ពាក្យ​ព្យាង្គ​រាយ ធ្វើ​កម្លាយ​ចេញ​ព្យាង្គ​តម្រួត


កាល​ពី​ថ្ងៃ​អាទិត្យ ខ្ញុំ​បាន​ស្ដាប់​វិទ្យុ FM 102 MHz ក្នុង​កម្មវិធី​អក្សរសាស្ត្រ​ខ្មែរ ។ សំណួរ​មួយ​ដែល​សួរ​ទាក់ទង​នឹង​ព្យាង្គ​រាយ ពេល​ធ្វើ​កម្លាយ​​ចេញ​ជា​ព្យាង្គ​តម្រួត ដូច​ជា​ពាក្យ កើត > ខ្នើត ។ ខ្ញុំ​ឃើញ​​វាគ្មិន​បកស្រាយ​មិន​ចេញ ហើយ​ខ្ញុំ​បម្រុង​ទូរស័ព្ទ​ចូល តែ​កម្មវិធី​ចប់​​បាត់​ទៅ ខ្ញុំ​សម្រេច​លើក​យក​របៀប​ចំណាំ​មក​ប្រកាស​ទីនេះ​​ម្ដង​ទៀត ដ្បិត​ខ្ញុំ​ធ្លាប់​ប្រកាស​ម្ដង​រួច​មក​ហើយ​ តែ​មិន​មាន​អ្នក​បាន​អាន​ច្រើន​នោះ​ទេ ។

របៀប​ចំណាំ គឺ​គេ​មើល​លើ​​ទម្រង់​ផ្នត់ និង ផ្នត់​​​របស់​វា បើ​កាលណា​ស្ថិត​ក្នុង​ទម្រង់​ផ្នត់ និង ផ្នត់​ដូច​ខាង​ក្រោម ពេល​កម្លាយ​ត្រូវ​សរសេរ​ព្យាង្គ​តម្រួត​ជានិច្ច ។

  1. ផ្នត់​ដើម​​ទម្រង់ |ព-| មាន |ក-|, |ច-|, |ត-|, |ប-|, |ស-|, |ល-|, |ម-|
  2. ផ្នត់​ដើម​ទម្រង់ |ពសព-| មាន |ក’ង-|, |ច’ង-|, |ដ’ង-|, |ប’ង-|, |ព’ង-|, |រ’ង-|, |ល’ង-|, |ស’ង-|, |អ’ង-|, |ក’ន-|, |ច’ន-|, |ដ’ណ-|, |ប’ន-|, |ព’ន-|, |ស’ន-|, |អ’ន-|, |ក’ញ-|, |ប’ញ-|, |ព’ញ-|, |ស’ញ-|, |ក’ម-|, |រ’ណ-|, |ជ’ញ-|, |ច’ម-|, |ជ’ម-|, |ដ’ម-|, |ប’ម-|, |ល’ម-|, |រ’ម-|, |ស’ម-|, |អ’ម-|
  3. ផ្នត់​ជែក​ទម្រង់ |-ព-| មាន |-ន-|, |-ម-|, |-ប-|

ឧទាហរណ៍៖

បាំង > ក្បាំង, + អាំ + > + + អាំ + ។ គឺ​គេ​សម្រួល​តួ​អក្សរ​ដែល​ដូច​គ្នា​ទាំង​សងខាង ពេល​សម្រួល​រួច នៅ​សល់​អក្សរ នៅ​ខាង​ដើម គេ​សរសេរ |ក-| ​ហៅ​ថា​ផ្នត់​ដើម ឬ​បុព្វបទ​ វា​ស្ថិត​ក្នុង​ទម្រង់ |ព-| ។ ដូច្នេះ​ពាក្យ ក្បាំង ត្រូវ​សរសេរ​ត្រួត​វិញ គេ​មិន​អាច​សរសេរ កបាំង ទេ ។

គួរ​អាន​ផង​ដែរ

13 thoughts on “ពាក្យ​ព្យាង្គ​រាយ ធ្វើ​កម្លាយ​ចេញ​ព្យាង្គ​តម្រួត

  1. Samady KS ថ្ងៃសុក្រ ទី 21 ខែមករា 2011 / 7:20 ល្ងាច

    ចុច​ Like មួយ​សិន! ហា​ហា​ហា ល្ងិត​មុខ​ឈឹង ខ្ញុំ​អាន​អត់​យល់ ព្រោះ​អត់​ចេះ​សោះ

  2. វិចិត្រ ថ្ងៃសៅរ៍ ទី 22 ខែមករា 2011 / 12:00 ព្រឹក

    កើត ម៉េច​ទៅ​ចេញ ខ្នើយ វិញ?
    ខ្ញុំមើល​អត់​យល់​ដែរ។ ហើយ​ពេល​ណា​ បាន​គេ​សរសេរជា​រាយ?

