អំពី​ភាពយន្ត ឃ្លាត​ទៅ! សែន​ឆ្ងាយ!


ក្នុង​ពេល​បញ្ចាំង​រឿង ​ឃ្លាត​ទៅ! សែន​ឆ្ងាយ! នៅ​មេតាហាវស៍ លោក ឆាយ បូរ៉ា (អ្នក​ដឹកនាំ​រឿង) បាន​ឡើង​និយាយ​អំពី​ព័ត៌មាន​ខ្លះៗ​នៃ​សាច់រឿង និង ដំណើរការ​ផលិត ។ ពេល​ដែល​ខ្ញុំ​ទៅ​ដល់ គាត់​បាន​បញ្ចប់​សន្ទរកថា​របស់​គាត់​រួច​ទៅ​ហើយ ។ រេបិកកា ដែល​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស ជនជាតិ​ស្វីស​នៅ​ក្រុមហ៊ុន​របស់​ខ្ញុំ​ជា​អ្នក​ប្រាប់​ខ្ញុំ​អំពី​​ព័ត៌មាន​នេះ ។

សាច់​រឿង​បាន​ផលិត​ឡើង​តាមរយៈ​ការសម្ភាសន៍​លោក​យាយ នួន សីលា ដែល​ជា​ម្ដាយ​ក្មេក​របស់​លោក ឆាយ បូរ៉ា ។ រាល់​ព័ត៌មាន​ដែល​គាត់​រៀបរាប់​ទាំងអស់ គេ​យក​មក​ថត​ជា​សាច់រឿង និង យក​​សំឡេង​របស់​គាត់​មក​បញ្ចូល​ក្នុង​សាច់រឿង​នៅ​តែម្ដង ។ តារាឯក​ដែល​សំដែង​ក្នុង​រឿង​នេះ គឺ​ជា​ប្រពន្ធ​របស់​លោក ឆាយ បូរ៉ា ។ គាត់​នេះ​ឯង​ជា​កូន​របស់​លោក​យាយ នួន សីលា គឺ​ក្មេង​ស្រី​​ក្នុង​សាច់រឿង​ដែល​រស់រាន​មាន​ជីវិត ។ លោក​យាយ​ សីលា ភ្ញាក់​ផ្អើល​ខ្លាំង ពេល​ឃើញ​ភាពយន្ត​នេះ ហើយ​អ្វី​ដែល​គេ​សម្ផាស​គាត់ គឺ​ជា​ដំណើរ​នៅ​ក្នុង​រឿង​នេះ ដោយ​ប្រើ​សំឡេង​របស់​ពេល​គាត់​ឆ្លើយ​សំណួរ ។ […]

តើ​អ្នក​យល់​ថា​រឿង​នេះ​អស្ចារ្យ​ទេ?

អត្ថបទ​ផ្សេង​ទៀត៖

ឃ្លាត​ទៅ! ​សែន​ឆ្ងាយ! (Lost Loves)

4 thoughts on “អំពី​ភាពយន្ត ឃ្លាត​ទៅ! សែន​ឆ្ងាយ!

  1. Khmer clothes ថ្ងៃអង្គារ ទី 1 ខែ​មីនា 2011 / 8:12 ព្រឹក

    I do not know whether it is good or bad because i do not watch it yet. after watching it, i will have enough information to say about it.

  2. Khmerling ថ្ងៃសុក្រ ទី 4 ខែ​មីនា 2011 / 2:41 ល្ងាច

    សំណួរនេះពិបាកឆ្លើយបន្តិច ។ ការប្រើសំឡេងធម្មជាតិរបស់តួ ជាសិល្បៈមួយ ហើយអាចចាត់ទុកថាល្អជាងការបញ្ចូលសំឡេង តែមកឥឡូវនេះគេយកសំឡេងម្ចាស់ព្រឹត្តិការណ៍មកបញ្ចូលឲ្យសំឡេងតួ ។ មើលទៅដូចជាម្យ៉ាងដែរ ។​ យកល្អលោកបឿនគួរយករឿងហ្នឹងមកចែក​មើលផង ។ មិនដឹងថាជាភាពយន្តផ្សព្វផ្សាយការអប់រំឬជាពាណិជ្ជកម្ម ?

  3. ទឹម បឿន ថ្ងៃសុក្រ ទី 4 ខែ​មីនា 2011 / 5:18 ល្ងាច

    ជា​ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ ។ ខ្ញុំ​មិន​អាច​យក​មក​ចែក​ជូន​ទេ ព្រោះ​រឿង​នេះ​មិន​មាន​ដាក់​ឲ្យ​មើល​ជា​សាធារណៈ តែ​អាច​ទិញ​សំបុត្រ​មើល​នៅ​មេតាហាវស៍​នៅ​ថ្ងៃ​ទី ២៧ ខែ​នេះ​បាន ។

  4. Khmerling ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​មីនា 2011 / 4:53 ព្រឹក

    អញ្ចឹងរង់ចាំថ្ងៃគេបញ្ចាំងទៅមើលក៏បាន ។ អរគុណដែលបានផ្តល់ព័ត៌មាន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s