​សាំង​លក់​ឲ្យ ។ ខ្ញុំ និង មនុស្ស​ជា​ច្រើន​ឈរ​តម្រង់​ជួរ​ចាំ​ទិញ​ លុះ​​ដល់​វេន​ខ្ញុំ ក៏​អស់​សាំង​​ ។ ឥឡូវ​សាំង​ថ្លៃ​បន្តិច ប៉ុន្តែ​យើង​នៅ​​​អាច​​រក​ទិញ​បាន […]”

ប្រយោគ​ខាង​លើ ជា​សំដី​របស់​ពិធីករ​ម្នាក់ ក្នុង​កម្មវិធី​ពេល​ព្រឹក​របស់​ទូរទស្សន៍​មួយ ។ ការប្រៀបធៀប​នេះ​មិន​ខុស​ទេ ព្រោះ​ធៀប​ទៅ​នឹង​អតីតកាល ។ សារ​ខាង​លើ ​ប្រហែល​ជា​​ការ​បង្រៀន​ឲ្យ​យើង​​ទទួល​យក ឬ ដើម្បី​​​​គេចវេស​ពី​ការរិះគន់ ឬ​មួយ​ក៏​​មិន​អាច​​មាន​វិធី​ណា​ដោះស្រាយ​​ចំពោះ​បញ្ហា​ថ្លៃ​សាំង​នេះ​​បាន​?

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ប្រេងសាំង​ឡើង​ថ្លៃ​ដល់ ៥២០០៛ ប្រេង​សាំង​ធម្មតា ៤៩០០៛ និង ប្រេង​ម៉ាស៊ូត ៤៦០០៛ ដែល​ជា​តម្លៃ​ខ្ពស់​ខ្លាំង​ខុស​ពី​ធម្មតា ។

18 thoughts on ““ទោះ​សាំង​ឡើង​ថ្លៃ តែ​យើង​នៅ​មាន​សំណាង…”

  1. កូនផ្សោត ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​មីនា 2011 / 3:14 ល្ងាច

    សាំងឡើងថ្ងៃនាពេលនេះ ជាបញ្ហាពិភពលោកដោយសារតែវិប្បត្តនៅប្រទេសអារាប់មួយចំនួន ហើយក៏ជាការវបារម្មធ្ងន់ធ្ងរមួយរបស់ពិភពលោកដែរ។ ដូច្នេះ ខ្ញុំមិនបន្ទោសថ្នាក់ដឹងនាំទេ តែខ្ញុំក៏មិនចូលចិត្តប្រៀបធៀបបច្ចុប្បន្ននឹងអតីតដែរ។

  2. អែម ចាន់​បុទុំ ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​មីនា 2011 / 3:25 ល្ងាច

    នៅនិយាយអីស្រុកយើងនោះ តិចទៀតឡើងដល់ម៉ាម៉ឺនហើយ

  3. វិចិត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​មីនា 2011 / 4:00 ល្ងាច

    ពិធីករ​នៅ​មាន​សំណាងម្នាក់​ហ្នឹង គ្រាន់​បើ​តែមុខ​ទូរទស្សន៍​ហ្នឹង ពេល​ទៅ​ដល់​ផ្ទះ​រអ៊ូ​ដូច​តែ​គ្នា​ហ្នឹង😀

    ថ្ងៃមុនមិន​ដឹង​ក្រុម​ណាទេ គេ​ស្ទង់មតិមិន​ដឹង​ ស្អី​មិន​ដឹង​ទេ គេ​ថា​ក្រោយ​ពេល​ខ្មែរ​បូម​ប្រេង​បាន ប្រេង​នឹង​ចុះថ្លៃ៩០ភាគរយ !!
    បើ​មែន​សាធុ​ទៅ​ចុះ ។ ​ស្រុក​ណា​មិន​ដឹងទេ ស្រុក​ខ្មែរ​ទាល់​តែ​យូរ​បន្តិច​បាន​ចុះ​ដល់ ៩០ភាគរយ។

  4. Samady KS ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​មីនា 2011 / 4:03 ល្ងាច

    ចុម​​យក្ស! ហើយ​ចុះ អា​រូប​ក្បាល​ពោះ​មក​ឃើញ​ស្អី​នៅ WordPress នេះ​ទៀត?

  5. អែម ចាន់​បុទុំ ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​មីនា 2011 / 4:31 ល្ងាច

    ល្បីហើយឃ្ឌី​ឯងនោះ

  6. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​មីនា 2011 / 4:32 ល្ងាច

    វិចិត្រ៖ រឿង​សាំង​ចុះ ៩០% ខ្ញុំ​ក៏​មិន​ជឿ​ដែរ ។

  7. ឧត្តម ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​មីនា 2011 / 5:05 ល្ងាច

    មិនមែនដ៏យូរហេ! ដ៏យិនសិន! ស្រុកស្មេស្មោះ! សង្ស័យខ្មែរគ្មានបានប្រើផង គេបូមយកទៅប្រើនៅយួនណ៎!

  8. កន្ទឹម ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​មីនា 2011 / 5:35 ល្ងាច

    ពិធីក៏ដែលនិយាយនោះ គឺជា​អ្នកមាន ឬមួយក៏និយាយដើម្បី​បាន​គេជួល​អាចថ្ងៃ​ក្រោយទៀតតែប៉ុណ្ណេះ។ ​ដូចនេះ ចេះតែខំលើកជើងទៅ!
    តែចំណែកបង់ប្អូនអ្នកក្រវិញ ដូចជាយ៉ាប់បន្តិចហើយ!

