កំណាព្យ៖ ទិវា​សិទ្ធិ​ស្រី ៨ មីនា


ប្រាំ​បី​មីនា គឺ​ជា​ទិវា របស់​ស្ត្រី
ទទួល​បាន​សិទ្ធិ សមភាព​សេរី តួនាទីស្រី
រួម​អភិវឌ្ឍ ។

គឺ​ជា​ទីវា រំឭក​ដល់​គ្រា ប្រជា​ពលរដ្ឋ
កើត​​កល​វឹកវរ ឧស្សាហ​ស្រុត អំពើ​អយុទ្ធ
កើត​លើ​ស្ត្រី ។

កើត​ការរើសអើង មិន​លើក​តម្កើង បិទ​សិទ្ធិ​សេរី
ប្រុស​គាប​សង្កត់ ធ្វើ​បាប​ស្ត្រី មិន​ឲ្យ​សូម្បី
​សិទ្ធិ​​ជ្រើស​​តំណាង ។

គាប​សង្កត់​ពេក ស្ត្រី​អាមេរិក តស៊ូ​ប្រឆាំង
បាន​​សិទ្ធិ​បោះ​ឆ្នោត ជ្រើសរើស​តំណាង ទាមទារ​បាន​​ទាំង
ប្រាក់​បៀវត្សរ៍​ខ្ពស់ ។

នៅ​ឆ្នាំ​ប្រាំ​បី(១) អស់​ទាំង​ស្ត្រី ដែល​ធ្លាប់​រងគ្រោះ
ប្រារព្ធ​ទិវា រំឭក​ខួប​នោះ ថ្ងៃ​រួច​រង​គ្រោះ
ទី​ម្ភៃ​ប្រាំបី ។

តែ​ក្រោយ​ប្រជុំ ប្រទេស​ច្រើន​សុំ រើស​យក​ថ្ងៃ​ថ្មី
ឲ្យ​ធ្វើ​រួម​គ្នា ដប់​ប្រាំ​បួន​​នៃ ធ្វើ​ក្នុង​ឆ្នាំ​ថ្មី
នៃ​ខែ​មីនា ។

ដល់​ឆ្នាំ​ដប់​បី ទិវា​ស្ត្រី ផ្លាស់ប្ដូរ​វេលា
បាន​ប្ដូរ​​មក​ថ្ងៃ ប្រាំ​បី​មីនា ថ្ងៃ​នោះ​ជាប់​ជា
រហូត​សព្វ​ថ្ងៃ ។

ក្រោយ​មក​​អង្កការ សហប្រជា(២) ព្រម​ស្គាល់​សេរី
និង​ដាក់​ថ្ងៃ​នោះ ជា​ទិវា​ស្រី គ្រប់​​ជាតិ​លក​លៃ
ចាត់​ថ្ងៃ​សម្រាក ។

នៅ​កម្ពុជា ស្ថាប័ន​នានា សស្រាំ​សស្រាក់
ចូលរួម​អបអរ តាំង​​បដារ​ស្លាក លើក​សិទ្ធិ​ស្រី​ដាក់
ស្មើ​នឹង​បុរស ៕

 

ដោយ​ ទឹម បឿន
៨ មីនា ២០១១, ១១,៤៥ អាធ្រាត្រ

————-

(១) ១៩០៨
(២) អង្កការ​សហប្រជាជាតិ [១៩៧៥]

5 thoughts on “កំណាព្យ៖ ទិវា​សិទ្ធិ​ស្រី ៨ មីនា

  1. namphin ថ្ងៃពុធ ទី 9 ខែ​មីនា 2011 / 10:43 ព្រឹក

    ពូកែ​ណាស់​បង​សម្លាញ់!!!!

  2. ទឹម បឿន ថ្ងៃពុធ ទី 9 ខែ​មីនា 2011 / 10:48 ព្រឹក

    មានតែ​ប្រពន្ធ​សរសើរ😀

  3. ទឹម បឿន ថ្ងៃពុធ ទី 9 ខែ​មីនា 2011 / 2:01 ល្ងាច

    ចេះ​យូរ​ដែរ​ហើយ😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s