ចំណេះ​ដឹង, ទំនៀម​ទម្លាប់​, អក្សរសាស្ត្រ

ស្គាល់​​អំពី ស័ក


ស័ក គឺ​ការរាប់​ឆ្នាំ​ចាប់​ពី​ស័ក​ទី ១ ដល់​ស័ក​ទី ១០ ដែល​ខ្មែរ​យើង​ប្រើ​សម្រាប់​រាប់​ស័ក​របស់​ឆ្នាំ ដូច​ជា ឆ្នាំ​ជូត សំរិទ្ធិស័ក ជា​ដើម ។ ស័ក​នេះ បើ​រាប់​ពី​ស័ក​ទី ១ ទៅ គឺ​រាប់​ថា ឯក​ស័ក, ទោស័ក, ត្រី​ស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក

ឆ្នាំ ខាល​នេះ ស្ថិត​ក្នុង​ស័ក​ទី ២ គឺ ទោស័ក បើ​ឆ្នាំ​បន្ទាប់​ទៀត គឺ​រាប់​ថា ឆ្នាំ​ថោះ ត្រីស័ក ហើយ​រាប់​រៀង​រហូត​ដល់ សំរឹទ្ធិស័ក គឺ​ក្នុង​ឆ្នាំ​ច ព.ស. ២៥៦២ និង គ.ស. ២០១៩-២០២០ ។ ឆ្នាំ​បន្ទាប់​ពី​នោះ​មក ចូល​ដល់​ឆ្នាំ​កុរ គេ​ចាប់​រាប់​ពី​ស័ក​ទី ១ មក​វិញ គឺ​ឆ្នាំ​កុរ ឯកស័ក ព.ស. ២៥៦៣ ។

អត្ថបទ​ខ្លី​នេះ សង្ឃឹម​ថា លោកអ្នក​នឹង​បាន​ស្គាល់​អំពី​ការរាប់​ស័ក​ឆ្នាំ​របស់​ខ្មែរ ។ សូម​មើល​​ពាក្យ​នេះ​បន្ថែម​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ។

———-

ថ្ងៃ​ទី ១ រោច ខែ បុស្ស ព.ស. ២៥៥៤ ឆ្នាំ ខាល​ទោស័ក

15 thoughts on “ស្គាល់​​អំពី ស័ក”

  1. សុំសួរបន្តិចបានទេ តើអ្នកនៅស្រុកខ្មែរនៅអាចមើលឃើញគេហទំព័រ Blogspot ដែររឺអត់? ខ្ញុំលឺថារដ្ឋាភិបាលបានបិទមិនអោយមើលឃើញ Blogspot។ បើសិនជាចឹងមែន ប្លុករបស់ខ្ញុំប្រហែលជាមិនអាចមើលឃើញ ទៀតទេនៅស្រុកខ្មែរ។ បើខឹងKI-Media ម៉េចក៏ចាំបាច់បិទគ្រប់ប្លុកទាំងអស់។
    ខ្ញុំស្ដាប់ព័តមាននេះតាមវិទ្យុបារាំងអន្ដរជាតិ។

  2. ចៅបឿន ! តាស៊ីក្លូសុំសួរមួរមួយម៉ោ ! ចុល្លសក័រាជហ្នឹងគេរាប់ពីអីវិញ?
    ហើយស្អីទៅចុល្លសក័រាជហ្នឹង? ប្រាប់តាស៊ីក្លូបន្តិចមើល ចាំតាមឲ្យរង្វាន់
    ចាយស៊ាងអ៊ី នឹងអង្គុញគីង្គក់ម៉ាដប គ្រាន់ផក់កាត់សាញ 🙂

  3. ចុល្លសករាជ ជា​ការរាប់​ឆ្នាំ​ត​រៀង​មក​ចាប់​ពី ព.ស. ១១៨៣ ។

    នៅ​ខ្មែរ​យើង ប្រើ​សករាជ​បួន មាន ពុទ្ធ​សករាជ, គ្រិស្ត​សករាជ, មហា​សករាជ និង ចុល្ល​សករាជ ។

    ពុទ្ធសករាជ រាប់​ចាប់​ពី​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​ចូល​បរិនិព្វាន​រៀង​មក ។ គ្រិស្ដសករាជ​រាប់​ពី​ពេល​ដែល​ព្រះ​យេស៊ូ​កើត គឺ​ក្នុង​ ព.ស. ៥៤៣ ។ មហា​សករាជ (យោង​តាម​វចនានុក្រម​សម្ដេច​ជួនណាត) កើត​ឡើង​អំពី​ជន​មួយ​ពួក គឺ​ពួក តាត៌ នៅ​តំបន់​ភាគ​ពាយព្យ​នៃ​ប្រទេស​ឥណ្ឌា​កាល​ពី ព.ស. ៦២១ តែ​ក្នុង​ពង្សាវតារ​ខ្មែរ​ថា ព្រះ​បាទ​ព្រះ​​អរិដ្ឋពលពាហនោ​ (ព្រះ​កេតុ​មាលា) បាន​តាំង​មហាសករាជ ១ ក្នុង ព.ស. ៦២១ ។ ចំណែក​ចុល្លសករាជ បាន​តាំង​រាប់​ដោយ​ព្រះ​បាទ​សុរិយវង្ស​ក្នុង ព.ស. ១១៨៣ ។

  4. បកស្រាយបានល្អណាស់ចៅបឿន ! តាស៊ីក្លូអរគុណច្រើនហើយដែល
    បានពន្យល់ក្បោះក្បាយ ធ្វើឲ្យតាស៊ីក្លូឈប់ឆ្ងល់ទៀត។ ម៉ោយករង្វាន់ពី
    តាស៊ីក្លូមក…..​ចាយស៊ាងអ៊ី ម៉ាដប នឹងសាច់ក្លែមមានក្រញ៉ាំជើងថូមី
    តិរិច្ឆានមួយដុំ….

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s