របៀប​ដំឡើង​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​វែបសាយ TYPO3 (Introduction Package)


លោកអ្នក​ដែល​ទន្ទឹង​ចាំ​របៀប​ដំឡើង TYPO3 ខាង​ក្រោម ជា​របៀប​ដំឡើង​​ដែល​បាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​​វិទ្យាសាស្ត្រ​​កុំព្យូទ័រ (CM) ។ លោក​អ្នក​អាច​សាកល្បង​ដំឡើង​តាម​របៀប​ខាង​ក្រោម​នេះ ។ ចម្ងល់​ផ្សេងៗ លោកអ្នក​អាច​សាកសួរ​​នៅ​ទីនេះ ឬ តាម​ទំនាក់ទំនង​នៅ​ទីបញ្ចប់​នៃ​អត្ថបទ ។

ក្នុង​លេខ​មុន យើង​បាន​ចុះ​ផ្សាយ​អំពី TYPO3 រួច​មក​ហើយ ។ ក្នុង​លេខ​នេះ លោក​អ្នក​នឹង​រៀន​អំពី​របៀប​ដំឡើង TYPO3 នៅ​លើ​កុំព្យូទ័រ​របស់​លោក​អ្នក ។ មុន​នឹង​ដំឡើង ខ្ញុំ​សូម​ឱ្យ​លោក​អ្នក​ស្គាល់​អំពី​កំណែ​របស់ TYPO3 ខ្លះៗ​សិន ។ ពេល​ដែល​ខ្ញុំ​រៀបចំ​អត្ថបទ​នេះ TYPO3 កំពុង​ដាក់​កំណែ​សាកល្បង​លើក​ទីពីរ (TYPO3 4.5.0 beta2) ។ កំណែ TYPO3 4.5.0 beta3 ចេញ​នៅ​ថ្ងៃ​ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១០ និង គ្រោង​ចេញ​កំណែ​ចុងក្រោយ​នៃ TYPO3 4.5 ក្នុង​ខែ មករា ឆ្នាំ ២០១១ ខាង​មុខ​នេះ។ TYPO3 4.5ជា​កំណែ​ដែល​នឹង​ផ្ដល់​ការគាំទ្រ​រយៈពេល​វែង (LTS) និង ល្អ​ជាង​គេ​បង្អស់ បើ​ប្រៀបធៀបទៅកំណែមុនៗ។ ការអនុវត្ត​ខាង​ក្រោម យើង​នឹង​យក TYPO3 4.5.0 beta2 (Introduction Package) និង ប្រើ​ឃ្លាំង​ទិន្នន័យ MySQL ។ លោក​អ្នក​អាច​ទាញយក Introduction Packageកំណែ​ផ្សេង​ពី​នេះ​មក​អនុវត្ត​បាន​ផងដែរ។

តម្រូវការ​មូលដ្ឋាន​របស់ TYPO3

  • ប្រព័ន្ធ​ប្រតិបត្តការ៖ Linux, Windows, Mac
  • កម្មវិធី​បម្រើ​វែប (web server)៖ Apache, IIS
  • កម្មវិធី​កណ្ដាល៖ PHP4 ឬ PHP5 (ចំណាំ៖ ចាប់​ពី TYPO3 4.2.0 ត្រូវការ PHP 5.2!)
  • ឃ្លាំង​ទិន្នន័យ៖ MySQL ឬ ប្រព័ន្ធ​ឃ្លាំងទិន្នន័យ​ផ្សេង​ទៀត (ឧ. Oracle, Postgres និង ច្រើន​ទៀត)
  • កុំព្យូទ័រ៖ កុំព្យូទ័រ​ធម្មតា ដែល​មាន អង្គ​ចងចាំ ២៥៦ មេហ្គាបៃ ឡើង​ទៅ ។

សូម​មើល​បន្ថែម​នៅ http://typo3.org/about/system-requirements/ ប្រសិន​បើ​ចង់​ដឹង​ព័ត៌មាន​បន្ថែម​អំពី​តម្រូវការ ។