  3. តាស៊ីក្លូ ថ្ងៃចន្ទ ទី 24 ខែមករា 2011 / 8:42 ព្រឹក

    ចៅបឿន ! រួចអាម៉េចបានជាកើតទៅជាចេញខ្នើយទៅវិញ ហេហេហេ !
    តាស៊ីក្លូកំពុងតែស្រវឹងផង ដល់ពេលឃើញចៅបឿនឯងសរសេរអញ្ចឹង
    ទៀត ដាំដូងភីងតែម៉្រង ហេហេហេហេ !

    អរគុណលោកគ្រូចៅវិចិត្រដែលបានឆ្ងល់មុនតាស៊ីក្លូ…..

  4. ទឹម បឿន ថ្ងៃចន្ទ ទី 24 ខែមករា 2011 / 9:18 ព្រឹក

    សុំទោស! កើត > ខ្នើត ទេ ។

    ចេញ​មក​​សរសេរ​ជា​ព្យាង្គ​រាយ កាល​ណា​ក្លាយ​មក​ស្ថិត​ក្នុង​ផ្នត់​ និង ទម្រង់​ផ្នត់​​ផ្សេង​ពី​ផ្នត់​ដែល​រៀបរាប់​ខាង​លើ ។ ឧ. កើត > កំណើត ផ្នត់ [-អ’មណ-] និង ទម្រង់​ផ្នត់ [-សព-] ។

  5. pkay_sour ថ្ងៃចន្ទ ទី 24 ខែមករា 2011 / 1:48 ល្ងាច

    ពិតជាល្អមែន ផ្កាយស្ទើរតែភ្លេចអស់ហើយពីមេរៀនេះ ព្រោះថាខានប្រើ យូរឆ្នាំដែរហើយ

  6. ទឹម បឿន ថ្ងៃចន្ទ ទី 24 ខែមករា 2011 / 2:42 ល្ងាច

    កុំ​ភ្លេច! រំឭក​វា​ឡើង​វិញ​ទៅ, ស្ដាយ!

  7. វិចិត្រ ថ្ងៃចន្ទ ទី 24 ខែមករា 2011 / 4:05 ល្ងាច

    សំរាប់​ខ្ញុំ ពាក្យ​ដូចជា កើត ទៅ​ជា​ខ្នើត កើយ​ទៅ​ជា​ខ្នើយ ហ្នឹង ជាក់​ស្ដែង​វា​អ៊ីចឹង​ទៅ​ហើយ លើក​លែង​ពាក្យ​ផ្ដើម​ដោយ រ ដែល​មិន​ត្រួត​គេ​កើត​ ដូចជា រាស់ ទៅជា​ រនាស់ រាប-រនាប រុក-រនុក ។ ភាសា​ខ្មែរ អោយ​តែ​ព្យញ្ជនៈ​ពីរ​នៅ​ជាប់​គ្នា បើ​គ្មានស្រៈ​ នៅ​កណ្ដាល​ទេ គេ​ច្រើន​តែ​ត្រួត​អ៊ីចឹង​ហើយ។

    ចំពោះ​ខ្ញុំ​វិញ​ អ្វី​ដែល​ពិបាក គឺមិន​ដឹងថា ពេល​ណា ត្រូវ​ជ្រើស​រើស​ប្រភេទ​មួយ​ណា? ដូចជា

    ភ្លឺ ពន្លឺ? បំភ្លឺ?
    លើស ពន្លើស? បំផ្លើស?
    ផ្លាស់ បន្លាស់? បំលាស់?
    កើត ខ្នើត? កំណើត?

    ធ្វើម៉េច​ដឹង​ថា ពេល​ណា ត្រូវ​យកបែប ខ្នើត ពេល​ណា​ ត្រូវ​យកបែប កំណើត? ។ ពាក្យកើត ខ្នើត កំណើត នេះ ខ្ញុំ​ដឹង​ហើយ តែ​ជា​ទូទៅ គេ​មាន​របៀប​អ្វី​មួយ​ច្បាស់​លាស់​ទេ?

  8. ទឹម បឿន ថ្ងៃអង្គារ ទី 25 ខែមករា 2011 / 9:48 ព្រឹក

    មិន​ប្រាកដ​ថា​ពាក្យ​ដែល​មាន​ព្យញ្ជនៈ​ពីរ​ជាប់​គ្នា គ្មាន​ស្រៈ​នៅ​កណ្ដាល​ត្រូវ​ចេញ​​ត្រួត​​នៅ​ពេល​ធ្វើ​កម្លាយ​​ទេ ។ ឧ. កត់ > កំណត់, រត់ > ពង្រត់ ។

    ភ្លឺ កិ. ជះ​ពន្លឺ, ឱ្យ​ពន្លឺ ។ ឧ. អំពូល​នេះ​ភ្លឺ​ខ្លាំង​ណាស់ ។
    ពន្លឺ ន. ជា​រស្មី​ដែល​ភ្លឺ ។ ឧ. ពន្លឺ​ព្រះអាទិត្យ​ជះ​ចូល​តាម​បង្អួច ។
    បំភ្លឺ កិ. ធ្វើ​​​ឱ្យ​ភ្លឺ ។ ឧ. បញ្ចាំង​ពិល​បំភ្លឺ​ផ្លូវ​ឱ្យ​ខ្ញុំ​ផង​មក ។

