ភ្នំពេញ៖ សាលាឧទ្ធរណ៍ បានសំរេចដោះលែងជនជាតិថៃ ៤ នាក់បន្ថែមទៀត ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយរក្សាទុកម្នាក់ប៉ុណ្ណោះនៅក្នុងឃុំ។ ការសម្រេចដោះលែងនេះ ធ្វើឡើងនៅក្នុងសវនាការខ្លីមួយ នៅព្រឹកថ្ងៃអង្គារនេះ ដែលដឹកនាំដោយលោកចៅក្រម ជួន ស៊ុនឡេង។
ជនជាតិថៃទាំង ៤ នាក់ ដែលត្រូវបានដោះលែងនៅក្នុងសវនាការដែលមិនអនុញ្ញាតិឲ្យអ្នកកា សែតចូលស្តាប់នេះ រួមមានលោក គុជ ពុនថនជូសាណាសេរី លោក សែម ឌីនឡឺសប៊ូយ៉ា លោក តាយ ណែមួនម៉ាកចន និងលោកស្រី រ៉ាត់ទ្រី ផៃផូតាណាផៃប៊ូន។
ចំណែក លោក វីរៈ ស៊ុមខ្វាមឃីត ដែលជាអតីតមេដឹកនាំបណ្តាញអ្នកស្នេហាជាតិថៃ ឬក្រុមអាវលឿង ត្រូវបានតុលាការបន្តដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនដដែល។ ការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នជាថ្មីទៀតនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូររាជធានីភ្នំពេញ បានដោះលែងជនជាតិថៃពីរនាក់ឲ្យនៅក្រៅឃុំ គឺលោកតំណាងរាស្ត្រ ផានិច វីគីតសេត និងស្ត្រីម្នាក់ទៀត ឈ្មោះណារឿម មុលជិតវ៉ារ៉ាតាណា កាលពីថ្ងៃទី ១៣ ខែមករាកន្លងមក។
ជនជាតិថៃចំនួន ៧ នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន កាលពីថ្ងៃទី ២៩ ខែធ្នូ នៅក្នុងខេត្តបន្ទាយមានជ័យ នៅពេលដែលពួកគេចូលមកក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ ក្នុងគោលបំណងពិនិត្យមើលដំណើរការកំណត់តម្រុយបង្គោលព្រំដែន៕
ព័ត៌មានពី ភ្នំពេញប៉ុស្ដិ៍
អ៊ីចឹងបានព្រឹកមិញឃើញ ឡានដឹកអ្នកទោសមួយរត់តាមផ្លូវកម្ពុជាក្រោម។
ដោះលែងម្តងមួយៗជិតអស់ហើយ!
ម៉េចបានដោះលែងជិតទាំងអស់ហើយនៅសល់មួយចឹង? តាមពិតទៅខ្មែរ យើងចិត្តល្អពេកហើយ។ លោកស៊ុមក្បាលក្រិបហ្នឹងព្រហើនជាងគេ ដាក់ អោយយូរជាងគេទើបល្អ អោយស្គាល់ដូចម្តេចដែលហៅថាព្រៃសស្រុកខ្មែរ នោះ។
ខ្មែរចាប់ថៃ៧ ឯថៃចាប់ខ្មែររាប់រយរាប់ពាន់…….
នេះហើយថាសម្ពាធ វាមិនដែលអ្នកមានខ្លាចអ្នកក្រទេ ទាល់តែស្រុកខ្មែរមិនមែនអ្នករត់ឆ្លងដែនទៅស៊ីឈ្នួលស្រុកថៃ ទើបជាប់បានយូ 😀
ទ្រាំតិចទៅ តិចទៀតខ្មែរយើងបានក្លាយជាអ្នកមានវិញ គេលែងអឿដាក់យើងទៀតហើយ!