សាលា​ឧទ្ធរណ៍​សម្រេច​ដោះ​លែង​ថៃ​៤​នាក់​ទៀត​ឲ្យ​នៅ​ក្រៅ​ឃុំ


ភ្នំពេញ៖ សា​លា​ឧទ្ធរណ៍ បាន​សំរេច​ដោះ​លែង​ជន​ជាតិ​ថៃ ៤ នាក់​បន្ថែម​ទៀត ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អា​សន្ន ដោយ​រក្សា​ទុក​​ម្នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ឃុំ។ ការ​សម្រេច​ដោះ​លែង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សវ​នា​ការ​​​ខ្លី​មួយ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដែល​ដឹក​នាំ​ដោយ​លោក​ចៅក្រម ជួន ស៊ុន​ឡេង។

ជនជាតិ​ថៃ​ទាំង​ ៤​ នាក់​ ដែល​ត្រូវ​បាន​ដោះ​លែង​​នៅ​ក្នុង​សវ​នា​ការ​ដែល​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​កា​ សែត​ចូល​ស្តាប់​នេះ ​រួមមានលោក​ គុជ ពុន​ថន​ជូ​សា​ណា​សេរី លោក​ សែម ​ឌី​ន​ឡឺស​ប៊ូ​យ៉ា លោក​​ ​តា​យ ណែ​មួន​ម៉ាក​ច​ន និងលោក​ស្រី រ៉ាត់​ទ្រី​ ផៃផូ​តា​ណា​ផៃ​ប៊ូ​ន។

ចំណែក លោក ​វីរៈ​ ស៊ុម​ខ្វាម​ឃី​ត ​ដែល​ជា​អតីត​មេដឹកនាំ​បណ្តាញ​អ្នក​ស្នេហា​ជាតិ​ថៃ ឬ​ក្រុម​អាវ​លឿង ត្រូវ​បាន​តុលាការ​បន្ត​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ដដែល។ ​​ការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អា​សន្ន​ជា​ថ្មី​ទៀត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សា​លា​ដំបូរ​រាជ​ធានី​ភ្នំ​ពេញ បាន​​​​ដោះលែង​ជនជាតិ​ថៃ​ពី​រនាក់​ឲ្យនៅ​ក្រៅ​ឃុំ​ គឺ​លោក​​តំណាង​រាស្ត្រ ផានិ​ច ​វី​គី​តសេត និង​ស្ត្រី​ម្នាក់​ទៀត ឈ្មោះ​ណា​រឿម មុល​ជិត​វ៉ា​រ៉ា​តា​ណា កាល​ពី​ថ្ងៃ​ទី​ ១៣ ខែ​មក​រា​កន្លង​មក។

ជន​ជាតិ​ថៃ​ចំនួន ៧ នាក់ ត្រូវ​បាន​អា​ជ្ញា​ធរ​កម្ពុជា​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី ២៩ ខែ​ធ្នូ នៅ​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ នៅ​ពេល​ដែល​ពួក​គេ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់ ក្នុង​គោល​បំណង​ពិនិត្យ​មើល​ដំណើរ​ការ​កំណត់​តម្រុយ​បង្គោល​ព្រំ​ដែន៕

ព័ត៌មាន​ពី ភ្នំពេញ​ប៉ុស្ដិ៍

5 thoughts on “សាលា​ឧទ្ធរណ៍​សម្រេច​ដោះ​លែង​ថៃ​៤​នាក់​ទៀត​ឲ្យ​នៅ​ក្រៅ​ឃុំ

  1. វិចូច ថ្ងៃអង្គារ ទី 18 ខែមករា 2011 / 11:20 ព្រឹក

    អ៊ីចឹង​បាន​ព្រឹក​មិញ​ឃើញ ឡាន​ដឹក​អ្នក​ទោស​មួយ​រត់​តាម​ផ្លូវ​កម្ពុជា​ក្រោម។

  2. ណាមភីន ថ្ងៃអង្គារ ទី 18 ខែមករា 2011 / 5:41 ល្ងាច

    ដោះ​លែង​ម្តង​មួយ​ៗ​ជិត​អស់​ហើយ!

  3. សុផល ថ្ងៃពុធ ទី 19 ខែមករា 2011 / 3:11 ព្រឹក

    ម៉េចបានដោះលែងជិតទាំងអស់ហើយនៅសល់មួយចឹង? តាមពិតទៅខ្មែរ យើងចិត្តល្អពេកហើយ។ លោកស៊ុមក្បាលក្រិបហ្នឹងព្រហើនជាងគេ ដាក់ អោយយូរជាងគេទើបល្អ អោយស្គាល់ដូចម្តេចដែលហៅថាព្រៃសស្រុកខ្មែរ នោះ។
    ខ្មែរចាប់ថៃ៧ ឯថៃចាប់ខ្មែររាប់រយរាប់ពាន់…….

  4. latephonenews ថ្ងៃពុធ ទី 19 ខែមករា 2011 / 10:14 ព្រឹក

    នេះហើយថាសម្ពាធ វាមិនដែលអ្នកមានខ្លាចអ្នកក្រទេ ទាល់តែស្រុកខ្មែរមិនមែនអ្នករត់ឆ្លងដែនទៅស៊ីឈ្នួលស្រុកថៃ ទើបជាប់បានយូ😀

  5. ការីម ថ្ងៃអង្គារ ទី 25 ខែមករា 2011 / 9:15 ព្រឹក

    ទ្រាំតិចទៅ តិចទៀតខ្មែរយើងបានក្លាយជាអ្នកមានវិញ គេលែងអឿដាក់យើងទៀតហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s