ទៅ​លេង​អតីត​ខែត្រ​រោងដំរី


ខែត្រ​រោង​ដំរី ជា​ខែត្រ​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ខែត្រ​ព្រៃវែង, ស្វាយរៀង និង កំពង់​ចាម នៃ​ប្រទេស​​កម្ពុជា និង ជាប់​អតីត​ខែត្រ​ទួល​តាមោក ខែត្រ​ព្រៃនគរ និង ខែត្រ​កំពង់គោ ។ ក្រោយ​ពេល​​វៀតណាម​បាន​ទទួល​សិទ្ធិ​កាន់កាប់​ពី​បារាំង ក៏​ប្ដូរ​ឈ្មោះ​ខែត្រ​រោងដំរី ជា​ខែត្រ​តាយនិញ និង ខែត្រ​ផ្សេងៗ​ទៀត ដូច​ជា​​ខែត្រ​ព្រៃនគរ មក​ហូជីមិញ ខែត្រ​កំពង់គោ មក​ឡុងអាន​ជាដើម ។

ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​គ្នា​បួន​នាក់ ម៉ូតូ​ពីរ ក្នុង​នោះ​មាន​អ្នក​ប្លក​មួយ​នាក់ គឺ​បុទុំ មិត្តភក្ដិ​របស់​បុទុំ និង ប្រពន្ធ​របស់​​ខ្ញុំ ។​ ទៅ​ដល់​ប៉ុស្តិ៍​ព្រំដែន​ខ្មែរ នគរបាល​ហាម​មិន​ឲ្យ​យក​កាមេរ៉ា​ចូល តែ​តាម​ពិត​ទៅ ខាង​វៀតណាម​មិន​ហាម​ឃាត់​​នោះ​ទេ ។ មិន​ដឹង​ថា​នគរបាល​នោះ​​ចង់​បាន​លុយ​ថែម ឬ យ៉ាង​ណា​នោះ​ទេ ។

ចុះ​ឈ្មោះ​នៅ​ប៉ុស្តិ៍​ព្រំដែន​ខ្មែរ ច្រក​ជញ្ជ័យ (រូបភាព បុទុំ)

ទៅ​លើក​នេះ​ខក​ដំណើរ និង ដេក​នៅ​ទី​រួម​ខែត្រ​អស់​មួយ​យប់ ។ រឿង​ដែល​ពិបាក​បំផុត គឺ​មិន​ចេះ​និយាយ​ភាសា​យួន ។ ចង់​ផ្ដល់​ដំណឹង​មក​ម៉ែ តែ​រក​កន្លែង​ទូរស័ព្ទ​សាធារណៈ​មិន​ឃើញ ។ ឃើញ​គេ​ដាក់​លេខ​នៅ​លើ​ក្ដារ នឹក​ស្មាន​​ថា​កន្លែង​តេ​ទូរស័ព្ទ ខំ​ទៅ​និយាយ​កាយវិការ​អស់​មួយ​សន្ទុះ​ធំ តាមពិត​ជា​កន្លែង​ចាក់​ឆ្នោត ។ រក​ចុះ​រក​ឡើង ឃើញ​មាន​កន្លែង​ទូរស័ព្ទ​មួយ ប៉ុន្តែ​សម្រាប់​តែ​តេ​ក្នុង​ប្រទេស ។ ជិះ​ពីរ​បី​ជុំ​ក៏​ដាច់​ចិត្ត​ចុះ​សួរ​​មីង​ម្នាក់ សំណាង​បាន​ជួប​គ្រូ​បង្រៀន​ភាសា​អង់គ្លេស ទើប​អាច​និយាយ​ភាសា​អង់គ្លេស​​ទាក់ទង​គ្នា​បាន ។ គាត់​នោះ​ក៏​ចិត្ត​ល្អ ជួយ​ជូន​ទៅ​រក ប៉ុស្តិ៍​ប្រៃសណីយ៍ និង ជួយ​រក​ផ្ទះ​សំណាក់​​ស្នាក់នៅ ។ នៅ​ទីនោះ ពិបាក​រក​អ្នក​ចេះ​និយាយ​អង់គ្លេស​ជាមួយ​ណាស់ ។ អ្នក​ធ្វើការ​នៅ​ប្រៃសណីយ៍ អ្នក​នៅ​កន្លែង​លក់​សំបុត្រ សុទ្ធតែ​មិន​ចេះ​អង់គ្លេស ស្លាក​សញ្ញា ស្លាក​យីហោ​នានា​សុទ្ធតែ​ភាសា​វៀតណាម បើ​មិន​ចេះ​និយាយ​ខ្លះៗ​ទេ នឹង​មាន​ការលំបាក ។

