ស្គាល់​​អំពី ស័ក


ស័ក គឺ​ការរាប់​ឆ្នាំ​ចាប់​ពី​ស័ក​ទី ១ ដល់​ស័ក​ទី ១០ ដែល​ខ្មែរ​យើង​ប្រើ​សម្រាប់​រាប់​ស័ក​របស់​ឆ្នាំ ដូច​ជា ឆ្នាំ​ជូត សំរិទ្ធិស័ក ជា​ដើម ។ ស័ក​នេះ បើ​រាប់​ពី​ស័ក​ទី ១ ទៅ គឺ​រាប់​ថា ឯក​ស័ក, ទោស័ក, ត្រី​ស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក

ឆ្នាំ ខាល​នេះ ស្ថិត​ក្នុង​ស័ក​ទី ២ គឺ ទោស័ក បើ​ឆ្នាំ​បន្ទាប់​ទៀត គឺ​រាប់​ថា ឆ្នាំ​ថោះ ត្រីស័ក ហើយ​រាប់​រៀង​រហូត​ដល់ សំរឹទ្ធិស័ក គឺ​ក្នុង​ឆ្នាំ​ច ព.ស. ២៥៦២ និង គ.ស. ២០១៩-២០២០ ។ ឆ្នាំ​បន្ទាប់​ពី​នោះ​មក ចូល​ដល់​ឆ្នាំ​កុរ គេ​ចាប់​រាប់​ពី​ស័ក​ទី ១ មក​វិញ គឺ​ឆ្នាំ​កុរ ឯកស័ក ព.ស. ២៥៦៣ ។

អត្ថបទ​ខ្លី​នេះ សង្ឃឹម​ថា លោកអ្នក​នឹង​បាន​ស្គាល់​អំពី​ការរាប់​ស័ក​ឆ្នាំ​របស់​ខ្មែរ ។ សូម​មើល​​ពាក្យ​នេះ​បន្ថែម​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ។

———-

ថ្ងៃ​ទី ១ រោច ខែ បុស្ស ព.ស. ២៥៥៤ ឆ្នាំ ខាល​ទោស័ក

15 thoughts on “ស្គាល់​​អំពី ស័ក

  1. DYNA-DAILY ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែមករា 2011 / 10:46 ព្រឹក

    អរគុណបានចែករំលែក។

  2. monyrinataro ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែមករា 2011 / 11:12 ព្រឹក

    អូ៎ មិញ ខ្ញុំស្មានតែឋានន្តរស័ក្ក

  3. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែមករា 2011 / 11:31 ព្រឹក

    ហេហេ សរសេរ​ខុស​គ្នា

  4. Long ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែមករា 2011 / 6:20 ល្ងាច

    អរគុណ!

  5. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែមករា 2011 / 6:27 ល្ងាច

    បាទ!

  6. សុផល ថ្ងៃសុក្រ ទី 21 ខែមករា 2011 / 2:27 ព្រឹក

    សុំសួរបន្តិចបានទេ តើអ្នកនៅស្រុកខ្មែរនៅអាចមើលឃើញគេហទំព័រ Blogspot ដែររឺអត់? ខ្ញុំលឺថារដ្ឋាភិបាលបានបិទមិនអោយមើលឃើញ Blogspot។ បើសិនជាចឹងមែន ប្លុករបស់ខ្ញុំប្រហែលជាមិនអាចមើលឃើញ ទៀតទេនៅស្រុកខ្មែរ។ បើខឹងKI-Media ម៉េចក៏ចាំបាច់បិទគ្រប់ប្លុកទាំងអស់។
    ខ្ញុំស្ដាប់ព័តមាននេះតាមវិទ្យុបារាំងអន្ដរជាតិ។

  7. ទឹម បឿន ថ្ងៃសុក្រ ទី 21 ខែមករា 2011 / 8:18 ព្រឹក

    មើល​ឃើញ

  8. monyrinataro ថ្ងៃសុក្រ ទី 21 ខែមករា 2011 / 8:37 ព្រឹក

    ថ្ងៃនេះ មើលឃើញវិញហើយ

  9. សុផល ថ្ងៃសុក្រ ទី 21 ខែមករា 2011 / 10:28 ព្រឹក

    បងប្អូនវឺតប្រេសភ័យអោយហើយទៅ បន្តិចទៀតKI-Media ប្ដូរទៅwordpress ម្ដង នឹងត្រូវគេបិទទៀតជាមិនខាន។ Facebook ក៏ចឹងដែរ។ ត្រីមួយកន្រ្តក ស្អុយមួយស្អុយទាំងអស់។