មុនពេល​ដំឡើង TYPO3

ដោយសារ TYPO3 ត្រូវការ​កម្មវិធី​បម្រើ​វែប Apache ឬ IIS ដូច្នេះទាមទារ​ឲ្យ​លោក​អ្នក រៀបចំ​កុំព្យូទ័រ​របស់​អ្នក​​ឲ្យ​មាន​កម្មវិធី​បម្រើ​វែប​ជាមុន​សិន ។ របៀប​រៀបចំ​កម្មវិធី​បម្រើ​វែប​នេះ ខ្ញុំ​មិន​រៀបរាប់​លម្អិត​នៅ​ទីនេះ​ទេ ប៉ុន្តែ បើ​លោកអ្នក​មិន​ទាន់​ចេះ​ដំឡើង សូម​ស្វែង​រក​ការណែនាំ​អំពី​របៀប “ដំឡើង​កម្មវិធី​បម្រើ​វែប” ទៅ​តាម​ប្រភេទ​ប្រព័ន្ធ​ដំណើការកុំព្យូទ័រ​របស់​អ្នក ហើយ​រៀប​ចំ​អោយ​រួច​រាល់​ជា​មុន​សិន ។

លោកអ្នកអាចទាញយកកញ្ចប់សម្រាប់កម្មវិធីបម្រើវែប តាមរយៈវែបសាយ http://www.apachefriends.org/en/xampp.html បង្កើត​ឃ្លាំង​ទិន្នន័យ (Database) ដើម្បី​អោយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​បង្កើត​ឃ្លាំង​ទិន្នន័យ​អោយ​ គាំទ្រ​ជាមួយ​ភាសា​ខ្មែរ ឬ ភាសា​នៅ​អាស៊ី​ដទៃ​ទៀត យើង​គួរ​បង្កើត​ឃ្លាំង​ទិន្នន័យ​ទទេ​ជាមុន ដើម្បី​ងាយស្រួល​នៅ​ពេល​ដំឡើង ។ អ្នក​ប្រើ Unix៖ បើក​កម្មវិធី Terminal (តាម​របៀប​ខាង​លើ) រួច​ចូល​ទៅ​កម្មវិធី MySQL តាម​ឃ្លា​បញ្ជា mysql -u root -p រួច Enter និង បញ្ចូល​ពាក្យ​សម្ងាត់​ឃ្លាំង​ទិន្នន័យ​តាម​ការកំណត់​ពេល​ដំឡើង Lamp Server ។ root គឺ​ជា​ឈ្មោះ​អ្នក​ប្រើ​ឃ្លាំង​ទិន្នន័យ​ដែល​បង្កើត​ស្រាប់​ហើយ​មាន​សិទ្ទិ​ ធំ​ជាង​គេ ប្រសិន​បើ​អ្នក​មិន​បាន​កំណត់​ឈ្មោះ​ប្រើ​ថ្មី​សម្រាប់​ឃ្លាំង​ទិន្នន័យ​ទេ តែ​បើ​អ្នក​បាន​បង្កើត​ឈ្មោះ​ប្រើ​ថ្មី សូម​ជំនួស root ដោយ​ឈ្មោះ​នោះ ។ បើ​ការសរសេរ​របស់​អ្នក​ត្រឹមត្រូវ អ្នក​នឹង​ចូល​ទៅ mysql> ។ បង្កើត​ឃ្លាំងទិន្នន័យ​ដោយ​សរសេរ CREATE DATABASE typo3_test DEFAULT charset utf8; រួច Enter ។ ពេល​នេះ​យើង​មាន​ឃ្លាំង​ទិន្នន័យ​ថ្មី​មួយ​ហើយ​ឈ្មោះ typo3_test យើងត្រូវការ បង្កើតអ្នក​ប្រើម្នាក់ដើម្បីគ្រប់គ្រងឃ្លាំងទិន្នន័យនោះ។ លោកអ្នកមិនចាំបាច់បង្កើតអ្នកប្រើថ្មីក៏បាន ប៉ុន្តែលោកត្រូវប្រើ root ដែលមានស្រាប់ជំនួសវិញ។ យើងមិនលើកទឹកចិត្តអោយប្រើ root ជាអ្នកប្រើឃ្លាំងទិន្នន័យ នៅក្នុង TYPO3 ទេ ព្រោះ root មានសិទ្ធិទូលំទូលាយ ហើយប្រើសម្រាប់គ្រប់គ្រងឃ្លាំងទិន្នន័យទូទៅ ដូច្នេះការប្រើវាអាចប៉ះពាល់សុវត្ថិភាពឃ្លាំងទិន្នន័យ។ អ្នកប្រើ Windows៖ ចំពោះ Windows លោកអ្នក​អាច​ប្រើ​កម្មវិធី phpmyadmin ដែល​ដំឡើង​មក​ស្រាប់​ជាមួយ Wamp Server ដោយ​ចូល​ទៅ​អាសយដ្ឋាន http://localhost/phpmyadmin ។ ត្រង់ Create new database ដាក់​ឈ្មោះ ឃ្លាំង​ទិន្នន័យ (ឧ. typo3_test) និង រើស Collation, utf-8_general_ci រួច​ចុច Create ។ បន្ទាប់មកលោកអ្នកអាចជ្រើសរើសក្នុងការបង្កើតអ្នកប្រើថ្មី ឬ root ដូចការពន្យល់ខាងលើ។