ការ​​មិន​ចេះ​ភាសា​វៀតណាម នៅ​ប្រទេស​វៀតណាម​នេះ ពិត​ជា​មាន​ការលំបាក​​ណាស់ ប៉ុន្តែ​​ជា​បទពិសោធន៍​ដ៏​ល្អ​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ ប៉ុន្តែ​ខ្ញុំ​នឹក​ស្ដាយ​បំផុត គឺ​ខែត្រ​ខ្មែរ​ដែល​ធ្លាក់​ទៅ​លើ​ការគ្រប់គ្រង​របស់​វៀតណាម ។ អារម្មណ៍​ពេល​ជាន់​លើ​ទឹកដី​របស់​​ខ្លួន ប៉ុន្តែ​ជា​ទឹកដី​របស់​គេ ពិត​ជា​ពិបាក​​រៀបរាប់​ណាស់ ។

ផ្លូវ​ដី​ហុយ​ចេញ​ពី​បន្ទាត់​ព្រំដែន (រូបភាព បុទុំ)

ផ្លូវ​ពី​ប៉ុស្ដិ៍​ព្រំដែន (រូបភាព បុទុំ)

(រូបភាព បុទុំ)

ឡាន​រំអិល​​ និង កន្ត្រក​ឡើង​ភ្នំ

នៅ​លើ​ភ្នំ​ដែល​គេ​ទៅ​អុជ​ធូប

អុជ​ធូប​បន់ស្រន់​ព្រះនាង​គង់ស៊ីអ៊‍ីម

បាញ់ង៉ាំង (លាយ​ជាមួយ​កាហ្វេ​ដែល​ខ្ញុំ​ចូលចិត្ត)

តំបន់​ស ព្រំដែន​កម្ពុជា​វៀតណាម (រូបភាព បុទុំ)

មើល​ផង​ដែរ៖

15 thoughts on “ទៅ​លេង​អតីត​ខែត្រ​រោងដំរី

  1. អែម ចាន់​បុទុំ ថ្ងៃអាទិត្យ ទី 6 ខែ​កុម្ភៈ 2011 / 9:08 ល្ងាច

    ខ្ញុំវិញនឹកយប់នៅវៀតណាមដល់ហើយ ហាហាហា

  2. Long ថ្ងៃអាទិត្យ ទី 6 ខែ​កុម្ភៈ 2011 / 10:00 ល្ងាច

    ហិហិ! បងទុំមិចនឹកយប់នៅវៀតណាមទៅវិញ?

  3. thon ថ្ងៃចន្ទ ទី 7 ខែ​កុម្ភៈ 2011 / 12:05 ព្រឹក

    មានអារម្មណ៍ថានគរបាលខ្មែរតាមព្រំដែនពិបាកនិយាយគ្នាជាននគរបាលប្រទេសជិតខាង។ខ្ញុំធ្វើដំណើរញឹកដែរហើយតែងតែមានភាពលំបាកក្នុងការប្រាស្រ័យជាមួយនគរបាលខ្មែរ។

  4. ពត៌មានទូរស័ព្ទ ថ្ងៃចន្ទ ទី 7 ខែ​កុម្ភៈ 2011 / 4:53 ព្រឹក

    អោយលុយគាត់ទៅបាននិយាយគ្នាស្រួល។ ពេលដល់តំបន់ស ភ្លេចអោយចុច GPS មើល តើ លេខប៉ុន្មាន ពេលនោះយើងអាចដឹង ថាដីយើង រឺដីគេ ។

  5. timboeun ថ្ងៃចន្ទ ទី 7 ខែ​កុម្ភៈ 2011 / 7:08 ព្រឹក

    អត់​មាន​ជីភីអេស ខ្ញុំ​ក៏​ចង់​ដឹង​ច្បាស់​ដែរ ។

  6. ភារម្យ ថ្ងៃចន្ទ ទី 7 ខែ​កុម្ភៈ 2011 / 1:04 ល្ងាច

    បើមានឧកាសញ៉ុមនឹងបើទូកទៅលឹងវៀតណាមដែរហើយ! ចាំមើល!😀

  7. Samady KS ថ្ងៃចន្ទ ទី 7 ខែ​កុម្ភៈ 2011 / 3:40 ល្ងាច

    ​មិន​អី​ទេ ចាំ​លើក​ក្រោយ​​ខ្ញុំ​ទៅ​ដែរ ខ្ញុំ​ចេះ​យួន​បាន​ខ្លះ​ៗ​ដែរ តើហ៍..?