  10. តាស៊ីក្លូ ថ្ងៃសុក្រ ទី 21 ខែមករា 2011 / 1:19 ល្ងាច

    ចៅបឿន ! តាស៊ីក្លូសុំសួរមួរមួយម៉ោ ! ចុល្លសក័រាជហ្នឹងគេរាប់ពីអីវិញ?
    ហើយស្អីទៅចុល្លសក័រាជហ្នឹង? ប្រាប់តាស៊ីក្លូបន្តិចមើល ចាំតាមឲ្យរង្វាន់
    ចាយស៊ាងអ៊ី នឹងអង្គុញគីង្គក់ម៉ាដប គ្រាន់ផក់កាត់សាញ🙂

  11. ទឹម បឿន ថ្ងៃសុក្រ ទី 21 ខែមករា 2011 / 3:06 ល្ងាច

    ចុល្លសករាជ ជា​ការរាប់​ឆ្នាំ​ត​រៀង​មក​ចាប់​ពី ព.ស. ១១៨៣ ។

    នៅ​ខ្មែរ​យើង ប្រើ​សករាជ​បួន មាន ពុទ្ធ​សករាជ, គ្រិស្ត​សករាជ, មហា​សករាជ និង ចុល្ល​សករាជ ។

    ពុទ្ធសករាជ រាប់​ចាប់​ពី​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​ចូល​បរិនិព្វាន​រៀង​មក ។ គ្រិស្ដសករាជ​រាប់​ពី​ពេល​ដែល​ព្រះ​យេស៊ូ​កើត គឺ​ក្នុង​ ព.ស. ៥៤៣ ។ មហា​សករាជ (យោង​តាម​វចនានុក្រម​សម្ដេច​ជួនណាត) កើត​ឡើង​អំពី​ជន​មួយ​ពួក គឺ​ពួក តាត៌ នៅ​តំបន់​ភាគ​ពាយព្យ​នៃ​ប្រទេស​ឥណ្ឌា​កាល​ពី ព.ស. ៦២១ តែ​ក្នុង​ពង្សាវតារ​ខ្មែរ​ថា ព្រះ​បាទ​ព្រះ​​អរិដ្ឋពលពាហនោ​ (ព្រះ​កេតុ​មាលា) បាន​តាំង​មហាសករាជ ១ ក្នុង ព.ស. ៦២១ ។ ចំណែក​ចុល្លសករាជ បាន​តាំង​រាប់​ដោយ​ព្រះ​បាទ​សុរិយវង្ស​ក្នុង ព.ស. ១១៨៣ ។

  12. តាស៊ីក្លូ ថ្ងៃចន្ទ ទី 24 ខែមករា 2011 / 8:40 ព្រឹក

    បកស្រាយបានល្អណាស់ចៅបឿន ! តាស៊ីក្លូអរគុណច្រើនហើយដែល
    បានពន្យល់ក្បោះក្បាយ ធ្វើឲ្យតាស៊ីក្លូឈប់ឆ្ងល់ទៀត។ ម៉ោយករង្វាន់ពី
    តាស៊ីក្លូមក…..​ចាយស៊ាងអ៊ី ម៉ាដប នឹងសាច់ក្លែមមានក្រញ៉ាំជើងថូមី
    តិរិច្ឆានមួយដុំ….

  13. ទឹម បឿន ថ្ងៃចន្ទ ទី 24 ខែមករា 2011 / 9:21 ព្រឹក

    ផឹក​ទាល់​តែ​ថ្លើម​តូច​អស់ ឥឡូវ​ឈប់​ផឹក​ហើយ ហាហា

  14. តាស៊ីក្លូ ថ្ងៃចន្ទ ទី 24 ខែមករា 2011 / 1:49 ល្ងាច

    ឈប់ផឹកមិនមែនមកពីខ្លាចថ្លើមកាន់តែតូចទេ ប្រហែលជាខ្លាចស៊ីពីរពិល
    ច្រើនជាង ហាហាហាហាហាហ មែនទេចៅបឿន?

  15. ទឹម បឿន ថ្ងៃចន្ទ ទី 24 ខែមករា 2011 / 2:41 ល្ងាច

    ហេហេហេ មិន​ហ៊ាន​អញ្យាយ​ទេ😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s