ដំឡើង TYPO3

មុន​ដំឡើង លោកអ្នក​ត្រូវ​ត្រូវ​ទាញយក​កញ្ចប់ TYPO3 មក​ដាក់​លើ​កុំព្យូទ័រ​ជាមុន​សិន ។ សូម​ចូល​ទៅ​កាន់ http://typo3.org/download/ រួចទាញយកឯកសារ Introduction Package [zip] ។ ក្រោយ​ពី​ទាញយក​រួច សូម​ពន្លា​វាចេញ (extract) រួច​ចម្លង​ទៅ​ដាក់​ក្នុង​ទីតាំង ​ណា​ដែល​អ្នក​បាន​កំណត់​សម្រាប់​វែបសាយ​របស់​អ្នក (Document root)។ នៅខាងក្រោមនេះយើងសន្មត់ថាលោកអ្នក ប្រើឈ្មោះ http://localhost ដែលទីតាំងឯកសារស្ថិតនៅ /var/www សម្រាប់ Linux និង C:\wamp\www សម្រាប់ Windows
ពេលយើងពន្លា​ឯកសារពី Introduction Package ដាក់ទៅក្នុង​សឺមី (folder) /var/www ឬ C:\wamp\www និង កំណត់​សិទ្ធិ​បង្កើត និង លុប​លើ​សឺមី (folder):

  • fileadmin
  • typo3conf
  • – ext
    – l10n

  • typo3temp
  • uploads
  • – media
    – pics
    – tf

និងទៅលើឯកសារឈ្មោះ localconf.php ដែលស្ថិតនៅក្នុងសឺមី typo3conf ។

ចំពោះ Windows៖ ប្រសិន​បើ​កុំព្យូទ័រ​របស់​អ្នក​ប្រើ Skype សូម​ចូល​ទៅ​កែ port របស់ Skype “Tools > Options > Advanced > Connection” រួច​ដោះ ធីក “Use port 80 and 443 as alternatives for incoming connection” រួច Save ទើប Wamp ឬ Xampp Server អាច​ប្រើ port នោះ​ដំណើរការ​បាន ។)

ដំណើការ​កម្មវិធី​បើក​អ៊ិនធើណេត Firefox, Internet Explorer ឬ កម្មវិធី​ផ្សេងៗ​ទៀត រួច​ទៅ​កាន់​អាសយដ្ឋាន http://localhost/ ។ បើ​ការកំណត់​ខាង​លើ​ត្រឹមត្រូវ អ្នក​នឹង​ឃើញ​ដូច​រូប​ខាងក្រោម ។

ឧបករណ៍​ដំឡើង​ត្រូវបាន​ចាក់សោ ។ អ្នក​ត្រូវ​បង្កើត​ឯកសារទទេ​មួយ​ដាក់ឈ្មោះ ENABLE_INSTALL_TOOL នៅ​ក្នុង typo3conf/ ។ ក្រោយ​បង្កើត​រួច បើក​ទំព័រ​នេះ​ឡើង​វិញ លោក​អ្នក​នឹង​ឃើញ​ដូច​រូប​ខាង​ក្រោម។

ចុច Continue

បញ្ចូល​ឈ្មោះ​អ្នក​ប្រើ​និង​លេខ​កូដ​សម្ងាត់​ឃ្លាំង​ទិន្នន័យ​ដែល​អ្នក​បាន​ បង្កើត (អាច​ដាក់​បញ្ចូល root បើ​លោក​អ្នក​ជ្រើស​រើសមិន​បង្កើត​​អ្នក​ប្រើ​នៅ​ក្នុង​ការ​ណែ​នាំ​ខាង​លើ)។ ចំពោះ លេខ​កូដ​សម្ងាត់ របស់ root បើ​លោក​អ្នក​ពុំ​បាន​ដាក់​ពេល​ដំឡើង​ឃ្លាំង​ទិន្នន័យ​ទេ សូម​ចំហ​វា​ទទេ។ ចុច Continue