  8. ទឹម បឿន ថ្ងៃចន្ទ ទី 7 ខែ​កុម្ភៈ 2011 / 5:03 ល្ងាច

    ក្ដាម​ឯង​​អត់​ទៅ​ក៏​អត់​បញ្ហា​ដែរ ព្រោះ​មាន​បទពិសោធន៍ ។

  9. ណាមភីន ថ្ងៃចន្ទ ទី 7 ខែ​កុម្ភៈ 2011 / 6:34 ល្ងាច

    ទៅវៀតណាម​លើក​នេះ​សប្បាយ​ផង​កំសត់​ផង​! សប្បាយ​ថតរូប​និង​ទិដ្ឋភាព​ស្រុក​តាយនិញ ពិសេស​នោះ​គឺ​បានទៅ​បួងសួង​ដល់​ព្រះនាង​គង់ស៊ីអ៊ឹម​ កំសត់​ព្រោះ​អត់ចេះ​ភាសាវៀត​ណាម ពិបាកទំនាក់​ទនង​ចង់​បាន​អីឬរកអីហូប​ក៏​ពិបាក ចេះ​តែ​សួរ​គេ​មួយ​ម៉ាត់ថា​ “បាញ៉ាវ” (ថ្លៃ​ប៉ុន្មាន)? តែគេ​ឆ្លើយ​មក​វិញ​អត់ចេះ​អាដែល! តែ​អ្វី​ដែល​នឹក​មិន​ភ្លេច​នោះ​គឺ​បង្អែមបាញ់ង៉ុំាង ពិតជាឆ្ងាញ់​ជាប់មាត់! ឱ្យតែនឹកឃើញគឺ​ឃ្លាន​ហើយ មិនដឹងពេលណាបានហូប​​ទៀត​ទេ!

  10. Samady KS ថ្ងៃចន្ទ ទី 7 ខែ​កុម្ភៈ 2011 / 7:41 ល្ងាច

    ១​-​ទៅ​បួង​សួង​ព្រះនាង​គង់​ស៊ិអ៊ិម ក្រែង​អត់​ចេះ​វៀតណាម​ណា​អ្ហី? បួង​សួង​​ជា​ភាសា​អង់គ្លេស អ្ហ៎..?
    ២-​ពាក្យ បា​ញ៉ាវ?​ មិន​មែន​ទេ គឺ​ពាក្យ​ថា បា​ញីវ = ថ្លៃ​ហ្មាន​?
    ២-​បង្អែម បាញ់​ងាង មិន​មែន​ទេ គឺ​ពាក្យ​ថា បាន់ ង៉ាង = នំ ឆ្ងាញ់ បាន់​គឺ នំ, ង៉ាង គឺ​ឆ្ងាញ់….
    ហ្នឹងហើយ​ខ្ញុំ​ធ្លាប់​ប្រាប់​ដែ​ថា រៀន​និយាយ​យួន​ឱ្យ​ហើយ​ទៅ​អត់​ព្រម អាំង​កាដូយ=ត្រី​បបែល លើក​ក្រោយ​ចាំ​ខ្ញុំ​ទៅ​ដែរ ប្រហែល​ជា​ល្អ ធ្វើ​អ្នក​បក​ប្រែ​ឱ្យ​ក៏​បាន​ដែរ ១​ម៉ោង=​១០​ដុល្លារ

  11. អែម ចាន់​បុទុំ ថ្ងៃចន្ទ ទី 7 ខែ​កុម្ភៈ 2011 / 8:07 ល្ងាច

    មានអីបើបានទៅច្បាស់ជាសប្បាយហើយ

  12. ហួត លី ថ្ងៃអង្គារ ទី 8 ខែ​កុម្ភៈ 2011 / 3:26 ល្ងាច

    មើលទៅចាបាយណាស់!!!!ចយអើយ! អត់បានទៅលេងនឹងគេសោះ!!!!! បងភីនកាល បងឯងបន់ព្រះ ហ្នឹង បងឯងបន់ជា វៀតណាម ឬ ខ្មែរ?😀

  13. ហួត លី ថ្ងៃអង្គារ ទី 8 ខែ​កុម្ភៈ 2011 / 3:29 ល្ងាច

    បងសាម៉ាឌី! បាញ់ង៉ន! នំឆ្ងាញ់!🙂

  14. ណាមភីន ថ្ងៃអង្គារ ទី 8 ខែ​កុម្ភៈ 2011 / 5:59 ល្ងាច

    សាម៉ាឌីមិនចេះ​យួន​ដូច​តែខ្ញុំ​ដែរ​ហ្នឹង​ធើ​មក​ចង់​បក​ប្រែ​អី មិន​ជួល​ទេទៅលើក​ក្រោយ​ខ្ញុំ​យក​ក្បួន​ទៅ​តាម​វិញ! ខ្ញុំ​មាន​សៀវភៅ​សម្រាប់ទេសចរណ៍​តើ​តែភ្លេចយកទៅ!
    លី៖ ចេះ​តែ​បិទ​ភ្នែក​ធ្វើ​បន់​ហ្នឹង​អត់​និយាយ​អី​ផង ហាហា!

  15. Samady KS ថ្ងៃអង្គារ ទី 8 ខែ​កុម្ភៈ 2011 / 8:22 ល្ងាច

    ង៉ង= ឆ្ងាញ់ តែ ខាង​លើ​ញុម​សរសេរ ចាឡំ ង៉ាង ​ហា​ហា​ហា ខ្ញុំ​​អត់​ចេះ​និយាយ​តែ ចេះ​​ឆ្ដាប់ ខ្លះៗ ទូយ​បៀក​យៀក​ណាម​ជុកៗ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s