    លើស គឺ​ហួស ចំណែក​ពន្លើស និង បំផ្លើស​ប្រើ​ដូច​គ្នា ។

    ផ្លាស់ កិ. បន្លាស់ ន. តែ​មិន​មាន​ពាក្យ បំលាស់ ទេ ។

    ពាក្យ​កើត បើ​ប្រើ​ដូច​ជា កើត​រោគ, កើត​កូន​ ​ពាក្យ​កម្លាយ​របស់​វា​គឺ កំណើត ។ បើ​ជា​ថ្ងៃ ឧ. ថ្ងៃ​ទី ១ កើត ពាក្យ​កម្លាយ​គឺ ខ្នើត ហើយ​ខ្នើត​ជា​ខែ​ដែល​មាន ១៤ ឬ ១៥​ថ្ងៃ គឺ​ថ្ងៃ ១ កើត ដល់ ១៥ កើត ។

  9. pkay_sour ថ្ងៃអង្គារ ទី 25 ខែមករា 2011 / 1:41 ល្ងាច

    បើមានពេលចង់រំលឹកដែរនឹង តែអត់ពេល ម្យ៉ាងដូចអត់មានអីត្រូវប្រើទាក់​ទងនឹងអក្សរសាស្រ្តផង ក៏ចេះតែហ៊ឺអ៊ើទៅ

  10. ទឹម បឿន ថ្ងៃអង្គារ ទី 25 ខែមករា 2011 / 2:01 ល្ងាច

    សរសេរ​ប្លក​រាល់ថ្ងៃ ទាក់ទង​ហើយ​តើ😀

  11. វិចិត្រ ថ្ងៃអង្គារ ទី 25 ខែមករា 2011 / 8:51 ល្ងាច

    បឿន៖ ខ្ញុំ​មិនមែន​ចង់​និយាយ​ពី​ពាក្យ​បែប​នេះទេ។ ដូចពាក្យ កំណត់ យើង​មាន​ស្រៈ អំ ចន្លោះ ក និង ណ។

    រី​ឯពាក្យ បំលាស់ គេ​មាន​ប្រើ​ក្នុង ពាក្យ​ បំលាស់​ទី ដែល​មាន​ន័យ​ថា ការផ្លាស់ទី រឺ ចំងាយផ្លាស់​ទី។

  12. achharia ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែមករា 2011 / 9:00 ល្ងាច

    .
    ពាក្យ បាំង មានកម្លាយ(derivation)របស់វាជា បំបាំង កំបាំង របាំង? និង ក្បាំង? ។

    ក្បាំង ៖ ជាឈ្មោះម៉ូតសក់ម្យ៉ាងរបស់ស្ត្រីចំណាស់ជាន់ដើម ខ្លីក្រោយ
    និងវែងម្ដុំគុម្ពត្រចៀករាងគ្របបាំងស្លឹកត្រចៀកបន្តិច ; គ្រឿងអលង្ការម្យ៉ាងសំរាប់
    ពាក់លំអអ្នករបាំដូចជា មកុដ ក្បាំងក្រចាប់ ទំហ៊ូ ជាដើម (គ្មានក្នុងវចនានុក្រមជួនណាត
    ទេ តែក្នុងសង្គមខ្មែរយើងមានប្រើន័យនេះដែរ )។
    ក្បាំងទូ មិនមែនសំរាប់បាំងទូទេ វាជាផ្នែកដាក់បន្ថែមសំរាប់លំអទូដូចអលង្ការ
    ក្បាំងឬកាចាំងនៅលើក្បាលស្រីៗពាក់យកស្អាតផង ទប់សក់ផងដែរ ។
    របាំង៖ ជាពាក្យក្លាយមកពី រាំង ទំនងជាងថាមកពីពាក្យ បាំង
    បើគិតទៅដល់ពាក្យ រាំ»របាំ រាប់»របាប់ រៀប»របៀប រៀន»របៀន។ល។

    របៀបសរសេរវាជាតំរួត បម្បាំង កម្បាំង តាមផ្នត់ជែកទំរង់ -ម- ហ្នឹង
    ខ្ញុំដូចមិនដែលឃើញទេ …នេះបើតាមខ្ញុំចាំបាន។

    .

  13. សម្ផស្ស ថ្ងៃសុក្រ ទី 4 ខែ​កុម្ភៈ 2011 / 5:15 ល្ងាច

    សូម​សរសើរ​ហើយ​ ក្រៅ​ពី​មាន​ជំនាយ
    ១. ពូ​កែរ​អួត​ពី​ប្រពន្ធ​ខ្លួន​​​ឯង(ទាំង​wordpress និង​ Facebook សុទ្ធតែ​រូប​ប្រពិន្ធ :D)
    ២. ពូកែរ​ខាង Web develop
    អាលូវ​ពួកែរ​ខាង​អក្សរ​សាស្រ្ត​ទៀត​សូម​ស្រ​សើរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s