រើស​យក​ឃ្លាំង​ទិន្នន័យ​ដែល​បាន​បង្កើត​រួច ។

រើស​យក Introduction package (recommended) រូចចុច Continue។ ពេល​នេះ​វា​កំពុង​ដំឡើង ការ​បង្កើត​ទំព័រ​និង​ខ្លឹមសារ​វែបសាយ​ស្រាប់​អោយ​យើង ដូច​នេះ​ត្រូវ រង់​ចាំ​រហូត​វា​លោត​ចេញ​ផ្ទាំង​មួយ​ទៀត ។

ដាក់​ពាក្យ​សម្ងាត់ លើ​ការដំឡើង (ពាក្យ​សម្ងាត់​នេះ ប្រើ​សម្រាប់​កត់ត្រា​ចូល TYPO3 backend និង Frontend ផង​ដែរ) និង រើស​ពណ៌​នៃ​ផ្នែក​ខាង​លើនៃ​វែបសាយ​ដែល​អ្នក​ចូលចិត្ត ។

នេះ​ជា​វែបសាយ​ដែល​អ្នក​បាន​ក្រោយ​ពេល​ដំឡើង ។

ក្រោយពេលដំឡើង TYPO3

ដើម្បី​ចូល​ទៅ​គ្រប់គ្រង ឬ កែ​ប្រែ​ព័ត៌មាន​ផ្សេងៗ​លើ​វែបសាយ​ដែលលោកអ្នកបានដំឡើងសូម​វាយ /typo3 បន្ទាប់​ពី​អាសយដ្ឋាន​វែបសាយ​របស់​លោកអ្នក ។ ក្នុងករណីខាងលើ យើងអាចចូលបានតាមរយៈ http://localhost/typo3

ឈ្មោះ​គណនី admin និង ពាក្យ​សម្ងាត់​ដែល​អ្នក​បាន​ដាក់​ក្នុង​ជំហាន​ទី៤ នៃ​ការ​ដំឡើង ។

Backend របស់ TYPO3 ពេល​នេះ​ការ​ដំឡើង TYPO3 បាន​រួច​រាល់​ហើយ។ លោកអ្នក​អាច​ធ្វើ​ការ​កែ​ប្រែ​ទៅ​តាម​តម្រូវ​ការ​របស់​លោក​អ្នក​នៅ backend http://localhost/typo3 និង អាច​មើល​ថា​តើ​វែបសាយ​មាន​រូបរាង​យ៉ាង​ណា​តាម​​រយៈ Frontend http://localhost/ ។ ប្រសិន​បើ​លោកអ្នក​មាន​ចម្ងល់​ផ្សេងៗ​អាច​សាក​សួរ​បាន​តាម​រយៈ mailing list ដែល​មាន​អាសយដ្ឋាន http://www.web-essentials.asia/ktug ឬ ចូល​រួម​ជាមួយ​ក្រុម TYPO3 កម្ពុជា​លើ Facebook តាម​រយៈ​អាសយដ្ឋាន http://www.web-essentials.asia/t3cam ។ លោក​អ្នក​ក៏​អាច​ចូល​រួម​ដោយ​ផ្ទាល់​ជាមួយ​ការ​ជួប​ជុំ​សហគមន៍​អ្នក​ប្រើ TYPO3 ខ្មែរ ដែល​ការ​ជួប​ជុំ​លើក​ទី​ពីរ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ មករា ឆ្នាំ ២០១១ នេះ​ដែល​កាល​បរិច្ឆេទ​ពិត​ប្រាកដ​នឹង​មាន​ប្រកាស​លើ​ទំព័រ Facebook។

អត្ថបទ​ពី ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ

អត្ថបទ​ទាក់ទង៖

2 thoughts on “របៀប​ដំឡើង​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​វែបសាយ TYPO3 (Introduction Package)

  1. kearovak ថ្ងៃអង្គារ ទី 8 ខែ​កុម្ភៈ 2011 / 10:35 ល្ងាច

    អរគុណចំពោះការចែករំលែក​ !អរគុណ! អរគុណ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s