  9. namphin ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​មីនា 2011 / 6:02 ល្ងាច

    ឆ្ងល់​ថា​ម៉េច​សាំង​នៅ​ប្រទេសគេ​ជិត​ខាង​ថោក​ជាង​សាំងនៅ​ស្រុក​យើង? ដូច​ជា​នៅ​វៀត​ណាម​ជាដើម ខ្ញុំ​ចាំថា​កាល​ខ្ញុំ​ទៅ​វៀត​ណាម​សាំង​វៀត​ណាម​គេលក់​១​លីត្រ​ដែរ បីពាន់​ជាង​បន្តិច​ទេ តែ​ស្រុក​យើង​គឺ​ជិត​ប្រាំពាន់​ហើយ!

  10. សុផល ថ្ងៃសុក្រ ទី 11 ខែ​មីនា 2011 / 2:32 ព្រឹក

    សាំងនៅស្រុកខ្មែរថ្លៃជាងគេបំផុតនៅលើពិភពលោក។ ចាំមើលដល់យើង មានសាំងខ្លួនឯង តំលៃនៅដដែលឬក៏ប្រែប្រួលទៀត។

  11. ពត៌មានទូរស័ព្ទ ថ្ងៃសុក្រ ទី 11 ខែ​មីនា 2011 / 8:12 ព្រឹក

    ស្រុកយើងក្រ ទើបងើបចេញពីសង្រ្គាម ចឹងហើយបានត្រូវយកពន្ឋ អោយថ្លៃបន្តិច (ថ្លៃជាងនៅស្រុកក្បែរៗយើង) => សាំងយើងវាថ្លៃ !
    តែមិនដឹងយកពន្ឋប៉ុន្មាន ពី Tela នឹង ក័ អ៊ុកញ៉ា សុខគង់ (ឈ្មោះខ្មែរ) ម្ចាស់ក្រុមហ៊ុន SOKIMEX (រដ្ឋាភិបាលខ្លាចខ្មោចលងហើយបានមិនសូវបញ្ជេញរបាយការណ៍អោយរាស្រ្តដឹង) ។

  12. ភារម្យ ថ្ងៃសុក្រ ទី 11 ខែ​មីនា 2011 / 8:41 ព្រឹក

    អត់យោបល់!

  13. Long ថ្ងៃសុក្រ ទី 11 ខែ​មីនា 2011 / 11:08 ព្រឹក

    ពិតជាថ្លៃមែនឥលូវ! ផេនដាអត់សូវមានប្រាក់ទិញផង! ហិហិ

  14. monyrinataro ថ្ងៃសុក្រ ទី 11 ខែ​មីនា 2011 / 12:26 ល្ងាច

    សំណាងហើយនៅមានសាំឲ្យចាក់ កុំអី ធាក់កងត្រុកៗហើយ ( សំដីនៃការគេចវេច សូម្បីតែក្មេងក៏វាទើសត្រចៀកដែរ។

  15. Yim ថ្ងៃសុក្រ ទី 11 ខែ​មីនា 2011 / 3:18 ល្ងាច

    ខ្ញុំថាបើវាឡើងថ្លៃតាមគេនោះវាមិនអីនោះទេ ប៉ុន្តែខ្ញុំបារម្ភត្រង់ថាៈ ដល់ពេល​គេចុះ យើងនៅតម្លៃដដែល នេះគឺជាប្រពៃណីដ៏គួរឲ្យខ្លាច😦 ។

  16. ក្មេងស្រែ ថ្ងៃសុក្រ ទី 11 ខែ​មីនា 2011 / 4:27 ល្ងាច

    សុំ​កូពី​សម្តី​មិត្ត​ម្នាក់​មក​និយាយ….

    «រក​ប៉ិនណាទៀត? ត្រូវដឹង! យើង​ចាប់​ផ្តើម​អ្វីៗ​ទាំងអស់​ពី​បាទដៃទទេរ! មើល​ឥឡូវទៅមើល! យើង​ជំពាក់​គេ​រាប់​លាន​ដុល្លារហើយណា៎! នៅ​អោយ​ប្រឹង​អា​ម៉េច​ទៀត?»

  17. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ ថ្ងៃសុក្រ ទី 11 ខែ​មីនា 2011 / 6:14 ល្ងាច

    ពិធីករ​ហ្នឹង​ប្រៀបធៀប​ស្តាប់​ទៅ​វា​សមហេតុផល​ហើយ ដូច​គេ​ថា “យ៉ាងហោច​ណាស់ ហ៊ុន សែន គ្រាន់​បើ​ជាង​ ប៉ុល ពត​ ដែរ” តែ​ខ្ញុំ​បញ្ជាក់​ថា លើ​លោក​នេះ​អ្នកណា​ក៏​គ្រាន់​ជាង​ ប៉ុល ពត ដែរ​មិនមែន​តែ​ ហ៊ុន សែន ទេ។

  18. សាយ័ន្ត ថ្ងៃពុធ ទី 16 ខែ​មីនា 2011 / 1:55 ព្រឹក

    លោកពិធីករណា ក៏ពូកែ និយាយម៉្លេះទេ!? ហាហា សំណាងហើយនៅក្នុងទូរទស្សន៏ បើនៅក្រៅ ប្រហែលគេហុចផ្កាអោយទៀតមិនដឹង !
    និយាយពីសាំងឡើងថ្លៃ គឺអ្វីក៏ថ្លៃដែរ ហើយប្រាក់ខែ ក៏មិនមែនឡើងដូចចិត្តដែរ ! និយាយរួម គឺយ៉ាប់ទាំងអស់គ្នាហ្នឹង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s